ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងក្នុងពិធីបើក សិក្ខាសាលាថ្នាក់ជាតិស្ដីពីកត្ដាហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង
គម្រោងសុវត្ថិភាពចរាចរណ៍បានឱ្យដឹងថាតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេល ១១ខែ ដើមឆ្នាំ២០១១ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មានចំនួន ៤.៦០៧ករណី ជនរងគ្រោះ ថ្នាក់សរុបចំនួន ៩.៦១៦នាក់ ដែលក្នុងនោះមាន ជនរងគ្រោះដល់ស្លាប់មានចំនួន ១,៧៣១នាក់ រងរបួសធ្ងន់ចំនួន ៤,៤៨៧នាក់ និងរបួសស្រាល ៣,៣៩៨នាក់ ដោយមិនទាន់គិតដល់ការ បន្សល់ទុកនូវកូនកំព្រា ស្ដ្រីមេម៉ាយ ពិការភាព និងសោកនាដកម្មគ្រប់បែបយ៉ាង មកលើប្រជាជន ធ្វើឱ្យគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលមានការលំបាក។ ម្យ៉ាងទៀត គ្រោះថ្នាក់ចរាចរណ៍បានទម្លាក់បន្ទុកស្ថានភាពហិរញ្ញវត្ថុដល់សមាជិកគ្រួសារ ដែលនៅរស់មាន ជីវិតដែលជាសមាជិកគ្រួសារ នៃជនរងគ្រោះទៀតផង។ និងតាមរបាយការណ៍ទិន្នន័យប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅ កម្ពុជាឆ្នាំ២០១០បានឱ្យដឹងថាក្នុងចំណោមអ្នករងគ្រោះថ្នាក់ចរាចរណ៍មាន ៧២% ជាអ្នកបើកបរ ម៉ូតូ ក្នុងនោះ ៧៣% ស្លាប់ដោយគ្រោះថ្នាក់ប៉ះទង្គិចក្បាល បើកបរលឿនហួស កំណត់មាន ៥១% និងបើកបរពេលស្រវឹងមាន ១៦%។ ហើយក្នុងឆ្នាំ២០១០ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យប្រទេសកម្ពុជាយើងខាតបង់ថវិកាអស់ ២៧៩ លានដុល្លាសហរដ្ឋអាមេរិក ដែលថវិកា នេះបើសិនជាគ្មានគ្រោះថ្នាក់ចរាចរណ៍ទេនោះ អាចយកទៅសាងសង់ជាប្រយោជន៍ដល់សង្គមជា ច្រើនដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន។ល។ ដូច្នេះបើ ប្រជាជនយើងជា អ្នកបើកបរ ម៉ូតូពាក់មួក សុវត្ថិភាពគ្រប់គ្នា គ្រប់ពេលវេលា បើកបរល្បឿនតាមច្បាប់កំណត់ និងបើកបរគ្មាន ជាតិស្រវឹងក្នុង ខ្លួនប្រាណ ពេលនោះគ្រោះថ្នាក់ចរាចរណ៍នឹងថយចុះមិនខាន។
ឯកឧត្តមក៏បានអំពាវនាវ ជាពិសេសចំពោះអ្នកប្រើប្រាស់ផ្លូវគ្រប់គ្នាឱ្យចូលរួមក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍តាមរយៈការគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព កុំបើក បរហួស ល្បឿនកំណត់ កុំបើកបរពេលស្រវឹងជាដើម។ មានតែការចូលរួមពីអ្នកប្រើប្រាស់ផ្លូវគ្រប់ គ្នាយ៉ាងផុលផុសទេ ទើបអាចទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យធ្លាក់មកកម្រិតទាបបំផុតបានដូច ដែល មានកំណត់ក្នុងគោលដៅ នៃផែនការបណ្ដាប្រទេសអាស៊ាន និង ផែនការទសវត្សសុវត្ថិភាព ចរាចរណ៍ផ្លូវគោកឆ្នាំ២០១១-២០២០ របស់អង្គការសហប្រជាជាតិ។ បើសិនជាអ្នកប្រើប្រាស់ផ្លូវ មិនបានចូលរួមក្នុងការងារសុវត្ថិភាពចរាចរណ៍ទេនោះផែនការសុវត្ថិភាពចរាចរណ៍ទាំងប៉ុន្មានច្បាស់ ជាមិនទទួល ជោគជ័យឡើយ។
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
1 hour ago
No comments:
Post a Comment