Sunday, January 9, 2011

សិស្ស​វិទ្យា​ល័​យ​​​ពីរ​នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​ជិះ​ម៉ូ​តូ​ទៅ​រៀន​

ដោយ​ ៖ ជា ស្រស់
នរគវត្ត
ខេ​ត្ដ​សៀមរាប​៖ យុវតី​ជា​សិស្ស​វិទ្យា​ល័​យ​ហ៊ុន​ ​សែន​ ​សៀមរាប​ ​ពីរ​នាក់​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​ ​អ​ធ័​ម​នៅ​កន្លែង​កើត​ហេតុ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ខ​ណៈ​ពេល​ពួក​គេ​ជិះ​ម៉ូ​តូ​០១គ្រឿង​ទៅ​សាលា​រៀន​ ​ ​កាល​ពី​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃ​ទី​០៨ ខែ​មក​រា​ ​ឆ្នាំ​២០១១ នៅ​លើ​កំណាត់​ផ្លូវ​មិ​ត្ដ​ភាព​កម្ពុ​ជា -កូ​រ៉េ​ ​ស្ថិត​ក្នុង​ភូមិ​ ​វាល​ ​សង្កាត់​គោក​ចក​ ​ក្រុង​សៀមរាប​ ​ខេ​ត្ដ​សៀម​រា​ប​។

ជន ​រង​គ្រោះ​ទាំង​ពីរ​នាក់​ដែល​ស្លាប់​នៅ​ក្នុង​ឧប្បត្ដិ​ហេតុ​នេះ​ជា​សិស្ស​ រៀន​នៅ​ថ្នាក់​ទី​១២ នៃ​វិទ្យា​​ល័​យ​ហ៊ុន​សែន​សៀមរាប​ ​ក្នុង​នោះ​មាន​ឈ្មោះ​ ​ហ៊ាន​ ​ស្រី​មុំ​ ​អាយុ​១៨ឆ្នាំ​ ​មាន​ទី​លំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម​ ​ក្រុង​សៀមរាប​ ​និង​ឈ្មោះ​ ​យឹ​ម​ ​កែវ​ក​ន្និ​ដ្ឋា​ អាយុ​១៨ឆ្នាំ​ ​មាន​ទី​លំនៅ​ភូមិ​ខ្វៀន​ ​សង្កាត់​គោក​ចក​ ​ក្រុង​សៀមរាប​ ​។

ក្រុម ​ម​ន្ដ្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខេ​ត្ដ​សៀមរាប​បាន​ឱ្យ​ដឹង​ថា​ ​តាម​ការ​ពិ​និត្យ​ជាក់​ស្ដែង​នៅ​ ​កន្លែង​កើត​ហេតុ​ ​ស​ម្ថ​កិច្ច​បាន​ធ្វើ​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា​ ​រថ​យ​ន្ដ​ស្ទូច​ក្បាល​ស​ទ្រុង​ខៀវ​លាយ​ស​ ​ម៉ាក FUSO អត់ ​ស្លាក​លេខ​បើក​បរ​ពី​ទិស​ខាង​ត្បូង​ទៅ​ជើង​ ​ចំណែក​ម៉ូ​តូ​របស់​ជន​រង​គ្រោះ​បើក​បរ​ឌុ​ប​គ្នា​ ​ពី​ជើង​ទៅ​ត្បូង​ ​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​រថ​យ​ន្ដ​នេះ​បាន​ទាក់​ខ្សែ​ភ្លើ​ង​ដែល​កាត់​ ទទឹង​ផ្លូវ​បណ្ដាល​ឱ្យ​ដាច់​ ​និង​បាក់​បង្គោល​ឈើ​ពីរ​ដើម​បោក​ទៅ​លើ​ម៉ូ​តូ​ជន​រង​គ្រោះ​ធ្វើ​ឱ្យ​ពួក​គេ ​ដួល​ខ្ទាត​មក​លើ​ផ្លូវ​ត្រូវ​រថ​យ​ន្ដ​ ​កិន​ខ្ទេច​ក្បាល​តែ​ម្ដង​ស្លាប់​ភ្លា​មៗ​។

ចំណែក​ម៉ូ​តូ​ជន​រង​គ្រោះ​ម៉ា​ក​ហុង​ដា C100 ព៌​ណ​ក្រហម​សេរី​២០០២ ពាក់​ស្លាក​លេខ​ ​សៀមរាប 1E 9147 ពុំ ​មាន​ការ​ខូច​ខាត​ធំ​ដុំ​នោះ​ទេ​។​ ​ម​ន្ដ្រី​នគរបាល​ចរាចរណ៍​បាន​ប​ន្ដ​ថា​ ​បន្ទាប់​ពី​បង្ក​ហេតុ​ហើយ​អ្នក​បើក​បរ​បាន​បើក​រថ​យ​ន្ដ​រត់​គេច​រហូត​ដល់​ ផ្លូវ​ឡើង​ទៅ​បារាយណ៍ទឹកថ្លា​ ​ក្នុង​ភូមិ​បន្ទាយ​ឈើ​ ​សង្កាត់​ទឹក​វិល​ ​ក្រុង​សៀមរាប​ទើប​អ្នក​បើក​បរ​ឈប់​រថ​យ​ន្ដ​ហើយ​បើក​ទ្វារ​រត់​គេច​ខ្លួ​ន​ ។

ក្រុម ​នគរបាល​បាន​ប​ន្ដ​ថា​ ​រថ​យ​ន្ដ​បង្ក​ហេតុ​ ​និង​ម៉ូ​តូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​ការ​រិ​យា​ ល័​យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដើម្បី​ចាត់​ការ​តាម​និ​តិ​វិ​ធី​៕

No comments: