កម្ពុជាថ្មី
បាត់ដំបង ៖ ករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត បុករថយន្តបណ្ដាលឲ្យមនុស្សចំនួន៣នាក់ បានស្លាប់មួយរំពេច នៅកន្លែងកើតហេតុ របួសធ្ងន់៥នាក់ កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី២ ខែសីហា ឆ្នាំ២០១០ នៅភូមិដង្កត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរ ដ៏រន្ធត់នេះរួចមក មានប្រជាពលរដ្ឋជាច្រើនបានឃើញ ហេតុការណ៍នេះប្រាប់កម្ពុជាថ្មីថា រថយន្តបង្កហេតុ ដែលបណ្ដាលឲ្យមនុស្សចំនួន៣នាក់ស្លាប់ របួស ធ្ងន់៥នាក់នោះ គឺបណ្ដាលមកពីអ្នកបើករថយន្តតាកូម៉ា បើកបរដោយអាណិកជនរស់នៅសហរដ្ឋ អាមេរិកឈ្មោះទៀង សុវណ្ណ បានផឹកស្រាស្រវឹង។
ប្រជាពលរដ្ឋឃើញហេតុការណ៍បាននិយាយថា គេបានឃើញរថយន្តតាកូម៉ា បានបើកធ្លាក់ ផ្លូវម្ដងរួចមកហើយ ក្រោយមកម្ចាស់រថយន្តនោះនៅតែបន្តការបើកបររថយន្តទៅមុខទៀត រហូតដល់កន្លែងកើតហេតុ ក៏បានបើករថយន្តខ្លួនបុករថយន្តកាមរីសេរី៨៩ ដែលធ្វើដំណើរពីលិចទៅកើត លាន់ដូចរន្ទះបាញ់បណ្ដាលឲ្យមនុស្សចំនួន៣នាក់បានស្លាប់ភ្លាមមួយ រំពេច និងមនុស្សចំនួន៥នាក់ ទៀតរងរបួសធ្ងន់។
សមត្ថកិច្ចមូលដ្ឋានមិនទាន់ហ៊ាននិយាយបកស្រាយ បំភ្លឺករណីគ្រោះថ្នាក់ចរាចរនេះនៅឡើយ ទេ ព្រោះកំពុងស្រាវជ្រាវព័ត៌មាននៅកន្លែងកើតហេតុ៕
Neon (service)
-
← Previous revision Revision as of 07:54, 15 May 2026
Line 3: Line 3:
{{Infobox company
{{Infobox company
| name = Neon
| name = Neon
| logo = NeonLogo....
12 minutes ago

No comments:
Post a Comment