Wednesday, January 27, 2010

រថយន្ត​ដឹក​ក្រណាត់ បើក​លើ​ថ្ម​ក្រឡាប់​

​ភ្នំពេញ: រថយន្ត​ដឹក​ក្រណាត់ឲ្យ​រោងចក្រ​មួយគ្រឿង បាន​បើក​កិន​លើ​កំទេច​ថ្ម បណ្តាល​ឲ្យ​ក្រឡាប់ដេក​លើផ្លូវ ប៉ុន្តែ​សំណាងល្អ​ពុំមាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ ។
​គ្រោះថ្នាក់​ចរាចរ​ខាងលើ​កើតឡើង កាលពី​វេលា​ម៉ោង ៥ និង ៣០ នាទី​ទៀបភ្លឺ ​ថៃ្ងទី ២៥ មករា​នេះ នៅ​ផ្លូវ​ភ្នំពេញ​ហាណូយ ទល់មុខ​វត្ត​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។​
​រថយន្ត​បង្ក​គ្រោះថ្នាក់​ដោយ​ឯកឯង​ម៉ាក HYUNDAI ព​ណ៌ស ស្លាក​លេខ រ 0713 ភព​3 បើកបរ​ដោយ​បុរស​ម្នាក់ បាន​រត់គេចខ្លួន​បាត់ ។​
​សាក្សី​និយាយថា មុន​កើតហេតុគេ​ឃើញ​រថយន្ត​ដឹក​ក្រណាត់តាម​ផ្លូវ​ភ្នំពេញ​ហាណូយ ពី​ជើង​ទៅ​ត្បូង ។ លុះដល់​ចំណុច​ខាងលើ ក៏​បើក​កិន​លើំ​ពំនូក​កំទេច​ថ្ម បណ្តាល​ឲ្យ​ផ្អៀង​ក្រឡាប់​ដេក​លើ​ផ្លូវ​ខ្ទាត​ក្រណាត់​ចេញមកក្រៅ​ពេញ​លើ​ថ្ន ​ល់ ។ អ្នកបើកបរ​គិតថា ទំនងជា​មាន​ទោស​ក៏រ​ត់​បាត់ ។​
​មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​ម្ចាស់​រថយន្ត​មក​ដល់ ក៏​ទូរស័ព្ទ​ហៅ​រថយន្ត​មួយ​គ្រឿង​ផ្ទេរ​ក្រណាត់​ដឹក​ឲ្យ​ម៉ូយ រួច​ក៏​ជួល​រថយន្ត​ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល​ខ្លួនឯង ដោយ​មិន​រំខាន​ដល់​ប៉ូលិស​ឡើយ ៕

No comments: