ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងក្នុងពិធីបើក សិក្ខាសាលាថ្នាក់ជាតិស្ដីពីកត្ដាហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង
គម្រោងសុវត្ថិភាពចរាចរណ៍បានឱ្យដឹងថាតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេល ១១ខែ ដើមឆ្នាំ២០១១ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មានចំនួន ៤.៦០៧ករណី ជនរងគ្រោះ ថ្នាក់សរុបចំនួន ៩.៦១៦នាក់ ដែលក្នុងនោះមាន ជនរងគ្រោះដល់ស្លាប់មានចំនួន ១,៧៣១នាក់ រងរបួសធ្ងន់ចំនួន ៤,៤៨៧នាក់ និងរបួសស្រាល ៣,៣៩៨នាក់ ដោយមិនទាន់គិតដល់ការ បន្សល់ទុកនូវកូនកំព្រា ស្ដ្រីមេម៉ាយ ពិការភាព និងសោកនាដកម្មគ្រប់បែបយ៉ាង មកលើប្រជាជន ធ្វើឱ្យគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលមានការលំបាក។ ម្យ៉ាងទៀត គ្រោះថ្នាក់ចរាចរណ៍បានទម្លាក់បន្ទុកស្ថានភាពហិរញ្ញវត្ថុដល់សមាជិកគ្រួសារ ដែលនៅរស់មាន ជីវិតដែលជាសមាជិកគ្រួសារ នៃជនរងគ្រោះទៀតផង។ និងតាមរបាយការណ៍ទិន្នន័យប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅ កម្ពុជាឆ្នាំ២០១០បានឱ្យដឹងថាក្នុងចំណោមអ្នករងគ្រោះថ្នាក់ចរាចរណ៍មាន ៧២% ជាអ្នកបើកបរ ម៉ូតូ ក្នុងនោះ ៧៣% ស្លាប់ដោយគ្រោះថ្នាក់ប៉ះទង្គិចក្បាល បើកបរលឿនហួស កំណត់មាន ៥១% និងបើកបរពេលស្រវឹងមាន ១៦%។ ហើយក្នុងឆ្នាំ២០១០ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យប្រទេសកម្ពុជាយើងខាតបង់ថវិកាអស់ ២៧៩ លានដុល្លាសហរដ្ឋអាមេរិក ដែលថវិកា នេះបើសិនជាគ្មានគ្រោះថ្នាក់ចរាចរណ៍ទេនោះ អាចយកទៅសាងសង់ជាប្រយោជន៍ដល់សង្គមជា ច្រើនដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន។ល។ ដូច្នេះបើ ប្រជាជនយើងជា អ្នកបើកបរ ម៉ូតូពាក់មួក សុវត្ថិភាពគ្រប់គ្នា គ្រប់ពេលវេលា បើកបរល្បឿនតាមច្បាប់កំណត់ និងបើកបរគ្មាន ជាតិស្រវឹងក្នុង ខ្លួនប្រាណ ពេលនោះគ្រោះថ្នាក់ចរាចរណ៍នឹងថយចុះមិនខាន។
ឯកឧត្តមក៏បានអំពាវនាវ ជាពិសេសចំពោះអ្នកប្រើប្រាស់ផ្លូវគ្រប់គ្នាឱ្យចូលរួមក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍តាមរយៈការគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព កុំបើក បរហួស ល្បឿនកំណត់ កុំបើកបរពេលស្រវឹងជាដើម។ មានតែការចូលរួមពីអ្នកប្រើប្រាស់ផ្លូវគ្រប់ គ្នាយ៉ាងផុលផុសទេ ទើបអាចទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យធ្លាក់មកកម្រិតទាបបំផុតបានដូច ដែល មានកំណត់ក្នុងគោលដៅ នៃផែនការបណ្ដាប្រទេសអាស៊ាន និង ផែនការទសវត្សសុវត្ថិភាព ចរាចរណ៍ផ្លូវគោកឆ្នាំ២០១១-២០២០ របស់អង្គការសហប្រជាជាតិ។ បើសិនជាអ្នកប្រើប្រាស់ផ្លូវ មិនបានចូលរួមក្នុងការងារសុវត្ថិភាពចរាចរណ៍ទេនោះផែនការសុវត្ថិភាពចរាចរណ៍ទាំងប៉ុន្មានច្បាស់ ជាមិនទទួល ជោគជ័យឡើយ។
Tuesday, December 20, 2011
Thursday, March 10, 2011
និតិវិធីអនុវត្ត និងស៊ើបអង្គេតការអនុវត្តច្បាប់ចរាចរណ៍
មន្ត្រីពាក់ព័ន្ធក្រោបឧវាទនាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ និងការិយាល័យចរាចរណ៍ផ្លូវគោក២៤ខេត្ត-រាជធានីប្រមាន៧០នាក់ត្រូវបានផ្តល់ការហ្វឹកហ្វឹនអំពីការសើបអង្កេត និងបង្រ្កាប់បទល្មើសចរាចរណ៍។
បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេមើលឃើញថាជាគ្រោះមហត្តរាយមនុស្សជាតិដល់ធ្ងន់ធ្ងរដែលប៉ះពាល់ដល់សុខភាពសារធារណៈ និងកិច្ចអភិវឌ្ឍនជាតិ។ថ្លែងក្នុងពិធីបើកវគ្គវណ្តុះបណ្តាលនិតិវិធីប្រតិបត្តិការ របស់នគរបាលយុត្តិធម៌សម្រាប់បទល្មើសចរាចរណ៍ អគ្គស្នងការរងនគរបាលជាតិឯកឧត្តម យុន ឈុន្នី និងឯកឧត្តមគឹម សន្តិភាពអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងយុត្តិធម៌បានបញ្ជាក់ថាៈ វគ្គនេះគឺជាជំហានថ្មីមួយទៀតដើម្បីជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងបំប៉នជំនាញដល់មន្រ្តីអនុវត្តច្បាប់ និងបំពេញការងារចរាចរណ៍ឱ្យរិតតែមានប្រសិទ្ធភាពមួយកំរិតទៀតក្នុងការស៊ើបអង្កេត បង្ក្រាប ដោះស្រាយនិងតាមដានរាល់បទល្មើសចរាចរណ៍នានា។
ឯកឧត្តមបានមានប្រសាសន៍ថាវគ្គនេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៩ដល់១១ខែមីនាឆ្នាំ២០១១ដែលសិក្ខាកាមទាំងអស់សុទ្ធតែមានតួនាទីក្នុងការដឹកនាំការក្នុងការអនុវត្តច្បាប់ចរាចរណ៍ឱ្យមានតម្លាភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើចរាចរណ៍ក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានមានប្រសាសថាកន្លងមកការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកហាក់នៅមានចន្លោះប្រហោងមួយចំនួនដែលត្រូវបំពេញបន្ថែមដូចជាការខ្វះខាតក្នុងការស៊ើបអង្កេត ការតាមដានគឺមិនទានមានការបណ្តុះបណ្តាលដល់មន្រ្តីនគរបាលឱ្យមានការយល់ដឹងជ្រៅជ្រះនៅឡើយទាំងនេះហើយដែលជាការខ្វះខាត និងជាឱ្យកាសធ្វើឱ្យជនល្មើសមួយចំនួនរួចផុតពីសំណាញ់ច្បាប់។
ឯកឧត្តមយុន ឈុន្នីបានសង្កត់ធ្នន់ថាការបណ្តុះបណ្តាលត្រូវតែមានការបណ្តុះបណ្តាលបន្ថែមទៀតដើម្បីឱ្យមន្រ្តីនគរបាលចរាចរណ៍មានវិជ្ជាជិវៈ និងមានជំនាញច្បាស់លាស់ក្នុងការអនុវត្តការងារ និងដើម្បីកុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចំពោះមន្រ្តីនគរបាលយើង។
ឯកឧត្តមក៏បានសំណូមពរផងដែរសូមឱ្យអស់លោកជាសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ និងយកជំនាញដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះទៅបំរើប្រជាពលរដ្ឋ និងប្រើប្រាស់ជំនាញដែលមានឱ្យអស់លទ្ធភាពក្នុងការបំរើប្រជាពលរដ្ឋ៕

Road safety a growing concern: NGOs
Wednesday, 09 March 2011 15:01 Tep Nimol
A group of 13 Cambodian NGOs issued a joint statement on Monday expressing concern over a rise in deadly traffic accidents, particularly along National Road 4 connecting Phnom Penh to Sihanoukville.
The Affiliated Network for Social Accountability in East Asia and the Pacific said in a statement that accidents in Cambodia are most often caused by drunken driving, speeding, unsafe transportation of goods, unlicensed motorists, drivers falling asleep at the wheel and general carelessness.
The group suggested five steps the government could take to bring about a reduction in road accidents.
The recommendations included the installation of cameras along national roads to monitor speeding, sobriety checkpoints at toll booths along National Road 4 that would also distribute safety leaflets, a reduction in the shift schedules for transportation lorry drivers, multiple drivers for lorries and better monitoring of auto licences.
The statement followed an accident on National Road 4 last week that left 19 dead and 8 severely injured when a lorry transporting steel collided with a minivan in Preah Sihanouk province’s Bit Trang commune.
Preap Chanvibol, director of the Land Transportation Department at the Ministry of Public Works and Transport, said the department would meet with officials from the Ministry of Interior today to discuss strategies for reducing traffic accidents in the country.
He added that data from January to March shows 33 percent of traffic accidents were caused by carelessness, 30 percent by speeding and 15 percent by drunken driving.
In 2010, more than 1,600 people died from traffic accidents, down from 1,717 in 2009, according to government figures.
A recent study by Belgium NGO Handicap International showed that traffic accidents in 2009 cost Cambodia more than US$248 million.
http://www.phnompenhpost.com/

Wednesday, March 9, 2011
ស្រវឹងជិះម៉ូតូឆ្លងផ្លូវត្រូវកុងតឺន័របុកស្លាប់២នាក់របួសធ្ងន់ម្នាក់
កំពង់ស្ពឺ: យុវជន៣នាក់ជិះម៉ូតូទាំងស្រវឹងឆ្លងផ្លូវ ត្រូវរថយន្តកុងតឺន័របុក បណ្តាលឲ្យ២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀត របួសធ្ងន់ តាមផ្លូវជាតិលេខ៤ ត្រង់ចំនុចក្លោងទ្វារចូលទៅកាន់ វត្តសុព័រទេពខាងកើត ស្ថិតក្នុងសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១៣និង៤០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១១ ។
ជនរងគ្រោះ ឈ្មោះ រឹន រដ្ឋា អាយុ២១ឆ្នាំ និងឈ្មោះ ធី ណារ័ត្ន អាយុ២០ឆ្នាំ នៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន អ្នកទាំងពីរស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ឈ្មោះ ឃី ភីរម្យ អាយុ២៣ឆ្នាំ ក៏នៅភូមិ ឃុំជាមួយគ្នាដែរ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាដូចខាងលើ នៅពេលដែលពួកគេ ផឹកស៊ីស្រវឹងហើយនោះ យុវជនទាំង៣នាក់បានជិះម៉ូតូC 90 ចេញពីភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ។ មកដល់ក្លោងទ្វារចូលវត្តសុព័រទេព ពួកគេក៏បានជិះម៉ូតូទៅត្បូងបំណងឆ្លងផ្លូវជាតិលេខ ៤ ប៉ុន្តែនៅពេលកំពុងឆ្លងផ្លូវស្រាប់តែមានរថយន្ត សណ្តោងកុងតឺន័រ មួយគ្រឿងពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A0463 បានបើកបរតាមផ្លូវជាតិលេខ៤ដែរនោះ ក្នុងទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ មកបុកម៉ូតូដែលកំពុងជិះឆ្លងកាត់ផ្លូវនេះតែម្តង ។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ ៕
CEN

បើករថយន្តបុកម៉ូតូស្លាប់ពីរនាក់ប្ដីប្រពន្ធដាក់មេប្រូចបានជាង៣០គីឡូម៉ែត្រនៅតែរត់មិនរួច
ពោធិ៍សាត់ ៖ រថយន្តមួយគ្រឿងបានបើកយ៉ាងលឿនពីខេត្តពោធិ៍សាត់ សំដៅមករាជធានីភ្នំពេញតាមដងផ្លូវជាតិលេខ៥។ លុះធ្វើដំណើរបានពាក់កណ្ដាលផ្លូវមកដល់ចំណុចភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងជិះពីរនាក់ប្ដីប្រពន្ធធ្វើ ដំណើរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។ ពេលរថយន្តបុកសម្លាប់មនុស្សពីរនាក់នោះរួចហើយក៏ធ្វើដំណើរបម្រុង គេចខ្លួនតាមដងផ្លូវជាតិលេខ៥មកភ្នំពេញ ក៏ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់រថយន្តបានយកមកដោះស្រាយតាម ផ្លូវច្បាប់។
រថយន្តបង្កហេតុម៉ាកPAGERO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2F4736 ធ្វើដំណើរពីទិសខាងលិច ទៅទិសខាងកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
ជនរងគ្រោះស្លាប់បាត់បង់ជីវិតមាន ឈ្មោះ គាង លី អាយុ៥៧ឆ្នាំ ភេទប្រុស ជាអ្នកបើកបរ និងប្រពន្ធដែលបានស្លាប់បាត់បង់ជីវិតដែរនោះមានឈ្មោះមោល សុភាព ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១១ នៅចំណុចភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឡើងដោយរថយន្តPAGERO ធ្វើដំណើរយ៉ាងលឿនហើយអ្នកបើកបរងងុយដេកពេលធ្វើដំណើរ ក៏បានបុកម៉ូតូយ៉ាងពេញទំហឹង ពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់បានប៉ើងចម្ងាយប្រមាណ៣០ម៉ែត្រ។ ពេលបុកម៉ូតូរួចក៏បើកគេចខ្លួនមកខេត្តកំពង់ឆ្នាំង តែពេលធ្វើដំណើរមកដល់ស្រុកបរិបូរណ៍ ក៏ត្រូវសមត្ថកិច្ចប៉ូលិសឃាត់ចាប់បានតែម្ដង។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងទៀតថា នៅក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានព្យាយាមបើកគេចខ្លួនបាន ចម្ងាយប្រមាណ៣០គីឡូម៉ែត្រ មកដល់ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ក៏ត្រូវស្ទាក់ចាប់បានយកមកដោះស្រាយតាមផ្លូវច្បាប់។ ប៉ុន្តែអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលនៅពេលឃើញ សមត្ថកិច្ចកំពុងស្ទាក់ចាប់នៅតាមផ្លូវ៕
កម្ពុជាថ្មី

Saturday, March 5, 2011
សោកនាដកម្ម គ្រោះថ្នាក់ចរាចររថយន្តបុកគ្នា ស្លាប់១៨នាក់ របួសធ្ងន់៧នាក់
ព្រះសីហនុ ៖ សេចក្ដីរាយការណ៍ព័ត៌មានពីខេត្តព្រះសីហនុ បានឲ្យដឹងថានៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១១នេះ មានសោកនាដកម្មគ្រោះថ្នាក់ចរចររថយន្តបុកជាមួយរថយន្ត បានបណ្ដាល ឲ្យមនុស្សប្រុសស្រី១៨នាក់បាត់បង់ជីវិតនៅនឹងកន្លែង និងមនុស្សជាច្រើននាក់ទៀត កំពុងសង្រ្គោះ បន្ទាន់។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តកុងតឺន័រដឹកដែក ធ្វើដំណើរពីខេត្តព្រះសីហនុ បំណងទៅទីក្រុងភ្នំពេញ ចំណែករថយន្តតូរីសដែលធ្វើដំណើរពីផ្សារទម្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ បំណងទៅក្នុងពិធីមង្គលការនៅខេត្តព្រះសីហនុ លុះមកដល់ចំណោតអូរត្រាវ ព្រំប្រទល់ឃុំបិតត្រាំង និងសង្កាត់លេខ១ ក្រុងព្រះសីហនុ តៃកុងរថយន្តកុងតឺន័របានងងុយដេកបើកចូលចំណែកផ្លូវរបស់រថយន្តតូរីស រហូតបុកបង្គោលអមផ្លូវនៅខាងឆ្វេងដៃ។ ពេលនោះតៃកុងរថយន្តតូរីសបានបើកចុះចំណោត ដោយល្បឿនលឿនមិនអាចទប់ជាប់ក៏ស៊ីផ្លេខ្លាំងៗ។ តៃកុងរថយន្តកុងតឺន័របានភ្ញាក់ឡើងក៏ទាញចង្កូតត្រឡប់មកវិញ បុកគ្នាជាមួយរថយន្តតូរីសពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រ អូសរថយន្ត តូរីសប្រហែល៥០ម៉ែត្រ ខ្ទេចម៉ដ្ឋគ្មានសល់អ្វីនោះទេ។
មនុស្ស១៨នាក់ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម រួមទាំងតៃកុងរថយន្តកុងតឺន័រផង។ ចំណែកមនុស្ស៧នាក់ផ្សេងទៀតត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរ ពេទ្យ។
រថយន្តកុងតឺន័រជារបស់ក្រុមហ៊ុនឯកជន ឈ្មោះលាង សុខង៉េង ពាក់ស្លាកលេខ 3B0935 និង រថយន្តតូរីស ពណ៌ស ពាក់ស្លាកលេខ 2C9067 ខេត្តតាកែវ៕

Wednesday, January 12, 2011
ម្នាក់ស្លាប់១៧នាក់របួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
ដោយ ៖ ស បូរិន
នគរវត្ត
ភ្នំពេញ ៖ មនុស្សម្នាក់ស្លាប់ និង១៧នាក់រងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរពីរករណីនៅកន្លែង ផ្សេងគ្នា កាលពីថ្ងៃ អាទិត្យទី៩ ខែមករា ឆ្នាំ២០១១ នៅក្នុងខណ្ឌដង្កោ។
ម ន្ដ្រីនគរបាលខណ្ឌដង្កោបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរលើកទី១បានកើតឡើងកាលពីវេលាម៉ោង ១១:១០នាទី ថ្ងៃទី៩ មករា ២០១១ នៅលើកំណាត់ផ្លូវទំនប់កប់ស្រូវទល់មុខវិទ្យាស្ថានជាតិពហុប ច្ចេកវិទ្យាកម្ពុជា ស្ថិតក្នុងភូមិព្រៃត្រជាក់ សង្កាត់សំរោងក្រោម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ហេតុការណ៍កើតឡើងរវាងរថយន្ដធុនទេសចរណ៍១២កៅអីពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង ២A-០៦៦០ បើកបរដោយឈ្មោះ អៀង ធី ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅឃុំខ្នារ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង បានបើកបុកម៉ូតូមួយ គ្រឿងម៉ាកឆាលីពណ៌ស គ្មានស្លាកលេខ របស់ឈ្មោះចាន់ លី ភេទស្រី អាយុ២១ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅភូមិថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភព ដដែលបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះបណ្ដាលឱ្យអ្នកបើកម៉ូតូឆាលីរងរបួសធ្ងន់។ ចំណែករថយន្ដនេះ បានធ្លាក់ចូលប្រឡាយបណ្ដាលឱ្យអ្នក ដំណើរ១៧នាក់រងរបួសធ្ងន់ និងស្រាល។
ម ន្ដ្រីនគរបាលខណ្ឌដង្កោបានឱ្យដឹងទៀតថា មុនពេលកើតហេតុរថយន្ដបង្កបានបើកតាមផ្លូវទំនប់កប់ស្រូវក្នុង ទិសដៅពីខាងជើងមកខាងត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែ មានម៉ូតូឆាលីពណ៌សមួយគ្រឿងបើកបញ្ច្រាស់ទិស ហើយបានបត់ឆ្វេងឆ្លងផ្លូវ ដើម្បីយកកាហ្វេចូកវិទ្យាស្ថានកូរ៉េក្បែរនោះ ដោយពុំបានមើលមុខក្រោយ។ ពេលនោះរថយន្ដបានបុកម៉ូតូពីចំហៀង ប៉ើងខ្ទាតទៅម្ខាងធ្វើឱ្យនារីរងគ្រោះរបួសបាក់ជើង។
ពេល នោះរថយន្ដក៏រេចង្កូតមកខាងឆ្វេងដៃដាំក្បាលធ្លាក់ចូលប្រឡាយ ធ្វើឱ្យអ្នកជិះក្នុងរថយន្ដ១៧នាក់របួសតិចតួច។
ចំពោះ ករណីគ្រោះថ្នាក់ចរាចរទី២ មន្ដ្រីនគរបាលបានបញ្ជាក់ឱ្យដឹងថា កើតឡើងរវាងម៉ូតូ និងម៉ូតូគឺម៉ូតូម៉ាកសេ១០០កូរ៉េពណ៌ខៀវ ពាក់ស្លាកលេខ ណ៤១០៣ភព១ បើកដោយឈ្មោះខាន់ ហឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុបស្នាក់នៅភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ។ អ្នកបើកម៉ូតូរូបនេះបានរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ប្រភពបានឱ្យដឹងទៀតថា ម៉ូតូខាងលើបានបុកជាមួយម៉ូតូកង់បីពណ៌ខៀវ ពាក់ស្លាកលេខ១AG-៨១៦១ បើកបរដោយបុរសម្នាក់ពុំស្គាល់ឈ្មោះ។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១៩:៣០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១១ នៅចំណុចមុខផ្ទះសំណាក់មានជ័យ ភូមិត្រញំងថ្លឹង ផ្លូវចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោ។
ម ន្ដ្រីនគរបាលបញ្ជាក់ថា មុនពេលកើតហេតុ ម៉ូតូទាំងពីរបើកបញ្ច្រាស់ទិសគ្នា ហើយម៉ូតូសេ១០០កូរ៉េ ពណ៌ខៀវបើកដោយឈ្មោះខាន់ ហឿន បានបើកជែងនឹងរថយន្ដមួយគ្រឿង ហើយជ្រុលចូលចំណែកផ្លូវម្ខាងទៀត បណ្ដាលឱ្យបុករ៉ឺម៉កម៉ូតូកង់បីនោះពេញទំហឹងបណ្ដាលឱ្យរងរបួស ធ្ងន់ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ រីឯអ្នកបើករ៉ឺម៉កកង់បីឃើញអ្នកបើកម៉ូតូបង្កនោះស្លាប់ក៏រត់ ចោលរ៉ឺម៉កនៅកន្លែងកើតហេតុ។
សមត្ថ កិច្ចបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ ឯករណីគ្រោះថ្នាក់ចរាចរទីមួយរថយន្ដ និងម៉ូតូសមត្ថកិច្ចបញ្ជូនទៅរក្សាទុក ជាបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕

Sunday, January 9, 2011
សិស្សវិទ្យាល័យពីរនាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពេលជិះម៉ូតូទៅរៀន
ដោយ ៖ ជា ស្រស់
នរគវត្ត
ខេត្ដសៀមរាប៖ យុវតីជាសិស្សវិទ្យាល័យហ៊ុន សែន សៀមរាប ពីរនាក់បានស្លាប់យ៉ាងអណោច អធ័មនៅកន្លែងកើតហេតុក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលពួកគេជិះម៉ូតូ០១គ្រឿងទៅសាលារៀន កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១១ នៅលើកំណាត់ផ្លូវមិត្ដភាពកម្ពុជា -កូរ៉េ ស្ថិតក្នុងភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប។
ជន រងគ្រោះទាំងពីរនាក់ដែលស្លាប់នៅក្នុងឧប្បត្ដិហេតុនេះជាសិស្ស រៀននៅថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនសៀមរាប ក្នុងនោះមានឈ្មោះ ហ៊ាន ស្រីមុំ អាយុ១៨ឆ្នាំ មានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងឈ្មោះ យឹម កែវកន្និដ្ឋា អាយុ១៨ឆ្នាំ មានទីលំនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ។
ក្រុម មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្ដសៀមរាបបានឱ្យដឹងថា តាមការពិនិត្យជាក់ស្ដែងនៅ កន្លែងកើតហេតុ សម្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា រថយន្ដស្ទូចក្បាលសទ្រុងខៀវលាយស ម៉ាក FUSO អត់ ស្លាកលេខបើកបរពីទិសខាងត្បូងទៅជើង ចំណែកម៉ូតូរបស់ជនរងគ្រោះបើកបរឌុបគ្នា ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្ដនេះបានទាក់ខ្សែភ្លើងដែលកាត់ ទទឹងផ្លូវបណ្ដាលឱ្យដាច់ និងបាក់បង្គោលឈើពីរដើមបោកទៅលើម៉ូតូជនរងគ្រោះធ្វើឱ្យពួកគេ ដួលខ្ទាតមកលើផ្លូវត្រូវរថយន្ដ កិនខ្ទេចក្បាលតែម្ដងស្លាប់ភ្លាមៗ។
ចំណែកម៉ូតូជនរងគ្រោះម៉ាកហុងដា C100 ព៌ណក្រហមសេរី២០០២ ពាក់ស្លាកលេខ សៀមរាប 1E 9147 ពុំ មានការខូចខាតធំដុំនោះទេ។ មន្ដ្រីនគរបាលចរាចរណ៍បានបន្ដថា បន្ទាប់ពីបង្កហេតុហើយអ្នកបើកបរបានបើករថយន្ដរត់គេចរហូតដល់ ផ្លូវឡើងទៅបារាយណ៍ទឹកថ្លា ក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាបទើបអ្នកបើកបរឈប់រថយន្ដហើយបើកទ្វាររត់គេចខ្លួន ។
ក្រុម នគរបាលបានបន្ដថា រថយន្ដបង្កហេតុ និងម៉ូតូរបស់ជនរងគ្រោះត្រូវបាននាំយកមករក្សាទុកនៅការរិយា ល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនិតិវិធី៕

Saturday, January 8, 2011
រថយន្ដបុកស្ដ្រីម្នាក់ស្លាប់ហើយបើកគេចបាត់
ដោយ ៖ សហការី
ខេត្ដក្រចេះ៖ ស្ដ្រីម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័មបំផុតក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរមួយលើកំណាត់ផ្លូវជាតិលេខ៧៣ ក្នុងភូមិដីថ្មី ឃុំព្រែក សាម៉ាន់ ស្រុកឆ្លូង ខេត្ដក្រចេះ កាលពី វេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី៦ ខែ មករា ឆ្នាំ២០១១ តែសមត្ថកិច្ចនៅពុំ ទាន់កំណត់មុខសញ្ញារថយន្ដបង្កហេតុ នោះនៅឡើយ ។
នគរបាល ប៉ុស្ដិ៍រដ្ឋបាលព្រែកសាម៉ាន់បានរាយការណ៍ថា ស្ដ្រីរងគ្រោះឈ្មោះ លឹប សុំ អាយុ៥០ឆ្នាំ រស់នៅភូមិ ដីថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្ដក្រចេះ ត្រូវរថយន្ដបុកស្លាប់ភ្លាមៗពេលគាត់ កំពុងជិះកង់ត្រឡប់មកផ្ទះបន្ទាប់ពីបញ្ចប់ការងារច្រូកស្រូវ ឱ្យគេ ។ សមត្ថកិច្ចនៅ ពុំទាន់រកឃើញប្រភេទរថយន្ដដែលបុក ជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅឡើយ ។
សាក្សី នៅកន្លែងកើតហេតុបាន និយាយថា នៅវេលាម៉ោងខាងលើគេ បានឃើញស្ដ្រីឈ្មោះលឹប សុំ ជាជនជាតិ ខ្មែរអ៊ិស្លាមបានជិះកង់ពីទិសខាងលិច ទៅទិសខាងកើត។ លុះបន្ដិចក្រោយមក ក៏ជួបនូវគ្រោះថ្នាក់ចរាចរដេកដួលក្នុង ថ្លុកឈាមលើផ្លូវជាតិជាមួយនឹងកង់ កញ្ចាស់ដែលគាត់បានជិះមកពីស៊ីឈ្មួលច្រូតស្រូវ ។
ប្រភព ព័ត៌មានពីអ្នកភូមិដែលរស់ នៅជាមួយជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះជាអ្នកក្រីក្រគ្មានមុខរបរអ្វី ក្រៅពីស៊ីឈ្នួលច្រូកស្រូវឱ្យគេទេ ។ នៅ ពេលដែលជួបហេតុការណ៍នេះភ្លាមៗ រថយន្ដបង្កហេតុព្យាយាមបើករត់គេច បាត់ ។ អ្នកនៅក្បែរនោះក៏បានស្រែកឱ្យ រថ យន្ដនោះឈប់ដែរ តែដោយគ្មានវត្ដ មានសមត្ថកិច្ចនៅកន្លែងកើតហេតុ ទើបឱ្យរថយន្ដបង្កហេតុនោះរត់គេចបាត់ដោយសុវត្ថិភាព ។
នៅ ក្នុងស្រុកឆ្លូងសមត្ថកិច្ចបានបណ្ដាក់គ្នាដូចខ្យងនៅលើផ្លូវ ជាតិមិនគួរណាឱ្យរថយន្ដបង្កគ្រោះថ្នាក់នោះរត់គេខ្លួនដោយ គេចវេះពីការទទួលខុសត្រូវ តាមផ្លូវច្បាប់យ៉ាងនេះឡើយ ៕

៥នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅពេជ្រនិល
ដោយ ៖ វិទ្យុនគរវត្ត
យ៉ាង ហោចណាស់ មានមនុស្ស៥នាក់បានស្លាប់ និងម្នាក់របូសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តធ្លាក់ជ្រោះពេជ្រនិល ក្នុងខេត្តកំពង់ស្ពឺ។
ស្នង ការរងនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯកសមសាមួន បានមានប្រសាសន៍ថា ហេតុការណ៍បានកើតឡើង តាំងពីម៉ោងមួយរសៀល ថ្ងៃទី៧មករា នៅគ្រាដែលរថយន្ត២បើកទិសស្របគ្នា និងរថយន្តមួយធុន Land Cruiser និងរថយន្តមួយទៀតធុន Camry បើកសំដៅទៅខេត្តព្រះសីហនុ។ រថយន្តធុន Land Cruiser ផ្ទុកមនុស្ស៦នាក់ បានធ្លាក់ចេញពីផ្លូវជាតិលេខ៤ ចូលទៅក្នុងជ្រោះពេជ្រនិល ចំណែករថយន្ត Camry ត្រូវគេរាយការណ៍ថា វិះតែនឹងធ្លាក់ចូលទៅក្នុងជ្រោះនោះដែរ។
មនុស្ស ៥នាក់ក្នុងរថយន្ត Land Cruiser ដែលសុទ្ធតែជាសមាជិកក្នុងគ្រួសារបានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ រថយន្តធុន Camry ត្រូវគេនិយាយថា ជាកម្មសិទ្ធិរបស់ប៉ូលីស ព្រហ្មទណ្ឌខ័ណ្ឌ៧មករា។
មិន មានសេចក្តីរាយការណ៍ថា តើមនុស្សនៅក្នុងរថយន្ត Camry បានរត់គេចទៅណានោះទេ។ ប៉ូលីស កំពុងតាមរកមូកហេតុ ដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍នោះ។

Thursday, January 6, 2011
ចំនួនគ្រោះថ្នាក់ចរាចរឆ្នាំ២០១០មានការថយចុះ៥០៣លើកនិងស្លាប់ថយចុះ៥នាក់
kampucheathmey
សំអឿន
ភ្នំពេញ៖យោងតាមរបាយការណ៏របស់នាយកដ្ឋាន សណ្ដាប់ធា្នប់នៃអគ្គ ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរឆ្នាំ២០១០ មានចំនួន៥៥១៨លើកបណ្ដាលឲ្យស្លាប់ចំនួន១៦៤៩នាក់។ចំនួននេះបើ ប្រៀបធៀបទៅឆ្នាំ២០០៩កន្លងទៅឃើញថាមានការថយចុះ៥០៣លើកនិងស្លាប់ ថយចុះ៥នាក់។
របាយការណ៏ខាងលើបានឲ្យដឹងទៀតថាក្នុងចំណោមគ្រោះថ្នាក់ចរាចរ ៥៥១៨លើកនោះមានអ្នករងរបួសធ្ងន់ចំនួន៤៩៩០នាក់ថយចុះជាងឆ្នាំ មុន៤៧នាក់របួសស្រាល៤៥៥០នាក់ថយចុះជាងឆ្នាំមុន៧២៣នាក់បណ្ដាល អោយខូចខាតម៉ូតូចំនួន៥៩៨៧គ្រឿងថយចុះ៥៦១គ្រឿងរថយន្តធនតូចចំនួន ១៨៥៤គ្រឿងថយចុះ៥១គ្រឿងនិងរថយន្តធនធំចំនួន៥១០គ្រឿងថយចុះ៧៧ គ្រឿង។
ចំពោះមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរមានបើកបរលើស ល្បឿនកំណត់៤៥ភាគរយបើកបរមិនគោរពសិទ្ធិអាទិភាពចំនួន១៣ភាគរយបើកបរ ធ្វេសប្រហែសចំនួន១២ភាគរយបើកបរក្នុងពេលស្រវឹង១២ភាគរយបើកបរ ប្រជែងគ្រោះថ្នាក់៨ភាគរយបើកបរមិនប្រកាន់ស្ដាំ៣ភាគរយបើកបរមិនគោរព ភ្លើងសញ្ញាចរាចរ១ភាគរយ កត្តាសុខភាព១ភាគរយកត្តាយានយន្ត២ភាគរយកត្តាផ្លូវ១ភាគរយនិងកត្តា ផ្សេងៗ១ភាគរយ។
របាយការណ៏ដដែលបានបញ្ជាក់ឲ្យដឹងថាមូលហេតុដែលធ្វើអោយចំនួន គ្រោះថ្នាក់ចរាចរនៅក្នុងឆ្នាំ២០១០មានការថយចុះជាងឆ្នាំ២០០៩នោះ ដោយសារតែមន្ត្រីនគរបាលបានរឹតបន្តឹងការអនុវត្តន៏បានម៉ឹងម៉ាត់ ដែលធ្វើអោយប្រជាពលរដ្ឋមានការគោរពច្បាប់ចរាចរយ៉ាងច្រើន៕

ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុករបាំងចែកទ្រូងផ្លូវរួចចុះពីលើរថយន្តទាញដបស្រាផឹកថែមទៀត
kampucheathmey
ភ្នំពេញ៖រថយន្តម៉ាកឡង់គ្រីស័រសេរី៩៨មួយ គ្រឿងដែលគេដឹងថាបើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថាន ភាពស្រវឹងធ្លាក់ភ្នែកបានបញ្ជាចង្កូតបោះពួយលើផ្លូវ សហព័ន្ធរុស្ស៊ីបណ្ដាលអោយបុករបាំងចែកទ្រូងផ្លូវយ៉ាងពេញ ទំហឹងបាក់ខូចខាតអស់ជាង៣០ម៉ែត្រហើយបែកកង់មុខនិង ផ្ទុះពោងសុវត្ថិភាពប៉ុន្តែសំណាងល្អអ្នកបើកបរអាចរួច ផុតពីគ្រោះថ្នាក់ហើយចុះពីលើរថយន្តទាញដបស្រាផឹក បញ្ឈឺសមត្ថកិច្ចមូលដ្ឋានថែមទៀត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង ០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ខែមករាឆ្នាំ២០១១ នៅចំណុចមុខក្ដាន់ពីរផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ ស្រះចកខណ្ឌដូនពេញ។
រថយន្តបង្កហេតុអោយខូចខាតទ្រព្យសម្បត្តិ រដ្ឋនោះម៉ាកឡង់គ្រីស័រពណ៌ស្លែគ្មានស្លាកលេខបើកដោយ បុរសម្នាក់ដែលគេមិនស្គាល់ឈ្មោះប៉ុន្តែគេដឹងថាអ្នក បើកបររូបនោះជាមិត្តភក្តិរបស់ថៅកែក្លឹបប្លាទីនឹម ស្ថិតនៅផ្លូវលេខ៤៧ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ចំណែក របាំងចែកទ្រូងផ្លូវបាក់ខូចខាតអស់៥កង់និងស្រុញវៀច ខុសធម្មតាប្រហែលជាង៣០ម៉ែត្រ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលបានឃើញហេតុការណ៍ នោះបានប្រាប់ឲ្យដឹងថានៅវេលាម៉ោងកើតហេតុគេបានឃើញ រថយន្តបង្កហេតុបានបើកបោះពួយយ៉ាងលឿននិងរ៉េពេញ ផ្លូវដែលទំនងជាស្រវឹងធ្លាក់ភ្នែកបានធ្វើដំណើរពីកើត ទៅលិចលុះមកដល់ចំណុចកើតហេតុក៏បានបុករបាំងចែកទ្រូង ផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់ក្បាលនាគមួយកង់ខាង មុខហើយដោយរថយន្តនោះបែកកង់មុខខាងឆ្វេងដែលតៃកុងប្រុង បន្តបើករត់ទៅមុខទៀតក៏បុកទ្រូងចែកផ្លូវថែមទៀត ប្រហែល៣០ម៉ែត្របាក់អស់៤កង់ទើបបន្តដំណើរទៅមុខលេង រួច។បន្ទាប់មកអ្នកបើកបររូបនោះបានចុះពីលើរថយន្ត គាប់ជួនសមត្ថកិច្ចមូលដ្ឋានមកដល់ហើយបុរសនោះក៏ទាញដប ស្រាយកមកផឹកបញ្ឈឺសមត្ថកិច្ចថែមទៀត ពេលនោះបុរសរូបនោះបានលើកទូរស័ព្ទតេហៅមិត្ត ភក្តិដែលជិះរថយន្តម៉ាកសឺដែសមកទទួលរូបគេទៅបាត់ភ្លាម ៗផងដែរ៕រស្មី

រយៈពេល៣ខែប៉ូលិសរកឃើញអ្នកសេពគ្រឿងស្រវឹងពេលបើកបរជាង៩ពាន់នាក់ក្នុង៣ខេត្ត
ភ្នំពេញ៖មន្ត្រីនាយកដ្ឋានសណ្តាប់ធ្នាប់នៃ អគ្គស្នងការដ្ឋាននគរបាលជាតិបាននិយាយឲ្យដឹងកាលពីរសៀល ថ្ងៃទី៥ខែមករាឆ្នាំ២០១១ឲ្យដឹងថាក្នុងរយៈពេល៣ខែ គឺចាប់ពីខែតុលាដល់ខែធ្នូឆ្នាំ២០១០យើងបានពិនិត្យ រកឃើញសារជាតិអាកុលរបស់អ្នកបើកបរចំនួន៩០៣៦នាក់ក្នុង នោះរាជធានីភ្នំពេញចំនួន២២០១នាក់ខេត្តកណ្ដាល៤៦៤៨នាក់និង ខេត្តកំពង់ស្ពឺ២១៨៧នាក់។
មន្រ្តីដដែលខាងលើបាននិយាយឲ្យដឹងទៀតថា យើងបានចាប់ផ្ដើមអនុវត្តន៏ការត្រួតពិនិត្យជាតិអាកុលនៅ ក្នុងខ្លួនអ្នកបើកបរនេះចាប់តាំងពីថ្ងៃទី១ខែតុលា ឆ្នាំ២០១០មកម្លេះដោយធ្វើការត្រួតពិនិត្យខេត្តក្រុង ចំនួន៣គឺនៅរាជធានីភ្នំពេញខេត្តកណ្ដាលនិងខេត្តកំពង់ស្ពឺ ដោយចាប់ផ្តើមត្រួតពិនិត្យចាប់ពីម៉ោង៩យប់ដល់ម៉ោង១ អាធ្រាត្រ។មន្ត្រីរូបនោះបានបន្តថាបច្ចុប្បន្ននេះយើង បានទទួលឧបករណ៍ត្រួតពិនិត្យជាតិអាកុលពីម្ចាស់ជំនួយចំនួន ២៣គ្រឿងប៉ុណ្ណោះ។យើងចង់ដាក់ពង្រាយនៅតាមបណ្ដាខេត្ត ផ្សេងៗទៀតដែរតែដោយសារតែឧបករណ៍មានចំនួនតិចទើបសម្រេច ដាក់ត្រួតពិនិត្យតែនៅតាមរាជធានីខេត្តទាំងបីខាងលើ។
ចំពោះការផាកពិន័យក្នុងការត្រួតពិនិត្យ សារធាតុអាកុលរបស់អ្នកបើកបរនោះគឺអ្នកបើកបរទាំងឡាយ ណាដែលមានសារធាតុអាកុលក្នុងខ្លួនចាប់ពី០,២៥ដល់០,៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់និងត្រូវពិន័យតាមច្បាប់ ចរាចរផ្លូវគោកដូចជាអ្នកជិះម៉ូតូផាកពិន័យ៦ពាន់រៀល អ្នកបើកបររថយន្តធន់តូចផាកពិន័យ១ម៉ឺន២ពាន់រៀលនិង អ្នកបើកបររថយន្តធន់ធំផាកពិន័យ២ម៉ឺន៥ពាន់រៀល។
មន្រ្តីដដែលខាងលើបានឲ្យដឹងថាក្នុងរយៈពេល ៣ខែដែលយើងចាប់ផ្តើមអនុវត្តន៏ច្បាប់ចរាចរស្ដីពីការ ត្រួតពិនិត្យសារធាតុអាកុលក្នុងខ្លួនអ្នកបើកបររួចមកយើង រកឃើញអ្នកបើកបរដែលបានប្រើប្រាស់សារធាតុអាកុលចាប់ពី ០,២៥ដល់០,៣៩មីលីក្រាមក្នុងមួយលីត្រខ្យល់ចំនួន៩០៣៦នាក់ ក្នុងនោះមានអ្នកបើកបរម៉ូតូនិងរថយន្តធន់តូចនិងធំ ក្នុងរាជធានីភ្នំពេញចំនួន២២០១នាក់ខេត្តកណ្ដាល៤៦៤៨នាក់ និងខេត្តកំពង់ស្ពឺ២១៨៧នាក់។
បន្ទាប់ពីមានការត្រួតពិនិត្យសារធាតុអាកុល របស់អ្នកបើកបររួចមកគេសង្កេតឃើញថាអ្នកបើកបរភាគ ច្រើនមានការយល់ដឹងច្រើនពីច្បាប់ចរាចរ។ការយល់ដឹងរបស់ ពួកគាត់ទាំងនេះហើយបានធ្វើឲ្យអត្រាគ្រោះថ្នាក់ចរាចរ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០កន្លងមកនេះមានការ ថយចុះគួរឲ្យកត់សម្គាល់គឺមានចំនួន៥៥១៨លើកបណ្ដាល ឲ្យស្លាប់១៦៤៩នាក់។ចំនួននេះបើប្រៀបធៀបទៅឆ្នាំ២០០៩ កន្លងទៅឃើញថាមានការថយចុះ៥០៣លើកនិងស្លាប់ថយចុះ៥ នាក់។
មន្រ្តីខាងលើបានអំពាវនាវនិងសំណូមពរដល់ អ្នកបើកបរមេត្តាកុំប្រើប្រាស់គ្រឿងស្រវឹងបក្នុងពេលបើក បរព្រោះវានាំឲ្យបង្កនូវគ្រោះថ្នាក់ដល់ខ្លួនឯងផងនិង ដល់អ្នកដ៏ទៃផង។ជាងនេះទៅទៀតអាចឈានទៅដល់សេចក្ដី ស្លាប់ទៀតផង។
ក្នុងចំណោមគ្រោះថ្នាក់ចរាចរទាំង៥៥១៨លើកនោះ មានគ្រោះថ្នាក់ពេលបើកបរប្រើគ្រឿងស្រវឹងចំនួន១២ភាគរយ ។ចំណែកឯក្រសួងសុខាភិបាលកាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ ២០១០បានចេញសេចក្តីជូនដំណឹងមួយដោយធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់មេត្តាកាត់បន្ថយឬបញ្ឈប់ការសេពសុរា និងគ្រឿងស្រវឹងដើម្បីថែរក្សាសុខភាពផ្ទាល់ខ្លួនរក្សា ភាពថ្លៃថ្នូរក្នុងសង្គមសន្សំសំចៃថវិកាសម្រាប់ គ្រួសារនិងចូលរួមកាត់បន្ថយការខាតបង់របស់រាជ រដ្ឋាភិបាល។ជាងនេះទៅទៀតដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរផងដែរ៕

ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋកាត់បន្ថយឬបញ្ឈប់ការសេពសុរានិងគ្រឿងស្រវឹង
ភ្នំពេញ ៖ក្រសួងសុខាភិបាលសូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់សូមមេត្តាជួយកាត់បន្ថយការសេពសុរាឬគ្រឿងស្រវឹងដើម្បី ថែរក្សាសុខភាពផ្ទាល់ខ្លួនរក្សាភាពថ្លៃថ្នូរក្នុងសង្គមសន្សំសំចៃ ថវិកាសម្រាប់គ្រួសារនិងចូលរួមកាត់បន្ថយការខាតបង់របស់រាជ រដ្ឋាភិបាល។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃ ទី៣១ខែធ្នូឆ្នាំ២០១០ដែលចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិតម៉មប៊ុន ហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថាក្រសួងសុខាភិបាលសូម ជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាអោយបាន ជ្រាបថា សព្វថ្ងៃនេះតាមការសិក្សាបានសង្កេតឃើញថាប្រជាជនកម្ពុជាយើងដែល មានអាយុ២៥ទៅ៦៤ឆ្នាំមានចំនួន៦៥ភាគរយជាអ្នកសេពសុរាឬគ្រឿង ស្រវឹងផ្សេងៗ។
លោករដ្ឋមន្ត្រីបានថ្លែងនៅក្នុងសេចក្ដីជូនដំណឹងឲ្យ ដឹងថាការសេពសុរានិងគ្រឿងស្រវឹងបានផ្ដល់នូវផលវិបាកយ៉ាង ធ្ងន់ធ្ងរដល់សាមីខ្លួននិងសង្គមដូចជាប្រឈមមុខនិងការកើតជំងឺ រលាកថ្លើម ក្រិនថ្លើម រលាកក្រពះ ជំងឺបេះដូង សរសៃឈាម។ល។ និងអាចឈានដល់ការស្លាប់បាត់បង់ជីវិត។បណ្ដាលអោយមានគ្រោះថ្នាក់ ចរាចរបង្កជារបួសធ្ងន់ធ្ងរឬស្លាប់ដល់អ្នកបើកបរនិងអ្នកដ៏ទៃ។
បើតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គ ស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថានៅក្នុងឆ្នាំ២០១០មានករណី គ្រោះថ្នាក់ចរាចរចំនួន៥៥១៨លើកក្នុងនោះបណ្ដាលអោយស្លាប់ចំនួន១៦៤៩ នាក់។ក្នុងចំណោមគ្រោះថ្នាក់ចរាចរនោះមាន១២ភាគរយបណ្ដាលមកពី អ្នកបើកបរសេពគ្រឿងស្រវឹង។
លោកវេជ្ជបណ្ឌិតម៉មប៊ុនហេងបាននិយាយក្នុងសេចក្ដីជូន ដំណឹងដដែលនោះអោយដឹងថាក្រៅពីនេះការសេពសុរានិងគ្រឿងស្រវឹងក៏ បង្កអោយមាននូវអំពើហិង្សាក្នុងគ្រួសាររឺបង្កជម្លោះនៅតាម ភោជនីយដ្ឋានឬនៅទីកន្លែងសាធារណៈ។ប្រឈមនិងការឆ្លងមេរោគអេដស៍ចំពោះ អ្នកស្រវឹងដែលភ្លេចភ្លាំងស្មារតីឬបាត់ម្ចាស់ការនិងអាចបណ្ដាល អោយពុលស្លាប់ចំពោះស្រាដែលផលិតរឺលាយផ្សំពុំបានត្រឹមត្រូវតាម លក្ខណៈបច្ចេកទេសរឺបន្ថែមសារធាតុពុលដូចជាម៉េតាណុលរឺថ្នាំអង់ ទ្រីន។ជាក់ស្ដែងនៅឆ្នាំ១៩៩៦មានពុលស្រាស្លាប់ចំនួន៤៥នាក់ដោយ សារលាយថ្នាំអង់ទ្រីន នៅឆ្នាំ១៩៩៨មានពុលស្រាស្លាប់ចំនួន៥០នាក់ដោយសារលាយម៉េតាណុល និងនៅឆ្នាំ២០១០មានករណីសង្ស័យពុលស្រាកើតឡើងមួយទៀតស្ថិតនៅភូមិ ព្រះធាតុឃុំព្រះធាតុស្រុកអូររាំងឪខេត្តកំពង់ចាមបណ្ដាលអោយមាន អ្នកឈឺនិងស្លាប់ចំនួន៤នាក់។
ដោយសារតែមានបញ្ហាដូចដែលបានរៀបរាប់ខាងលើនេះហើយ ក្រសួងសុខាភិបាលសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាជួយ កាត់បន្ថយឬបញ្ឈប់ការសេពសុរានិងគ្រឿងស្រវឹងដើម្បីថែរក្សាសុខភាព ផ្ទាល់ខ្លួនរក្សាភាពថ្លៃថ្នូរក្នុងសង្គមសន្សំសំចៃថវិកាសម្រាប់ គ្រួសារនិងចូលរួមកាត់បន្ថយការខាតបង់របស់រាជរដ្ឋាភិបាល៕

Wednesday, January 5, 2011
បើករថយន្តចាក់កួបុករបងសាលាមត្តេយ្យវត្តកោះប្រាវ
Koh
ដោយ ៖ កោះឯករាជ្យ
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M 0300 ដែលគេដឹងថា បើកបរដោយយុវជនស្ទាវ បានជ្រុលចង្កូតទៅបុករបងសាលាមត្តេយ្យវត្តកោះ ស្ថិតនៅផ្ទះលេខ៩១ ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៣ មករា ២០១០ បណ្តាលឱ្យបាក់របងថ្មជាង២ម៉ែត្រ ។ សាក្សីម្នាក់ដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយ គ្រឿងម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2M 0300 បើកតាមបណ្តោយវិថីត្រសក់ផ្អែម លុះមកដល់មុខសាលាមត្តេយ្យវត្តកោះ ក៏បានបើកឡើងចិញ្ចើមថ្នល់ ដើម្បីចតរថយន្ត និងចូលទៅក្នុងក្លឹបកំសាន្តទល់មុខសាលាមត្តេយ្យវត្តកោះនោះ ។
ប៉ុន្តែនៅពេលនោះមិនដឹងជាយ៉ាងម៉េច ស្រាប់តែអ្នកបើកបរមិនជាន់ហ្វ្រាំង បែរជាជាន់ហ្ការក៏ជ្រុលទៅបុករបងសាលាមត្តេយ្យវត្តកោះទាំងកំរោល បណ្តាលឱ្យបាក់របងថ្មសង្កត់លើដំបូលរថយន្ត និងបែកកញ្ចក់រថយន្តទៀតផង ហើយបើសិនជាកុំបានរបងថ្មដែលបាក់កល់ទ្រូងរថយន្ត ម្ល៉េះរថយន្តនេះជ្រុលទៅបុកថ្នាក់រៀនកូនសិស្សបាត់ទៅហើយ ។ ក្រោយពីបុករបងថ្មសាលាមត្តេយ្យវត្តកោះទៅមុខលែងរួច គេឃើញម្ចាស់រថយន្តបើកទ្វាររថយន្តមកខាងក្រៅ និងសុំចរចាចេញសំណងថ្លៃខូចខាតរបងដោយមិនចាំបាច់សមត្ថកិច្ច ដោះស្រាយនោះទេ ។ ពុំមានប្រភពណាមួយបញ្ចេញឱ្យដឹងថា ភាគីម្ចាស់រថយន្តបង្កចេញសំណងថ្លៃខូចខាតរបងក្នុងតំលៃប៉ុន្មានឡើយ ហើយរថយន្តនោះក៏ត្រូវបានគេហៅរថយន្តស្ទូចមកស្ទូចយកទៅបាត់ដែរ ។ នៅក្នុងហេតុការណ៍នេះដែរ ពុំមានមនុស្សណាម្នាក់ស្លាប់ឬរបួសនោះទេ ហើយក៏ពុំមានរំខានដល់នគរបាលប៉ុសិ៍្តឡើយ ៕

Subscribe to:
Comments (Atom)