ដោយ : សេរី (ថ្ងៃទី 26 កញ្ញា 2009)
CEN News
ក្រោយហេតុការណ៍នេះបានកើតឡើង ដោយសារមានការភ័យខ្លាច ជនជាប់ចោទបានរត់គេចខ្លួន រួចទៅព្យាបាលរបួសនៅស្រុកពញាឮ ខេត្តកណ្តាល ដែលជាទីលំនៅបច្ចុប្បន្ន ។ ចំណែកជនរងគ្រោះវិញបន្ទាប់ពីដួលម៉ូតូរួចមក ដោយសារតែប៉ះពាល់ដល់ក្បាលធ្ងន់ធ្ងរពេក បានបណ្តាលឱ្យស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។
រហូតដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០០៩ ដោយមានការស្រាវជ្រាវរបស់សមត្ថកិច្ចប៉ូលិស ទើបឈានដល់ការឃាត់ខ្លួនជនជាប់ចោទនៅខេត្តកណ្តាល ហើយតុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។
រឿងក្តីនេះបានត្រូវសាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការ ជំនុំជម្រះនៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០០៩ ដោយមាន លោក កែ សាខន អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ ចូលរួមដោយលោក ឯក ឆេងហួត ជាតំណាងអយ្យការ និងលោកមេធាវី ចាន់ សុជាតិ ការពារជនជាប់ចោទ ។
តុលាការបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទ ហែម ស៊ីម ភេទប្រុស អាយុ ២១ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទគ្រោះថ្នាក់ ចរាចរណ៍ បង្កឱ្យស្លាប់អ្នកដទៃនៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០០៩ វេលាម៉ោង ៨ និង ២០ នាទីយប់ និងពិន័យជាប្រាក់ ៤ លានរៀល ដាក់ចូលថវិការដ្ឋ ព្រមទាំងបង្គាប់ឱ្យសងដើមបណ្តឹងចំនួន ២៥ លានរៀល ៕
No comments:
Post a Comment