(កោះសន្ដិភាព)
ថ្ងៃ សុក្រ ទី ៨ ខែ មករា ឆ្នាំ ២០១០
ខេត្ដបាត់ដំបង ៖ កោះសន្ដិភាពធ្លាប់ បានទទួលការផ្ដល់ព័ត៌មានជាបន្ដបន្ទាប់ភាគ ច្រើនពេលយប់អធ្រាត្រពីក្រុមឈ្មួញ និងអ្នក បើកបររថយន្ដដឹកទំនិញគ្រប់ប្រភេទនៅ ពេលយប់តាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្ដ បាត់ដំបង ដែលពួកគេតែងតែឆ្ងល់ហើយ និយាយថា តើសមត្ថកិច្ចមួយក្រុមដែល ប្រដាប់ដោយអាវុធវែងខ្លីក្នុងឯកសណ្ឋាន ឈុតខ្មៅចាំស្ទាក់ចាប់រថយន្ដដឹកទំនិញគាប យកលុយកណ្ដាលអធ្រាត្រស្ទើររាល់យប់នៅចំណុចឃុំជ្រៃ ស្រុកថ្មគោលនោះ ជាសមត្ថ កិច្ចខាងណា?
អ្នកបើកបររថយន្ដបានប្រាប់ ថា ពួកឈុតខ្មៅទាំងនេះមានដំបងភ្លើងបញ្ជារថយន្ដ និងមានខ្សែម៉ែត្រសំរាប់វាស់ប្រវែង ទ្រុងរថយន្ដទៀត តើពួកគេជាក្រុមនគរបាល ចរាចរឬ? ចុះបើពួកគេជាក្រុមនគរបាល ចរាចរហេតុអ្វីបានជាគ្មានឯកសណ្ឋាននគរ បាលចរាចរ តែបែរជាស្លៀកពាក់ឯកសណ្ឋាន ឈុតខ្មៅទៅវិញ?
ទាក់ទិនទៅនឹងក្រុមឈុតខ្មៅដែលកំពុង បង្កឱ្យមានការច្របូកច្របល់នេះ កោះសន្ដិ ភាពបានព្យាយាមធ្វើទំនាក់ទំនងទៅកាន់ការិ យាល័យនានានៅក្នុងស្នងការដ្ឋានខេត្ដ ទើបត្រូវគេទំលាយឱ្យដឹងថា ពួកឈុតខ្មៅនោះ គឺក្រុមផាកមួកសុវត្ថិភាព និងកញ្ចក់ម៉ូតូដែល មានកំលាំងសណ្ដាប់ធ្នាប់របស់អធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោក ឌួង ណាគ្រី អនុប្រធាននគរបាលការិយា ល័យវិទ្យុទាក់ទងនៃស្នងការដ្ឋានខេត្ដ ។
អ្នក បើកបររថយន្ដម្នាក់ បានទូរស័ព្ទប្រាប់កោះ សន្ដិភាពកាលពីយប់ថ្ងៃទី២ មករា ថា គាត់ រងការគំរាមចាប់រថយន្ដមិនឱ្យបន្ដដំណើរ ជាច្រើនលើកច្រើនសាដោយសារតែគាត់មិន ព្រមបង់ប្រាក់តាមការកំណត់របស់សមត្ថកិច្ច ។ គាត់បញ្ជាក់ថា ពេលខ្លះអ្នកដឹកទំនិញ ត្រូវរងការគំរាមបាញ់បំបែកកង់ រថយន្ដ ទៀតផង បើមិនព្រមបង់ប្រាក់គ្រប់ចំនួន ។ទាក់ទិននឹងបេសកកម្មរបស់ក្រុមឈុត ខ្មៅនេះ ពុំមានថ្នាក់ដឹកនាំណាម្នាក់ឆ្លើយ ទទួលខុសត្រូវនោះទេ ។
លោកសាត គីម សាន ប្រធានការិយាល័យនគរបាលចរាចរ ជើងគោកខេត្ដបានបញ្ជាក់ថា កំលាំងរបស់ លោកមិនមានពាក់ព័ន្ធជាមួយក្រុមលោកឌួង ណាគ្រី ទេ ហើយការិយាល័យរបស់លោកក៏ មិនដែលទទួលបានរបាយការណ៍ពីក្រុមនេះ ដែរកន្លងមក ។ លោកសាត គីមសាន បាន បញ្ជាក់ថា នៅពេលយប់កំលាំងរបស់លោក បានចេញធ្វើការត្រួតពិនិត្យយានយន្ដតែមួយក្រុមគត់ នៅចំណុចរង្វង់មូលលោកតាដំបង គ្រញូង ដោយមានការឯកភាពពីគណៈបញ្ជា ការឯកភាពខេត្ដ និងមានការបញ្ជាផ្ទាល់ពី លោកស្នងការខេត្ដផងដែរ ។
រីឯលោកយឹម វិចិត្រ អធិការនគរបាល ស្រុកថ្មគោលក៏បានប្រាប់កោះសន្ដិភាពដែរថា ក្រុមឈុតខ្មៅនេះបានចេញធ្វើសកម្មភាព ក្នុងស្រុករបស់លោកមិនដែលរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានម្ដងណាទេសូ ម្បីតែកំលាំងប៉េអឹម ស្រុកក៏កំពុងឆ្ងល់នឹងសកម្ម ភាពនេះដែរ ។លោកធុច រ៉ា អធិការនគរបាលក្រុងបាត់ ដំបងក៏បានបញ្ជាក់ប្រាប់ដែរថា កំលាំងរបស់ លោកពិតជាបានទៅធ្វើការជាមួយលោកឌួង ណាគ្រី មែន ប៉ុន្ដែដោយមានការឯកភាពពី គណៈបញ្ជាការឯកភាពខេត្ដដែរ ។
ទោះជា យ៉ាងណា លោកប្រាប់ថា កំលាំងរបស់លោក ដែលដឹកនាំដោយលោកឌួង ណាគ្រី នេះ គឺ លោកគ្រាន់តែដឹងថា សំរាប់ការអនុវត្ដច្បាប់ ចរាចរណ៍នៅតាមគោលដៅមួយចំនួនក្នុង ក្រុងបាត់ដំបងតែប៉ុណ្ណោះ ប៉ុន្ដែពេលយប់ ពួកគេចេញធ្វើសកម្មភាពបែបណានោះ លោកមិនដឹងទេ គឺជាការទទួលខុសត្រូវរបស់ លោកឌួង ណាគ្រី ។
លោកប៉ែន ឫ្ញទ្ធី ស្នងការរងដែលគេដឹង ថា លោកជាអ្នកគ្រប់គ្រង និងតែងទទួល របាយការណ៍ពីក្រុមលោកឌួង ណាគ្រី នេះ បានថ្លែងថា លោកទទួលស្គាល់តែផែនការ ដែលក្រុមនេះធ្វើការនៅគោលដៅលើដង ផ្លូវជាតិលេខ៥៧ (អតីតផ្លូវលេខ១០) បាត់ ដំបង-ប៉ៃលិនតែប៉ុណ្ណោះ លុះពេលដែល ក្រុមនេះចេញធ្វើសកម្មភាពពេលយប់លើ ផ្លូវជាតិលេខ៥ លោកមិនទទួលខុសត្រូវទេ ប៉ុន្ដែពួកគេអាចទទួលបញ្ជាពីលោកស្នងការ ខេត្ដដែរ ។ ចំពោះបញ្ហាការទទួលរបាយ ការណ៍វិញ លោកប៉ែន ឫទ្ធី បានប្រាប់ថា លោកទទួលបានរបាយការណ៍ពីក្រុមលោកឌួង ណាគ្រី គឺតាមរយៈអធិការដ្ឋានក្រុងបាត់ ដំបង ។
ប៉ុន្ដែលោកធុច រ៉ា អធិការក្រុងបាន បដិសេធថា លោកមិនដែលទទួលបានរបាយ ការណ៍ពីក្រុមនេះម្ដងណាទេ ជាងមួយឆ្នាំ កន្លងទៅនេះ ។ លោកអធិការក្រុងរូបនេះ ធ្លាប់បានប្រាប់កោះសន្ដិភាពម្ដងហើយម្ដង ទៀតថា ពិតមែនតែក្រុមលោកឌួង ណាគ្រី សំបូរកំលាំងភាគច្រើនជារបស់លោកក្ដី ហើយពួកគេតែងចាប់រថយន្ដ ឬម៉ូតូបញ្ជូន មកទុកក្នុងអធិការដ្ឋានរបស់លោកក្ដី ប៉ុន្ដែ មិនមែនលោកជាអ្នកដោះស្រាយទេ គឺនៅ លើលោកឌួង ណាគ្រី ជាអ្នកចាត់ចែងទាំង អស់គេគ្រាន់តែសុំកន្លែងរបស់លោកសំរាប់ ដោះស្រាយតែប៉ុណ្ណោះ ។
កោះសន្ដិភាពមិនអាចសុំការបំភ្លឺពីលោក ឌួង ណាគ្រី អនុប្រធានការិយាល័យវិទ្យុទាក់ ទងបានទេ កាលពីព្រឹកថ្ងៃទី៥ មករា ប៉ុន្ដែ លោកឌួង ណាគ្រី បានបំភ្លឺប្រាប់អ្នករាយ ការណ៍វិទ្យុក្នុងស្រុកម្នាក់ដោយទទួលស្គាល់ ថា ក្រុមរបស់លោកពិតជាបានចេញប្រតិបត្ដិ ការពេលយប់នៅចំណុចខាងលើនេះមែន ប៉ុន្ដែមិនរៀងរាល់យប់ទេ គឺចេញឆ្មក់ម្ដង ម្កាលតែប៉ុណ្ណោះ ហើយការងារនេះក៏ដោយ សារមានបញ្ជាពីលោកស្នងការខេត្ដដែរ ។លោកឧត្ដមសេនីយ៍ត្រី ស ថេត ស្នងការ នគរបាលខេត្ដបាត់ដំបងកាលពីព្រឹកថ្ងៃទី៥ មករា ក៏មិនអាចសុំការបំភ្លឺបានដែរ ជុំវិញ បញ្ហាក្រុមឈុតខ្មៅនេះ ដោយទូរស័ព្ទរបស់ លោកមិនដំណើរការ ។
ប៉ុន្ដែលោកសាត គីមសាន ប្រធានការិយាល័យនគរបាលចរា ចរខេត្ដបានបញ្ជាក់ថា លោកបានធ្វើរបាយ ការណ៍ដាក់ជូនទៅលោកស្នងការខេត្ដរួច ហើយពីបញ្ហាផ្សេងៗ ហើយលោកស្នងការ បានបញ្ជាក់ប្រាប់ថា លោកគ្មានបទបញ្ជាឱ្យ ក្រុមលោកឌួង ណាគ្រី ចេញបេសកកម្មនៅ លើផ្លូវជាតិលេខ៥ពេលយប់ទេ ជាពិសេស គឺលោកមិនដឹងថា មានរឿងបែបនេះតែម្ដង ។ទាក់ទិននឹងភាពមិនប្រក្រតីរបស់សមត្ថ កិច្ចមួយក្រុមខាងលើនេះ មិនថាតែពួកឈ្មួញ ឬអ្នកបើកបររថយន្ដដឹកទំនិញទេ ដែលធ្វើ ការរិះគន់ និងមានប្រតិកម្ម សូម្បីតែប្រជា ពលរដ្ឋ និងមន្ដ្រីមួយចំនួនក្នុងខេត្ដបាត់ដំបង ក៏កំពុងរិះគន់ដែរ ។
ពួកគេនិយាយថា នេះ ជាការអនុវត្ដន៍ច្បាប់ជ្រុលហួសហេតុដែលគ្មានការកែទំរង់ ទើបសមត្ថកិច្ចមួយចំនួន ហ៊ានប្រព្រឹត្ដបំពានច្បាប់ខុសគោលការណ៍ របស់រាជរដ្ឋាភិបាល ។ ពួកគេសំណូមពរដល់ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល សូមមេត្ដាជួយអន្ដរាគមន៍ ដើម្បីស្ថាបនា និងលើកមុខមាត់ខេត្ដបាត់ ដំបងផង ព្រោះបើតាមសាកសួរពួកឈ្មួញ និងអ្នកបើកបររថយន្ដភាគច្រើនបាននិយាយ ថា បើប្រៀបធៀបតាមបណ្ដាខេត្ដនានាក្នុង ប្រទេស គឺនៅខេត្ដបាត់ដំបងជាប់លេខក្នុង រឿងសមត្ថកិច្ចកាក់រថយន្ដយកលុយ ។ រំពឹង ថា អាជ្ញាធរនឹងកែលំអ ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
1 hour ago
No comments:
Post a Comment