កោះជ័យ
ចំនួន មនុស្សស្លាប់នៅប្រទេសជប៉ុនក្នុង ឆ្នាំ២០០៩ មានចំនួនសរុប៤.៩១៤នាក់ គឺបាន ថយចុះ៤,៧% បើប្រៀបធៀបពីឆ្នាំមុន និងតិចជាង៥.០០០នាក់ ជាលើកទី១ក្នុងអំឡុង៥៧ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៥២មក ។ នេះបើតាមទីភ្នាក់ងារប៉ូលិសជាតិជប៉ុនបង្ហើបឱ្យដឹង ។
ចំនួន អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចុះក្នុងរយៈពេល៩ ឆ្នាំចុងក្រោយនៅពេលដែលមនុស្សបានប្រើខ្សែក្រវាត់សុវត្ថិភាព ក្នុងពេលបើកបរ និងចំនួនគ្រោះថ្នាក់ដែលបង្ក ដោយអ្នកបើកបរស្រវឹង និងល្បឿននៃការបើកបរត្រូវបានកាត់បន្ថយ។
យោង តាមទីភ្នាក់ងារប៉ូលិសជាតិជប៉ុន បានឱ្យដឹងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសសរុបមាន៧៣៦.១៦០ករណី នៅក្នុងឆ្នាំ២០០៩ របួស៩០៨.៨៧៤នាក់ ។ មាន២៩៣ករណីស្លាប់ ដែលបង្កដោយការ បើកបរស្រវឹង ហើយនេះជាតួលេខទាប បំផុតចាប់ពីឆ្នាំ១៩៩០មក ។
ចំនួន មនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលមាន ពី៣០០០ទៅ៤០០០នាក់ ដល់ឆ្នាំ១៩៥២ ដែលសេដ្ឋកិច្ចរីកចំរើននៅឆ្នាំ ១៩៥៩ ចំនួន មនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានឡើងដល់ជាង១០.០០០នាក់។ នៅឆ្នាំ១៩៧០ចំនួនមនុស្សស្លាប់ឡើងដល់កំពូលមិនធ្លាប់មានគឺ១៦.៧៦៥ នាក់។ ចាប់តាំងពីឆ្នាំ ១៩៩៣មកចំនួនអ្នកស្លាប់ក៏បានថយចុះ ៕
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
51 minutes ago
No comments:
Post a Comment