មានការព្រួយបារម្ភពីគ្រោះថ្នាក់កើនឡើងពេលបុណ្យចូលឆ្នាំចិន
បានដាក់ប្រកាស ខែ កុម្ភៈ 12, 2010 ដោយ ចែករំលែក
មន្រ្តី អង្គការសង្គមស៊ីវិលដែលធ្វើការអប់រំផ្សព្វផ្សាយសុវត្ថិភាព ចរាចរណ៍មួយចំនួន បានថ្លែងឲ្យដឹងនៅថ្ងៃ១១ កុម្ភៈ ដោយសម្តែងនូវការព្រួយបារម្ភខ្លាចគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាន់ តែច្រើនទៀតនៅពេលចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមខាងមុខ។
ទិដ្ឋភាពគ្រោះថា្នក់ចរាចរណ៍កើតឡើងដោយចៃដន្យ
មន្រ្តីទទួលបន្ទុកអប់រំផ្សព្វផ្សាយសុវត្ថិភាពនៃអង្គការជនពិការ ប៊ែលហ្សិក លោក ពា គីមវង បានមានប្រសាសន៍ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅពេលចូលឆ្នាំចិន-វៀតណាម នឹងអាចកើតឡើងដោយសារតែប្រជាពលរដ្ឋមិនគោរពច្បាប់ចរាចរណ៍ដែលអ្នក បើកបរក្នុងពេលស្រវឹងនិងបើកល្បឿនលឿន ហើយការគ្រោះថ្នាក់នេះគឺកើតឡើងច្រើននៅចន្លោះម៉ោង៦ដល់ម៉ោង៩ យប់។
លោក ពា គីមវង មានប្រសាសន៍ដូច្នេះ ៖ «ប្រជាពលរដ្ឋអ្នក ប្រើប្រាស់ ផ្លូវភាគច្រើនគាត់ខ្លាចផាកពិន័យ ដូច្នេះហើយចំណុចនេះ គឺយើងឃើញថា កង្វះខាតនូវការអប់រំស្ដីពីសុវត្ថិភាពនៃគ្រោះថ្នាក់ចរាចរណ៍ផ្ទាល់ ខ្លួនរបស់គាត់នោះ គឺគាត់ពុំបានខ្លាចបាត់បង់ជីវិតទេ ប៉ុន្តែគាត់ខ្លាចនគរបាលផាក»។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម លោក ប៉ូ សំណាង បានលើកឡើងដែរថា នៅពេលចូលឆ្នាំចិនម្តងៗ បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរៀងរាល់ឆ្នាំ ហើយពុំមានការថយចុះទេ ដោយប្រជាពលរដ្ឋយល់ដឹងផ្នែកច្បាប់ចរាចរណ៍នៅមានកម្រិតនិងការ អនុវត្តច្បាប់របស់មន្រ្តីនគរបាលចរាចរណ៍ធូររលុង។
លោក ប៉ូ សំណាង មានប្រសាសន៍បន្ថែមថា ៖ «ចំណែក ឯផ្លូវជាតិលេខ៤ ចាប់តាំងពីរង្វង់មូលចោមចៅទៅដល់គិរីរម្យ និងផ្លូវជាតិលេខ៦ ពីជ្រោយចង្វារទៅដល់ស្គន់ និងផ្លូវជាតិលេខ៥ គឺពីភ្នំពេញទៅដល់ឧត្ដុង្គ។ ផ្លូវទាំងនេះគឺមានការជួបគ្រោះថ្នាក់ចរាចរណ៍ច្រើន»។
អនុ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ លោក ប៉ែន ឃុន បានមានប្រសាសន៍ថា នៅពេលចូលឆ្នាំចិនខាងមុខនេះ គេបានត្រៀមរៀបចំនគរបាលចរាចរណ៍ប្រមាណ២០០នាក់នៅតាមគោលដៅសំខាន់ៗ មួយចំនួន នៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួលការកកស្ទះ ក៏ដូចជាការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ពេលចូលឆ្នាំចិន ក្នុងទីក្រុងភ្នំពេញផងដែរ។
លោក ប៉ែន ឃុន បានឲ្យដឹងដូច្នេះ ៖ «បុណ្យ ចូលឆ្នាំចិនយើងបាន រៀបចំផែនការរួចរាល់ហើយ ទី១ គឺការដោះស្ទះអីពេលដែលគាត់ធ្វើដំណើរចេញទៅក្រៅ ព្រោះថា ភ្នំពេញអាចនឹងស្ងាត់ហើយ៣ថ្ងៃបន្ទាប់ពីសែនរួច។ មួយទៀត យើងមានអ្នកប្រចាំការ២៤ម៉ោងសម្រាប់គាត់សែនរួចគាត់ស្រវឹង ត្រៀមលក្ខណៈក្នុងការវាស់វែង»។
តាមរបាយការណ៍ពីប្រព័ន្ធ ព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកនៅកម្ពុជា បានឲ្យដឹងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៃឱកាសចូលឆ្នាំចិន-វៀតណាម កាលពីឆ្នាំ២០០៩កន្លងទៅ ក្នុងរយៈពេល៧ថ្ងៃមានជនរងគ្រោះថ្នាក់ចរាចរណ៍សរុប៦១៦នាក់ ក្នុងនោះស្លាប់ចំនួន៤៣នាក់ គិតជាមធ្យមមានមនុស្សជាង៦នាក់ស្លាប់ក្នុងមួយថ្ងៃ។
ជនរងគ្រោះ៤៣% រងគ្រោះដោយសារបើកបរហួសល្បឿនកំណត់ និង១៩%រងគ្រោះដោយការបើកបរក្នុងពេលស្រវឹង ហើយមានយានជំនិះ៣៣៥គ្រឿងពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរចារណ៍នោះ ៕
អត្ថបទរបស់ដោយ ទីន ហ្សាការីយ៉ា
2010-02-12 ពី RFA.org
ចែករំលែកដោយយុវជនដុនបូស្គូ
Draft:Brian Weissman
-
Submitting using AfC-submit-wizard
← Previous revision Revision as of 18:18, 21 December 2024
Line 1: Line 1:
⚫
{{Short description|Magic: The Gathering...
41 minutes ago
No comments:
Post a Comment