CEN
កំពង់ចាម: ប៉ូលីសបានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១០ ចំថ្ងៃសែនចូលឆ្នាំចិនកន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤លើក បានបណ្តាលឱ្យមនុស្សចំនួន ៥នាក់ស្លាប់ និងម្នាក់បានរងរបួសធ្ងន់ នៅកន្លែងផ្សេងៗគ្នា តាមបណ្តាស្រុកមួយចំនួន ។ គ្រោះថ្នាក់ទាំងនោះ ភាគច្រើនបង្កដោយខ្លួនឯង និងការស្រវឹងស្រា ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចនៅតាមបណ្តាស្រុក ដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ បានឱ្យដឹងថា ក្នុងចំណោមស្រុក ដែលមានគ្រោះចរាចរណ៍នេះ មាន: ស្រ៊េកត្បូងឃ្មុំស្លាប់ចំនួន ២នាក់, ស្រុកព្រៃឈរស្លាប់ចំនួនម្នាក់, ស្រុកចម្ការលើស្លាប់ចំនួនម្នាក់ និងរបួសម្នាក់ និងស្រុកក្រូចឆ្មារស្លាប់ចំនួនម្នាក់ដែរ ។ ជនរងគ្រោះមានវយ័ពី ១៩ឆ្នាំរហូតដល់ ៨១ឆ្នាំ ។ គ្រោះថ្នាក់ទាំងនេះ មួយចំនួនគឺបង្កដោយខ្លួនឯង ។
លោក ជុំ ថាន់នី នាយការិយាល័យចរាចរណ៍ ជើងគោកខេត្តកំពង់ចាម បានឱ្យដឹងថា ខាងលោកនៅ មិនទាន់សរុបតួលេខ គ្រោះចរាចរណ៍សម្រាប់ ឱកាសបុណ្យចូលឆ្នាំចិននោះទេ ។ មន្ត្រីរូបនោះរំលឹកថា គ្រោះថ្នាក់ភាគច្រើន បង្កស្លាប់ដោយខ្លួនឯង និងផ្តើមចេញពីការស្រវឹង ៕
Wushu at the 2022 Asian Games – Women's nanquan
-
added Category:Women's events at the 2022 Asian Games
← Previous revision Revision as of 03:40, 7 September 2025
Line 121: Line 121:
{{DEFAULTSORT:Wushu...
38 minutes ago
No comments:
Post a Comment