Saturday, January 8, 2011

រថ​យ​ន្ដ​បុក​ស្ដ្រី​ម្នាក់​ស្លាប់​ហើយ​បើក​គេច​បាត់​

ដោយ​ ៖ សហការី
ខេ​ត្ដ​ក្រចេះ​៖ ស្ដ្រី​ម្នាក់​បាន​ស្លាប់​ ​យ៉ាង​អាណោច​អាធ័ម​បំផុត​ក្នុង​ហេតុ​ ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរ​មួយ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៣ ក្នុង​ភូមិ​ដី​ថ្មី​ ​ឃុំ​ព្រែក​ ​សា​ម៉ា​ន់​ ​ស្រុក​ឆ្លូង​ ​ខេ​ត្ដ​ក្រចេះ​ ​កាល​ពី​ ​វេលា​ម៉ោង​៩:៣០នាទី​យប់​ ​ថ្ងៃ​ទី​៦ ខែ​ ​មក​រា​ ​ឆ្នាំ​២០១១ តែ​សមត្ថ​កិច្ច​នៅ​ពុំ​ ​ទាន់​កំណត់​មុខ​សញ្ញា​រថ​យ​ន្ដ​បង្ក​ហេតុ​ ​នោះ​នៅ​ឡើយ​ ​។

នគរបាល ​ប៉ុស្ដិ៍​រដ្ឋ​បា​ល​ព្រែក​សា​ម៉ា​ន់​បាន​រាយ​ការណ៍​ថា​ ​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ ​លឹប​ ​សុំ​ ​អាយុ​៥០ឆ្នាំ​ ​រស់​នៅ​ភូមិ​ ​ដី​ថ្មី​ ​ឃុំ​ព្រែក​សា​ម៉ា​ន់​ ​ស្រុក​ឆ្លូង​ ​ខេ​ត្ដ​ក្រចេះ​ ​ត្រូវ​រថ​យ​ន្ដ​បុក​ស្លាប់​ភ្លា​មៗ​ពេល​គាត់​ ​កំពុង​ជិះ​កង់​ត្រ​ឡប់​មក​ផ្ទះ​បន្ទាប់​ពី​បញ្ចប់​ការងារ​ច្រូ​ក​ស្រូ​វ​ ឱ្យ​គេ​ ​។ សមត្ថ​កិច្ច​នៅ​ ​ពុំ​ទាន់​រក​ឃើញ​ប្រភេទ​រថ​យ​ន្ដដែល​បុក​ ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ឡើយ​ ​។

សាក្សី ​នៅ​កន្លែង​កើត​ហេតុ​បាន​ ​និយាយ​ថា​ ​នៅ​វេលា​ម៉ោង​ខាង​លើ​គេ​ ​បាន​ឃើញ​ស្ដ្រី​ឈ្មោះ​លឹប​ ​សុំ​ ​ជា​ជន​ជាតិ​ ​ខ្មែរ​អ៊‌ិ​ស្លា​ម​បាន​ជិះ​កង់​ពី​ទិស​ខាង​លិច​ ​ទៅ​ទិស​ខាង​កើ​ត​។​ ​លុះ​ប​ន្ដិ​ច​ក្រោយ​មក​ ​ក៏​ជួប​នូវ​គ្រោះ​ថ្នាក់​ចរាចរ​ដេក​ដួល​ក្នុង​ ​ថ្លុក​ឈាម​លើ​ផ្លូវ​ជាតិ​ជាមួយ​នឹង​កង់​ ​កញ្ចាស់​ដែល​គាត់​បាន​ជិះ​មក​ពី​ស៊ី​ឈ្មួ​ល​ច្រូត​ស្រូ​វ​ ​។

ប្រភព ​ព័ត៌មាន​ពី​អ្នក​ភូមិ​ដែល​រស់​ ​នៅ​ជាមួយ​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា​ ​ជន​រង​គ្រោះជា​អ្នក​ក្រី​ក្រ​គ្មាន​មុខ​របរ​អ្វី​ ​ក្រៅ​ពី​ស៊ី​ឈ្នួល​ច្រូ​ក​ស្រូ​វ​ឱ្យ​គេ​ទេ​ ​។ នៅ​ ​ពេល​ដែល​ជួប​ហេតុ​ការណ៍​នេះ​ភ្លា​មៗ​ ​រថ​យ​ន្ដ​បង្ក​ហេតុ​ព្យាយាម​បើក​រត់​គេច​ ​បាត់​ ​។ អ្នក​នៅ​ក្បែរ​នោះ​ក៏​បាន​ស្រែក​ឱ្យ រថ ​យ​ន្ដ​នោះ​ឈប់​ដែរ​ ​តែ​ដោយ​គ្មាន​វ​ត្ដ​ ​មាន​សមត្ថ​កិច្ច​នៅ​កន្លែង​កើត​ហេតុ​ ​ទើប​ឱ្យ​រថ​យ​ន្ដ​បង្ក​ហេតុ​នោះ​រត់​គេច​បាត់​ដោយ​សុវត្ថិ​ភាព​ ​។

នៅ ​ក្នុង​ស្រុក​ឆ្លូង​សមត្ថ​កិច្ច​បាន​​បណ្ដាក់​គ្នា​ដូច​ខ្យង​នៅ​លើ​ផ្លូវ​ ជាតិ​មិន​គួរ​ណា​ឱ្យ​រថ​យ​ន្ដ​បង្ក​គ្រោះ​ថ្នាក់​នោះ​រត់​គេ​​ខ្លួន​ដោយ​ គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ ​តាម​ផ្លូវ​ច្បាប់​យ៉ាង​នេះ​ឡើយ ៕

No comments: