ភ្នំពេញ៖មន្ត្រីនាយកដ្ឋានសណ្តាប់ធ្នាប់នៃ អគ្គស្នងការដ្ឋាននគរបាលជាតិបាននិយាយឲ្យដឹងកាលពីរសៀល ថ្ងៃទី៥ខែមករាឆ្នាំ២០១១ឲ្យដឹងថាក្នុងរយៈពេល៣ខែ គឺចាប់ពីខែតុលាដល់ខែធ្នូឆ្នាំ២០១០យើងបានពិនិត្យ រកឃើញសារជាតិអាកុលរបស់អ្នកបើកបរចំនួន៩០៣៦នាក់ក្នុង នោះរាជធានីភ្នំពេញចំនួន២២០១នាក់ខេត្តកណ្ដាល៤៦៤៨នាក់និង ខេត្តកំពង់ស្ពឺ២១៨៧នាក់។
មន្រ្តីដដែលខាងលើបាននិយាយឲ្យដឹងទៀតថា យើងបានចាប់ផ្ដើមអនុវត្តន៏ការត្រួតពិនិត្យជាតិអាកុលនៅ ក្នុងខ្លួនអ្នកបើកបរនេះចាប់តាំងពីថ្ងៃទី១ខែតុលា ឆ្នាំ២០១០មកម្លេះដោយធ្វើការត្រួតពិនិត្យខេត្តក្រុង ចំនួន៣គឺនៅរាជធានីភ្នំពេញខេត្តកណ្ដាលនិងខេត្តកំពង់ស្ពឺ ដោយចាប់ផ្តើមត្រួតពិនិត្យចាប់ពីម៉ោង៩យប់ដល់ម៉ោង១ អាធ្រាត្រ។មន្ត្រីរូបនោះបានបន្តថាបច្ចុប្បន្ននេះយើង បានទទួលឧបករណ៍ត្រួតពិនិត្យជាតិអាកុលពីម្ចាស់ជំនួយចំនួន ២៣គ្រឿងប៉ុណ្ណោះ។យើងចង់ដាក់ពង្រាយនៅតាមបណ្ដាខេត្ត ផ្សេងៗទៀតដែរតែដោយសារតែឧបករណ៍មានចំនួនតិចទើបសម្រេច ដាក់ត្រួតពិនិត្យតែនៅតាមរាជធានីខេត្តទាំងបីខាងលើ។
ចំពោះការផាកពិន័យក្នុងការត្រួតពិនិត្យ សារធាតុអាកុលរបស់អ្នកបើកបរនោះគឺអ្នកបើកបរទាំងឡាយ ណាដែលមានសារធាតុអាកុលក្នុងខ្លួនចាប់ពី០,២៥ដល់០,៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់និងត្រូវពិន័យតាមច្បាប់ ចរាចរផ្លូវគោកដូចជាអ្នកជិះម៉ូតូផាកពិន័យ៦ពាន់រៀល អ្នកបើកបររថយន្តធន់តូចផាកពិន័យ១ម៉ឺន២ពាន់រៀលនិង អ្នកបើកបររថយន្តធន់ធំផាកពិន័យ២ម៉ឺន៥ពាន់រៀល។
មន្រ្តីដដែលខាងលើបានឲ្យដឹងថាក្នុងរយៈពេល ៣ខែដែលយើងចាប់ផ្តើមអនុវត្តន៏ច្បាប់ចរាចរស្ដីពីការ ត្រួតពិនិត្យសារធាតុអាកុលក្នុងខ្លួនអ្នកបើកបររួចមកយើង រកឃើញអ្នកបើកបរដែលបានប្រើប្រាស់សារធាតុអាកុលចាប់ពី ០,២៥ដល់០,៣៩មីលីក្រាមក្នុងមួយលីត្រខ្យល់ចំនួន៩០៣៦នាក់ ក្នុងនោះមានអ្នកបើកបរម៉ូតូនិងរថយន្តធន់តូចនិងធំ ក្នុងរាជធានីភ្នំពេញចំនួន២២០១នាក់ខេត្តកណ្ដាល៤៦៤៨នាក់ និងខេត្តកំពង់ស្ពឺ២១៨៧នាក់។
បន្ទាប់ពីមានការត្រួតពិនិត្យសារធាតុអាកុល របស់អ្នកបើកបររួចមកគេសង្កេតឃើញថាអ្នកបើកបរភាគ ច្រើនមានការយល់ដឹងច្រើនពីច្បាប់ចរាចរ។ការយល់ដឹងរបស់ ពួកគាត់ទាំងនេះហើយបានធ្វើឲ្យអត្រាគ្រោះថ្នាក់ចរាចរ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០កន្លងមកនេះមានការ ថយចុះគួរឲ្យកត់សម្គាល់គឺមានចំនួន៥៥១៨លើកបណ្ដាល ឲ្យស្លាប់១៦៤៩នាក់។ចំនួននេះបើប្រៀបធៀបទៅឆ្នាំ២០០៩ កន្លងទៅឃើញថាមានការថយចុះ៥០៣លើកនិងស្លាប់ថយចុះ៥ នាក់។
មន្រ្តីខាងលើបានអំពាវនាវនិងសំណូមពរដល់ អ្នកបើកបរមេត្តាកុំប្រើប្រាស់គ្រឿងស្រវឹងបក្នុងពេលបើក បរព្រោះវានាំឲ្យបង្កនូវគ្រោះថ្នាក់ដល់ខ្លួនឯងផងនិង ដល់អ្នកដ៏ទៃផង។ជាងនេះទៅទៀតអាចឈានទៅដល់សេចក្ដី ស្លាប់ទៀតផង។
ក្នុងចំណោមគ្រោះថ្នាក់ចរាចរទាំង៥៥១៨លើកនោះ មានគ្រោះថ្នាក់ពេលបើកបរប្រើគ្រឿងស្រវឹងចំនួន១២ភាគរយ ។ចំណែកឯក្រសួងសុខាភិបាលកាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ ២០១០បានចេញសេចក្តីជូនដំណឹងមួយដោយធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់មេត្តាកាត់បន្ថយឬបញ្ឈប់ការសេពសុរា និងគ្រឿងស្រវឹងដើម្បីថែរក្សាសុខភាពផ្ទាល់ខ្លួនរក្សា ភាពថ្លៃថ្នូរក្នុងសង្គមសន្សំសំចៃថវិកាសម្រាប់ គ្រួសារនិងចូលរួមកាត់បន្ថយការខាតបង់របស់រាជ រដ្ឋាភិបាល។ជាងនេះទៅទៀតដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរផងដែរ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
1 hour ago
No comments:
Post a Comment