Saturday, February 6, 2010

ស្រវឹ​ងធ្លាក់ភ្នែ​កបើក​វ៉ាឡាន​ទគូទស​ង់កូរ៉េ​របួ​ស ៥ នាក់




ម៉ូតូ C100 កូរ៉េ និង ឈាមជនរងគ្រោះ

ម៉ូតូ C1២៥ ពណ៌ខ្មៅដែលខ្ទាតពីគ្នាចម្ងាយ ១៥ ម៉ែត្រ

គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចមុខអនុវិទ្យាល័យហ៊ុន សែន បូរី១០០ ខ្នង ផ្លូវ សហព័ទ្ធរុស្ស៊ី ស្ថិតនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២០ និង ៣០ នាទី ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០០៩ ។ ហេតុការណ៍នេះកើតឡើង ដោយសារអ្នកបើកបរ ម៉ូតូ C125 ពណ៌ខ្មៅ បើកវ៉ារថយន្តជ្រុលបុក ម៉ូតូ C100 កូរ៉េពណ៌ក្រហម ជិះគ្នា ៣ នាក់បណ្តាលឲ្យរបួសធ្ងន់ ៣ ស្រាល ២ ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា ដំបូងគេឃើញម៉ូតូC125 ស៊េរី 2007ពណ៌ ខ្មៅ ជិះ គ្នា ២ នាក់ ប្រុស ទាំងពីរធុំក្លិនស្រាមានល្បឿនលឿនរេង្កូតតាំងពីស្តុបកែង ផ្លូវ សហព័ន្ធរុស្ស៊ី និង ផ្លូវ ភ្នំពេញ -ហាណូយ ផ្សារដីហុយ មកម្ល៉េះ ។ ពេលមកដល់កន្លែងកើតហេតុម៉ូតូនេះបានបើកវ៉ា រថយន្ត១គ្រឿងរួចក៏ជ្រុលបុកគុទម៉ូតូ C100 កូរ៉េ ពាក់ស្លាកលេខ 1K 6934 ជិះគ្នា៣ នាក់ ស្រី២ នាក់ក្នុងដំណើរស្របទិសគ្នាបណ្តាលឲ្យប៉ើងខ្ទាត ១៥ ម៉ែត្រទាំង ៣ នាក់ ក្នុងនោះមានស្រីម្នាក់បាក់ ជើងម្ខាងសន្លប់​ឯភាគីបង្កហេតុរបួស២ សន្លប់ ម្នាក់ ។

ម៉ូតូបង្កហេតុធុន C125 ពណ៌ខ្មៅពាក់ស្លាកលេខ 1R 7408 បែកបាក់ច្រើនគួរសមជាងម៉ូតូ C100កូរ៉េពណ៌ក្រហម។ឯអ្នករបួសធ្ងន់ និងស្រាលបានដឹកទៅសង្រ្គោះនៅពេទ្យចាន់វ៉ែន និង អង្គរធំ ។

លោក​ឃុន នីអាយុ ៤៨ ឆ្នាំ អ្នកបើកបរម៉ូតូ C100 កូរ៉េ ពណ៌ក្រហម ដែលដឹកស្រី ២ នាក់ របួស ថ្ពាល់ស្តាំស្រាលជាងគេនិយាយថា ម៉ូតូ C125 ពណ៌ខ្មៅបានបើកបរក្នុងល្បឿនលឿនដូចព្យុះ ចៀសរថយន្តមួយគ្រឿងហើយជ្រុលមកបុកម៉ូតូគាត់ពីក្រោយបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ច្រើននាក់ បែបនេះ ។

No comments: