cen
ភ្នំពេញ: មហាវិថីចំនួន ២ ខ្សែ នឹងត្រូវជ្រើសរើស សម្រាប់ធ្វើជាចំណតបង់ប្រាក់នាពេលដ៏ខ្លីខាងមុខនេះ ហើយសាលារាជធានីភ្នំពេញបានប្រគល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនមួយ របស់ប្រទេសម៉ាឡេស៊ីឈ្មោះ EDISIJUTA (CAMDODIA) PTE LTD ជាអ្នករៀបចំធ្វើជាចំណតនៅតាមចិញ្ចើមផ្លូវ គឺមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ។
លោក ហួត ហៃ នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រាប់អ្នកកាសែត កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១០នេះថា ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅរាជធានីភ្នំពេញឲ្យកាន់តែប្រសើរថែមទៀតនោះ សាលារាជធានីភ្នំពេញបានឯកភាពឲ្យក្រុមហ៊ុន EDISIJUTA (CAMDODIA) PTE LTD ជាក្រុមហ៊ុនរបស់ប្រទេសម៉ាឡេស៊ី ធ្វើការបៀចំចំណតបង់ប្រាក់ នៅរាជធានីភ្នំពេញដោយចាប់ផ្តើមដំបូង នៅមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោមដែលនឹងចាប់ដំណើរការនាពេលឆាប់ៗនេះ ។ កន្លងទៅនេះសាលារាជធានីភ្នំពេញ បានសាកល្បងធ្វើការរៀបចំចិតចិញ្ចើមផ្លូវហ្សាលឌឺហ្គោល ធ្វើជាចំណតបង់ប្រាក់មួយជាលើកដំបូង ទទួលបានជោគជ័យទោះបីមានការតវ៉ា និងមានការរិៈគន់ពីម្ចាស់ផ្ទះ និងម្ចាស់ហាងនៅចំណុច ដែលធ្វើការរៀបចំជាចំណតក្តី ។
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញធ្លាប់បានអះអាងថា ទោះបីការរៀបចំចំណតបង់ប្រាក់ខាងលើនេះ ជួបបញ្ហាស្មុកស្មាញ និងមានការរិះគន់ខ្លះយ៉ាងណាក្តី ការធ្វើចំណតនៅផ្លូវហ្សាលដឺហ្គោល នៅតែកើតមានដដែលនេះ គឺជាបទពិសោធន៍សម្រាប់រាជធានីភ្នំពេញយកទៅធ្វើកន្លែងផ្សេងទៀត ៕
Cycling at the 2025 SEA Games
-
Medal table
← Previous revision Revision as of 18:27, 17 December 2025
Line 24: Line 24:
| event = 2025
| event = 2025
| team =
| team =
| gold_INA = ...
1 hour ago

No comments:
Post a Comment