ភ្នំពេញ ៖ ជុំវិញព័ត៌មានការពិសោធន៍ផ្លូវ ដើម្បីកែលំអសោភណ្ឌភាពក៏ដូចជាលុបបំបាត់ ការ កកស្ទះចរាចរនិងភាពអនាធិបតេយ្យ នៅតាមដងមហាវិថីសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ដែលជាគំរោង របស់អង្គការ JICA ជាមួយ នឹងសាលារាជធានីភ្នំពេញ ដែលកំពុងតែពិ សោធន៍នៅតាមដងមហាវិថីហ្សាលឌឺហ្គោលមកដល់ពេលនេះ គំរោងនេះនឹង ត្រូវប្រព្រឹត្តទៅជាស្ថាពរ ដោយមានការអភិវឌ្ឍន៍ ជឿនលឿនមិនគួរឲ្យជឿ។
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានប្រាប់កម្ពុជាថ្មីថា គំរោងពិសោធន៍កែលំអ ការចតយានយន្ត និងបរិស្ថានក្នុងរាជធានីនៅមហាវិថីហ្សាលឌឺហ្គោលនោះ លោកសុំកុំឲ្យប្រជាពល រដ្ឋកុំយកទំលាប់រំលោភច្បាប់មកប្រើពេលនេះ ពីព្រោះថាអ្វីដែលសាលារាជធានីបានធ្វើ គឺមិនមែន ធ្វើទៅតាមការនឹកឃើញភ្លាមធ្វើភ្លាមនោះទេ ពីព្រោះបានជូនដំណឹងដល់ប្រជាពលរដ្ឋជាងមួយឆ្នាំ មកហើយ ដើម្បីជាប្រយោជន៍របស់ពលរដ្ឋរួមមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណា ម្នាក់នោះទេ។
លោក កែប ជុតិមា បានប្រាប់កម្ពុជាថ្មីបន្តទៀតថា ចំពោះមហាវិថីហ្សាលឌឺហ្គោលនោះ តាមពិតសាលារាជធានីភ្នំពេញមានគំរោងបង្កើត រថភ្លើងម៉េត្រូ(រថភ្លើងរត់ដោយថាមពលមេដែក) ឆ្លង កាត់ មហាវិថីហ្សាលឌឺហ្គោល ទៅកាន់តំបន់ស្ទឹងមានជ័យ និងបន្តឆ្ពោះទៅកាន់តំបន់ពោធិចិនតុង តាម បណ្ដោយផ្លូវវេងស្រេង ហើយសាលារាជធានីក៏មានគំរោងធ្វើផ្លូវជាច្រើនទៀត ដែលគំរោងកំពុងតែ ចាប់ផ្ដើមហើយ។
លោក អភិបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា នេះគឺជាគំរោងសាកល្បងដើម្បីចង់ដឹងថា តើប្រជាពលរដ្ឋគាត់មានប្រតិកម្មបែបណា ប៉ុន្តែទោះជាមានប្រជាពលរដ្ឋប្រតិកម្មក៏ដោយក៏គំរោងនេះមិនថយ ក្រោយដែរ ព្រោះពេលនេះគឺជាពេលដែលអភិវឌ្ឍន៍រាជធានី ដែលជាគោលការណ៍របស់ រាជរដ្ឋាភិបាល។
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា សូមឲ្យប្រជាពលរដ្ឋមាន ការយោគយល់ចំពោះការអភិវឌ្ឍន៍ ហើយក៏សូមឲ្យប្រជាពលរដ្ឋកុំយកទម្លាប់ខុសឬទម្លាប់ខុសច្បាប់ មកប្រើក្នុងរជ្ជកាលនេះ ហើយកុំយល់ថា ចិញ្ចើមផ្លូវមុខផ្ទះរបស់គាត់នោះជារបស់គាត់ វាមិនមែនជា របស់គាត់ទេ គឺជារបស់សាធារណៈ ហើយជារបស់រដ្ឋ៕
No comments:
Post a Comment