ដោយ : កងមាស
កំពង់ចាម: ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ ដែលបានបើកបររថយន្តទាំងងងុយដេក ហើយបានជ្រុលចង្កូតទៅបុកជាមួយរថយន្តចំនួន ២ គ្រឿងទៀត ដែលកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យអ្នកធ្វើដំណើរចំនួន ១៣ នាក់រងរបួស ។
គ្រោះថ្នាក់ចរាចរនេះ កើតមាននៅលើកំណាត់ផ្លូវជាតិលេខ៧១ ខាងមុខមណ្ឌលសុខភាពដូនធី ស្ថិតក្នុងភូមិដូនធី ឃុំដូធី ស្រុកចម្ការលើ ខេត្តកំពង់ចាម ថ្ងៃទី១៨ ខែមករា ។
មន្ត្រីអាវុធហត្ថស្រុកចម្ការលើបានឱ្យដឹងថា បន្ទាប់ពីហេតុការណ៍រថយន្ត និងរថយន្តបុកគ្នានេះ រថយន្តសាមុយរបស់កងរាជអាវុធហត្ថខេត្តកំពង់ចាម និងរថយន្តសាមុយរបស់មន្ទីរពេទ្យ៧ដេ ជួយសង្គ្រោះជនរងគ្រោះដែលរបួសធ្ងន់ចំនួន ៦នាក់ និងអ្នករបួសស្រាលចំនួន ៧នាក់ទៀតមកកាន់មន្ទីរពេទ្យ ៧ដេ និងមន្ទីរពេទ្យខេត្តកំពង់ចាម ។ ជាមួយនោះខាងប៉ូលិសស្រុកចម្ការ លើបានឃាត់ខ្លួនបុរសជាអ្នកបើកបរម្នាក់ឈ្មោះ វ៉េត រដ្ឋា អាយុ ២៦ឆ្នាំ មានទីលំនៅក្រុងកំពង់ចាម ដែលជាអ្នកបើរថយន្តម៉ាកតូយូតា កាមរី សេរី-៩៥ ពណ៌ស្លែ ដែលបានបើកទៅបុកជាមួយនឹងរថយន្ត ម៉ាកតូយូតាកាមរីពណ៌ស្ករសេរី-៩៨ រួចខ្ទាតទៅបុកជាមួយរថយន្តម៉ាកតូយូតាមួយបាំងកន្លះពណ៌សដឹក អ្នកដំណើរចំនួន ១៦នាក់ ដែលកំពុងបើកបរស្រប ទិសគ្នាពីខាងស្រុកចម្ការលើ យ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកជិះលើរថយន្តតូយូតាពណ៌ស ចំនួន ១២នាក់ បានរងរបួសស្រាល និងធ្ងន់ ហើយព្រូឡានរថយន្តកាមរីពណ៌ស្លែម្នាក់បានរងរបួសធ្ងន់ ។
ចំណែករថយន្តកាមរីពណ៌ស្លែ និងមួយបាំងកន្លះពណ៌សបានខូចខាតទាំងស្រុង ។ រីឯរថយន្តកាមរីពណ៌ស្ករវិញបានខូចខាតចំហៀងខាងឆ្វេង ។ ប៉ុន្តែសំណាងល្អអ្នកជិះក្នុងរថយន្តនោះចំនួន ២នាក់ គ្មានគ្រោះថ្នាក់ ។ ជាមួយនោះខាងប៉ូលិសបានបញ្ជូនរថយន្តទាំង ៣ គ្រឿង ទៅរក្សាទុកដើម្បីចាត់តាមច្បាប់ ៕
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
1 hour ago
No comments:
Post a Comment