kampucheathmey
សំអឿន
ភ្នំពេញ៖យោងតាមរបាយការណ៏របស់នាយកដ្ឋាន សណ្ដាប់ធា្នប់នៃអគ្គ ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរឆ្នាំ២០១០ មានចំនួន៥៥១៨លើកបណ្ដាលឲ្យស្លាប់ចំនួន១៦៤៩នាក់។ចំនួននេះបើ ប្រៀបធៀបទៅឆ្នាំ២០០៩កន្លងទៅឃើញថាមានការថយចុះ៥០៣លើកនិងស្លាប់ ថយចុះ៥នាក់។
របាយការណ៏ខាងលើបានឲ្យដឹងទៀតថាក្នុងចំណោមគ្រោះថ្នាក់ចរាចរ ៥៥១៨លើកនោះមានអ្នករងរបួសធ្ងន់ចំនួន៤៩៩០នាក់ថយចុះជាងឆ្នាំ មុន៤៧នាក់របួសស្រាល៤៥៥០នាក់ថយចុះជាងឆ្នាំមុន៧២៣នាក់បណ្ដាល អោយខូចខាតម៉ូតូចំនួន៥៩៨៧គ្រឿងថយចុះ៥៦១គ្រឿងរថយន្តធនតូចចំនួន ១៨៥៤គ្រឿងថយចុះ៥១គ្រឿងនិងរថយន្តធនធំចំនួន៥១០គ្រឿងថយចុះ៧៧ គ្រឿង។
ចំពោះមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរមានបើកបរលើស ល្បឿនកំណត់៤៥ភាគរយបើកបរមិនគោរពសិទ្ធិអាទិភាពចំនួន១៣ភាគរយបើកបរ ធ្វេសប្រហែសចំនួន១២ភាគរយបើកបរក្នុងពេលស្រវឹង១២ភាគរយបើកបរ ប្រជែងគ្រោះថ្នាក់៨ភាគរយបើកបរមិនប្រកាន់ស្ដាំ៣ភាគរយបើកបរមិនគោរព ភ្លើងសញ្ញាចរាចរ១ភាគរយ កត្តាសុខភាព១ភាគរយកត្តាយានយន្ត២ភាគរយកត្តាផ្លូវ១ភាគរយនិងកត្តា ផ្សេងៗ១ភាគរយ។
របាយការណ៏ដដែលបានបញ្ជាក់ឲ្យដឹងថាមូលហេតុដែលធ្វើអោយចំនួន គ្រោះថ្នាក់ចរាចរនៅក្នុងឆ្នាំ២០១០មានការថយចុះជាងឆ្នាំ២០០៩នោះ ដោយសារតែមន្ត្រីនគរបាលបានរឹតបន្តឹងការអនុវត្តន៏បានម៉ឹងម៉ាត់ ដែលធ្វើអោយប្រជាពលរដ្ឋមានការគោរពច្បាប់ចរាចរយ៉ាងច្រើន៕
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
53 minutes ago
No comments:
Post a Comment