Saturday, February 6, 2010

អ្នក​បើកបរ​ក្មេងៗ​ភាគ​​ច្រើន​មាន​អារម្មណ៍​អស្ចារ្យ​ពេល​បើកបរ​លើ​ដង​ផ្លូវ

តាមវេបសាយបរទេសផ្សាយឲ្យដឹងនៅថ្ងៃទី ២៨ខែមករា ឆ្នាំ២០១០ នេះថា អ្នកបើកបរទោចក្រ យានយន្ត(ម៉ូតូ) ភាគច្រើនក្មេងៗគិតស្រមៃថា ខ្លូនបើកបរអស្ចារ្យជាងអ្នកឯទៀត ពេលបើកបរ នៅលើផ្លូវ នេះបើតាម ចិត្តវិទូកាណាដា ទើបរកឃើញ ។

ពេលអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យអុតតាវ៉ា ស្ទង់មតិមហាជនអ្នកបើកបរជិត ៤០០ នាក់ ចាប់ពីអ្នកបើកបរក្មេងដល់ចាស់បំផុតកន្លងមកនោះ ពួកគេបានឆ្លើយតាមភាពជាក់ស្តែង ។
បើតាមចិត្តវិទូប្រាប់ទិនានុប្បវត្តិវិភាគ និង ការពារបង្ការគ្រោះថ្នាក់ចរាចរណ៍ឲ្យដឹងថា​ អ្នកបើកបរ ដែលមានអាយុកាន់តែច្រើនមានការប្រៀបធៀបមុនសម្រេចចិត្ត ពិសេសអ្នកមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ។ ហេតុនេះទើបពួកគេមានគ្រោះថ្នាក់តិច ។
Sylvain Gagnon និង ក្រុមរបស់លោកបានធ្វើការស្ទង់មតិដល់អ្នកបើកបរទាំងឡាយដើម្បីរក មធ្យមភាគឃើញថា ពួកគេខ្លាចពេលបើកបរនៅលើផ្លូវលឿន ផ្លូវសម្បូរអ្នកក្រីក្រ ផ្លូវត្រូវឈប់ពេល សង្រ្គោះបន្ទាន់ និង ចរាចរណ៍អាក្រក់ ។​
ប៉ុន្តែសម្រាប់អ្នកបើកបរក្មេងៗទទួលអារម្មណ៍អស្ចារ្យពិសេសមនុស្សស្ថិតនៅវ័យកណ្តាលហេតុ នេះហើយទើបអ្នកបើកបរវ័យក្មេងច្រើនទទួលរងគ្រោះថ្នាក់ជាង មនុស្សចាស់ ។
បើតាមក្រុមអ្នកស្រាវជ្រាវក៏ដូចជា ចិត្តវិទូកាណាដាបានយល់ស្របគ្នាថា ដើម្បីធានាឲ្យអ្នកបើកបរ ថ្មីយល់ និង មានការទទួលខុសត្រូវលើបញ្ហាប្រឈមនានានៅពេលពួកគេប្រើប្រាស់ផ្លូវត្រូវបណ្តុះ បណ្តាល និង ធ្វើតេស្តសាកល្បងជាច្រើនទៀតពិសេសអ្នកមានអាយុ ១៤ ដល់ ១៦ ឆ្នាំ ៕

No comments: