ដោយ : សិរី (ថ្ងៃទី 25 កញ្ញា 2009)
ភ្នំពេញ: របាំងដែកហាមឃាត់រថយន្តធំ និងរថយន្តដឹកទំនិញធុនធំធ្វើចរាចរចូលរាជធានីភ្នំពេញ ដែលស្ថិតនៅច្រកមហាវិថីសហព័ន្ធរ៉ុស្សីក្បែររង្វង់មូលចោមចៅនឹង ត្រូវទំលាក់ចុះពីកំពស់ ៤,៤០ ម៉ែត្រ មកនៅត្រឹមតែ ២,៥០ ម៉ែត្រវិញនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០០៩ ខាងមុខនេះ ។ នេះជាវិធានការថ្មីមួយទៀតរបស់ក្រុងភ្នំពេញ ដើម្បីរៀបចំសោភ័ណភាពទីក្រុងផង និងថែរក្សាផ្លូវផង ។
កាលពីថ្ងៃទី ១៥ ខែកញ្ញា ២០០៩ កន្លងទៅនេះ បានចេញសេចក្តីជូនដំណឹងមួយដល់ច្រកចូលក្រុងថា កន្លងមកគេតែងសង្កេតឃើញថា មានរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ជាច្រើនគ្រឿង បានធ្វើចរាចរចូលរាជធានីភ្នំពេញពិសេសច្រកចូលតាមមហាវិថី សហព័ន្ធរ៉ុស្ស៊ីដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សាធារណៈ បង្កការកកស្ទះចរាចរក្នុងទីក្រុងភ្នំពេញជាមូលហេតុធ្វើឱ្យ ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ដែលសាលារាជធានីភ្នំពេញបានស្ថាបនា និងជួសជុលរួចហើយនោះ ត្រូវទទួលរងការខូច ខាតទៅវិញយ៉ាងធ្ងន់ ធ្ងរនាពេលកន្លងមក ។
ដោយពិនិត្យឃើញសកម្មភាពរថយន្តធំបែបនេះ ទើបមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
សំរេចទំលាក់របាំងដែកកាត់ទទឹងផ្លួវសហព័ន្ធរ៉ុស្ស៊ីពីកំពស់ ៤,៤០ ម៉ែត្រ មកនៅត្រឹម ២,៥០ ម៉ែត្រវិញ សំដៅហាមឃាត់រថយន្តដឹកទំនិញធន់ធំធ្វើចរាចរចូលរាជធានីភ្នំពេញ ហើយក៏បានជូនដំណឹងដល់ម្ចាស់រថយន្តដឹកទំនិញធន់ធំដែលចូលតាមច្រក សហព័ន្ធរ៉ុស្ស៊ីបានដឹងជាមុនថា នៅថ្ងៃទី ១៥ ខែតុលា ២០០៩ ខាងមុខនេះ របាំងដែកកាត់ទទឹងផ្លូវនេះនឹងត្រូវចាប់ផ្តើមអនុវត្ត ៕
ព័តមានបនែ្ថម
User talk:2804:56C:FF9D:3700:6D84:4823:741F:F762
-
Warning: Addition of unsourced or improperly cited material on Larva (TV
series).
← Previous revision Revision as of 03:39, 22 January 2025
Line 5: Line ...
51 minutes ago
No comments:
Post a Comment