Wednesday, January 27, 2010

ស្ត្រី​ម្នាក់​ខ្ទេច​រាងកាយ​ដោយសារ​រថយន្ត​ដឹក​ថ្ម​កិន​

ដោយ : ចក្រី
​កំពត: រថយន្ត​ដឹក​ថ្ម​បាន​កិន​ពេញទំហឹង​លើ​ដងខ្លួន និង​ក្បាល​ស្ត្រី​ម្នាក់ បណ្តាលឱ្យ​បែក​ខ្ទេច​រាងកាយ​មើល​ស្ទើរ​មិន​យល់​នូវ​ហេតុការណ៍​គ្រោះថ្នាក់​ច ​រារ​ចរ​ដែល​បាន​កើតឡើង​នា​វេលា​ម៉ោង ៨ និង ៣០ នាទី ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១០ លើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​ខ្លោងទ្វារ​ចូល​វត្ត​ចក្រី​ទីង ស្ថិ​នៅ​ភូមិ​ត្រពាំង​ច្រាប ឃុំ​ថ្មី ស្រុក​ទឹកឈូ ។​
​ ក្រោយពេល​បង្កហេតុ​អ្នកបើកបរ​ព្យាយាម​បើករថយន្ត​បន្ត​ទៅមុខ តែ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ថ្មី​ស្ទាក់​ចាប់បាន​នៅ​មុខ​សាលា ឃុំ​ថ្មី​មាន​ចម្ងាយ​ប្រហែល ២ គីឡូម៉ែត្រ ពី​កន្លែង​គ្រោះថ្នាក់ ។ តាម​សំដី​ប៉ូលិសចរាចរ​បាន​ឱ្យដឹង​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ ស ខាន់ អាយុ ៦៦​ឆ្នាំ ទីលំនៅ​ភូមិ​ព្រៃ​តុម្ព ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត ។ ដោយ​ស្រង់​សំដី​របស់​ឈ្មោះ មិន សុ​ផា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ដែលជា​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ប៉ូលិស​បាន​ប្រាប់​ឱ្យដឹងថា មុន​ពេល​គ្រោះថ្នាក់​កើតឡើង​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​ពីរ​នាក់​បើក​ ចេញពី​វត្ត​ចក្រី​ទីង​បម្រុង​ឆ្លងថ្នល់ ខណៈនោះ​ក៏​មាន​រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង​បើក​មកពី​ទិស​ខាងកើត​ធ្វើឱ្យ​ អ្នកបើក​ម៉ូតូ​មាន​សភាព​ស្លន់ស្លោ ម្តង​ចង់​ឈប់ ម្តង​ចង់​ទៅ​មុខ ទើប​បណ្តាលឱ្យ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​ប៉ះ​នឹង​ម៉ូតូ ។ ពេល​នោះ​អ្នកជិះ​ខាងក្រោយ​បាន​ធ្លាក់​ពី​ម៉ូតូ​ចូល​កង់​ក្រោយ​របស់​រថយន្ត​ កិន​ចំ​ពេញ​ខ្លួន​បណ្តាលឱ្យ​បែកក្បាល​ខ្ទាត​ខួរ ចេញ​ថ្លើម​ពី​ដងខ្លួន​ដែល​សំប៉ែត​ដោយ​ទម្ងន់​រថយន្ត​នោះ​ស្លាប់​ភ្លាមៗ​ គួរឱ្យ​អាសូរ ឯ​រថយន្ត​ក្រោយពី​កិន​មនុស្ស​ហើយ​មិន​ឈប់​ទេ ដោយ​បង្កើនល្បឿន​រត់​ទៅ​មុខ​ទៀត តែ​ត្រូវ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី​ស្ទាក់​ចាប់បាន​នៅ​ចំណុច​មុខ​ សាលាឃុំ​ថ្មី ដែល​មាន​ចម្ងាយ​ប្រហែល ២ គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ ។ ប៉ូលិស​ប្រាប់​ឱ្យដឹង​ទៀត​ថា រថយន្ត​បង្ក​គ្រោះថ្នាក់ នេះ​ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ថ្ម​ឱ្យ​ក្រុមហ៊ុន​ស្ថាបនា​ទំនប់​វា​រី​ អគ្គិសនី ពាក់​ស្លាក​លេខ ៣​បេ ភ្នំពេញ ១១៧០ បើកបរ​ដោយ​ឈ្មោះ យ៉ែម វី ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ស្រុកកំណើត​នៅ​ខេត្តតាកែវ មក​បើកបរ​រថយន្ត​ដឹក​ថ្ម​ស្នាក់នៅ​ការដ្ឋាន​ភ្នំ​ត្រ​យឹង ៕

No comments: