ដោយ ៖ ស បូរិន
នគរវត្ត
ភ្នំពេញ ៖ មនុស្សម្នាក់ស្លាប់ និង១៧នាក់រងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរពីរករណីនៅកន្លែង ផ្សេងគ្នា កាលពីថ្ងៃ អាទិត្យទី៩ ខែមករា ឆ្នាំ២០១១ នៅក្នុងខណ្ឌដង្កោ។
ម ន្ដ្រីនគរបាលខណ្ឌដង្កោបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរលើកទី១បានកើតឡើងកាលពីវេលាម៉ោង ១១:១០នាទី ថ្ងៃទី៩ មករា ២០១១ នៅលើកំណាត់ផ្លូវទំនប់កប់ស្រូវទល់មុខវិទ្យាស្ថានជាតិពហុប ច្ចេកវិទ្យាកម្ពុជា ស្ថិតក្នុងភូមិព្រៃត្រជាក់ សង្កាត់សំរោងក្រោម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ហេតុការណ៍កើតឡើងរវាងរថយន្ដធុនទេសចរណ៍១២កៅអីពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង ២A-០៦៦០ បើកបរដោយឈ្មោះ អៀង ធី ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅឃុំខ្នារ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង បានបើកបុកម៉ូតូមួយ គ្រឿងម៉ាកឆាលីពណ៌ស គ្មានស្លាកលេខ របស់ឈ្មោះចាន់ លី ភេទស្រី អាយុ២១ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅភូមិថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភព ដដែលបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះបណ្ដាលឱ្យអ្នកបើកម៉ូតូឆាលីរងរបួសធ្ងន់។ ចំណែករថយន្ដនេះ បានធ្លាក់ចូលប្រឡាយបណ្ដាលឱ្យអ្នក ដំណើរ១៧នាក់រងរបួសធ្ងន់ និងស្រាល។
ម ន្ដ្រីនគរបាលខណ្ឌដង្កោបានឱ្យដឹងទៀតថា មុនពេលកើតហេតុរថយន្ដបង្កបានបើកតាមផ្លូវទំនប់កប់ស្រូវក្នុង ទិសដៅពីខាងជើងមកខាងត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែ មានម៉ូតូឆាលីពណ៌សមួយគ្រឿងបើកបញ្ច្រាស់ទិស ហើយបានបត់ឆ្វេងឆ្លងផ្លូវ ដើម្បីយកកាហ្វេចូកវិទ្យាស្ថានកូរ៉េក្បែរនោះ ដោយពុំបានមើលមុខក្រោយ។ ពេលនោះរថយន្ដបានបុកម៉ូតូពីចំហៀង ប៉ើងខ្ទាតទៅម្ខាងធ្វើឱ្យនារីរងគ្រោះរបួសបាក់ជើង។
ពេល នោះរថយន្ដក៏រេចង្កូតមកខាងឆ្វេងដៃដាំក្បាលធ្លាក់ចូលប្រឡាយ ធ្វើឱ្យអ្នកជិះក្នុងរថយន្ដ១៧នាក់របួសតិចតួច។
ចំពោះ ករណីគ្រោះថ្នាក់ចរាចរទី២ មន្ដ្រីនគរបាលបានបញ្ជាក់ឱ្យដឹងថា កើតឡើងរវាងម៉ូតូ និងម៉ូតូគឺម៉ូតូម៉ាកសេ១០០កូរ៉េពណ៌ខៀវ ពាក់ស្លាកលេខ ណ៤១០៣ភព១ បើកដោយឈ្មោះខាន់ ហឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុបស្នាក់នៅភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ។ អ្នកបើកម៉ូតូរូបនេះបានរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ប្រភពបានឱ្យដឹងទៀតថា ម៉ូតូខាងលើបានបុកជាមួយម៉ូតូកង់បីពណ៌ខៀវ ពាក់ស្លាកលេខ១AG-៨១៦១ បើកបរដោយបុរសម្នាក់ពុំស្គាល់ឈ្មោះ។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១៩:៣០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១១ នៅចំណុចមុខផ្ទះសំណាក់មានជ័យ ភូមិត្រញំងថ្លឹង ផ្លូវចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោ។
ម ន្ដ្រីនគរបាលបញ្ជាក់ថា មុនពេលកើតហេតុ ម៉ូតូទាំងពីរបើកបញ្ច្រាស់ទិសគ្នា ហើយម៉ូតូសេ១០០កូរ៉េ ពណ៌ខៀវបើកដោយឈ្មោះខាន់ ហឿន បានបើកជែងនឹងរថយន្ដមួយគ្រឿង ហើយជ្រុលចូលចំណែកផ្លូវម្ខាងទៀត បណ្ដាលឱ្យបុករ៉ឺម៉កម៉ូតូកង់បីនោះពេញទំហឹងបណ្ដាលឱ្យរងរបួស ធ្ងន់ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ រីឯអ្នកបើករ៉ឺម៉កកង់បីឃើញអ្នកបើកម៉ូតូបង្កនោះស្លាប់ក៏រត់ ចោលរ៉ឺម៉កនៅកន្លែងកើតហេតុ។
សមត្ថ កិច្ចបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ ឯករណីគ្រោះថ្នាក់ចរាចរទីមួយរថយន្ដ និងម៉ូតូសមត្ថកិច្ចបញ្ជូនទៅរក្សាទុក ជាបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
2 hours ago
No comments:
Post a Comment