ដោយ : មង្គល
បាត់ដំបង: ក្មេងជំទង់ម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរស ៣ នាក់ទៀត រងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូមួយទំហឹងចំ ពីមុខ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១០ វេលាម៉ោង ៦ និង ៣៥ នាទីល្ងាច នៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
លោកវរសេនីយ៍ទោ សាត គឹមសាន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងបានឱ្យដឹងថា ជនរងគ្រោះដល់ជីវិត ឈ្មោះ ពៅ សុភ័ក្រ ភេទប្រុស អាយុ ១៥ឆ្នាំ សិស្សសាលារស់នៅភូមិសង្កាត់អូរចារ ក្រុងបាត់ដំបង ជិះម៉ូតូសង់កូរ៉េពណ៌ក្រហមដឹកពងមាន់ ពងទាយកទៅដាក់ឱ្យម៉ូយ ។ ចំណែកអ្នករបួសធ្ងន់ ៣ នាក់ មាន១- ឈ្មោះ សូ ផល្លី អាយុ ៣៧ឆ្នាំ ២-ឈ្មោះ តាប់ សុធី អាយុ ២៦ឆ្នាំ និង ៣ ឈ្មោះ គួយ អាយុ ២៥ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយហ្សុយគីស្មាសឌុបគ្នា ៣ នាក់ ។ អ្នកទាំង ៣ មានមុខរបរជាកម្មករសំណង់ ។
សាក្សីដែលជាអ្នករត់ម៉ត៉ូឌូបដែលបានឃើញហេតុការណ៍ផ្ទាល់បានបំភ្លឺ ប្រាប់ប៉ូលិសថា មុនពេលកើតហេតុមានយុវជនម្នាក់ជិះម៉ូតូសង់កូរ៉េយ៉ាងលឿនពីទិស ខាងត្បូងទៅជើង ដោយមានដឹកពងទាពងមាន់ពីក្រោយ ហើយស្របពេលនោះ មានម៉ូតូ ១ គ្រឿង ស្មាសរីវ៉ូឌុបគ្នា ៣ នាក់ ចេញពីកន្លែងផឹកស៊ីនៅហាងម្តុំវាលស្រែ១០០ ដោយមានសភាពស្រវឹងជោកព្រមទាំងបើកម៉ូតូយ៉ាងលឿនបញ្ច្រាសទិសគ្នា ។ ពេលមកដល់ចំណុចកើតហេតុម៉ូតូទាំង ២ គ្រឿងនេះ បានបុកគ្នាចំពីមុខមួយទំហឹងតែម្តង ។
ប៉ូលិសបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៍គួរឱ្យតក់ស្លុតនេះ កើតទ្បើងដោយសារតែអ្នកបើកបរម៉ូតូម៉ាក
ស្មាសរីវ៉ូស្រវឹងស្រាជោកហើយបើកបរមានល្បឿនលឿនដូចគ្នា ៕
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
1 hour ago
No comments:
Post a Comment