ភ្នំពេញ: រថយន្តកូរ៉ូឡា មួយគ្រឿងបើកកិនកុមារាម្នាក់អាយុ ១៦ ខែស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ និង ៥០ នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១០ ស្ថិតនៅផ្លូវលំ ភូមិប៉ប្រ៉កខាងត្បួង សង្កាត់កាកាប ខណ្ឌដង្កោ ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2J 2230 បើកបរដោយឈ្មោះ យ៉ែន សុខវលក្ខ័ ភេទស្រី អាយុ២៥ ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។ ចំណែកឯកុមារងគ្រោះ ឈ្មោះ ម៉េង សុង អាយុ ១៦ ខែ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា ។
ប៉ូលិសនិយាយថា មុនពេលកើតហេតុ កុមារារងគ្រោះបានរត់លេងនៅលើផ្លូវលំ ខាងមុខផ្ទះគាប់ជួនមានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា បើកលើផ្លូវលំ ពីទិសខាងកើតទៅទិសខាងលិច ក៏បុកកុមារាម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យ រហូតដល់យប់ថ្ងៃដដែលកុមារារងគ្រោះក៏ស្លាប់ ៕
User talk:~2025-31512-75
-
Welcome to Wikipedia!
*New page*
==Welcome!==
[[File:Wikipedia-logo-v2-no-text.svg|200px|right]]
Hello, and [[Wikipedia:Introduction|welcome]] to Wikipedi...
1 hour ago

No comments:
Post a Comment