ខេត្ដព្រៃវែង
៖ កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃទី៤ មករា កន្លងមកនេះ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ១១
ចន្លោះពី តំបន់អ្នកលឿងត្រើយខាងកើតទៅកាន់ក្រុងព្រៃវែង ។ គ្រោះថ្នាក់នេះកើតឡើងដោយសាររថយន្ដទួរីស១២កៅអី និងរថយន្ដកាមរី
បើកជែងគ្នា ហើយរថយន្ដទួរីសជ្រុលទៅបុក ម៉ូតូធុនសេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅពេញ ទំហឹងចំពីមុខធ្វើឱ្យរថយន្ដផុងក្បាល
ឯម៉ូតូ រួញដូចដឹកដឿ ។
ចំណែក អ្នកបើកម៉ូតូបាក់.ក និងបាក់ជើងហើយស្លាប់នៅនឹងកន្លែង រីឯអ្នក ជិះពីក្រោយពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និង
បានស្លាប់ម្នាក់ទៀតពេលនាំទៅដល់មន្ទីរពេទ្យ ។ ហេតុការណ៍ នេះបានកើតឡើងនៅ ចំនុចភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ។
បើតាមព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដទាំងពីរគ្រឿងបានវ៉ាគ្នាចុះឡើងៗយ៉ាងប្រកៀកប្រកិត
ដោយធ្វើដំណើរពីត្បូងទៅជើង លុះទៅដល់ចំណុចខាងលើ វាក់ជាមួយម៉ូតូមួយគ្រឿងដែលធ្វើដំណើរ បញ្ច្រាសទិសគ្នា
ដោយម៉ូតូឌុបធ្ងន់មានគ្នាដល់ទៅបីនាក់ហើយនៅពីមុខមានដាក់អង្ករ ១ការុងផង ទើបអ្នកបើកម៉ូតូពិបាកយកចង្កូតគេចពីរថយន្ដក៏បណ្ដាលឱ្យមាន គ្រោះថ្នាក់ ។
រថយន្ដទួរីសដែលបង្កឱ្យមានគ្រោះថ្នាក់នេះពាក់ស្លាកលេខ ភ្នំពេញ 2M 1841 ដែលក្រោយកើតហេតុអ្នកបើកបរបានរត់
គេចខ្លួនបាត់បន្សល់ទុកអ្នកជិះពេញរថយន្ដ ។ ចំណែកម៉ូតូរងគ្រោះធុនសេ១២៥ ស៊េរី ២០០៤ ពាក់ស្លាកលេខភ្នំពេញ 1V
0810 ពណ៌ខ្មៅ អ្នកបើកបរឈ្មោះថុល ផល្លា ភេទ ប្រុស អាយុ៣០ឆ្នាំ ពាក់អាវដៃវែង ពណ៌ ស្វាយ ស្លៀកខោខូវប៊យ (ស្លាប់) ។ អ្នក រង គ្រោះនេះនៅភូមិសាឡូងលាប ឃុំព្រៃឃ្នេស ស្រុកមេសាង ។
រីឯអ្នកជិះពីក្រោយ២នាក់ ដែលរងរបួសធ្ងន់ មានអាយុប្រហាក់ប្រហែល គ្នាម្នាក់ឈ្មោះសៀម សេង មានទីលំនៅ ភូមិព្នៅ ឃុំព្រៃឃ្នេស ស្រុកមេសាង និង ម្នាក់ទៀតឈ្មោះសោម សេន អាយុជាង ៣០ឆ្នាំ
រងរបួសបែកក្បាលហូរឈាមស្រោច ពេញមុខ ។ លោក សារឿន ហ៊ុន នាយប៉ុស្ដិ៍រដ្ឋបាល ប្រចាំការនៅកន្លែងកើតហេតុបានទំនាក់ ទំនងទៅក្រុមគ្រួសារជនរងគ្រោះនេះតាម
រយៈលេខទូរស័ព្ទនិងអត្ដសញាណប័ណ្ណដើម្បីយកសពទៅេធ្វើបុណ្យតាម ប្រពៃណី និង បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បី ជួយសង្គ្រោះ ចំណែករថយន្ដនិងម៉ូតូនាំ យកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំបាបោង
និងធ្វើកំណត់ហេតុដើម្បីបញ្ជូនទៅសាលា ដំបូង ។
No comments:
Post a Comment