ជំហានមួយឆ្ពោះទៅរកសុវត្ថិភាពចរាចរណ៍
បើកបរក្នុងពេលស្រវឹងជាមូលហេតុចំបងបង្កឱ្យមានគ្រោះថ្នាក់ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម
ចេញផ្សាយបន្ទាន់
១០ កុម្ភៈ ២០១០
ការកត់ត្រាកន្លងមកបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍រមែងកើនឡើងក្នុងកំឡុងពេលបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក បុណ្យចូលឆ្នាំចិន វៀតណាមជាដើម។ កំហុសរបស់មនុស្សគឺជាមូលេហតុធំជាងគេដែលនាំទៅដល់ការកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍។
តាមរបាយការណ៍ពីប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានឱ្យដឹងថា គ្រាន់តែ ក្នុងរយៈពេលមួយសប្តាហ៍នែឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នាឆ្នាំកន្លងទៅ (២០០៩) មានជនរងគ្រោះថ្នាក់ចរាចរណ៍ សរុប ៦១៦នាក់ ដែលក្នុងនោះបានបាត់បង់ជីវិត ចំនួន ៤៣នាក់ បើគិតជាមធ្យមមានមនុស្សច្រើនជាង ៦នាក់ បានស្លាប់ក្នុងមួយថ្ងែ។ ជនរងគ្រោះ ៤៣% រងគ្រោះដោយការបើកបរហួសល្បឿនកំណត់ និង ១៩% រងគ្រោះដោយការបើកបរក្នុងពេលស្រវឹង។ មានយានជំនិះ ៣៣៥គ្រឿងពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ។
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម សូមអ្នកប្រើប្រាស់ផ្លូវទាំងអស់ចងចាំថាៈ
គិតដល់គ្រួសារ និងអ្នកដទែ កុំបើកបរក្នុងពេលស្រវឹង
យើងអាចចៀសវាងការបើកបរក្នុងពេលស្រវឹងបានតាមមធ្យោបាយដូចខាងក្រោមៈ
- បើធ្វើជាអ្នកបើកបរ មិនត្រូវពិសារគ្រឿងស្រវឹង
- បើជ្រើសយកការពិសាគ្រឿងស្រវឹង សុំឱ្យអ្នកផ្សេងបើកបរជំនួស (អ្នកដែលមិនពិសារគ្រឿងស្រវឹង) ដូចជាម៉ូតូឌុប តាក់ស៊ី ម៉ូតូកង់បី ឬសាច់ញាតិ មិត្តភក្តិដែលមិនពិសារគ្រឿងស្រវឹង
- សំរាកនៅកន្លែងដែលពិសារគ្រឿងស្រវឹងនោះ ដូចជាផ្ទះខ្លួនឯង ផ្ទះមិត្តភក្តិ ឬបងប្អូន
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ
ទូរស័ព្ទៈ ០២៣ ២១៧ ៣០០
០១៦ ៥៩៩ ៥៩៩
អីម៉ែល pea.kimvong@hib-cambodia.org
គេហទំព័រៈ www.roadsafetycambodia.info
No comments:
Post a Comment