kampucheathmey
ភ្នំពេញ៖រថយន្តម៉ាកឡង់គ្រីស័រសេរី៩៨មួយ គ្រឿងដែលគេដឹងថាបើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថាន ភាពស្រវឹងធ្លាក់ភ្នែកបានបញ្ជាចង្កូតបោះពួយលើផ្លូវ សហព័ន្ធរុស្ស៊ីបណ្ដាលអោយបុករបាំងចែកទ្រូងផ្លូវយ៉ាងពេញ ទំហឹងបាក់ខូចខាតអស់ជាង៣០ម៉ែត្រហើយបែកកង់មុខនិង ផ្ទុះពោងសុវត្ថិភាពប៉ុន្តែសំណាងល្អអ្នកបើកបរអាចរួច ផុតពីគ្រោះថ្នាក់ហើយចុះពីលើរថយន្តទាញដបស្រាផឹក បញ្ឈឺសមត្ថកិច្ចមូលដ្ឋានថែមទៀត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង ០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ខែមករាឆ្នាំ២០១១ នៅចំណុចមុខក្ដាន់ពីរផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ ស្រះចកខណ្ឌដូនពេញ។
រថយន្តបង្កហេតុអោយខូចខាតទ្រព្យសម្បត្តិ រដ្ឋនោះម៉ាកឡង់គ្រីស័រពណ៌ស្លែគ្មានស្លាកលេខបើកដោយ បុរសម្នាក់ដែលគេមិនស្គាល់ឈ្មោះប៉ុន្តែគេដឹងថាអ្នក បើកបររូបនោះជាមិត្តភក្តិរបស់ថៅកែក្លឹបប្លាទីនឹម ស្ថិតនៅផ្លូវលេខ៤៧ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ចំណែក របាំងចែកទ្រូងផ្លូវបាក់ខូចខាតអស់៥កង់និងស្រុញវៀច ខុសធម្មតាប្រហែលជាង៣០ម៉ែត្រ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលបានឃើញហេតុការណ៍ នោះបានប្រាប់ឲ្យដឹងថានៅវេលាម៉ោងកើតហេតុគេបានឃើញ រថយន្តបង្កហេតុបានបើកបោះពួយយ៉ាងលឿននិងរ៉េពេញ ផ្លូវដែលទំនងជាស្រវឹងធ្លាក់ភ្នែកបានធ្វើដំណើរពីកើត ទៅលិចលុះមកដល់ចំណុចកើតហេតុក៏បានបុករបាំងចែកទ្រូង ផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់ក្បាលនាគមួយកង់ខាង មុខហើយដោយរថយន្តនោះបែកកង់មុខខាងឆ្វេងដែលតៃកុងប្រុង បន្តបើករត់ទៅមុខទៀតក៏បុកទ្រូងចែកផ្លូវថែមទៀត ប្រហែល៣០ម៉ែត្របាក់អស់៤កង់ទើបបន្តដំណើរទៅមុខលេង រួច។បន្ទាប់មកអ្នកបើកបររូបនោះបានចុះពីលើរថយន្ត គាប់ជួនសមត្ថកិច្ចមូលដ្ឋានមកដល់ហើយបុរសនោះក៏ទាញដប ស្រាយកមកផឹកបញ្ឈឺសមត្ថកិច្ចថែមទៀត ពេលនោះបុរសរូបនោះបានលើកទូរស័ព្ទតេហៅមិត្ត ភក្តិដែលជិះរថយន្តម៉ាកសឺដែសមកទទួលរូបគេទៅបាត់ភ្លាម ៗផងដែរ៕រស្មី
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
38 minutes ago
No comments:
Post a Comment