មន្ត្រីពាក់ព័ន្ធក្រោបឧវាទនាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ និងការិយាល័យចរាចរណ៍ផ្លូវគោក២៤ខេត្ត-រាជធានីប្រមាន៧០នាក់ត្រូវបានផ្តល់ការហ្វឹកហ្វឹនអំពីការសើបអង្កេត និងបង្រ្កាប់បទល្មើសចរាចរណ៍។
បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេមើលឃើញថាជាគ្រោះមហត្តរាយមនុស្សជាតិដល់ធ្ងន់ធ្ងរដែលប៉ះពាល់ដល់សុខភាពសារធារណៈ និងកិច្ចអភិវឌ្ឍនជាតិ។ថ្លែងក្នុងពិធីបើកវគ្គវណ្តុះបណ្តាលនិតិវិធីប្រតិបត្តិការ របស់នគរបាលយុត្តិធម៌សម្រាប់បទល្មើសចរាចរណ៍ អគ្គស្នងការរងនគរបាលជាតិឯកឧត្តម យុន ឈុន្នី និងឯកឧត្តមគឹម សន្តិភាពអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងយុត្តិធម៌បានបញ្ជាក់ថាៈ វគ្គនេះគឺជាជំហានថ្មីមួយទៀតដើម្បីជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងបំប៉នជំនាញដល់មន្រ្តីអនុវត្តច្បាប់ និងបំពេញការងារចរាចរណ៍ឱ្យរិតតែមានប្រសិទ្ធភាពមួយកំរិតទៀតក្នុងការស៊ើបអង្កេត បង្ក្រាប ដោះស្រាយនិងតាមដានរាល់បទល្មើសចរាចរណ៍នានា។
ឯកឧត្តមបានមានប្រសាសន៍ថាវគ្គនេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៩ដល់១១ខែមីនាឆ្នាំ២០១១ដែលសិក្ខាកាមទាំងអស់សុទ្ធតែមានតួនាទីក្នុងការដឹកនាំការក្នុងការអនុវត្តច្បាប់ចរាចរណ៍ឱ្យមានតម្លាភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើចរាចរណ៍ក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានមានប្រសាសថាកន្លងមកការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកហាក់នៅមានចន្លោះប្រហោងមួយចំនួនដែលត្រូវបំពេញបន្ថែមដូចជាការខ្វះខាតក្នុងការស៊ើបអង្កេត ការតាមដានគឺមិនទានមានការបណ្តុះបណ្តាលដល់មន្រ្តីនគរបាលឱ្យមានការយល់ដឹងជ្រៅជ្រះនៅឡើយទាំងនេះហើយដែលជាការខ្វះខាត និងជាឱ្យកាសធ្វើឱ្យជនល្មើសមួយចំនួនរួចផុតពីសំណាញ់ច្បាប់។
ឯកឧត្តមយុន ឈុន្នីបានសង្កត់ធ្នន់ថាការបណ្តុះបណ្តាលត្រូវតែមានការបណ្តុះបណ្តាលបន្ថែមទៀតដើម្បីឱ្យមន្រ្តីនគរបាលចរាចរណ៍មានវិជ្ជាជិវៈ និងមានជំនាញច្បាស់លាស់ក្នុងការអនុវត្តការងារ និងដើម្បីកុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចំពោះមន្រ្តីនគរបាលយើង។
ឯកឧត្តមក៏បានសំណូមពរផងដែរសូមឱ្យអស់លោកជាសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ និងយកជំនាញដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះទៅបំរើប្រជាពលរដ្ឋ និងប្រើប្រាស់ជំនាញដែលមានឱ្យអស់លទ្ធភាពក្នុងការបំរើប្រជាពលរដ្ឋ៕
User:DannyS712 bot III/Redirects.json
-
Redirects to patrol (bot)
← Previous revision Revision as of 01:30, 22 December 2024
Line 1: Line 1:
[
[]
{
"pageid": 78673044,
"title": "BattleSport 2"...
9 minutes ago
No comments:
Post a Comment