Saturday, September 26, 2009

បង្គោល​ភ្លើង​មួ​យ​ដើម​បាក់​មួយ​ដើម​ទៀត​ទ្រេត​ដោយសារ​ឡាន​ដាក់​ទំនិញ​ខ្ពស់​ពេក​ទាក់​ខ្សែភ្លើង​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 26 កញ្ញា 2009)

ភ្នំពេញ: បង្គោល​ធ្វើ​អំពី​ថ្ម​ដែល​ជា​បង្គោល​ភ្លើង​ចំនួន​ពីរ​ដើម​នៅ​សងខាង​ផ្លូវ​ ព្រះមុនីវង្ស​ទល់មុខ​ភោជនីយដ្ឋាន​បុ​ទុមសមុទ្រ ស្ថិតនៅ​ក្បែរ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បាន​បាក់​៣​កំណាត់​មួយ​ដើម និង​មួយ​ដើម​ទៀត​ទ្រេត​ចង់​ដល់​ដី ដោយសារ​រថយន្ត​ដឹក​ទំនិញ​ធំៗ​ពីរ​គ្រឿង ផ្ទុក​លើស​ចំណុះ​សំពីងសំពោង ឆ្លងកាត់​ទាក់​ខ្សែកាប​អូស​បំបាក់​បង្គោល ភ្លើង​នេះ​កាលពី​វេលា​ម៉ោង ៤ ទៀប​ភ្លឺ ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០០៩ ។​

​រថយន្ត​ដឹកទំនិញ​ពីរ​គ្រឿង​ដែល​ជា​ដើមហេតុ​ទាក់​ខ្សែកាប​បំបាក់​បង្គោល​ ភ្លើង​ខាងលើនេះ បាន​បន្តដំណើរ​ទៅ​មុខ​គេច​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​មួយ​ដេញ តាម​ចាប់​ឃាត់​ទុកឲ្យ​សង​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​នេះ​ឡើយ ។​

​សាក្សី​និយាយថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​ដឹក​ទំនិញ​សំពីងសំពោង​លើស​ ចំណុះ ធ្វើដំណើរ​ពី​រង្វង់​មូល​ស្តា​ត​ចាស់​មក​បណ្តោយ​ឲ្យ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។​

​ពេល​មកដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​នោះ​បាន​ទាក់​ខ្សែកាប នៅ​កាត់​ទទឹង​ផ្លូវ​បណ្តាល​ឲ្យ​បង្គោល​ភ្លើង​នៅ​សងខាង​ផ្លូង​រាង​ទ្រេត​ បន្តិច ហើយ​រថយន្ត​ដឹកទំនិញ​នោះ​បាន​បន្ត ដំណើរ​ទៅមុខ​ទៀត ដោយ​ជ្រុះ​ប៊ីដុង​ជ័រ​ចំនួន​ពីរ​នៅ​កណ្តាល​ថ្នល់ ។​

​មួយសន្ទុះ​ក្រោយមក ក៏​មាន​រថយន្ត​ដឹកទំនិញ​សំពីងសំពោង​ដូចគ្នា​មួយទៀត មកដល់​ក៏​ទាក់​ខ្សែកាប​បន្ថែមទៀត បណ្តាល​ឲ្យ​ខ្សែ​កាបធ្លាក់​មក​ទើរ​លើ​រថយន្ត រីឯ​បង្គោល​ភ្លើង​ទាំង​សង ខាង​បាក់​មួយ​ដើម និង​រំលំ​ទ្រេត​មួយ​ដើម ។​

​ភ្លាម​នោះ​គេ​បាន​ឃើញ​ព្រូឡាន​បាននាំគ្នា​ខំប្រឹង​ព្យាយាម​លើក​ខ្សែកាប​ ចេញពី​រថយន្ត ទម្លាក់​មក​ផ្លូវថ្នល់ ហើយ​បន្តដំណើរ​ទៅមុខ​បាត់​ស្រមោល​ទៅ ។ រថយន្ត​ដឹកទំនិញ​ទាំង​ពីរ​គ្រឿង​ខាងលើ​នេះ សុទ្ធតែ​រថយន្ត​មាន​ស្លាក​លេខ​ត្រឹមត្រូវ ប៉ុន្តែ​អ្នក​ដែល​ឃើញ​ហេតុការណ៍ ពុំ​បាន​ចាប់អារម្មណ៍​កត់​ស្លាក​លេខ​រថយន្ត​នោះ​ទុក​ទេ ។​

​សាក្សី​បញ្ជាក់​ថា បើ​ចង់​ដឹង​ថា​រថយន្ត​ដឹក​ទំនិញ​ពីរ​គ្រឿង​នោះ​ពាក់​ស្លាក​លេខ​ប៉ុន្មាន ឬក៏​ជា​រថយន្ត​របស់​ក្រុមហ៊ុន​ណា​មួយ​នោះ មិន​ពិបាក​រក​ទេ ព្រោះ​ប៉ូលិស​ចរាចរណ៍​ដែល​ឈរជើង នៅ​រង្វង់​មូល​ស្តា​ត​ចាស់​ស្គាល់​ច្បាស់លាស់ ព្រោះ​រាល់​ពេល​រថយន្ត​ដឹក​ទំនិញ​ទាំងអស់នេះ​មកដល់ គឺ​ត្រូវ​ឈប់​បង់ថ្លៃ​គុយទាវ​កាហ្វេ ឲ្យ​ប៉ូលិស​ឈរជើង​នៅ​ទីនោះ ហើយ​ទើប​បន្ត​ដំណើរ​មក​មុខ​ទៀត ៕
CiHm:UtUqøgkat;fñl;minRby½tñrfynþbuksøab;
extþkMBg;FM ³ bursmñak;)ansøab;)at;bg;CIvit kñúgxN³eBlEdlbursrUbenaH ebIkm:UtUqøgkat;fñl; min)anRbugRby½tñ k¾RtUvrfynþRkugbuky:ageBjTMhwg. eRKaHfñak;cracrN_enHekIteLIg kalBI evlaem:ag3nig40naTIresoléf¶TI20 kBaØa qñaM2009 tamdgpøÚvCatielx6 cenøaHKILÚEm:Rt elx128 nig129 Rtg;cMNucPUmiéRBtaRtav XMublø½gá Rsuk)arayN_ .
tamr)aykarN_rbs;smtßkic©Rsuk)arayN_)an[dwgfa bursrgeRKaH EdlRtUvrfynþbuksøab; eQµaH lI suxrIn Gayu33qñaM rs;enAPUmi-XMuekItehtuxagelI . enAmuneBlekItehtu eKeXIj CnrgeRKaHCiHm:UtUma:khugda Fun
C100 es‘rIqñaM 2002 BN’Rkhm ecjBIvtþéRBtaRtav ehIy k¾ebIkqøgkat;fñl;kñúgTisedABIekIteTAlic . RsbeBlCamYyKñaenaH Rsab;EtmanrfynþRkugdwk GñkdMeNIr1eRKOg BN’slaysøaTMu Bak;søakelx PñMeBj 3A-9602 rbs;Rkumh‘unsuxsuxa GuiceRbsS ebIky:agelOn kñúgTisedABIeCIgeTAt,Úg ehIyk¾RCulcgáÚteTAbukm:UtUCnrgeRKaHy:ag eBjTMhwg edayGUsnaMykTaMgm:UtUTaMgmnusS)ancMgayRbEhl15Em:Rt eTIbrfynþenHCan; RhVaMgQb;. eRkayeBlekItehtuGñkebIkbrrfynþbgáehtu)anrt;eKcxøÜn)at; cMENkGñkebIkbr m:UtURtUvrgrbYsCaTm¶n; ehIyRtUv)anRkumRKYsardwkbBa¢ÚneTAeFVIkarse®gÁaHbnÞan; enAmnÞIreBTübEg¥k )arayN_-snÞúk EtedaymuxrbYsmansPaBF¶n;F¶reBk eTIbbNþal[søab;enAkñúgmnÞIreBTüEtmþg.
cMENkGñkdMeNIrkñúgrfynþenHBMumanrgrbYsGVIeT b:uEnþTTYlkarPitP½y nigRCYlRcbl;naMKña cuHecj BIrfynþ edIm,IrkrfynþepSgeTotCiHbnþdMeNIreTAraCFanIPñMeBj .
bc©úb,nñ TaMgrfynþbgáehtu nigm:UtUEdlrgkarxUcxat RtUv)ansmtßkic©CMnajnaMykeTArkSaTuk enAGFikardæannKr)alRsuk)arayN_ edIm,IksagsMNMuerOgcat;kartamnItiviFI .

គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​ឱ្យ​មនុស្ស​ស្លាប់​: ជាប់គុក ២​ឆ្នាំ សង​ជនរងគ្រោះ ២៥ លាន​រៀល

ដោយ : សេរី​ (ថ្ងៃទី 26 កញ្ញា 2009)

CEN News

​ភ្នំពេញ​: ជនជាប់ចោទ​ម្នាក់​រួម​នឹង​មិត្តភក្តិ​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​មួយ​ក្នុង​សភាព​ស្រវឹង ចេញ​ពី​ព្រែក​ព្នៅ​សំដៅ​មក​ស្ទឹងមានជ័យ​តាម​ផ្លូវជាតិ​លេខ​៥ លុះ​ពេល​មកដល់​ចំណុចកើតហេតុ​ម្តុំ​ច្រក​ចូល​ភូមិ​លូ ស្រាប់តែ​មាន​ម៉ូតូ​ជនរងគ្រោះ​បើកបរ តែ​ម្នាក់ឯង​បាន​ជិះ​មក​បញ្ច្រាសទិស​គ្នា រួច​ក៏​បាន​បត់​ម៉ូតូ​កាត់មុខ​ម៉ូតូ​របស់​ជនជាប់ចោទ ដែល​ធ្វើឱ្យ​ជនជាប់ចោទ​ចាប់​ហ្វ្រាំង​មិន​ទាន់ បណ្តាល​ឱ្យ​បុក​ចំ​ពីមុខ​ម៉ូតូ​ជនរងគ្រោះ ហើយ​ក៏​ដួល​ម៉ូតូ​ទាំង ពីរ​គ្រឿង រង​របួស​ទាំងអស់​គ្នា​តែម្តង ។​

​ ក្រោយ​ហេតុការណ៍​នេះ​បាន​កើតឡើង ដោយសារ​មាន​ការភ័យខ្លាច ជនជាប់ចោទ​បាន​រត់​គេចខ្លួន រួច​ទៅ​ព្យាបាល​របួស​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​ជា​ទីលំនៅ​បច្ចុប្បន្ន ។ ចំណែក​ជនរងគ្រោះ​វិញ​បន្ទាប់​ពី​ដួល​ម៉ូតូ​រួច​មក ដោយសារ​តែ​ប៉ះពាល់​ដល់​ក្បាល​ធ្ងន់ធ្ងរ​ពេក បាន​បណ្តាលឱ្យ​ស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​

​ រហូត​ដល់​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ ២០០៩ ដោយ​មាន​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ប៉ូលិស ទើប​ឈាន​ដល់​ការឃាត់ខ្លួន​ជនជាប់ចោទ​នៅ​ខេត្ត​កណ្តាល ហើយ​តុលាការ​បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។​

​ រឿងក្តី​នេះ​បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើក​សវនាការ​ ជំនុំជម្រះ​នៅ​រសៀល​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ​២០០៩ ដោយមាន លោក កែ សា​ខន អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ចៅក្រម​ជំនុំជម្រះ ចូលរួម​ដោយ​លោក ឯក ឆេង​ហួត ជា​តំណាង​អយ្យការ និង​លោក​មេធាវី ចាន់ សុជាតិ ការពារ​ជនជាប់ចោទ ។​

​ តុលាការ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ ហែម ស៊ីម ភេទ​ប្រុស អាយុ ២១​ឆ្នាំ ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ពី​បទ​គ្រោះថ្នាក់ ចរាច​រណ៍ បង្ក​ឱ្យ​ស្លាប់​អ្នក​ដទៃ​នៅ​ចំណុច​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ​២០០៩ វេលា​ម៉ោង ៨ និង ២០ នាទី​យប់ និង​ពិន័យ​ជា​ប្រាក់ ៤ លាន​រៀល ដាក់​ចូល​ថវិការដ្ឋ ព្រមទាំង​បង្គាប់​ឱ្យ​សង​ដើមបណ្តឹង​ចំនួន ២៥ លាន​រៀល ៕

រថយន្ត​កុងតឺន័រ កិន​ម៉ូតូ ២​ គ្រឿង ស្លាប់ ២ ​នាក់​ ប្តី​ប្រពន្ធ និង​បុរស​ម្នាក់​របួស​បាក់ជើង ៣​កំណាត់់​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 26 កញ្ញា 2009)
CEN news
ភ្នំពេញ​: ២​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់​ភ្លាមៗ និង បុរស​ម្នាក់​ទៀត​រងរ​បួស​ធ្ងន់​បាក់ជើង ៣​កំណាត់ ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ បើក​បុក និង​កិន​ពីក្រោយ​ក្នុង​ទិសដៅ​ស្របគ្នា ។​

​ គ្រោះថ្នាក់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង ៩​យប់ ថ្ងៃទី ២៥ កញ្ញា កន្លងទៅ​នេះ​ទៅ​តាម​ផ្លូវជាតិ​លេខ​៥ មុខ​ទីស្នាក់ការ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល ទួល​សង្កែ (​ខាងជើង​ស្ពាន​ជ្រោយចង្វា​) សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ។​

​ ប៉ូលិស​បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក​នី​សាន់ សណ្តោង​កុងតឺន័រ​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 3A2767 បើកបរ​ដោយ​ឈ្មោះ ឆន ប៊ុនធឿន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ បើកបរ​ឲ្យ​ក្រុមហ៊ុនស ស៊ីថា ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​លក្ខណៈ​ស្រវឹងស្រា ។​

​ ចំណែក​ជនរងគ្រោះ​ទី​១ ឈ្មោះ ហម ចិន្តា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់​នៅ​ឃ​វ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម បើកបរ​ម៉ុតូ ម៉ាក HONDA CUB C70 ពណ៌​ស្លែ ស្លាក​លេខ ឌ ៦៩៧៩ ភព​១ ស្លាប់​នៅនឹងកន្លែង​,​អ្នករួមដំណើរ​ឈ្មោះ ពៅ ស្រីរ័ត្ន ភេទ​ស្រី អាយុ ២៤​ឆ្នាំ ត្រូវជា​ប្រពន្ធ​ស្លាប់​នៅ​កន្លែងកើតហេតុ ។ ជនរងគ្រោះ​ទី​៣ ឈ្មោះ ហៀ​ង ហឿន ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ​បុគ្គលិក​ណាហ្គា​វើល ស្នាក់នៅ​សង្កាត់​-​ខណ្ឌ​ឫស្សីកែវ បើកបរ​ម៉ូតូ​សង់​កូរ៉េ ពណ៌​វៀវ​ស្លាក​លេខ​ភ្នំពេញ 1C 8835 របួស​បាក់ជើង ៣ កំណាត់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលម៉ែត ។​

​ ប៉ូលិស​បានឲ្យដឹង​ទៀតថា មុន​កើតហេតុ​ម៉ូតូ​ទាំង ២ គ្រឿង បើកបរ​តាម​ផ្លូវជាតិ​លេខ ៥ ពី​ត្បូង​ទៅ​ជើង ។ ចំណែក​រថយន្ត​បើក​សុ​ប​ទិស​គ្នា​ពីក្រោយ ។ លុះដល់​ចំណុច​ខាងលើ ក៏​បុក​ម៉ូតូ​ពីក្រោយ ហើយ​កិន​ពីលើ​បណ្តាល​ឲ្យ ២ នាក់​ប្តី​ប្រព័ន្ធ​ស្លាប់​ភ្លាមៗ​, បុរស​ម្នាក់​ទៀត​របួស​ធ្ងន់ ។ ចំណែក​ម៉ូតូ​ទាំង ២ គ្រឿង​ខូចខាត​ទាំងស្រុង ។ តៃកុង​រថយន្ត​ដែល​ស្រវឹងស្រា​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន ។​

​ រថយន្ត និង​ម៉ូតូ​ត្រូវ​ប៉ូលិសចរាចរ​ក្រុង​រក្សា​ទុក ដោះស្រាយ​តាម​ច្បាប់ ។ សព​ប្តី​ប្រពន្ធ​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

sMNuMerüWgbukmnusSsøab; 24krNIsaladMbUg
seRmcdak;Bn§naKar-BüÜreTasnigbg;Bin½y
enAsl;16krNIeTot

koh daily
raCFanIPñMeBj ³ edaysarmankarekIneLIgéneRKaHfñak;cracrN_ raCrdæaPi)alkm<úCa)anTb;sáat; edayeRbIviFankarnana dUcCatMrUv[GñkebIkbryanynþRKb;RbePT mankarRbugRby½tñ min[pwk eRKOgRsvwgkñúgeBlebIkbr ebIkbrRtUvBak;ExSRkvat;karBar GñkCiHm:UtURtUvBak;mYksuvtßiPaB nig eRbIkBa©k;emIleRkayCaedIm. CamYynwgEpnkarekþAKKukenHEdr enAkñúgqñaM2008 nig2009 enH saladMbUgraCFanI RbwgERbgelIkyksMNMuerOgeRKaHfñak;cracrN_ Edlsrubman40sMNMuerOg mk CMnMuCMrHCasaFarN³cMnYn24krNI nigeRtomCMnMuCMrHnaeBlxagmux16krNIeTot .
sMNMuerOgTaMgGs; suT§EtRtUv)ansmtßkic©ksag nigcat;bBa¢ÚneTAtulakar bnÞab;BIeRKaHfñak; ekIteLIg. sMNMuerOgTaMg40krNI RtUvtulakarelIkykmkebIksvnakar KW1-sMNMuerOgCMnMuCMrH elx55 cuHéf¶TI14 mkra 2008 elICnCab;ecaT eQµaH)a:l; suParmü ePTRbus Gayu26qñaM Cab;ecaTBIbTelµIs ebIkbrbgá[rbYsGñkdéTkalBIéf¶TI23 kBaØa 2007 RtUv)ansalRkm RbkaspþnÞaeTasenAéf¶TI4 kumÖ³ 2008 dak;Bn§naKarry³eBl1qñaM GnuvtþkñúgKuk4Ex15éf¶ KitBIéf¶cab;xøÜn éf¶TI27 kBaØa 2007 nigBüÜrsakl,g5qñaM nigBin½yCaR)ak;1lanerol. 2-pþnÞaeTaseTAelIeQµaH m:uk vDÆn³ ePTRbus Gayu20qñaM ebIkbrbNþal[buksøab;GñkdéT enAéf¶ TI2 kBaØa 2007 RtUvdak;Bn§naKarry³eBl1qñaM EteTasenHRtUvBüÜrsakl,g5qñaM KitBIéf¶ ecjsalRkmsßaBr nigtMrUv[sgR)ak;eTACnrgeRKaHeQµaHe)a: b‘unRsIu cMnYn3lan5Esnerol.
3-pþnÞaeTaseQµaH sux b‘uneft ePTRbus Gayu31qñaM BIbTbgáeRKaHfñak;cracrN_ bNþal [GñkdéTsøab;dak;Bn§naKar1qñaM KitBIéf¶XMuxøÜn TI14 vicäika 2007 .
4-pþnÞaeTaseQµaH Qun ehog ePTRbus Gayu24qñaM dak;Bn§naKarry³eBl1qñaM KitBIéf¶TI21 vicäika 2007 BIbTbgáeRKaHfñak;cracrN_ bNþal[søab;GñkdéT kalBIéf¶TI18 vicäika 2007 . 5-pþnÞaeTaseQµaHEkv rsµI ePTRbus Gayu25qñaM dak;Bn§naKarry³eBl6Ex BIbTbgáeRKaHfñak; cracrN_ EteTasenHRtUvBüÜrsakl,gry³eBl5qñaM KitBIéf¶ecjsalRkm . 6-pþnÞaeTas eQµaHeLg suxLay ePTRbus Gayu21qñaM dak;Bn§naKarry³eBl1qñaM BüÜrsakl,g5qñaM BIbT bgáeRKaHfñak;cracrN_. 7-pþnÞaeTaseQµaH GIu eBA ehAmuy ePTRbus Gayu29qñaM BIbTebIk brbgá[manrbYssñam edayectna nigebIkbrBMumanb½NÑGnuBaØat[ebIkbrdak;Bn§naKar12Ex Et eTasenHRtUvGnuvtþtamrUbPaBTNÐkmµ [Cab;Bn§naKar5Ex KitBIéf¶cab;xøÜn TI5 mIna 2008 nig sgCMgWcitþeTACnrgeRKaHeQµaHPYg vasna sgéføCYsCulm:UtUBüa)alrbYs nigCMgWcitþsrubTwk R)ak;5>000duløar nigsgeQµaHb‘un sIha 5>000duløar .
8-pþnÞaeTaseQµaH lav s‘Yyhug ePTRbus Gayu44qñaM BIbTebIkbreFVsRbEhsbNþal [GñkdéTrbYskalBIéf¶TI10 mIna 2006 kMNt;dak;Bn§naKarry³eBl2Ex KitBIéf¶cab;xøÜn )anbgÁab;[sgeTARkumh‘unFanara:b;rg1>500duløar . 9-pþnÞaeTaseQµaH sut sUv:at ePTRbus Gayu29qñaM BIbTbgáeRKaHfñak;cracrN_kMNt;dak;Bn§naKarry³eBl1qñaMKitBIéf¶cab;xøÜn)an . 10-pþnÞaeTas eQµaHCa suKn§a ePTRbus Gayu38qñaM BIbTebIkbrbNþal[søab;GñkdéTedayectna dak;Bn§naKarry³eBl2qñaM EtGnuvtþkñúgBn§naKar6ExKitBIéf¶cab;xøÜn)an nigBin½yR)ak;2lanerol BüÜrsakl,g5qñaM KitBIéf¶ecjsalRkm. 11-)anCMnMuCMrHerOgkþIeQµaHnU vibul ePTRsI Gayu49qñaM Cab;ecaTBIbTebIkbr bNþal[eRKaHfñak;dl;GñkdéT[rYcputBIkarecaTRbkan;.
12-pþnÞaeTaseQµaH eQOn nra: ePTRbus Gayu20qñaM BIbTebIkbr[eRKaHfñak;dl;GñkdéT kMNt;dak;Bn§naKarry³eBl6Ex EteTasenH RtUvBüÜrsakl,g ry³eBl5qñaM nigBin½yCa R)ak;1lanerol . 13-pþnÞaeTaseQµaH ehog b‘un eFOn ePTRbus Gayu20qñaM BIbTebIkbr bNþal[søab;GñkdéTdak;Bn§naKar ry³eBl2qñaM KitBIéf¶cab;xøÜn)an. 14-pþnÞaeTaseQµaH RBM esrIr½tñ ePTRbus Gayu27qñaM dak;Bn§naKarry³eBl1qñaM EteTasenaHRtUvBüÜrsakl,g5qñaM Kit BIéf¶ecjsalRkmCasßaBr. 15-pþnÞaeTas eQµaHQI eb:g ePTRbus Gayu25qñaM BIbTbgá eRKaHfñak;cracrN_ nigbMpøicbMpøajRTBüsm,tþiGñkdéTdak;Bn§naKar ry³eBl2qñaM KitBIéf¶cab;xøÜn nigBin½yCaR)ak;8>000duløar eTA[eQµaHKwm rkSa ÉrfynþRtUvRbKl;[m©as;edImvij .
16-pþnÞaeTaseQµaHeCO vwgra: ePTRbus Gayu27qñaM ebIkbrbNþal[eRKaHfñak;dl;GñkdéT dak;Bn§naKar1qñaM6Ex KitBIéf¶cab;xøÜn nigBin½yCaR)ak;2lanerol sgCMgWcitþeTAeQµaH Nub CMenar 7lanerol Kitcab;BIsalRkmcUlCasßaBr . 17-pþnÞaeTas eQµaHekA cnßa ehAm:Um ePTRbus Gayu46qñaM ebIkbr[søab;GñkdéTedayectna dak;Bn§naKarry³eBl3qñaM EteTasenHGnuvtþkñúg Bn§naKar2qñaM KitBIéf¶cab;xøÜn ÉeTasenAsl;RtUvBüÜrsakl,gry³eBl5qñaM KitBIéf¶ecjsal RkmsßaBr . 18-pþnÞaeTas eQµaHGul eft ePTRbus Gayu21qñaM dak;Bn§naKarry³eBl8Ex EteTasenH RtUvGnuvtþkñúgBn§naKarry³eBl4Ex KitBIéf¶cab;xøÜnÉeTasenAsl;RtUvBüÜrsakl,g ry³eBl5qñaM KitBIecjsalRkmsßaBr BIbTebIkbrbNþal[GñkdéTmanrbYssñam dak; Bn§naKarry³eBl1qñaM EteTasenHRtUvBüÜrsakl,gry³eBl5qñaM . 20-pþnÞaeTaseQµaH Kwm niess ePTRbus Gayu28qñaM BIbTebIkbrbNþal[GñkdéTsøab; dak;Bn§naKarry³eBl2qñaM KitBIéf¶cab;xøÜn .
cMENk4nak;eTot KW 1-eQµaHQYn suvNÑarI ePTRsI Gayu25qñaM/ 2-eQµaH Ca saer:t ePTRbus Gayu43qñaM/ 3-eQµaH
PANE GONCHARON ePTRbus Gayu29qñaM CaCnbreTs nig4-eQµaH CYr CIv½nþ ePTRbus Gayu26qñaM tulakar[rYcputBIkarecaTRbkan; .
eRkABIenHenAmansMNuMerOg16eTot eRtomnwgCMnMuCMrHkñúgeBlxagmuxrYmman 1-eQµaHln; vNÑa ePTRbus Gayu23qñaM ebIkbrbNþal[GñkdéTsøab; nigBikar/ 2-eQµaHv:a eBRC ePTRbus Gayu31qñaM bgáeRKaHfñak;[mnusSsøab;/ 3- eQµaHhug xøwg ePTRbus Gayu17qñaM ebIkbr eFVsRbEhsbNþal[GñkdéTsøab;/ 4-eQµaHkwm lInda ePTRbus Gayu17qñaM ebIkbreFVs RbEhsbNþal[maneRKaHfñak;dl;GñkdéT/ 5-eQµaHmas Bisidæ ePTRbus Gayu23qñaM ebIkbr bNþal[GñkdéTmanrbYssñam/ 6- eQµaHs‘U smösS ePTRbus Gayu25qñaM ebIkbrbNþal [eRKaHfñak;dl;GñkdéTsøab;/ 7-eQµaHlwm sIufa ePTRbus Gayu38qñaM ebIkbr[eRKaHfñak; rgrbYsdl;GñkdéT/ 8-eQµaHv:a pløa ePTRsI Gayu35qñaM ebIkbrbNþal[mnusSsøab; . 9-eQµaHsU Titü ebIkbrbNþal[GñkdéTrbYs nigsøab;/ 10-eQµaHeBA Pin ePTRbus Gayu46qñaM ebIkbrbgá[eRKaHfñak;GñkdéTsøab;/ 11-eQµaHehg r½tñemrinÞ ePTRbus Gayu26qñaM ebIkbr bNþal[eRKaHfñak;dl;GñkdéT/ 12-eQµaHEhm sIum ePTRbus Gayu20qñaM ebIkbrbgá[eRKaH fñak;dl;GñkdéT/ 13-eQµaHsM eDOn ePTRbus Gayu19qñaM ebIkbrbNþal[GñkdéTmanrbYs/ 14-eQµaHQin suxn ePTRbus Gayu43qñaM ebIkbrbgá[GñkdéTeRKaHfñak;/ 15-eQµaHln; RTI ehA em:g RTI ePTRbus Gayu 51qñaM ebIkbrbNþal[mnusSsøab; nigrbYs nig16-eQµaHqay m:k;RTI ebIkbr bgá[eRKaHfñak;dl;GñkdéT .
enAmansMNMuerOgbuksøab; nigrbYsCaeRcInkrNIeTotEdltulakarkMBugcat;karbnþ dUcCakrNI elaks½kþi4 can; saerOn nayrgesnaFikarnKr)alraCFanIPñMeBj nignagG‘ug dalIn ebIkbr kñúgsßanPaBRsvwgbukmnusSsøab;2nak; kñúgéf¶EtmYy CaedIm.
cab;BIeBlenHeTAGñkkac;cgáÚtyanynþTaMgGs;RtUvcaMfa ebIenAEtbnþmineKarBc,ab;eT karebIkbr bNþal[bukmnusSsøab; nwgmaneTasCab;KukehIy minEmnRKan;Etcrcabg;CMgWcitþedIm,IykrYc xøÜnenaHeLIy. manEteKarB[)anRtwmRtUvtamc,ab;cracrN_eT eTIbmansuvtßiPaBsMrab;xøÜnÉg nigGñkdéT . sUmkMuePøcfa bukmnusSsøab; b¤rbYs ehIyebIkrt; ebIcab;)ankan;EtF¶n;F¶r .

រថយន្ត​ដឹក​អ្នកដំណើរ បើក​បុក​ម៉ូតូ​ស្លាប់​ម្នាក់ ហើយ​ជ្រុល​ចង្កូត​ធ្លាក់ទឹក​បឹង​មនុស្ស ៥០​ នាក់ ស្ទើរ​លោះ​ព្រលឹង​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 24 កញ្ញា 2009)
Otzjmdllot

Zjjiowq4zw
ម៉ូតូ​រងគ្រោះ​ដែល​ត្រូវ​រថយន្ត​របស់​ក្រុមហ៊ុន GST កិន​សំប៉ែត​ដូច​ចេកចៀន

Odk0yjq3og
រថយន្ត​របស់​ក្រុមហ៊ុន GST ដែល​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​

​ភ្នំពេញ​: រថយន្ត​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន GST ដែល​មាន​មនុស្ស​ប្រមាណ ៥០​នាក់ ជិះ​លើ​នោះ​ស្ទើរលោះ​ព្រលឹង​គ្រប់ៗ​គ្នា ខណៈពេល​ដែល​អ្នក​បើក​បរ​បើក​វ៉ា​ហើយ​បុក​ម៉ូតូ ១​គ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ រួច​ជ្រុល​ចង្កូត​ធ្លាក់ចូល​ទឹក​បឹង ។​

​គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី ព្រឹក​ថ្ងៃ​ទី២៤ កញ្ញា នេះ​នៅ​តាម​ផ្លូវជាតិ​លេខ 6A ក្រុម​៦ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ជាប់​ផ្ទះសំណាក់​ហេង​មហាសាល ។​

​ប៉ូលិស​និយាយថា រថយន្ត​បង្ក​ធុន​ដឹក​អ្នកដំណើរ​ចំណុះ ៥០​នាក់ របស់​ក្រុមហ៊ុន GST ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 3A 4841 អ្នកបើកបរ​រត់​បាត់ ។ អ្នករួមដំណើរ​សរុប​ប្រមាណ ៥០​នាក់ ក្នុង​នោះ​រងរបួស​ស្រាល​ម្នាក់ ។ ចំណែក​ម៉ូតូ​រង​ការខូចខាត​ម៉ាក CUB ជ្រុង​ពណ៌​ទឹកប៊ិច ស្លាក​លេខ​ភ្នំពេញ 1T 8449 មុខរបរ​មន្ត្រីប៉ូលិស​ក្រសួងមហាផ្ទៃ ស្នាក់នៅ​សង្កាត់​ព្រែកលៀប ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​ប៉ូលិស​បញ្ជាក់ថា រថយន្ត​នេះ​មាន​ចំណត​នៅ​បេនឡាន​ផ្សារ​ថ្មី បាន​ដឹក​អ្នកដំណើរ​ប្រមាណ ៥០​នាក់ ទៅ​ខេត្ត​ព្រះវិហារ ។ ខណៈ​ពេល​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ 6A ដល់​ចំណុច​ខាងលើ រថយន្ត​ក៏​បើក​វ៉ា​រថយន្ត​មួយគ្រឿង ហើយ​ជ្រុល​បុក​ម៉ូតូ​កំពុងធ្វើដំណើរ​ច្រាសទិស បណ្តាល​ឲ្យ​រថយន្តជ្រុល​ចង្កូតធ្លា​ក់​ទឹកបឹង​តែម្តង ។ អ្នកដំណើរ​ទាំងអស់​ពុំ​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ម្នាក់ៗ​ភ័យ​ស្ទើរលោះ​ព្រលឹង ហើយ​វិលត្រឡប់​មក​ភ្នំពេញ​វិញ ដើម្បី​ឲ្យ​ក្រុមហ៊ុន​សង​ថ្លៃ​សំបុត្រ​រថយន្ត ។​

​រថយន្ត​ត្រូវបាន​ប៉ូលិសចរាចរ​ក្រុង​ស្ទូច​យកទៅ​រក្សាទុក​ដោះស្រាយ ៕

វិធានការ​ថ្មី​មន្ទីរ​សាធារណការ​ក្រុង ដើម្បី​ទប់ស្កាត់​រថយន្ត​ធំ​ដែល​ឆ្លងកាត់​មហាវិថី​សហព័ន្ធរ៉ុស្ស៊ី​

ដោយ : សិរី​ (ថ្ងៃទី 25 កញ្ញា 2009)
​ភ្នំពេញ: របាំង​ដែក​ហាមឃាត់​រថយន្ត​ធំ និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ធ្វើចរាចរ​ចូល​រាជធានី​ភ្នំពេញ ដែល​ស្ថិតនៅ​ច្រក​​មហាវិថី​សហព័ន្ធរ៉ុស្សី​ក្បែរ​រង្វង់​មូល​ចោមចៅ​នឹង​ ត្រូវ​ទំលាក់​ចុះពី​កំពស់ ៤,៤០ ម៉ែត្រ មក​នៅត្រឹមតែ ២,៥០ ម៉ែត្រ​វិញ​​នៅ​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ​២០០៩ ខាងមុខនេះ ។ នេះ​ជា​វិធានការ​ថ្មី​មួយទៀត​របស់​ក្រុងភ្នំពេញ ដើម្បី​រៀបចំ​សោភ័ណភាព​ទីក្រុង​ផង និង​ថែរក្សា​ផ្លូវ​ផង ។​

​ កាលពី​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ២០០៩ កន្លងទៅនេះ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​ច្រកចូល​ក្រុង​ថា កន្លងមក​គេ​តែង​សង្កេតឃើញថា មាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ ជាច្រើន​គ្រឿង បាន​ធ្វើ​ចរាចរ​ចូល​រាជធានី​ភ្នំពេញ​​ពិសេស​ច្រកចូល​តាម​មហាវិថី​ សហព័ន្ធរ៉ុស្ស៊ី​ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តាប់​ធ្នា​ប់​ សាធារណៈ បង្ក​ការ​កក​ស្ទះ​ចរាចរ​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​មូលហេតុ​ធ្វើឱ្យ​ ហេដ្ឋារចនា សម្ព័ន្ធ​ផ្លូវថ្នល់​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ស្ថាបនា និង​​ជួសជុល​រួចហើយនោះ ត្រូវ​ទទួលរង​ការខូច ខាត​ទៅ​វិញ​យ៉ាងធ្ងន់ ធ្ងរ​នា​ពេលកន្លងមក ។​

​ ដោយ​ពិនិត្យឃើញ​សកម្មភាព​រថយន្ត​ធំ​បែបនេះ ទើប​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​
​សំរេច​ទំលាក់​របាំង​ដែក​កាត់​ទទឹង​ផ្លួវ​សហព័ន្ធរ៉ុស្ស៊ី​ពី​កំពស់ ៤,៤០ ម៉ែត្រ មក​នៅត្រឹម ២,៥០ ម៉ែត្រ​វិញ សំដៅ​ហាមឃាត់​រថយន្ត​ដឹកទំនិញ​ធន់​ធំ​ធ្វើចរាចរ​ចូល​រាជធានី​ភ្នំពេញ ហើយក៏​បាន​ជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​ដែល​ចូល​តាម​ច្រក​ សហព័ន្ធរ៉ុស្ស៊ី​បាន​ដឹង​ជា​មុន​ថា នៅ​ថ្ងៃ​ទី ១៥ ខែតុលា ២០០៩ ខាងមុខនេះ របាំង​ដែក​កាត់​ទទឹង​ផ្លូវ​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត ៕
ព័តមានបនែ្ថម

Monday, September 21, 2009

ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ កុំ​បើក​បរ​នៅ​ពេល​ស្រវឹង

ដោយ លី ម៉េងហួរ

កុំ ​បើកបរ​នៅ​ពេល​ស្រវឹង គឺ​ជា​សារ​អប់រំ ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួម​ទាំង​អង្គការ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ បាន​លើក​ឡើង​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ។ ជាមួយ​នឹង​សារ​អប់រំ​នេះ ក៏​មាន​សេចក្តី​អំពាវនាវ​ដល់​សាធារណជន ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ធ្វើ​ដំណើរ។

សារ​អប់​រំ​សុវត្ថិភាព​ចរាចរណ៍​ត្រូវ​បានលើក​ឡើង​នៅ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ(រូបថត ៖ សុវណ្ណារ៉ា)

សេចក្តី ​អំពាវនាវ​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ជូន​ដំណឹង​ដល់​សាធារណជន​ថា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់ ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ​២០០៩​នេះ ជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ និង​ជា​រយៈពេល ដែល​មាន​ការ​ធ្វើ​ដំណើរ​ច្រើន​ ខុស​ថ្ងៃ​ធម្មតា។ ដូច្នេះ​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់​ទាំងអស់​ ត្រូវ​បើក​បរ​ដោយ​ស្មារតី​​ប្រុងប្រយ័ត្ន​ជានិច្ច​ និង​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត។

សេចក្តី ​ប្រកាស​បាន​បញ្ជាក់​ថា អ្នក​បើក​បរ​ត្រូវ​អនុវត្ត​តាម​ពាក្យ​ស្លោក “បើកបរ​កុំ​ផឹក​គ្រឿង​​ស្រវឹង និង​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍”។ ក្នុង​ពេល​បើកបរ ក៏ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សុជីវធម៌​ និង​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅ​មក។ អ្នក​បើក​ទោចក្រយានយន្ត​ ម៉ូតូ រ៉ឺម៉ក ត្រូវ​ពាក់​មួក​ការពារ រីឯ​អ្នក​បើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព។

សេចក្តី ​ណែនាំ​ក៏​បាន​ហាម​រថយន្ត​ឈ្នួល ​ផ្ទុក​អ្នក​ដំណើរ​លើស​ចំណុះ និង​ហាម​ផ្ទុក​អ្នក​ដំណើរ​លើ​ដំបូល​ដែល​ជា​ហេតុ​បណ្តាល​អោយ​មាន​គ្រោះថ្នាក់ ​ចរាចរណ៍​​ជាយថាហេតុ។

ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​​ច្រើន​ខុស​ថ្ងៃ​ធម្មតា​ ពិសេស​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ ទៅ​កាន់​ស្រុក​កំណើត។ រៀងរាល់​ឆ្នាំ ​​តែង​មាន​គ្រោះថ្នាក់​កើត​ឡើង​ ជាពិសេស​ អ្នក​បើកបរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន និង​បើក​បរ​ពេល​ស្រវឹង ដោយ​សារ​បុណ្យភ្ជុំ ប្រជាជន​ខ្មែរ មាន​ទម្លាប់​ជួបជុំ​មិត្តភក្តិ បងប្អូន និង​សេព​គ្រឿង​ស្រវឹង។​

ការ​ផ្ទុក​អ្នក​ដំណើរ​លើស​ចំណុះ​ក៏​ជា​មូល​ហេតុ​មួយ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែរ
(រូបថត ៖ សុវណ្ណារ៉ា)​

របាយការណ៍ ​បង្ហាញ​ថា ក្នុង​រយៈពេល​៥​ថ្ងៃ​ អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​​ កាលពី​ឆ្នាំ​មុន មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​ចំនួន ២៨ ​នាក់ និង​របួស​ធ្ងន់​ចំនួន ១១៧​នាក់។ គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន បង្ក​ពី​ការ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​អ្នក​បើកបរ​លឿន​ហួស​កំណត់ និង​ស្រវឹង។

លោក មាស ច័ន្ទឌី អ្នក​សម្របសម្រួល​គម្រោង​សុវត្ថិភាព​ចរាចរណ៍ របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​ប៊ែលហ្សិក បាន​កត់​សម្គាល់​ថា ក្នុង​រដូវ​ភ្ជុំបិណ្ឌ មនុស្សម្នា​ធ្វើ​ដំណើរ​ច្រើន និង​មាន​ការ​ជួបជុំ​សេព​គ្រឿង​ស្រវឹង។ ចំណែក​រថយន្ត​ឈ្នួល ក៏​ផ្ទុក​លើស​ចំណុះ ដែល​បង្ក​ជា​គ្រោះថ្នាក់៕

Thursday, September 17, 2009

VIGO បើក​ជែង​ស្តាំ រួច​ខោក Tacoma ជ្រុល​បុក​របាំង​ចែក​ទ្រូងផ្លូវ​ក្រឡាប់​លើផ្លូវ​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 16 កញ្ញា 2009)

ភ្នំពេញ: បុរស​ម្នាក់​រងរបួស​មធ្យម បន្ទាប់ពី​បាន​បើករថយន្ត​ម៉ាក VIGO វ៉ា​ខាងស្តាំ រួច​យក​ចង្កូត​ខោក​រថយន្ត Tacoma ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ជ្រុល​បុក​ក្បាល​នាគ​នៃរ​បាំង​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ដេក​លើ​ ផ្លូវ ។ បុរស​ដែល​បើក​រថយន្ត​ទំនើប​ខាងលើ ក៏​វារ​ចេញ​តាម​ទ្វារ​លើ​រត់គេចខ្លួន​បាត់ ។​

​ គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី​យប់​ ថ្ងៃទី ១៥ កញ្ញា​ កន្លងទៅនេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ មុខ​ផ្ទះ​លេខ ១៥៧៥ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក HILUX VIGO ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 2J 9041 បើកបរ​ដោយ​បុរស​ម្នាក់ បាន​រត់​ចោល​រថយន្ត ។ ចំណែក​រថយន្ត​ដែល​ត្រូវ​រថយន្ត VIGO បើក​ខោក​ម៉ាក TOYOTA Tacoma ពណ៌​ឈាមជ្រូក ស្លាក​លេខ​ភ្នំបេញ 2K 5052 បើកបរ​ដោយ​ឈ្មោះ ស៊ុន លី​ណា ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់ ស្នាក់​នៅផ្ទះ​លេខ ៤៤៣ ផ្លូវ ២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។ រថយន្ត​គាត់​ខូច​ស្តុប​មុខ​ស្តាំ​បន្តិច ។​

​ បុរស​ ស៊ុន លី​ណា បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​ថា គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ២ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យឺត​បំផុត ។ ពេលនោះ​ស្រាប់តែ​រថយន្ត VIGO វ៉ា​រថយន្ត​គាត់​ខាងស្តាំ ក៏​ជួប​ម៉ូតូ ២-៣ គ្រឿង​ពី​មុខ រថយន្ត​នោះ​ក៏​បត់​ឆ្វេង​ខោក​រថយន្ត​គាត់ ហើយ​ជ្រុល​បុក​ក្បាល​នាគ​នៃ​របាំង​ចែក​ទ្រូងផ្លូវ​ប៉ើង​ក្រឡាប់​ផ្តេក​ ទទឹងង៉ាង​លើផ្លូវ​តែម្តង ។ គាត់​បាន​ជាន់​ហ្វ្រាំង​ឈប់​តែ​ម្តង ។ គាត់​ឃើញ​អ្នកបើកបរ VIGO វារ​ចេញ​តាម​ទ្វា​រលើគេចខ្លួន ដោយ​មាន​របួស​ផង ។​

​ រថយន្ត​ទាំង ២ ត្រូវបាន​ប៉ូលិស​ចរាចរ​ជើងគោក​ក្រុងភ្នំពេញ​នាំ​ទៅ​រក្សាទុក​ដោះស្រាយ​ពេល​ក្រោយ ៕
RsvwgRsabukrHsøab; 1rbYs5nak;TaMgkNþalyb; PDF Print E-mail
Thursday, 17 September 2009 11:43

ya:gehacNas;mnusSmñak; )ansøab;bnÞab;BIbBa¢Únmkkan;mnÞIreBTü kal;Em:tedIm,IeFVIkarseRgÁaH ehIymnusS 5nak;eTot)anrgrbYsF¶n;nigRsalRBm TaMgsmÖar³mYycMnYnFM )anrgkarxUcxat esÞIrTaMgRsug edaysarnarIv½yekµgmñak; RsvwgRsa ebIkrfynþeTAbukTaMgkMeral.

krNIeRKaHfñak;cracrd¾rn§t;xagelIenH )anPJak;ep¥IleLIgkalBIevlaema:g3nig30naTIeTobPøWQancUléf¶TI16 ExkBaØa rfynþbgá)anecjBIhUbcukenAkñúghagmYykEnøg ehIyk¾ebIkrfynþmñak;ÉgeFVI dMeNIrtambeNþaypøÚvelx51 kñúgTis edABIeCIgeq

smtßkic©CMnajcracrraCFanIPñMeBj )anbBa¢ak;[dwgfa enAkñúgkrNIeRKaHfñak; xagelIenH KWbNþalmkBIGñkebIkrfynþ bgáebIkelOnhYskMNt;ehIyGVIEdlF¶n; F¶reTotenaH KWGñkebIkrfynþhUbCatiRs vwg Edlxusnwgc,ab;cracr . enAkñúgkrNI xagelIenHEdr rfynþbgánigm:UtUrbs;Cn rgeRKaH RtUv)ansmtßkic©ykeTArkSaTuk enAkariyal½ycracreCIgeKakraCFanIPñM eBj edIm,IedaHRsayKñatamc,ab; ehIy sBCnrgeRKaHRtUvRkumRKYsarykeTAeFVI buNütamRbéBNI .

Monday, September 14, 2009

ក្មេងចាប់ផ្តើមបង្រៀនចាស់រឿងច្បាប់ចរាចរណ៍

By : ធីវ សុមុនី
ksn-news 24/ 08 / 2009

យុវជនបង្ហាញមួកសុវត្ថិភាពដល់អ្នកធ្វើដំណើរលើដងវិថីអាចការពារជីវិតបាន
យុវជនកាកបាទក្រហមឈរលើកទង់កាកបាទក្រហមអោយឈប់ត្រឹមគំនូសចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកំពុងក្លាយជាសោកនាដកម្ម និងមហន្តរាយប៉ះពាល់យ៉ាងខ្លាំងដល់
អាយុជីវិត មនុស្សដែលសព្វថ្ងៃគេជឿថា វិនសកម្មនេះខ្លាំងជាងគ្រោះថ្នាក់ដោយសារមីន និងជំងឺអេដស៍
ទៅទៀត ។ ហេតុនេះទើបយុទ្ធនាការពង្រឹងការគោរពអនុវត្តច្បាប់ត្រូវបានធ្វើឡើងនៅគ្រប់ទីកន្លែងដើម្បី
កាត់បន្ថយគ្រោះថ្នាក់នេះរួមមានទាំងឲ្យក្រុមយុវជនកាកបាទក្រហមក្មេងៗចូលរួមផង ដើម្បីបង្ហាញនិង
បង្រៀនចាស់មួយចំនួនដែលធ្វើពើឬមិនគោរពច្បាប់ ។

កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០០៩ នៅតាមផ្លូវកែងស្តុបទាំងអស់នៅរាជធានីភ្នំពេញ
មានវត្តមាន យុវសិស្ស យុវជនកាកបាទក្រហមជាច្រើននាក់ ចាប់ពី៨-១០នាក់ ក្នុងមួយកន្លែងដើម្បីលើក
ផ្ទាំងរូបភាពអប់រំពីការប្រើមួកសុវត្ថិភាព កាន់ទង់សញ្ញាមានឡូហ្គោកាកបាទក្រហម ចង្អុលបង្ហាញតាម
ភ្លើងស្តុប និងគំនូសសញ្ញាចរាចរណ៍ ព្រមទាំងណែនាំ តាមឧគ្ឃោសនសព្ទ បំពងសំឡេងបន្ថែមទៀតផង ។

ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហម បាននិយាយថា ក្រុមពួកគេបានដាក់ពង្រាយនៅតាមផ្លូវ
ប្រសព្វគ្នា ដោយមានភ្លើងសញ្ញាចរាចរណ៍គ្រប់ជ្រុងផង ដូចេ្នះដើម្បីជួយបង្ហាញ និងអំពាវនាវឲ្យមានការ
យកចិត្តទុកដាក់គោរពអនុវត្តតាមច្បាប់ចរាចរណ៍ ដូចជាពាក់មួយសុវត្ថិភាព គោរពភ្លើង និងគំនូសសញ្ញា
ចរាចរណ៍ ឲ្យបានត្រឹមត្រូវ ។ ពួកគេមកពីតាមវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ហើយមកជួយសង្គម
ក្នុងពេលទំនេរពីការសិក្សា គឺថ្ងៃអាទិត្យ ។

បើតាមក្រុមយុវជនស្ម័គ្រចិត្ត នៅចំណុចកែងស្តុបសន្ធរម៉ុក បាននិយាយថា អ្នកបើកបរ ម្ចាស់យាន
យន្តមានការគោរពច្បាប់ច្រើន បើប្រៀបធៀបនឹងពេលមុន។ ទោះបីយ៉ាងណាពួកគេបន្ថែមថា ទាល់តែ
ប៉ូលិសឈរក្បែរផង ទើបគេខ្លាច បើគ្មានវត្តមានប៉ូលិសទេ អ្នកបើកបរខ្លះហាក់ព្រងើយកន្តើយ ហើយរឹង
រូសមិនព្រមគោរពច្បាប់ ក្នុងនោះក៏មានក្រុមមនុស្សចាស់ៗមួយចំនួនដែរ ។

លោក សុខ ជា អាយុ៣៩ឆ្នាំ អ្នកបើកបរម៉ូតូនិយាយថា ឥឡូវដល់ពេលក្មេងៗបង្រៀនចាស់ៗខ្លះ
ហើយ ព្រោះចាស់ៗមួយចំនួននៅតែប្រកាន់គំនិតចាស់គំរឹល មើលស្រាលក្មេងស្រករក្រោយតាមរយៈ
“ខ្ញីចាស់កាន់តែហឹរ” ឯក្មេងៗប្រកាន់ទស្សនៈ “រលកក្រោយច្រានរលកមុន” ។

បើតាមលោក សូវ័ន ជាគ្រូបង្រៀនម្នាក់និយាយថា កន្លងមកអ្នកបើកបរយានយន្តតែងធ្វើតាម
ទម្លាប់ តាមឱកាស ហើយទុកច្បាប់នៅកៀនជញ្ជាំង ។ ឥឡូវគួរនាំគ្នាគោរពច្បាប់ទាំងអស់គ្នាហើយ ព្រោះ
ការគោរពច្បាប់ នាំឲ្យមនុស្សមានភាពថ្លៃថ្នូរ មានកិត្តិយស និងបង្កើតភាពសុខដុមរមនាក្នុងសង្គមផង ។

លោកបញ្ជាក់ថា ដូចជាការពាក់មួកសុវត្ថិភាពសម្រាប់អ្នកបើកបរ ទោចក្រយានគឺចាំបាច់ណាស់
ដើម្បីការពារជីវិតខ្លួន ។ ជេគីចាន់ ហៅយិនឡុង តារាល្បីនៅហូលីវូដ បានថតស្ព៉តផ្សាយឲ្យពាក់មួក
សុវត្ថិភាព យុវនិស្សិត សារិន អាយុ២៥ឆ្នាំ បានរួចផុតជីវិតពីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង២១
ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៩ ដោយសារមួកសុវត្ថិភាព ។ល។

បើតាមប៉ូលិសមួយរូបសុំមិនបញ្ចេញឈ្មោះ ប្រាប់ “ខ្មែស្ថាបនា”ថា ពួកគេមិនចង់ឈរតាមដងផ្លូវ
ទេ តែដើម្បីពង្រឹងច្បាប់ចរាចរណ៍ និងការគោរបញ្ជាថ្នាក់លើ ពួកគេត្រូវបង្ខំចិត្ត ។ ទោះយ៉ាងណានៅពេល
សាធារណជនមានមនសិការភ្ញាក់រលឹកគោរពច្បាប់ទាំងអស់គ្នា ក្រុមប៉ូលិសអស់ការងារធ្វើហើយ ។

ប្រភពពីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងក្នុងរយៈ
ពេល១០ឆ្នាំចុងក្រោយនេះ ។ ឆ្នាំ១៩៩៧ គ្រោះថ្នាក់កើតឡើង៤២៩លើក ស្លាប់៨៣នាក់ របួស៣៣៥នាក់
ឆ្នាំ២០០១ គ្រោះថ្នាក់ កើតឡើង២៦៩៩លើក ស្លាប់៤៥៩នាក់ របួស៤១៨៤នាក់ ឆ្នាំ២០០៧ គ្រោះថ្នាក់
កើតឡើង៩៤៤៩លើក ស្លាប់១៥៤៥នាក់ របួសស្រាល៩៧៩៤នាក់ ធ្ងន់៧៨៦១នាក់ ៕

Saturday, September 12, 2009

This is drunk driving result

Photo by DAP

This is drunk driving result

Photo by DAP

អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់​សម្ដែង​ការ​បារម្ភ​ខណៈ​ដែល​អាជ្ញាធរ​ចាត់​វិធានការ

2009-09-10

ប្រជា ​ពលរដ្ឋ​ដែល​កំពុង​លក់​បាយ​នៅ​តាម​ចិញ្ចើម​ផ្លូវ​នានា​ក្នុង​ទីក្រុង​ ភ្នំពេញ កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​មុខ​របរ​របស់​ពួក​គាត់ ដោយ​ពួក​គាត់​អះអាង​ថា មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ បាន​បណ្តេញ​ឲ្យ​ពួក​គាត់​ឈប់​លក់​ដូរ​លើ​ចិញ្ចើម​ផ្លូវ​ទាំង​នោះ​ទៀត​ហើយ។

RFA/Sophorn

អ្នក​លក់​ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ប្រឈម​នឹង​ការ​ចាត់​វិធានការ​របស់​អាជ្ញាធរ​ក្រុង​។ រូប​ថត​ថ្ងៃ​០៤ កញ្ញា ២០០៩។

ស្រ្តី​វ័យ ៦០​ឆ្នាំ​ម្នាក់ ឈ្មោះ ស ម៉ៃ មាន​ហាង​លក់​បាយ​តូច​ល្មម ដែល​មាន​តែ​ដំបូល​ប្រក់​តង់​មាន​ទី​តាំង​ក្បែរ​រដ្ឋ​សភា​ចាស់​នៅ​តាម​ ចិញ្ចើម​ផ្លូវ​លេខ​២៤០ ក្នុង​រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា អ្នកស្រី​លក់​បាយ​នៅ​តាម​ដង​ផ្លូវ​នេះ​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ ដោយ​អ្នកស្រី​មាន​តែ​មុខ​របរ​មួយ​នេះ ដើម្បី​ចិញ្ចឹម​កូនៗ​នៅ​ក្នុង​បន្ទុក​ទាំង​៥​នាក់​រហូត​មក ៖ «ទី​១ ឈ្នួល​ផ្ទះ មួយ​ខែ ១៥០ គ្រាន់​តែ​ផ្ទះ​ស្នាក់​នៅ ហើយ​កូន​រៀន។ អត់​មាន​មុខ​របរ​អី​ផ្សេង​ទេ មាន​តែ​វិល​ទៅ​ស្រុក​ទៅ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ»

អ្នកស្រី ចាន់ ហៀង ដែល​កំពុង​លក់​ម្ហូប​មួយ​គ្រែ​តូច​នៅ​តាម​ចិញ្ចើម​ផ្លូវ​លេខ​១៤៦ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ បាន​សម្ដែង​កង្វល់​ថា បើ​អ្នកស្រី​បាត់​បង់​មុខ​របប​នេះ កូនៗ​ទាំង​៣​នាក់​របស់​អ្នកស្រី​ក៏​បាត់បង់​ការ​សិក្សា​ដែរ ព្រោះ​ក្រៅ​ពី​លក់​ដូរ​ម្ហូប​នៅ​ទីនេះ អ្នកស្រី​គ្មាន​កន្លែង​ផ្សេង​ដើម្បី​លក់​ឡើយ។

អ្នកស្រី ចាន់ ហៀង មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «អត់​ឲ្យ​លក់​ព្រួយ​បារម្ភ ព្រោះ​អី​យើង​លក់​គ្រាន់​បាន​ចិញ្ចឹម​កូន​រៀន​កូន​អី យើង​បាន​កូន​រៀន​នៅ​ក្នុង​ហ្នឹង»

ឯ​ស្ត្រី​ម្នាក់​ទៀត​ដែល​កំពុង​លក់​បាយ​មួយ​ឆ្នាំង​ធំ​នៅ​តាម​ចិញ្ចើម​ ផ្លូវ​លេខ​២៨៨ ក្នុង​សង្កាត់​បឹង​កេងកង​១ បាន​លើក​ឡើង​ថា អ្នកស្រី​លក់​បាយ​ក្នុង​១​ថ្ងៃ​អស់​២០​គីឡូ​អង្ករ អ្នកស្រី​អាច​ចិញ្ចឹម​កូនៗ​ទាំង​១០​នាក់​ក្នុង​បន្ទុក​បាន។ ប៉ុន្តែ​បើ​រដ្ឋ​អំណាច​ឈប់​ឲ្យ​លក់​ដូរ​នៅ​ទី​នេះ កូនៗ​របស់​អ្នកស្រី​ពិត​ជា​ដាច់​ពោះ​ស្លាប់​ហើយ ៖ «បើ​សិន​ជា​អត់​ខ្ញុំ​មួយ​ទៅ មាន​អ្នក​ណា​រក​ស៊ី​ចិញ្ចឹម បើ​ខ្ញុំ​អ្នក​មេ​គ្រួសារ រក​ចិញ្ចឹម​កូន»

ក្រៅ​ពី​ការ​ត្អូញត្អែរ​របស់​អ្នក​លក់​ដូរ អតិថិជន​ដែល​កំពុង​អង្គុយ​ទទួល​ទាន​បាយ​នៅ​ក្នុង​តូប​លក់​បាយ​មួយ​តាម​ ចិញ្ចើម​ផ្លូវ​លេខ​៣៣៨ ក្នុង​សង្កាត់​បឹង​កេងកង​៣ លោក សំ បូ បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ថា លោក​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​កប៉ាល់ លោក​មក​ទទួល​ទាន​បាយ​នៅ​តាម​ដង​ផ្លូវ​បែប​នេះ ព្រោះ​គាត់​ចំណាយ​តែ​៤​ពាន់​រៀល​អាច​ហូប​បាយ​បាន​មួយ​ចំអែត ហើយ​គាត់​អាច​សន្សំ​លុយ​បាន​ខ្លះ​សម្រាប់​ការ​សិក្សា​របស់​កូនៗ។

លោក សំ បូ ថ្លែង​យ៉ាង​ដូច្នេះ ៖ «យើង​ហូប​នៅ​ហាង​ធំៗ វា​ថ្លៃ ហើយ​អស់​លុយ​ច្រើន ឥឡូវ​យើង​សន្សំ​សំចៃ​ទៀត ពិបាក​រក​លុយ​ដែរ​ឥឡូវ»

ចំណែក​ឯ​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប ដែល​កំពុង​ទទួល​ទាន​អាហារ​នៅ​កន្លែង​លក់​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ក្បែរ​ រដ្ឋ​សភា​ចាស់ ឈ្មោះ សុ ភា បាន​និយាយ​ថា បើ​កន្លែង​លក់​បាយ​តូចៗ​តាម​ចិញ្ចើម​ផ្លូវ​ត្រូវ​បញ្ឈប់​នោះ ពួក​គាត់​អ្នក​រត់​ម៉ូតូ​ឌុប​ពិត​ជា​ពិបាក​ក្នុង​ការ​ទិញ​បាយ​ហូប ព្រោះ​ពួក​គាត់​រត់​ម៉ូតូ​ឌុប​អាច​រក​លុយ​បាន​តែ​១​ម៉ឺន​ក្នុង​១​ថ្ងៃ ហើយ​ហ៊ាន​ហូប​បាយ​តម្លៃ​តែ ២ ទៅ ៣​ពាន់​រៀល​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ពេល មិន​អាច​ចូល​ហាង​ធំៗ​បាន​ទេ ដូច្នេះ​ពួក​គាត់​ក៏​ប្រឈម​មុខ​ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​បាយ​នេះ​ដែរ ៖ «ម្នាក់​ឯង ៣.០០០​អស់​ហើយ។ មួយ​ថ្ងៃ​រត់​ម៉ូតូ​បាន​សល់ ១​ម៉ឺន​ជាង ជួន​ណា​អត់​បាន​មួយ​ម៉ឺន​ផង»

ជាង​ជួស​ជុល​ម៉ូតូ​ម្នាក់​បាន​លើក​ឡើង​ថា ការ​លក់​ដូរ​អាហារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជា​ការ​ល្អ​សម្រាប់​ប្រជា​ពលរដ្ឋ​ ដែល​រក​ចំណូល​បាន​តិច​តួច​ដូច​រូប​លោក។ លោក​បន្ត​ថា ដោយសារ​តែ​ចំណូល​បាន​តិច​តួច ទើប​លោក​មិន​ហ៊ាន​ទៅ​ទទួល​ទាន​អាហារ​នៅ​ក្នុង​ហាង​ធំៗ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាង​លើ អភិបាល​រង​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉ាន់ ឈឿន មាន​ប្រសាសន៍​ថា នេះ​ជា​ការ​រៀបចំ​ទីក្រុង​ភ្នំពេញ​ឲ្យ​មាន​សោភ័ណ​ភាព​ដើម្បី​ទាក់​ទាញ​ភ្ញៀវ ​ទេសចរណ៍​ឲ្យ​បាន​ច្រើន ម្យ៉ាង​វិញ​ទៀត ពួក​គាត់​លក់​ដូរ​ទាំង​នោះ​គឺ​ខុស​ច្បាប់។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ការ​រៀបចំ​នេះ​នឹង​ធ្វើ​សន្សឹមៗ​ដើម្បី​ទុក​ពេល​ឲ្យ​អ្នក​លក់​ដូរ​នៅ​លើ​ ចិញ្ចើម​ផ្លូវ​ទាំង​នោះ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​រក​ទីតាំង​លក់​ ដូរ​ថ្មី។

លោក ម៉ាន់ ឈឿន ថ្លែង​យ៉ាង​ដូច្នេះ ៖ «យើង​ធ្វើ​គឺ​ត្រូវ​តែ​ធ្វើ​ហើយ ប៉ុន្តែ​យើង​ធ្វើ​ដូច​ភ្លៀង​រលឹម​អ៊ីចឹង បន្តិច​ម្ដងៗ កាន់​តែ​យូរ​ទៅ ប្រជា​ពលរដ្ឋ​កាន់​តែ​យល់​ទៅ ថា​កន្លែង​នេះ​គួរ​លក់​អី កន្លែង​នោះ​គួរ​លក់​អី យើង​មិន​ធ្វើ​ឆុង​ឆាំង​ទេ។ ធ្វើ​នេះ​មិន​មែន​ធ្វើ​តែ​មួយ​មុខ​ទេ អ្វី​ទាំង​អស់ ទីក្រុង​ក៏​ស្អាត សុវត្ថិភាព​ក៏​មាន បរិស្ថាន​ក៏​ល្អ»

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម​រង្ស៊ី​បាន​លើក​ឡើង​ថា ការ​បណ្តេញ​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់​តែ​ក្រីក្រ​ទៅៗ ព្រោះ​អ្នក​លក់​រាប់​ពាន់​នាក់​នឹង​បាត់​បង់​មុខ​របរ ហើយ​កម្មករ អ្នក​រត់​ម៉ូតូ​ឌុប អ្នក​ធាក់​ស៊ីក្លូ​រាប់​ម៉ឺន​នាក់​ត្រូវ​បន្ថែម​ចំណាយ​លើ​ម្ហូប​អាហារ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​យល់​ឃើញ​ថា គួរ​តែ​រក្សា​សិទ្ធិ​របស់​ពួក​គាត់ ឲ្យ​គាត់​រក​ទទួល​ទាន​តាម​លទ្ធភាព​របស់​គាត់ ហើយ​សាលាក្រុង​មិន​សូវ​គាប​សង្កត់​គាត់ មិន​ត្រូវ​គាប​សង្កត់​អ្នក​ក្រីក្រ អ្នក​លក់​ដូរ​តូច​តាច អ្នក​ក្រីក្រ​ដែល​រក​ទិញ​អីវ៉ាន់ ទិញ​ម្ហូប​អាហារ​ពី​អ្នក​លក់​ដូរ​តូច​តាច​ទេ ព្រោះ​នេះ​ជា​តួនាទី​របស់​រដ្ឋាភិបាល រដ្ឋាភិបាល​ត្រូវ​តែ​ផ្ដល់​ការងារ​ជូន​ប្រជា​ពលរដ្ឋ ការងារ​សមរម្យ​ឲ្យ​សមរម្យ​គ្រប់​គ្នា ត្រូវ​តែ​លោក​តម្កើង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ។ តែ​ឥឡូវ​ការងារ​ក៏​ខ្វះ ជីវភាព​ក៏​ខ្វះ ដូច្នេះ​ត្រូវ​អនុញ្ញាត​ឲ្យ​បង​ប្អូន​យើង​ដែល​គ្នា​រក​ទទួល​ទាន​បន្តិច​ បន្តួច​ឲ្យ​បន្ត​មុខ​របរ​របស់​ពួក​គាត់​ទៅ»

អានបនែ្ដម

ប្រើពេលជាង៤ម៉ាងទើបយកអ្នកស្លាប់ចេញពីកាប៊ីនរថយន្តបានដោយសារតែ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ

សរសេរដោយ កាសែតកម្ពុជាថ្មី
ព្រហស្បតិ, ២៧ សីហា ២០០៩ ២២:៥៨

ខេត្តពោធិ៍សាត់: ប្អូនបង្កើត​មានសំណាង​បាន​រួច​ផុតពី​សេច​កី​ស្លាប់ ឯ​តៃកុង​ជា​បង​និង​ព្រូឡាន​ម្នាក់ទៀត​បាន​ស្លាប់​កំពិត​ដូច​ចេកចៀន​កៀប​ជាប់ ​នឹង​កាប៊ីន​រថយន្ត​រួញ​ដល់​តួ​រថយន្ត​ដែល​ក្រុម​អ្នក​ជួយ​ង្គ្រោះ​បាន​ ប្រើពេល​ជាង៤ម៉ោង​ទើប​អាច​គាស់​យក​សព​អ្នក​ទាំង២បាន។ នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​ លេខ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៩វេលា​ម៉ោង១១និង៤៥នាទី​យប់​ត្រង់ចំណុច​លើផ្លូវ​ជាតិ​លេខ៥ស្ថិតក្នុង ​ភូមិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់។

នគរបាល​ផ្នែក​ចរាចរ​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ១-ឈ្មោះ​ជា គឹម​ណាត អាយុ២៩ឆ្នាំ​ភេទ​ប្រុស​ជា​អ្នកបើកបរ​មាន​ទីលំនៅ​ភូមិ​ដង្កោ​ទៀប ឃុំ​ទួល​តា​ឯក ស្រុក-ខេត្តបាត់ដំបង។ ២-ឈ្មោះ​ភោគ អាយុ២៦ឆ្នាំ ភេទ​ប្រុស​ជា​ព្រូឡាន​មាន​ទីលំនៅ​ស្រុក​កោះធំ ខេត្តកណ្ដាល។

នៅ​កន្លែងកើតហេតុ​នៃ​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ​បើតាម​សាក្សី​ដែល​ បានឃើញ​ផ្ទាល់​ភ្នែក​ព្រោះ​ពួកគេ​ដែល​អង្គុយ​ក្បែរ​ផ្លូវជាតិ​នៃ​ កន្លែងកើតហេតុ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ឱ្យដឹងថា មាន​រថយន្ត​ហ៊ីយ៉ាន់ដាយ​ពណ៌​ស១គ្រឿង​ចំណុះ៣តោន​ដឹក​ឥដ្ឋ​យ៉ាង​ពេញ​បើក​ពី​កើ ​តទៅ​លិច​ពាក់​ផ្លាកលេខ ភ្នំពេញ 3A 6591 បានមក​ចត​ឈប់​ខាងស្ដាំ​ដៃ​ដោយ​មិន​ដាក់​ផ្លាកសញ្ញា​សំគាល់​អ្វី​ឡើយ​ដោយ​ អ្នកបើកបរ​រថយន្ត​រួមទាំង​ព្រូ​នោះ​នាំគ្នា​ចុះ​ពី​កាប៊ីន​ដៃ​កាន់​កូនសោ​ និង​ទីប​សំរាប់​ដោះកង់។ ខណៈពេល​នោះ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ខាន់​ធើ​ពណ៌​ស​ចំណុះ២តោន​កន្លះ​ដឹក​ឥ​ វ៉ាន់​ចាប់ហួយ​ពេញ​ពាក់​ផ្លាកលេខ ប.ប 3A 0962 ជិះ​ក្នុង​កាប៊ីន៣នាក់​រួមទាំង​តៃកុង​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ស្រប​ទិស​ គ្នា​ពី​កើ​តទៅ​លិច​ស្រាប់តែ​មក​វ៉ា​ក់ នឹង​រថយន្ត​កំពុង​ចត​គ្មាន​ឃើញ​ផ្លាកសញ្ញា​ក៏​បុក​ពីក្រោយ​ពេញទំហឹង​ទាំងយប់ ​លាន់​ដូច​រន្ទះ​បណ្ដាលឱ្យ​រថយន្ត​ចត​លើផ្លូវ​នោះ​ប៉ើង​ទៅមុខ​ធ្លាក់​ផ្លូវ​ ក្រឡាប់​ផ្ងារជើង​ជិត២០ម៉ែត្រ​ដោយឡែក​រថយន្តបុក​ពីក្រោយ​បាន​រួញ​កាប៊ីន​ កំពិត​ទៅក្រោយ​ជាប់​និង​តួ​រថយន្ត​បណ្ដាលឱ្យ​តៃកុង​និង​ព្រូ​ជាប់​ក្នុង​ រថយន្ត​ស្លាប់​ភ្លាម។ ដោយឡែក​ប្អូន​តៃកុង​ដែល​អង្គុយ​ខាងឆ្វេង​ដៃ​មានសំណាង​ខ្ទាត​ចេញពី​រថយន្ត​មក ​ក្រៅ​ធ្លាក់​មក​ដី​រួច​ផុតពី​ការស្លាប់​ពិតជា​សំណាង​មែន។

ប៉ូលិសចរាចរ ​ខេត្ត​បានឱ្យដឹងថា បន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​បណ្ដាលឱ្យ​មនុស្ស​ ស្លាប់២នាក់ភ្លាមៗ អ្នកបើកបរ​រថយន្ត​ដែល​ចត​ឈប់​បាននាំគ្នា​រត់គេចខ្លួន​អស់។ ដោយឡែក​សព​អ្នកស្លាប់​ជាប់​នឹង​កាប៊ីន​រថយន្ត​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​រួមជាមួយ​អ្នក​នៅ​ជិត​កន្លែងកើតហេតុ​ជួយ​គាស់​ យក​សព​ប្រើពេល​ជាង៤ម៉ោង​ទើប​យកចេញ​បាន​ដើម្បី​ប្រគល់ជូន​ក្រុមគ្រួសារ​ រងគ្រោះ​ទាំង​តៃកុង​និង​ព្រូ​ដឹកយក​ទៅធ្វើ​បុណ្យ។ រថយន្ត​ទាំង២បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ចរាចរជើងគោគ​ខេត្ត​ ដើម្បី​ដោះស្រាយ​គ្នា​ជា​ក្រោយ៕ លាន​គ្រ​ន

Sunday, September 6, 2009

តើសាលាក្រុងមានវិធានការយ៉ាងណាចំពោះករណីឆ្លៀតយកទ្រូងផ្លូវ

សរសេរដោយ ទស្សនាវដ្តី ពេញនិយម

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត ឃើញថា រាជធានី​ភ្នំពេញ​មានការ អភិវឌ្ឍន៍​ស្ទើរ​គ្រប់​វិស័យ​ជាពិសេស គឺ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់ លូទឹក​ត្រូវបាន​កសាង​ស្ទើរ​គ្រប់​ច្រកល្ហក​គ្មាន ចន្លោះ​ត្រង់ណា។ ទន្ទឹមនឹង​ការអភិវឌ្ឍន៍​មាន​ទីតាំង​សណ្ឋាគារ ភោជនីយដ្ឋាន សាលារៀន​ឯកជន ផ្សារ​ទំនើប និង​ទីតាំង លក់ដូរផ្សេងៗបាន​បង្កឡើង​នូវ​ភាព​ឥត​សណ្ដាប់ធ្នាប់​ដោយសារ​ទុកឱ្យ​រថយន្ត​អតិថិជន​ចត​នៅលើ​ទ្រូង​ថ្នល់ បង្ក​ឱ្យ​ស្ទះ ចរាចរ​យ៉ាង​អាណាធិបតេយ្យ​ជាហេតុ​ធ្វើ​អ្នកធ្វើដំណើរ​ទាំងឡាយ​រិះគន់​ដល់ សាលាក្រុង និង​អាជ្ញា ធរ​ដែនដី...យ៉ាងខ្លាំង​បើ​គេ​ធ្វើដំណើរ​តាម​ដងផ្លូវ​មួយចំនួន ដូចជា ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ព្រះមុនីវង្ស ផ្លូវ​ព្រះសីហនុ ផ្លូវ ន​រោ​ត្ដម​ផ្លូវ​នេ​រុ​ហ៍ ម៉ៅ​សេទុង និង​ផ្លូវ លេខ៤៧ជាដើម គេ​ប្រាកដជា​រអ៊ូរទាំ​ដោយសារ​បាតុភាព​ស្ទះ​ចរាចរ​ដែល​បណ្ដាលមកពី​ការចត​យានយន្ត​គ្មាន​សណ្ដាប់ធ្នាប់​នៅលើ​ទ្រូងផ្លូវ​មុខ ភោជនីយដ្ឋាន រង្គសាល​សាលារៀន​ឯកជន ផ្សារ​ទំនើប និង​ទីតាំង​លក់ទំនិញ​ផ្សេង។ អ្នកដំណើរ​ម្នាក់​ក្រោយពី​បានឃើញ​បាតុភាព ស្ទះ​ចរាចរ​បែបនេះ បាន​រអ៊ូរទាំ ហើយ​រិះគន់​ចំពោះ​អាជ្ញាធរ និង​សាលាក្រុង ថា​មិនមាន វិធានការ​សមស្រប​ចំពោះ​បញ្ហា​នេះ ដែលជា​ហេតុ ធ្វើឱ្យ​សោភ័ណភាព​រាជធានី​ក្លាយទៅជា​ភាព អាណាធិបតេយ្យ​គ្មាន​ច្បាប់​ទំលាប់។

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ថ្មីៗនេះ​ឯកឧត្ដម​កែប ជុតិមា អភិបាល​រាជធានី ភ្នំពេញ​បានដាក់​គោលការណ៍​យ៉ាង​ម៉ឺងម៉ាត់​ជាមួយ​អាជ្ញាធរ​ដែនដី​ដើម្បី​រក​ដំណោះស្រាយ​ស្ដីពី​ការរៀបចំ​សណ្ដាប់ធ្នាប់​ចំណត​យានយន្ត តាម​ទីតាំង​សណ្ឋាគារ ភោជនីយដ្ឋាន សាលា រៀន​ឯកជន និង​ផ្សារ​ទំនើប​ជាដើម ភាគច្រើន​ទី តាំង​ទាំងនេះ យក​ទ្រូងផ្លូវ​ធ្វើជា​កន្លែង​ចត​រថយន្ត ​បាត់បង់​សណ្ដាប់ធ្នាប់ និង ស្ទះ​ចរាចរ។លោក​ជ្រាង សុផាន់ អភិបាលរង​រាជ​ធា នី​ភ្នំពេញ ទទួលបន្ទុក​ការងារ​សាធារណការ​បាន ប្រជុំ​ជាមួយ​អាជ្ញាធ​ដែនដី កាលពី​ថ្ងៃទី៤ខែមីនា ឆ្នាំ២០០៩ ក្រោយពី​ទទួលបាន​គោល ការណ៍ ពី​ឯកឧត្ដម កែប ជុតិមា អភិបាល រាជធានី​ភ្នំពេញ​ដើម្បី​មាន​វិធានការ​ម៉ឺងម៉ាត់ ចំពោះ​អាជីវករ​មួយចំនួន​ដែល​នៅ​បន្ត​យក ចិញ្ចើម​ម​ផ្លូវ​ទ្រូងផ្លូវ​ចត​យានយន្ត បង្ក​ឱ្យ​ស្ទះ​ចរាចរ បើ​ម្ចាស់​អាជីវកម្ម​ទាំងនោះ មិន​អនុវត្ដ​តាម​ការ ណែនាំ​នឹងត្រូវ​ដកហូត អាជ្ញាប័ណ្ណ​អាជីវកម្ម​ភ្លាម។ការប្ដេជ្ញា​ចិ​ត្ដ​នេះ​ត្រូវបាន សាធារណមតិ អបអរ សាទរ ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាច្រើន​មិន​រំពឹងថា លោក​អភិបាលរងក្រុង​ធ្វើ​បានឡើយ។ ក្នុងឱកាស​ប្រជុំ​នោះ លោក​អភិបាលរង ក្រុង​បាន​សង្កត់ធ្ងន់ថា បើ​ម្ចាស់​ទីតាំង​ណា​មិន​អនុវត្ដ​តាម​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ទេ នោះ​ពួកគាត់ នឹងត្រូវ​ដកហូត​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវ កម្ម​តែម្ដង។ ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ ខណ្ឌ សង្កាត់​បានលើកឡើង​ថា​អ្នក​ដែល​ហ៊ាន​ចត រថយន្ត​ល្មើសច្បាប់ ចត​កន្លែង​ហាមឃាត់ បណ្ដាល ឱ្យ​ស្ទះ​ចរាចរ​ភាគច្រើន ជា​អ្នក​មានបុណ្យ​ស័ក្តិធំ អស់លោក​ឧកញ៉ា អ្នកមាន​លុយ​មាន​ទាំង​អង្គរក្ស ឈរ​យាម ការពារ​រថយន្ត​កណ្ដាល​ទ្រូងផ្លូវ​តែម្ដង។ អ្នកខ្លះ បញ្ចេញ​អាកប្បកិរិយា​អសីលធម៌​ដាក់ សមត្ថកិច្ច​ទៀតផង។អ្នកដំណើរ​បាន​រិះគន់ថា ភាព​អ​ណា​ធិ​ប តេ​យ្យ​បណ្ដាលឱ្យមាន​ការកកស្ទះ​រថយន្ដ​ខ្លាំង​ជាង គេ គឺ​នៅ​ម្ដុំ ភោជនីយដ្ឋាន​ឡឺ​ប្រេ​ស៊ី​ដង់ ថ្មដា លី ឡាយ ភោជនីយដ្ឋាន​ឋានសួគ៌ ស្ដុ​ប​ខាងលិច​ផ្សារ ថ្មី​លើផ្លូវ​ព្រះមុនីវង្ស ព្រមទាំង​តំបន់​ជាច្រើន ផ្សេងៗទៀត។ ប្រជាពលរដ្ឋ​ជាច្រើន​គិតថា ប្រហែល ជា​ពិបាក​រៀបចំ​សណ្ដាប់ធ្នាប់​ក្រុង​ណាស់ ត្បិត​អី តាម​ភោជនីយដ្ឋានធំៗក្នុង​រាជធានី​ភ្នំពេញ បាន ដាក់​ខែ​ជូន​ប៉ូលិស​សណ្ដាប់ធ្នាប់​ឱ្យ​ឈរ​កាង រាល់​ខែ។ តើ​បញ្ជា​ដែលជា​គោលការណ៍​របស់​ឯក ឧត្ដម​កែប ជុតិមា មាន​ប្រសិទ្ធភាព ឬក៏​ម្ចាស់ អាជីវកម្ម​ទាំងនោះ​ហំ​ហាន​ជាង?...។ដោយ បញ្ញា

រថយន្ដលោកស្នងការរង​ខេត្ដ​ប៉ះ​គ្នា​ជាមួយ​រថយន្ដមេបញ្ជា​ការរង​អាវុធហត្ថ ផ្អើល សមត្ថ​កិច្ច​កៀន​ស្វាយ​ទាំង​យប់

សរសេរដោយ ដើមអម្ពិល

រូប​អាវ​ស បែរខ្នង​ជា​ស្នងការរង​ខេត្ដ​បាត់ដំបង​និង​ប្រពន្ធរ​ស្លៀក​រ៉ូ​ប​ក្រហម

បុរស​ពាក់​អាវខ្មៅ​ជា​មេ​បញ្ជា​ការរង​អាវុធហត្ថ​ស្រុក​កៀនស្វាយ

ឧ ​ប្ប​ត្ដិ​ហេតុ​គ្រោះថ្នាក់ ចរាចរ​តូចតាច​មួយ ប៉ុន្ដែ​បាន​បង្កើត​ឱ្យ មាន​ភាព​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ស្រុក កៀនស្វាយ​ស្មានថា​ជា​គ្រោះថ្នាក់​ធំដុំ ធ្វើឱ្យ សមត្ថកិច្ច​ស្រុក​ប្រកូក​ប្រកាស​ស្ទាក់ចាប់ បង្ក្រាប​ដូច​ករណី​បង្ក្រាប​បទល្មើសធំៗ អ៊‌ីចឹង។

ហេតុការណ៍ ​ភ្ញាក់ផ្អើល ដែល​ផ្ដើមចេញ ពី​គ្រោះថ្នាក់​ចរាចរ​តូចតាច​នេះ បានកើត ឡើង​កាលពី​យប់​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០០៩ វេលា​ម៉ោង ២១ និង ៣០នាទី​លើ ផ្លូវជាតិ​លេខ ១ ស្ថិតក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល។ ក្នុង​ហេតុការណ៍​នេះ ធ្វើឱ្យ​សមត្ថកិច្ច​នគរ បាល​ស្រុក​កៀនស្វាយ ដែល​ឈរជើង​តាម បណ្ដោយ​ផ្លូវជាតិ​លេខ១ ដាក់​កម្លាំង​ស្ទាក់ ចាប់​រថយន្ដ មិនតែប៉ុណ្ណោះ​ក៏​ធ្វើឱ្យ​ប្រជា ពលរដ្ឋ​នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​មានការ​ហួស​ចិ​ត្ដ ចំពោះ​ឧ​ប្ប​ត្ដិ​ហេតុ​រថយន្ដ ២ គ្រឿង​ប៉ះគ្នា ដែល​ម្ខាង​មាន​តួនាទី​ជា ស្នងការរង​នគរបាល ខេត្ដ​បាត់ដំបង និង ម្ខាង​ទៀត​ជា​មេបញ្ជាការរង​កង​រាជ​អាវុធ ហត្ថ​ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ។ រថយន្ដ ទាំងពីរ​គ្រឿង​ដែល​ប៉ះគ្នា​ខូចខាត​បន្ដិចបន្ដួច នេះ មួយគ្រឿង​ម៉ាក កាមរី ពណ៌ ស គូថ​ប៉ោង ចង្កូត​ស្ដាំ ពាក់​ស្លាក​លេខ នគរ បាល ២-០៦៦២ ជិះ​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ រួម​នឹង​កូនស្រី បើកបរ​ដោយ​លោក ម៉ែន រិទ្ធី មុខងារ​ជា​ស្នងការរង​នគរបាល​ខេត្ដ បាត់ដំបង​មក​រៀន នៅ​សាលា​បណ្ឌិតសភា នគរបាល​កម្ពុជា​ដីឥដ្ឋ។ ចំណែក​រថយន្ដ ១ គ្រឿង​ទៀត​ម៉ាក CHEVROLET PICK- UP ពាក់​ស្លាក​លេខ ភ្នំពេញ ២្ញ ៦៩៧៩ ជិះ​គ្នា ២ នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ បើកបរ ដោយ​ឈ្មោះ សន សំនៀង អាយុ ២៨ ឆ្នាំ មាន​ឋានៈ​ជា​មេបញ្ជាការរង​កង​រាជ​អាវុធ ហត្ថ​ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ។

ដំណើររឿង ដែល​កើតចេញពី​ិ​រថយន្ដ ប៉ះគ្នា​ខូចខាត​បន្ដិចបន្ដួច ហើយ​បង្កើត​ការ ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នេះ ប្រភពពី នគរបាល​ចរាចរណ៍​ស្រុក​បានឱ្យដឹងថា នៅ មុនពេល​សមត្ថកិច្ច​នគ​របាល ប៉ុស្ដិ៍​រួម​នឹង អាជ្ញាធរ​ភូមិ​ឃុំ​ដីឥដ្ឋ ដែល​ប្រចាំការ​បាន ធ្វើ​សកម្មភាព​ស្ទាក់​ចាប់បាន​រថ​យន្ដកា​ម​រី មួយគ្រឿង ដែល​បើកបរ​ដោយ​លោក​ស្នង ការរង​ខេត្ដ​ជាមួយនឹង​ភរិយា គឺ​ដើមហេតុ ដំបូង​ផ្ដើមចេញពី​រថយន្ដ​ទាំងពីរ​គ្រឿង បាន​ប៉ះគ្នា​នៅ​ពេទ្យ​ចិន​រាជធានី​ភ្នំពេញ ហើយក៏​មានការ​ប្រកែក​គ្នា​រវាង​លោក​ស្នងការរង​ជាមួយនឹង​មេបញ្ជាការរង​អាវុធ ហត្ថ​ស្រុក​វ័យក្មេង ។ ក្រោយមក​រថយន្ដ របស់លោក​ស្នងការរង​ក៏​បើក​ទៅ​ស្រុក​កៀនស្វាយ ដែលជា​កន្លែង​លោក​ជួល​ស្នាក់នៅ សម្រាប់​រៀនសូត្រ។ ពេលនោះ​លោក​មេ បញ្ជា​ការរង​អាវុធហត្ថ ដែល​ជិះ​រថយន្ដ ទំនើប​បាន​ដេញតាម​ពីក្រោយ ហើយ​ទូរស័ព្ទ ខ្វាត់ខ្វែង​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​អន្ដរា គម​ន៍ ទើប​ឃាត់​ចាប់បាន​នៅ​ចំណុច​ភូមិ​ឃុំ ខាងលើ។

ក្រោយពី ​ឃាត់​បាន​ហើយ លោក​មេ បញ្ជា​ការរង​អាវុធហត្ថ​វ័យក្មេង​រូបនោះ បាន​ទៅដល់ ហើយ​ប្រើប្រាស់​ពាក្យសម្ដី​ពុំ សមរម្យ​នៅក្នុង​ហ្វូង​មហាជន ដែល​ឈរ មើល​សកម្មភាព​នៃ ការស្ទាក់ចាប់​នេះ។ ដោយ​ទ្រាំ​មិនបាន លោក​ស្នងការរង​ខេត្ដ ក៏បាន​តបត​ពាក្យសម្ដី​វិញ បង្កើន​ឱ្យមាន ការ​ប្រកែក​តឹងសរសៃក។ ពេលនោះ​លោក មេបញ្ជាការរង​អាវុធហត្ថ​ស្រុក បាន​ស្រែក នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​ឈរ មើល​ហេតុការណ៍​នេះ​ថា ខ្ញុំ​ជា​ក្មួយ​របស់ ឯកឧត្ដម ហ៊ុន សាន។ សម្ដី​នេះ​ត្រូវបាន ប្រជាពលរដ្ឋ រួម​នឹង​អាជ្ញាធរ​សមត្ថកិច្ច​ធ្វើ ការរិះគន់ ដោយសារ ករណី​គ្រោះថ្នាក់​ខូច ខាត​បន្ដិចបន្ដួច បែរជា​យកឈ្មោះ​មន្ដ្រី​ជាន់ ខ្ពស់​មក​ប្រើ​គំរាម មិន​ព្រមយក​ច្បាប់​មក ធ្វើការ​ដោះស្រាយ​ឡើយ ហើយ​លោក​មេ បញ្ជា​ការរង​រូបនេះ ថែមទាំង​បាន​បញ្ចេញ នូវ​ចរិត​ក្រអឺតក្រទម ចង់​បញ្ជា​មកលើ សមត្ថកិច្ច​មូលដ្ឋាន​ថែមទៀត។

ពាក់ព័ន្ធ ​ទៅនឹង​ជម្លោះ​ផ្ដើមចេញពី រថយន្ដ​ប៉ះពាល់​បន្ដិចបន្ដួច​នេះ លោក ម៉ែន រិទ្ធី ស្នងការរង​នគរបាល​ខេត្ដ​បាត់ដំបង​និង ជា​អ្នកបើកបរ​រថយន្ដ​ម៉ាក កាមរី បានឱ្យ ដឹង​នៅ​កន្លែងកើតហេតុ​ថា មុន​ជួប​ហេតុ ការណ៍​នេះ គឺ​លោក​បាន​បើកបរ​រថយន្ដ​មក ដល់​ពេទ្យ​ចិន ដោយ​រថយន្ដ​របស់លោក បើក​ពីក្រោយ ហើយ​រថយន្ដ​របស់លោក មេបញ្ជាការរង​ប៉េអឹម​បើក​ពីមុខ ពេល នោះ​ក៏​មក កៀរ​ចំ​កង់​ខាងមុខ ហើយ​រថយន្ដ របស់លោក​មេបញ្ជាការ​រង​មិនបាន​ឈប់ ដើម្បី​ដោះស្រាយ​ឡើយ។ ឃើញ​ដូច្នោះ លោក​ក៏​បើក​ដេញ​ស្ទាក់​ចំនួន ៣ ដង ចុង ក្រោយ​ស្ទា​ក់បាន តែ​ត្រូវ លោក មេបញ្ជាការ រង​វ័យក្មេង​ចុះមក​ចង្អុលមុខ​លោក​ហើយ​ថតរូប​ថែមទៀត។ ដោយ​ទ្រាំ​នូវ​ចរិត​បែប មើលងាយ​មិនបាន ពេលនោះ​ប្រពន្ធ​របស់ លោក​ខឹង​ពេក​ក៏​ទះ​មួយ​កំភ្លៀង បណ្ដាល ឱ្យ​លោក​មេបញ្ជាការរង​ឈាម​ច្រមុះ ក្រោយ មក​លោក​ក៏​បើករថយន្ដ​សំដៅ​មក​សាលា ហើយក៏​ត្រូវ​ខាង​លោក​មេបញ្ជាការរង ដេញតាម​ពីក្រោយ រហូតមកដល់​ចំណុច អាជ្ញាធរ​សមត្ថកិច្ច ដាក់​បា​រ៉ា​ស​ស្ទាក់​ឃាត់។

ក្រោយ ​កើតហេតុ​រថយន្ដ​ទាំងពីរ​គ្រឿង ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​កៀនស្វាយ ដើម្បីឱ្យ​ម្ចាស់ ករណី ដែលជា​កន្លែងកើតហេតុ​នៅក្នុង ខណ្ឌចំការមន​ទៅ​ទទួលយក មក​ធ្វើការ​ដោះ ស្រាយ។

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ នេះ​បានធ្វើ​ការរិះគន់ចំៗទៅលើ​ទង្វើ ដែល សុទ្ធសឹងតែ​ជាម​ន្ដ្រី​អនុវត្ដ​ច្បាប់ តែ​មិនបាន យក​ច្បាប់​មក​អនុវត្ដ បែរជា​ប្រើ​ឥទ្ធិពល អំណាច​និង​សម្ភារៈ​យកមក គ្របដណ្ដប់​លើ​ករណី​គ្រោះថ្នាក់​នេះ​ទៅវិញ។

ម៉ូតូមិនគោរពច្បាប់ចរាចរណ៍ ៩២៧​គ្រឿង ត្រូវ​បាន​ឃាត់​ធ្វើ​ការ​អប់រំ​នៅ ខណ្ឌ ៧ មករា

សរសេរដោយ ដើមអម្ពិល

សមត្ថកិច្ច​ដាក់​គោលដៅ​ឃាត់​ម៉ូតូ​អត់​ស្លាក​លេខ និង​កញ្ចក់ និង​អ្នកបើកបរ​អត់​ពាក់មួក

ក្នុង​គោលបំណង​លើកកម្ពស់ ស្មារតី​អនុវត្ដ​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក លើ​ការមិន​ពាក់មួក​សុវត្ថិភាព គ្មាន​កញ្ចក់ គ្មានស្លាក​លេខ និង​បទល្មើស​ចរាចរណ៍ ផ្សេងៗ ដើម្បី​រួមចំណែក​កាត់បន្ថយ​គ្រោះ ថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​បទល្មើសផ្សេងៗ គណៈបញ្ជាការ​ដឹកនាំ​បញ្ជា​ត្រួត ពិនិត្យ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ បានដាក់ផែនការ រឹតបន្ដឹង​ការ​អនុវត្ដ​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ចុះ​ធ្វើការ​ណែនាំ​អ្នកជិះ​ម៉ូតូ​មិន​គោរព ច្បាប់​សរុប ៩២៧ គ្រឿង។

លោក សោម សុវណ្ណ អភិបាលខណ្ឌ ៧ មករា បាន​គូសបញ្ជាក់ថា យុទ្ធនាការ​នេះ គឺ​ផ្ដើម​ធ្វើឡើង​នៅ​ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០០៩ និង​បញ្ចប់​នៅ​ថ្ងៃទី ១៥ ខែ​ឆ្នាំ ដដែល។ លោក​អភិបាល​បញ្ជាក់ទៀតថា ក្នុង​យុទ្ធនាការ​រយៈពេល ៧ ថ្ងៃ​កន្លងទៅ គណៈបញ្ជាការ​ដឹកនាំ​បញ្ជា​ត្រួតពិនិត្យ អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខណ្ឌ ៧ មករា បាន​អប់រំ​ណែនាំ​ម៉ូតូ​បាន​ចំនួន៩២៧ គ្រឿងក្នុងនោះ​អ្នកជិះ​ម៉ូតូ​ឥត​ពាក់មួក​បាន​ចំនួន ៤២២ គ្រឿង, ម៉ូតូ​ឥត​កញ្ចក់​ចំនួន ៣១ គ្រឿង, ឥត​មួក ៣៧១ និង​ម៉ូតូ ដែល​គ្មាន ស្លាក​លេខ​ចំនួន ៣ គ្រឿង។ លោក​បន្ដថា យុទ្ធនាការ​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០៩ ហើយ​ចាប់ពី​ថ្ងៃទី១៦ ខែសីហា​នេះ​តទៅ គណៈកម្មការ​ត្រួត ពិនិត្យ​នឹង​ចុះ​អនុវត្ដ​បន្ដ​លើ​ការត្រួតពិនិត្យ ហើយ​រាល់​ម៉ូតូ ដែល​មិន​គោរព​តាម​គោលការណ៍​ចរាចរណ៍ ផ្លូវគោក​នឹងត្រូវ​យកទៅ​អប់រំ​នៅ​សាលាខណ្ឌ​តាម ច្បាប់​គឺ​ត្រូវ​បញ្ឈប់​ការអប់រំ នៅតាម​ដងផ្លូវ​សាធារណៈ។

ច្បាប់ ​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ត្រូវបាន ប្រកាស​ឱ្យប្រើ​ប្រាស់ ដោយ​ព្រះរាជក្រម នស/រកម/០២/០៧/០០៧ ចុះ​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០។ ទាក់ទង​នឹង​ការ អនុវត្ដ​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះដែរ កាលពីថ្មីៗនេះ លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​និង​ជា ប្រធាន​គណៈបញ្ជាការ​ដឹក​នាំ​បញ្ជា​ត្រួតពិនិត្យ​ការ​អនុវត្ដ​ន៍​ច្បាប់​ ចរាចរណ៍​ផ្លូវគោក បានចេញ​សេចក្ដីជូនដំណឹង​មួយ​លេខ ០២៨ ស.ជ.ណ (គ​ប​ចគ) ចុះ​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០០៩ ហើយ​បានដាក់ ចេញ​នូវ​ផែនការ ៣ ចំណុចសំខាន់ៗ

ទី១- ចាប់ពី​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០០៩ មន្ដ្រីនគរបាល​ចរាច​រណ៍​និង​មន្ដ្រី អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោកផ្សេងៗទៀត ធ្វើការ​ត្រួតពិនិត្យ​រឹតបន្ដឹង​ចំពោះ​អ្នកបើកបរ ឬ​អ្នកប្រើប្រាស់​ផ្លូវ ដែល​ប្រ​ព្រឹ​ត្ដ​ល្មើស នឹង​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ឱ្យ គោរព​ច្បាប់។ទី២-គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​ត្រូវធ្វើជា​គំរូ​ល្អ​ក្នុងការ​អនុវត្ដ​ន៍​ច្បាប់​ស្ដីពី ចរាចរណ៍​ផ្លូវគោក។

ទី៣-ប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកប្រើប្រាស់​ផ្លូវ ត្រូវ​ចូលរួម​អនុវត្ដ​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​សុខុមាលភាព សេចក្ដីថ្លៃថ្នូរ រួមទាំ សុវត្ថិភាព​យើងទាំងអស់គ្នា។

អ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរ ហើយជេ​រប្រមាថ​សមត្ថកិច្ច ធ្វើ​ការ​សុំ​ទោស

សរសេរដោយ ដើមអម្ពិល
ព្រហស្បតិ, ២០ សីហា ២០០៩ ១៤:២១

ស្រី​ប្រុស​អង្គុយ​ក្បែរ​គ្នា​ជា​អ្នកបើក និង​ជិះ​រថយន្ដ​បង្ក​ពេល​មកសុំ​ទោស និង​រូប​តូច​លើកដៃ​សំពះ

មនុស្ស​ប្រុស​ស្រី ចំនួន ២ នាក់ ដែលជា​អ្នកបើក​និង​អ្នកជិះ​នៅក្នុង​រថយន្ដ ស៊េរី​ទំនើប​មួយគ្រឿង ហើយ​បើក​បង្ក​គ្រោះ ថ្នាក់​ចរាចរ ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្ដិ សាធារណៈ ពេល​សមត្ថកិច្ច​ឃាត់​ប្រើស​ម្ដី និង​អាកប្បកិរិយា ជេរប្រមាថ​មាក់ងាយ មកលើ​សមត្ថកិច្ច​ថែមទៀត​នោះ។ ឥឡូវ នេះ​ពួកគេ​ទាំងពីរ​នាក់​បាន​សុខ​ចិ​ត្ដ​បន្ទន់ ឥរិយាបថ​មក​ធ្វើការ​សុំទោស​អាជ្ញាធរ និង សមត្ថកិច្ច​រួមទាំង​ផ្ដល់​សំណង​ផងដែរ ដើម្បី បាន​យក​រថយន្ដ​របស់ខ្លួន​ទៅធ្វើ​ការជួស ជុល​ប្រើប្រាស់​ឡើងវិញ ។

ពិធី​សុំទោស​នេះ បានធ្វើ​ឡើង​នៅ​សាលា រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០៩ កន្លងទៅនេះ ដោយមាន​លោក កើត ឆែ តំណាងឱ្យ​អាជ្ញាធរ រួមទាំង​មន្ដ្រី នគរបាល​ជាច្រើនរូប​ទៀត ។ ក្នុងនោះ ម្ចាស់​រថយន្ដ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឆាំង សុភ័ក្ដ្រ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ដែលជា​អ្នកបើករថយន្ដ​បង្ក​ផ្ទាល់ រួមទាំងស្ដ្រី​ម្នាក់​មកជា​មួយ ដែល​គេ​អះអាងថា គឺជា​អ្នករួមដំណើរ​ជាមួយ ក៏​បានមក​ចូលរួម ផងដែរ។

ថ្លែង​សារភាព​នៅក្នុង​ពិធី​សុំទោស​នោះ ឈ្មោះ ឆាំង សុភ័ក្ដ្រ បាន​អះអាងថា នៅថ្ងៃនោះ ខ្ញុំ​បាន​ស្រវឹងស្រា​មែន ហើយ​មិនបានដឹង​ប៉ះ ឬ​បុក​អ្វី នៅត្រង់ណា​នោះទេ តែ​ស្រាប់​ឃើញ​ប៉ូលិស​ដេញតាម​ពីក្រោយ ហើយ​ចាប់​ឃាត់​រថយន្ដ​របស់ខ្ញុំ។ តែ​រថយន្ដ របស់ខ្ញុំ បាន​បែក​កង់​មុខ​ទាំងពីរ​ទៅមុខ លែងរួច។ យុវជន ឆាំង សុភ័ក្ដ្រ បាន​អះអាង​បន្ថែមថា ដោយ​ឃើញ​ប៉ូលិស​ច្រើន ហើយ​និយាយ​តាម​អាយកូម​ខ្វែងខ្វាត់​ហាក់ បីដូច​ខ្ញុំ​នេះ​ជា​ចោរប្លន់​អ្វីមួយបានជា​ខ្ញុំ​ប្រើពាក្យសម្ដី​មិន​សមរម្យ ​ទៅលើ​ពួកគាត់។ ក្រោយពី​ការធ្វើការ​សុំទោស និង​បង់ថ្លៃ​ខូច ខាត​ទ្រព្យសម្បត្ដិ​សាធារណៈ​ចំនួន ៤០០ ដុល្លារ​រួចមក អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏ បានអនុញ្ញាត​ឱ្យ​រូបគេ​យក​រថយន្ដ​របស់ខ្លួន ចេញ​វិញ​ដើម្បី​យកទៅ​ជួសជុល​ប្រើប្រាស់។

ថ្លែង​នៅក្នុង​ពិធី​នោះ លោក កើត ឆែ បាន​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៩ ករណី​រថយន្ដ​បង្ក​គ្រោះថ្នាក់ ដោយ​បុក​របាំង​ចែក​ទ្រូងផ្លូវ បង្គោល​ភ្លើង និង​ដើមឈើមាន៤៧គ្រឿង ហើយ​បាន យកមក​ដាក់​នៅ​សាលា​រាជធានី ភាគច្រើន ម្ចាស់​រថយន្ដ​ទាំងនោះ គឺ​ស្រវឹងស្រា​ទាំងអស់។ តែ​ដោយឡែក​ម្ចាស់​រថយន្ដ​កាមរី ឈ្មោះ ឆាំង សុភ័ក្ដ្រ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ​រូបនេះ បង្ក​គ្រោះថ្នាក់​ហើយ បើក​រត់ ពេល​ប៉ូលិស​ចាប់បាន បែរជា​ជេរប្រមាថ មាក់ងាយ​ដល់​កម្លាំង​សមត្ថកិច្ច​ទៀត។ លោក កើត ឆែ បាន​បន្ថែមថា សាលា​រាជ ធានី​ភ្នំពេញ ធ្វើការ​ព្រមាន​ដល់​ជន​ណា​ដែល បង្ក​គ្រោះថ្នាក់ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ សាធារណៈ ហើយ​មិន​ទទួលខុស បែរជា ជេរប្រមាថ​មកលើ​ស្ថាប័នរដ្ឋ ហើយ​និង កម្លាំង​សមត្ថកិច្ច​របៀបនេះ​ទៀត សាលារាជធានី​នឹងធ្វើ​ការកសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​រាជធានី មិនចាំបាច់​ធ្វើការ ដោះស្រាយ​នៅទីនេះ​ទៀត​ទេ។

សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង១១ យប់ ថ្ងៃទី ៥ ខែសីហា កន្លងទៅនេះ​នៅ​ម្ដុំ អតីត​តោ២ ក្បែរ​ស្ដុ​ប​ពេទ្យ​លោកសង្ឃ មាន​រថយន្ដ​ម៉ាក​កាមរី ស៊េរី​ខ្ពស់​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២គ ៩៦៩៤ បាន បើក​បង្ក​គ្រោះថ្នាក់​ចរាចរ​បុក​របាំ​ង​ពុះ​ចែក ទ្រូងផ្លូវ បណ្ដាលឱ្យ​បែក​កង់​មុខ​ទាំងពីរ រួច ហើយ​បន្ដ​បើក​រត់។ ខណៈនោះ​សមត្ថកិច្ច ប្រដេញ​តាម ក្រោយ​ឃាត់​រថយន្ដ​នេះ​បាន អ្នកជិះ​នៅក្នុង​រថយន្ដ​ទាំងពីរ​នាក់ បាន​រក រឿង​ជេរប្រមាថ​សមត្ថកិច្ច ។ ដោយ​ក្នុង នោះគេ​អះអាងថា ស្ដ្រី​ដែល​ជិះ​នៅក្នុង រថយន្ដ​នេះ​បាន​យក​កាំភ្លើង​ភ្ជង់​គំរាម​សមត្ថកិច្ច​ថែម​ទៀតផង។ ប៉ុន្ដែ​ទោះជា​យ៉ាងណា ក៏​សមត្ថកិច្ច​នៅតែ​ឃាត់​រថយន្ដ​នេះ​បាន អូស​យកមក​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ដ​ទៅតាម​ច្បាប់​ដដែល ។

ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​ឡាន​ស្លាប់​៣ របួស​១

ដោយ : កងមាស (ថ្ងៃទី 5 កញ្ញា 2009)
កំពង់ចាម: ជនរងគ្រោះ​ដែល​ធ្វើដំណើរ​តាម​ម៉ូតូ​មិន​ព្រម​ពាក់មួក​សុវត្ថិភាព និង​ស្រវឹងស្រា​ផ្សំ​ផង​នោះ​បាន​បើក​ទៅ​បុក​ជាមួយ​រថយន្ត បណ្តាលឲ្យ​ស្លាប់​ចំនួន​បី​នាក់ និង​របួស​ម្នាក់​នៅ​ស្រុក​ចំនួន​ពីរ​ផ្សេងគ្នា ក្នុង​ខេត្ត​កំពង់ចាម រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ ។​

​លោក សៀង សុខុម មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​មេមត់​បានឲ្យដឹងថា កាលពី​ម៉ោង ៧ ក្បាល​ព្រលប់ ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩ មាន​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​ពីរ​នាក់ បាន​បើក​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ្វ៊ុយ​សូ ពណ៌​ស​មួយគ្រឿង ត្រង់​ចំណុច​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន​ដារ ស្ថិតក្នុង​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ ។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ បណ្តាល​ឲ្យ​អ្នកធ្វើ​ដំណើរ​តាម​ម៉ូតូ​ស្លាប់​ទាំង​ពីរ​នៅ​នឹង​កន្លែងកើតហេតុ ។​

​មន្ត្រី​អាវុធហត្ថ​ដដែល​បានឲ្យដឹង​ទៀត​ថា ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​ស្លាប់​ឈ្មោះ ហេង ទ្រី អាយុ ៥២ ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ និង​អ្នកជិះ​ពីក្រោយ​ឈ្មោះ អូ សួ អាយុ​៤៤​ឆ្នាំ ។ អ្នក​ស្លាប់​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ដារ​កណ្តាល ឃុំ​ដារ ។ ទាំង​រថយន្ត និង​ម៉ូតូ គឺ​ធ្វើ​ដំណើរ​ពី​ទិស​កំពង់ចាម​សំដៅ​ទិស​មេមត់​ដូចគ្នា ។​

​ចំណែក​ករណី​គ្រោះថ្នាក់​ចរាចរ​មួយទៀត ត្រូវបាន​លោក សែម ឃាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អូ​រាំង​ឪ​បានឲ្យដឹងថា កាលពី​ម៉ោង ៤ និង ៤០ នាទី​ល្ងាច ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០០៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ រវាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ចំណុះ ២ តោន​កន្លះ ពាក់​ស្លាក​លេខ ព្រៃវែង 3A 0111 និង​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា ពី​ទិស​អូ​រាំង​ឪ​-​ថ្នល់ទទឹង ស្រុក​ត្បូងឃ្មុំ លើ​ផ្លូវជាតិ​លេខ​១១ ស្ថិតក្នុង​ភូមិ​ស្រែ​ស្ពៃ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ។ ករណី​នេះ​បាន​បណ្តាល​ឲ្យ​ខាង​ម៉ូតូ​ដែល​មាន​គ្នា​ពីរ​នាក់ គឺ​ម្នាក់​ជា​អ្នកបើកបរ​ឈ្មោះ ចំរើន បូរិន អាយុ​១៩​ឆ្នាំ នៅ​ភូមិ​លេខ​៥ ឃុំ​អម្ពិលតាពក ស្រុក​អូ​រាំង​ឪ​ស្លាប់​នៅនឹងកន្លែង ហើយ​អ្នក​ជិះ​ពីក្រោយ​ឈ្មោះ មាង ទី អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ស្វាយ​មីង ឃុំ​អម្ពិលតាពក​ដែរ រងរបួស​ធ្ងន់​គឺ​ដៃ និង​ជើង​ឆ្វេង​បាក់​ទាំងអស់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ ។ ចំណែក​ខាង​រថយន្ត​ដែល​គេ​មិន​ស្គាល់​ឈ្មោះ បាន​ទុក​រថយន្ត​ចោល​គេចខ្លួនបាត់ ។ មូលហេតុ​គ្រោះថ្នាក់​គឺ​បង្កឡើង​ដោយសារ​ម៉ូតូ​វ៉ា​រថយន្ត ។ ទាំង​ម៉ូតូ និង​រថយន្ត​ខាង​ប៉ូលិស​ស្រុក​បាន​យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​តាមច្បាប់ ៕​

អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ថយចុះ​នៅក្នុង​ខែ​សីហា​

ដោយ : សេរី (ថ្ងៃទី 5 កញ្ញា 2009)
ភ្នំពេញ: គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ខែ​សីហា​បាន​សម្លាប់​មនុស្ស​តិច​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ខែ​កន្លងទៅ នៅក្នុង​ឆ្នាំ​២០០៩​កន្លងទៅ ។ ចំនួន​ថយ​ចុះ​នេះ​ត្រូវបាន​គេ​មើលឃើញ​បន្ទាប់​ពី​នគរបាល​ជាតិ​រិត​បណ្តឹង​ ការត្រួតពិនិត្យ​លើ​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក ដែល​បាន​ចាប់ផ្តើម​ពី ថ្ងៃទី​១ សីហា ឆ្នាំ​២០០៩ រួចមក ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក បាន​និយាយ​នៅ​ថ្ងៃ​ទី​៥​កញ្ញា ឆ្នាំ​២០០៩ ថា តាម​របាយការណ៍​បណ្តោះ​អាសន្ន​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ស្តីពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​ក្នុង​ខែសីហា​ កន្លងទៅនេះ មាន​ចំនួន ៤៦៧​លើក បាន​សម្លាប់​មនុស្ស ចំនួន ១០១​នាក់ របួសធ្ងន់​ចំនួន ៣៩០​នាក់ និង​របួសស្រាល​ចំនួន ៣៨៣​នាក់ ។ គ្រោះថ្នាក់​ដែល​បាន​កើតឡើង​មាន​ការចូលរួម​ពី​ម៉ូតូ​ចំនួន ៥៤៥​គ្រឿង រថយន្ត​ធន់​តូច ១៤៣​គ្រឿង រថយន្ត​ធន់​ធ្ងន់ ៤៤​គ្រឿង យាន​ផ្សេងៗ​ចំនួន​៣០​គ្រឿង​និង​អ្នក​ថ្មើជើង​ចំនួន​៦០​នាក់ ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ចំនួន​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ បើ​ប្រៀបធៀប​ទៅនឹង​ខែ​កក្កដា និង​ខែ​ផ្សេងៗ​ទៀត​នោះ​ឃើញ​មាន​ការថយចុះ​ទាំង​អ្នកស្លាប់​និង​អ្នករបួស ។ ខែសីហា​កន្លងទៅ​នេះ​ជា​ខែ​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​តិច ​បំផុត គឺ​ត្រឹមតែ​១០១​នាក់ អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ក្នុង​១​ខែៗ​នៅក្នុង ឆ្នាំ​២០០៩ កន្លងទៅនេះ​មាន​ចំនួន​ពី​ជិត ១២០ ដល់ ជាង ២០០​នាក់ ។ គ្រោះថ្នាក់​ចរាចរ​មាន​ការថយចុះ​នេះ​អាច​ដោយសារ​បណ្តាលមកពី​សកម្មភាព​រិត​ បណ្តឹង​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​ដោយ នគរបាល​ចរាចរ​នៅ​ទូទាំងប្រទេស​ដែល​បាន​ចាប់ផ្តើម​កាលពី ថ្ងៃទី​១ ខែ​សីហា ជាពិសេស​ចំពោះ​លើ​អ្នកបើកបរ​ម៉ូតូ ។​

​រំលឹក​ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ខែ​កក្កដា​មាន​ចំនួន ៤៩៣​លើក បាន​សម្លាប់​មនុស្ស​ចំនួន ១១៦​នាក់ របួសធ្ងន់​ចំនួន ៤១៧​នាក់ និង របួសស្រាល​ចំនួន ៣៨៤​នាក់ ខែ​មិថុនា​គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន ៤៩៧​លើក បាន​សម្លាប់​មនុស្ស​ចំនួន ១៣៩​នាក់ របួសធ្ងន់​ចំនួន ៣៨៤​នាក់ និង របួសស្រាល​ចំនួន ៤២១​នាក់ នៅក្នុង​ខែ​ឧសភា​គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន ៥៣៤ លើក បាន​សម្លាប់​មនុស្ស​រហូត​ដល់​ចំនួន ២០៥ នាក់ របួសធ្ងន់​ចំនួន ៥២០​នាក់ និង របួសស្រាល​ចំនួន ៦២៣​នាក់ ហើយ​និង​នៅក្នុង​ខែ​មេសា​គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន ៥២៦​លើក បាន​សម្លាប់​មនុស្ស​ចំនួន ១៦៤​នាក់ របួសធ្ងន់​ចំនួន ៤២២​នាក់ និង របួសស្រាល​ចំនួន ៤៧៧​នាក់ ។

​លោក​កែវ សាវិន ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​និង​ជា​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ សុវត្ថិភាព​ចរាចរ​ផ្លូវគោក​បាន​និយាយ​អោយដឹង​នៅ ថ្ងៃទី​៥ កញ្ញា ឆ្នាំ ២០០៩ នេះ​ថា គ្រោះថ្នាក់​ចរាចរ​បណ្តាល​អោយ​មនុស្ស​ស្លាប់​តិច​បំផុត​ទើបតែ​មាន​នៅក្នុង​ ខែ​សីហា អាច​បណ្តាលមកពី​នគរបាល​ចរាចរ​ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​អ្នកប្រើប្រាស់​ ផ្លូវថ្នល់​ទាំងអស់ ។ តែ​នៅក្នុង​ខែកញ្ញា​នេះ គ្រោះថ្នាក់​ចរាចរ​អាច​នឹង​កើន​ឡើង​ដោយសារ​ខែកញ្ញា​នេះ ជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ចរាចរ​ទៅ​មក​ច្រើន​នៅ​ទូទាំង​ប្រទេស តែ​ក្រសួង​បាន​ធ្វើ​ការអំពាវនាវ​រួច​ហើយ​ដោយ​សុំ​អោយ​អ្នកប្រើប្រាស់​ផ្លូវ​ ថ្នល់​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​និ​ប្រុងប្រយ័ត្ន​ខ្ពស់​ បំផុត ៕