KSN News
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចមុខអនុវិទ្យាល័យហ៊ុន សែន បូរី១០០ ខ្នង ផ្លូវ សហព័ទ្ធរុស្ស៊ី ស្ថិតនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២០ និង ៣០ នាទី ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០០៩ ។ ហេតុការណ៍នេះកើតឡើង ដោយសារអ្នកបើកបរ ម៉ូតូ C125 ពណ៌ខ្មៅ បើកវ៉ារថយន្តជ្រុលបុក ម៉ូតូ C100 កូរ៉េពណ៌ក្រហម ជិះគ្នា ៣ នាក់បណ្តាលឲ្យរបួសធ្ងន់ ៣ ស្រាល ២ ។
សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា ដំបូងគេឃើញម៉ូតូC125 ស៊េរី 2007ពណ៌ ខ្មៅ ជិះ គ្នា ២ នាក់ ប្រុស ទាំងពីរធុំក្លិនស្រាមានល្បឿនលឿនរេង្កូតតាំងពីស្តុបកែង ផ្លូវ សហព័ន្ធរុស្ស៊ី និង ផ្លូវ ភ្នំពេញ -ហាណូយ ផ្សារដីហុយ មកម្ល៉េះ ។ ពេលមកដល់កន្លែងកើតហេតុម៉ូតូនេះបានបើកវ៉ា រថយន្ត១គ្រឿងរួចក៏ជ្រុលបុកគុទម៉ូតូ C100 កូរ៉េ ពាក់ស្លាកលេខ 1K 6934 ជិះគ្នា៣ នាក់ ស្រី២ នាក់ក្នុងដំណើរស្របទិសគ្នាបណ្តាលឲ្យប៉ើងខ្ទាត ១៥ ម៉ែត្រទាំង ៣ នាក់ ក្នុងនោះមានស្រីម្នាក់បាក់ ជើងម្ខាងសន្លប់ឯភាគីបង្កហេតុរបួស២ សន្លប់ ម្នាក់ ។
ម៉ូតូបង្កហេតុធុន C125 ពណ៌ខ្មៅពាក់ស្លាកលេខ 1R 7408 បែកបាក់ច្រើនគួរសមជាងម៉ូតូ C100កូរ៉េពណ៌ក្រហម។ឯអ្នករបួសធ្ងន់ និងស្រាលបានដឹកទៅសង្រ្គោះនៅពេទ្យចាន់វ៉ែន និង អង្គរធំ ។
លោកឃុន នីអាយុ ៤៨ ឆ្នាំ អ្នកបើកបរម៉ូតូ C100 កូរ៉េ ពណ៌ក្រហម ដែលដឹកស្រី ២ នាក់ របួស ថ្ពាល់ស្តាំស្រាលជាងគេនិយាយថា ម៉ូតូ C125 ពណ៌ខ្មៅបានបើកបរក្នុងល្បឿនលឿនដូចព្យុះ ចៀសរថយន្តមួយគ្រឿងហើយជ្រុលមកបុកម៉ូតូគាត់ពីក្រោយបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ច្រើននាក់ បែបនេះ ។
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
1 hour ago
No comments:
Post a Comment