ដោយ : សេរី
ភ្នំពេញ: ប៉ូលិសចរាចរក្រុងភ្នំពេញបានបង្ហាញក្នុងរបាយការណ៍ថា ចំនួនអ្នកស្លាប់ អ្នករបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរ និង ចំនួនគ្រោះថ្នាក់ចរាចរបានថយចុះបន្តិច នៅឆ្នាំ ២០០៩ នេះ បើប្រៀបធៀបនឹងឆ្នាំ២០០៨ កន្លងទៅ ។
លោក សេង ចាន់ថន នាយផ្នែកវាស់វែងគ្រោះចរាចរណ៍ប៉ូលិសក្រុងភ្នំពេញ បានឱ្យដឹងថា ករណីគ្រោះថ្នាក់នៅ ឆ្នាំ២០០៩ នៅរាជធានីភ្នំពេញ មានចំនួន ៦៣៩ លើក ប្រៀបធៀបទៅនឹង ឆ្នាំ២០០៨ ដែលមានចំនួន ៧០០ លើក គឺ មានការថយចុះចំនួន ៦១ លើក ។
លោកបានឱ្យដឹងទៀតថា ក្នុង ឆ្នាំ២០០៩ ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ មានចំនួន ២១០ នាក់ មានការថយចុះចំនួន ៥៦ នាក់ បើប្រៀបធៀបទៅឆ្នាំ២០០៨ ដែលមានចំនួន ២៦៦ នាក់ ។ ចំណែកអ្នករបួសធ្ងន់មានចំនួន ៦៣៤ នាក់ ថយចុះចំនួន ៦៥ នាក់ បើប្រៀបធៀបទៅឆ្នាំ២០០៨ មានចំនួន ៦៩៩ នាក់ និងអ្នករបួសស្រាលចំនួន ៣៩៦ នាក់ ថយចុះ ៣៥ នាក់ បើប្រៀបធៀបទៅឆ្នាំ២០០៨ មានចំនួន ៤០៤ នាក់ ។
លោកនាយផ្នែកវាស់វែងគ្រោះចរាចរក្រុងភ្នំពេញ បានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរនៅឆ្នាំ២០០៩ នេះបានបណ្តាលឱ្យខូចរថយន្តចំនួន ៣០៩ គ្រឿង ម៉ូតូខូចចំនួន ៧៤៧ គ្រឿង រ៉ឺម៉កកង់បីចំនួន ១៨ គ្រឿង កង់ខូចចំនួន ១៤ គ្រឿង ។
លោក សេង ចាន់ថន បានឱ្យដឹងទៀតថា មានមូលហេតុជាច្រើនដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរនៅរាជធានី ភ្នំពេញ ភាគច្រើនបណ្តាលមកពីការបើកបរលឿន និងបើកបរស្រវឹង ។
តាមការកត់ត្រារបស់ប៉ូលិសចរាចរក្រុង ភ្នំពេញបានឱ្យដឹងថា ក្នុងចំនួនគ្រោះថ្នាក់ចរាចរ ជាង ៦០០លើក បណ្តាលមកពីការបើកបរលឿនចំនួន ២៥១ លើក បើកបរស្រវឹងចំនួន ១១៦ លើក បើកប្រជែង ៦០ លើក បើកបរមិនប្រកាន់ស្តាំ ៦៦ លើក បើកពុំគោរពសិទ្ធិ ៧២ លើក បើកបរប្រហែស ៣៦ លើក និងកត្តាផ្សេងៗចំនួន ៣៧ លើក ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
2 hours ago
No comments:
Post a Comment