ខេត្ដកំពង់ធំ ៖ ទោះបីសមត្ថកិច្ចជំនាញ ខិតខំយកចិត្ដទុកដាក់អនុវត្ដតាមការណែនាំ របស់រាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកនៅតាម បណ្ដាមូលដ្ឋាននានា ក្នុងខេត្ដគួបផ្សំនឹងការផាកពិន័យសំដៅចាប់ បង្ខំឱ្យអ្នកបើកបរយានយន្ដគ្រប់ប្រភេទ គោរពអនុវត្ដតាមច្បាប់ចរាចរផ្លូវគោកយ៉ាងណាក៏ដោយ ក៏គ្រោះថ្នាក់ចរាចរណ៍នៅតែ បន្ដកើតមាននិងកើនឡើងគួរឱ្យព្រួយបារម្ភ។តាមរបាយការណ៍របស់ ស្នងការដ្ឋាននគរ បាលខេត្ដកំពង់ធំឱ្យដឹងថាក្នុងខែមករា ឆ្នាំ២០១០នេះ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗកើតមានចំនួន ៤១លើក បើប្រៀបធៀបទៅនឹងខែធ្នូ ឆ្នាំ ២០០៩ កន្លងមក កើតមានតែ១៦លើកប៉ុណ្ណោះ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍កើត មាន៣១លើកលើ១០លើក គឺនៅស្រុក បារាយណ៍១១លើក សន្ទុក១០លើក ស្ទឹង សែន៣លើក កំពង់ស្វាយ៤លើក ស្ទោង១ លើក និងស្រុកប្រាសាទសំបូរ២លើក។
អំពើអត្ដឃាតកើតមាន២លើកលើ១លើកគឺនៅ ស្រុកបារាយណ៍ និងស្រុកសន្ទុក ។គ្រោះអគ្គី ភ័យកើតមាន៣លើកលើ១លើក គឺនៅស្រុក បារាយណ៍ កំពង់ស្វាយ និងស្រុកប្រាសាទ សំបូរ និងគ្រោះថ្នាក់ផ្សេងៗកើតមាន៥លើក លើ៤លើក គឺនៅស្រុកបារាយណ៍១លើក សន្ទុក១លើក ស្រុកកំពង់ស្វាយ២លើក និង ក្រុងស្ទឹងសែន១លើក ។គ្រោះមហន្ដរាយខាងលើពិសេសគ្រោះ ថ្នាក់ចរាចរណ៍បានបណ្ដាលឱ្យមនុស្សស្លាប់ ២០នាក់ របួស៧០នាក់ ក្នុងនោះរបួសធ្ងន់ ៤២នាក់ និងបណ្ដាលឱ្យខូចខាតរថយន្ដ២០ គ្រឿង ម៉ូតូ២១គ្រឿង រថយន្ដធុនធំ៣ គ្រឿង យានយន្ដផ្សេងៗ៥គ្រឿង និងឆេះផ្ទះ អស់៣ខ្នង ព្រមទាំងខូចខាតសំភារអស់មួយ ចំនួនធំទៀត ។ ទន្ទឹមនេះ សមត្ថកិច្ចជំនាញ បានចុះត្រួតពិនិត្យស្រាវជ្រាវ និងអង្កេតចង ក្រងបំពេញសំណុំរឿងក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ទាំង៣១ករណីខាងលើ ដោយបាន សំរុះសំរួលជាសំណងក្នុងគ្រោះថ្នាក់ស្រាល បាន១៦ករណី និងកំពុងស៊ើបអង្កេតស្រាវ ជ្រាវចំនួន១៥ករណីទៀត ។
ដើម្បីជំរុញការអនុវត្ដច្បាប់ចរាចរផ្លូវ គោកឱ្យបានល្អប្រសើរ សមត្ថកិច្ចជំនាញនៅ តាមបណ្ដាមូលដ្ឋានក្នុងខេត្ដ បានចុះផាក ពិន័យចំពោះយានយន្ដដែលល្មើសច្បាប់ចរា ចរ(តាមបទលហុទាំង៤) បានចំនួន១.៧២៤ គ្រឿង ដោយសំរេចទទួលប្រាក់បាន ៨.៤៤២.០០០រៀល ក្នុងនោះអ្នកបើកបរ ម៉ូតូមិនពាក់មួកសុវត្ថិភាព៦៤៧នាក់ ម៉ូតូ ដែលមិនដាក់កញ្ចក់មើលក្រោយ៦៩១ គ្រឿង ម៉ូតូគ្មានមួក គ្មានកញ្ចក់មើលក្រោយ ១៣៧គ្រឿង ម៉ូតូបើកភ្លើងពេលថ្ងៃ១០០ គ្រឿង ព្រមទាំងរថយន្ដ១៤៩គ្រឿងដែល ល្មើសនឹងការតាក់តែងបរិធានការរៀបចំ ដាក់ទំនិញមិនបានត្រឹមត្រូវតាមច្បាប់ចរាចរ ផ្លូវគោក ។ ជាមួយនេះសមត្ថកិច្ចជំនាញបាន ឃាត់ទុកបណ្ដោះអាសន្នម៉ូតូចំនួន២៣គ្រឿង ដែលប្រើប្រាស់គ្មានប័ណ្ណ គ្មានស្លាកលេខ និង ណែនាំឱ្យម្ចាស់ទៅសុំចុះបញ្ជីផ្ដល់ស្លាកលេខពីមន្ទីរសាធារណការ ខេត្ដ ដោយមានបង្កាន់ ដៃបញ្ជាក់ត្រឹមត្រូវទើបប្រគល់ម៉ូតូជូនម្ចាស់ វិញចំនួន២២គ្រឿងនៅសល់១គ្រឿងរក្សា ទុកក្នុងឃ្លាំង ដោយម៉ូតូនេះគ្មានពន្ធនាំចូល។
No comments:
Post a Comment