កម្ពុជាថ្មី
ភ្នំពេញ ៖ យានយន្តគ្រប់ប្រភេទ ដែលបើកបរមិនគោរពច្បាប់ចរាចរ នៅត្រង់គល់ស្ពានអាកាសចាប់ពី ថ្ងៃទី២៤ ខែសីហានេះតទៅ នឹងត្រូវចាប់បញ្ជូនទៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ។ នេះជាបទបញ្ជារបស់លោកឧត្ដមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរាជធានី។ នេះគឺជាវិធានការដើម្បីអនុវត្តច្បាប់ចរាចរផ្លូវគោក។
លោកវរសេនីយ៍ទោ ហេង ចាន់ធារី នាយការិយាល័យនគរបាលចរាចររាជធានីភ្នំពេញ បានប្រាប់កម្ពុជាថ្មីថា ដោយអនុវត្តលើវិធានការច្បាប់ចរាចរ និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏ដូចជាលោកឧត្ដមសេនីយ ស្នងការនគរបាលរាជធានី ជុំវិញការទប់ស្កាត់អំពើអនាធិបតេយ្យ ការធ្វើចរាចរ ដែលបង្កឡើងដោយអ្នកបើកបរយានជំនិះមិនគោរពច្បាប់ ពិសេសនៅចំណុចគល់ស្ពានអាកាស។
លោកនាយការិយាល័យ បានបន្តថា មកដល់ពេលនេះនគរបាលបានអនុវត្តវិធានការខាងលើមាន រយៈពេល៣ថ្ងៃមកហើយ ដោយឃាត់បានម៉ូតូល្មើសច្បាប់ ចំនួន១៨៥គ្រឿង ក្នុងនោះម៉ូតូ១គ្រឿងត្រូវបាន ពិន័យជាប្រាក់ចំនួន២៥.០០០រៀល គឺថ្លៃដឹកជញ្ជូន២ម៉ឺនរៀល និងថ្លៃពិន័យ៥ពាន់រៀល បន្ទាប់ពីអប់រំណែនាំ រយៈពេលកន្លះម៉ោងពីច្បាប់ចរាចរ។
លោកនាយការិយាល័យបានបញ្ជាក់ថា ការអនុវត្តវិធានការដែលល្មើសច្បាប់ចរាចរនេះ មិនមែនធ្វើតែ ត្រង់ចំណុចស្ពានអាកាសប៉ុណ្ណោះទេ គ្រប់គោលដៅទាំងអស់ក៏ត្រូវតែបន្តការអនុវត្តពិន័យដូចគ្នា៕
Wikipedia:Templates for discussion/Log/2026 June 12
-
Template:City of Edinburgh: -
← Previous revision Revision as of 18:58, 12 June 2026
Line 13: Line 13:
-->
-->
==== [[Template:City of Edinburgh]] ===...
16 minutes ago
