Saturday, January 9, 2010

រថយន្ដ​យក្ស​ចំណុះ​៥​តោន​ជល់​គ្នា​ដូច​រន្ទះ​ម្ខាង​ស្លាប់​៣​នាក់ ម្ខាង​របួសធ្ងន់​២​នាក់

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៌ដ៏គួរឲរន្ធត់ នៅលើផ្លូវជាតិលេខ៦ ភ្នំពេញ-សៀមរាប ដោយការបុកគ្នាយ៉ាងខ្លាំងក្លា ទិដ្ឋភាពកន្លែងកើតហេតុបុកគ្នា
កោះសន្តិភាព

ខេត្ដសៀមរាប ៖ យុវជន​៣​នាក់​បានស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង និង​២​នាក់ផ្សេង​ទៀត​បាន​រង​របួសធ្ងន់នៅ​ក្នុង​ឧប្បត្ដិ ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយរវាង​រថយន្ដ​ចំណុះ​៥​តោន​ដឹក​ ទឹកកកជាមួយរថយន្ដ​ហ៊ី​ណូចំណុះ​៥​តោន​ដូច​គ្នា ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ ប៉ូលិស​បានឱ្យ​ដឹង​ថា ឧប្បត្ដិហេតុ​គ្រោះថ្នាក់​ចរាចរណ៍នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ ទៀប​ភ្លឺថ្ងៃ​ទី​៧ មក​រា នៅ​លើ​ដងផ្លូវ​ជាតិលេខ​៦ ត្រង់​ចំណុច​ភូមិ​រកា​កំបុត ឃុំ​ត្រ​ញំ​ងធំ ស្រុក​ប្រាសាទបាគង ។ លោក​អនុ​សេនីយ៍ត្រី ម៉ៅ រឿ​ន អនុប្រធាន​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍​ស្រុក​ប្រាសាទបាគង ដែលបាន​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុបាន​ប្រាប់​កោះសន្ដិភាព​ឱ្យ​ ដឹង​ថា រថយន្ដទាំង​២​គ្រឿង​ដែល​ជួប​គ្រោះថ្នាក់​នោះមួយគ្រឿង​ជា​រថយន្ដ​កូរ៉េ ចំណុះ​៥​តោន ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប ៣​A -០៧៩១ ដឹកទឹកកក បើក​ពី​លិចទៅ​កើត ចំណែក​រថយន្ដមួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​ណូចំណុះ​៥​តោនដូច​គ្នា ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣​A-៧៤៦០ បើក​ពី​កើត​ទៅ​លិច គឺ​បញ្ច្រាសទិស​គ្នា ។ លោក​អនុសេនីយ៍ត្រី​បាន​បន្ដ​ថា ពុំ​មាន​សាក្សី​ណា​ម្នាក់​ឃើញ​ហេតុការណ៍នេះ​ដោយ​ផ្ទាល់​នោះ​ទេ ក៏​ប៉ុន្ដែ​បើ​តាម​ការ សន្និដ្ឋាន​ជំហាន​ដំបូង​ឃើញ​ថា គ្រោះថ្នាក់ចរាចរណ៍​នេះ​កើតឡើង​ដោយសារ​ការមិន​យោគយល់​គ្នា​ក្នុង​គ្រា​បើកបរ គឺ​មិន​ព្រម ជៀស​គ្នា​ទៅ​វិញ​ទៅ​មក ទើប​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹងបណ្ដាល​ឱ្យ​យុវជន៣​នាក់​ដែល​ជិះ​ក្នុង​ រថយន្ដ​ដឹក​ទឹកកក​ស្លាប់ភ្លាម​ៗ​មួយ​រំពេច និង​២​នាក់​ទៀត​ដែល​ជិះក្នុង​រថយន្ដ​ហ៊ី​ណូ​រង​របួសធ្ងន់ ។

មន្ដ្រី​ប៉ូលិស​ដដែល​បានឱ្យ​ដឹង​បន្ថែម​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ទាំង​៣នាក់​នោះ​មាន ១-​ឈ្មោះ​សាំង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ដ​កូរ៉េ​ដឹក ទឹកកក​ខាងលើ​, ២-​ឈ្មោះ​ជី យ៉េ​ប ភេទប្រុស អាយុ​២៣​ឆ្នាំ ជា​ព្រូឡាន និង​៣-​ឈ្មោះ សុ​ន ពេជ្រ​តារា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាកម្មករ អ្នក​ទាំង​៣​នាក់​នេះ​រស់នៅ​ភូមិ​ចុងកៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។ ចំណែក​ជន​រង​គ្រោះ​ដែល​របួសធ្ងន់​ទាំង​២​នាក់នោះ ម្នាក់​ឈ្មោះ​ភៀន ភេទ​ប្រុស ជា​អ្នក​បើកបររថ​យន្ដ​ហ៊ី​ណូ និង​ម្នាក់​ទៀត​ឈ្មោះ​ស៊ឹ​ម រតនៈ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ អ្នក​ទាំង​២​នាក់ នេះ​រស់នៅ​ភូមិ​ស្វាយ​.​ស ឃុំ​ស្វាយ​.​ស ស្រុក ពាម​រក៍ ខេត្ដព្រៃវែង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុងអំឡុងពេល​៤ ខែ​ចុង​ក្រោយ​នេះ នៅ​ក្នុងភូមិ​សាស្ដ្រ​ភូមិ​រកាកំបុត​, ឃុំ​ត្រ​ញំ​ង​ធំ ស្រុក​ប្រាសាទបាគង ជាប់ព្រំប្រទល់​ស្រុក​សូទ្រនិគម ខេត្ដសៀមរាប លើ​ដងផ្លូវ​ជាតិ​លេខ​៦មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​ធំ​ៗ​ចំនួន​៣​លើក​មក​ហើយ ជាពិសេស​នៅ​ពេល​យប់​តែ​ម្ដង បណ្ដាល​ឱ្យមនុស្ស​៧​នាក់​ស្លាប់​បាត់បង់​ជីវិត ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រិះរក​វិធានការ​ផ្សព្វផ្សាយ ឬ​ដាក់​ស្លាក​សញា​ឱ្យ​បាន​ច្រើន ដើម្បីជា​ការ​ដាស់​អារម្មណ៍​ដល់​អ្នកបើកបរ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ ខ្ពស់ចៀសវាង​បើកបរ​ក្នុងល្បឿន​លឿន ហើយ​បាត់បង់​ម្ចាស់​ការ​ពី​ដៃចង្កូត ៕

No comments: