កំពង់ស្ពឺ: យុវជន៣នាក់ជិះម៉ូតូទាំងស្រវឹងឆ្លងផ្លូវ ត្រូវរថយន្តកុងតឺន័របុក បណ្តាលឲ្យ២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀត របួសធ្ងន់ តាមផ្លូវជាតិលេខ៤ ត្រង់ចំនុចក្លោងទ្វារចូលទៅកាន់ វត្តសុព័រទេពខាងកើត ស្ថិតក្នុងសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១៣និង៤០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១១ ។
ជនរងគ្រោះ ឈ្មោះ រឹន រដ្ឋា អាយុ២១ឆ្នាំ និងឈ្មោះ ធី ណារ័ត្ន អាយុ២០ឆ្នាំ នៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន អ្នកទាំងពីរស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ឈ្មោះ ឃី ភីរម្យ អាយុ២៣ឆ្នាំ ក៏នៅភូមិ ឃុំជាមួយគ្នាដែរ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាដូចខាងលើ នៅពេលដែលពួកគេ ផឹកស៊ីស្រវឹងហើយនោះ យុវជនទាំង៣នាក់បានជិះម៉ូតូC 90 ចេញពីភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ។ មកដល់ក្លោងទ្វារចូលវត្តសុព័រទេព ពួកគេក៏បានជិះម៉ូតូទៅត្បូងបំណងឆ្លងផ្លូវជាតិលេខ ៤ ប៉ុន្តែនៅពេលកំពុងឆ្លងផ្លូវស្រាប់តែមានរថយន្ត សណ្តោងកុងតឺន័រ មួយគ្រឿងពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A0463 បានបើកបរតាមផ្លូវជាតិលេខ៤ដែរនោះ ក្នុងទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ មកបុកម៉ូតូដែលកំពុងជិះឆ្លងកាត់ផ្លូវនេះតែម្តង ។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ ៕
CEN
User talk:2600:100A:B025:CF11:702B:4110:AAE9:CDB1
-
General note: Unconstructive editing on All Tomorrows.
*New page*
== October 2025 ==
[[File:Information.svg|25px|alt=Information icon]] Hello, I'm
[[Use...
1 hour ago
No comments:
Post a Comment