ពោធិ៍សាត់ ៖ រថយន្តមួយគ្រឿងបានបើកយ៉ាងលឿនពីខេត្តពោធិ៍សាត់ សំដៅមករាជធានីភ្នំពេញតាមដងផ្លូវជាតិលេខ៥។ លុះធ្វើដំណើរបានពាក់កណ្ដាលផ្លូវមកដល់ចំណុចភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងជិះពីរនាក់ប្ដីប្រពន្ធធ្វើ ដំណើរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។ ពេលរថយន្តបុកសម្លាប់មនុស្សពីរនាក់នោះរួចហើយក៏ធ្វើដំណើរបម្រុង គេចខ្លួនតាមដងផ្លូវជាតិលេខ៥មកភ្នំពេញ ក៏ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់រថយន្តបានយកមកដោះស្រាយតាម ផ្លូវច្បាប់។
រថយន្តបង្កហេតុម៉ាកPAGERO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2F4736 ធ្វើដំណើរពីទិសខាងលិច ទៅទិសខាងកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
ជនរងគ្រោះស្លាប់បាត់បង់ជីវិតមាន ឈ្មោះ គាង លី អាយុ៥៧ឆ្នាំ ភេទប្រុស ជាអ្នកបើកបរ និងប្រពន្ធដែលបានស្លាប់បាត់បង់ជីវិតដែរនោះមានឈ្មោះមោល សុភាព ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១១ នៅចំណុចភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឡើងដោយរថយន្តPAGERO ធ្វើដំណើរយ៉ាងលឿនហើយអ្នកបើកបរងងុយដេកពេលធ្វើដំណើរ ក៏បានបុកម៉ូតូយ៉ាងពេញទំហឹង ពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់បានប៉ើងចម្ងាយប្រមាណ៣០ម៉ែត្រ។ ពេលបុកម៉ូតូរួចក៏បើកគេចខ្លួនមកខេត្តកំពង់ឆ្នាំង តែពេលធ្វើដំណើរមកដល់ស្រុកបរិបូរណ៍ ក៏ត្រូវសមត្ថកិច្ចប៉ូលិសឃាត់ចាប់បានតែម្ដង។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងទៀតថា នៅក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានព្យាយាមបើកគេចខ្លួនបាន ចម្ងាយប្រមាណ៣០គីឡូម៉ែត្រ មកដល់ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ក៏ត្រូវស្ទាក់ចាប់បានយកមកដោះស្រាយតាមផ្លូវច្បាប់។ ប៉ុន្តែអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលនៅពេលឃើញ សមត្ថកិច្ចកំពុងស្ទាក់ចាប់នៅតាមផ្លូវ៕
កម្ពុជាថ្មី
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
29 minutes ago
No comments:
Post a Comment