Saturday, September 26, 2009

វិធានការ​ថ្មី​មន្ទីរ​សាធារណការ​ក្រុង ដើម្បី​ទប់ស្កាត់​រថយន្ត​ធំ​ដែល​ឆ្លងកាត់​មហាវិថី​សហព័ន្ធរ៉ុស្ស៊ី​

ដោយ : សិរី​ (ថ្ងៃទី 25 កញ្ញា 2009)
​ភ្នំពេញ: របាំង​ដែក​ហាមឃាត់​រថយន្ត​ធំ និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ធ្វើចរាចរ​ចូល​រាជធានី​ភ្នំពេញ ដែល​ស្ថិតនៅ​ច្រក​​មហាវិថី​សហព័ន្ធរ៉ុស្សី​ក្បែរ​រង្វង់​មូល​ចោមចៅ​នឹង​ ត្រូវ​ទំលាក់​ចុះពី​កំពស់ ៤,៤០ ម៉ែត្រ មក​នៅត្រឹមតែ ២,៥០ ម៉ែត្រ​វិញ​​នៅ​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ​២០០៩ ខាងមុខនេះ ។ នេះ​ជា​វិធានការ​ថ្មី​មួយទៀត​របស់​ក្រុងភ្នំពេញ ដើម្បី​រៀបចំ​សោភ័ណភាព​ទីក្រុង​ផង និង​ថែរក្សា​ផ្លូវ​ផង ។​

​ កាលពី​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ២០០៩ កន្លងទៅនេះ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​ច្រកចូល​ក្រុង​ថា កន្លងមក​គេ​តែង​សង្កេតឃើញថា មាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ ជាច្រើន​គ្រឿង បាន​ធ្វើ​ចរាចរ​ចូល​រាជធានី​ភ្នំពេញ​​ពិសេស​ច្រកចូល​តាម​មហាវិថី​ សហព័ន្ធរ៉ុស្ស៊ី​ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តាប់​ធ្នា​ប់​ សាធារណៈ បង្ក​ការ​កក​ស្ទះ​ចរាចរ​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​មូលហេតុ​ធ្វើឱ្យ​ ហេដ្ឋារចនា សម្ព័ន្ធ​ផ្លូវថ្នល់​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ស្ថាបនា និង​​ជួសជុល​រួចហើយនោះ ត្រូវ​ទទួលរង​ការខូច ខាត​ទៅ​វិញ​យ៉ាងធ្ងន់ ធ្ងរ​នា​ពេលកន្លងមក ។​

​ ដោយ​ពិនិត្យឃើញ​សកម្មភាព​រថយន្ត​ធំ​បែបនេះ ទើប​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​
​សំរេច​ទំលាក់​របាំង​ដែក​កាត់​ទទឹង​ផ្លួវ​សហព័ន្ធរ៉ុស្ស៊ី​ពី​កំពស់ ៤,៤០ ម៉ែត្រ មក​នៅត្រឹម ២,៥០ ម៉ែត្រ​វិញ សំដៅ​ហាមឃាត់​រថយន្ត​ដឹកទំនិញ​ធន់​ធំ​ធ្វើចរាចរ​ចូល​រាជធានី​ភ្នំពេញ ហើយក៏​បាន​ជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​ដែល​ចូល​តាម​ច្រក​ សហព័ន្ធរ៉ុស្ស៊ី​បាន​ដឹង​ជា​មុន​ថា នៅ​ថ្ងៃ​ទី ១៥ ខែតុលា ២០០៩ ខាងមុខនេះ របាំង​ដែក​កាត់​ទទឹង​ផ្លូវ​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត ៕
ព័តមានបនែ្ថម

No comments: