Saturday, September 26, 2009

រថយន្ត​ដឹក​អ្នកដំណើរ បើក​បុក​ម៉ូតូ​ស្លាប់​ម្នាក់ ហើយ​ជ្រុល​ចង្កូត​ធ្លាក់ទឹក​បឹង​មនុស្ស ៥០​ នាក់ ស្ទើរ​លោះ​ព្រលឹង​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 24 កញ្ញា 2009)
Otzjmdllot

Zjjiowq4zw
ម៉ូតូ​រងគ្រោះ​ដែល​ត្រូវ​រថយន្ត​របស់​ក្រុមហ៊ុន GST កិន​សំប៉ែត​ដូច​ចេកចៀន

Odk0yjq3og
រថយន្ត​របស់​ក្រុមហ៊ុន GST ដែល​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​


​ភ្នំពេញ​: រថយន្ត​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន GST ដែល​មាន​មនុស្ស​ប្រមាណ ៥០​នាក់ ជិះ​លើ​នោះ​ស្ទើរលោះ​ព្រលឹង​គ្រប់ៗ​គ្នា ខណៈពេល​ដែល​អ្នក​បើក​បរ​បើក​វ៉ា​ហើយ​បុក​ម៉ូតូ ១​គ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ រួច​ជ្រុល​ចង្កូត​ធ្លាក់ចូល​ទឹក​បឹង ។​

​គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី ព្រឹក​ថ្ងៃ​ទី២៤ កញ្ញា នេះ​នៅ​តាម​ផ្លូវជាតិ​លេខ 6A ក្រុម​៦ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ជាប់​ផ្ទះសំណាក់​ហេង​មហាសាល ។​

​ប៉ូលិស​និយាយថា រថយន្ត​បង្ក​ធុន​ដឹក​អ្នកដំណើរ​ចំណុះ ៥០​នាក់ របស់​ក្រុមហ៊ុន GST ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 3A 4841 អ្នកបើកបរ​រត់​បាត់ ។ អ្នករួមដំណើរ​សរុប​ប្រមាណ ៥០​នាក់ ក្នុង​នោះ​រងរបួស​ស្រាល​ម្នាក់ ។ ចំណែក​ម៉ូតូ​រង​ការខូចខាត​ម៉ាក CUB ជ្រុង​ពណ៌​ទឹកប៊ិច ស្លាក​លេខ​ភ្នំពេញ 1T 8449 មុខរបរ​មន្ត្រីប៉ូលិស​ក្រសួងមហាផ្ទៃ ស្នាក់នៅ​សង្កាត់​ព្រែកលៀប ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​ប៉ូលិស​បញ្ជាក់ថា រថយន្ត​នេះ​មាន​ចំណត​នៅ​បេនឡាន​ផ្សារ​ថ្មី បាន​ដឹក​អ្នកដំណើរ​ប្រមាណ ៥០​នាក់ ទៅ​ខេត្ត​ព្រះវិហារ ។ ខណៈ​ពេល​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ 6A ដល់​ចំណុច​ខាងលើ រថយន្ត​ក៏​បើក​វ៉ា​រថយន្ត​មួយគ្រឿង ហើយ​ជ្រុល​បុក​ម៉ូតូ​កំពុងធ្វើដំណើរ​ច្រាសទិស បណ្តាល​ឲ្យ​រថយន្តជ្រុល​ចង្កូតធ្លា​ក់​ទឹកបឹង​តែម្តង ។ អ្នកដំណើរ​ទាំងអស់​ពុំ​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ម្នាក់ៗ​ភ័យ​ស្ទើរលោះ​ព្រលឹង ហើយ​វិលត្រឡប់​មក​ភ្នំពេញ​វិញ ដើម្បី​ឲ្យ​ក្រុមហ៊ុន​សង​ថ្លៃ​សំបុត្រ​រថយន្ត ។​

​រថយន្ត​ត្រូវបាន​ប៉ូលិសចរាចរ​ក្រុង​ស្ទូច​យកទៅ​រក្សាទុក​ដោះស្រាយ ៕

No comments: