ភ្នំពេញ: រថយន្ត ១គ្រឿង មិនស្គាល់ម៉ាក បានបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែករថយន្តបើករត់គេចបាត់ ។
គ្រោះថ្នាក់ខាងលើកើតឡើងកាលពីវេលាម៉ោង ៨ និង ១៥ នាទីយប់ ថ្ងៃទី ១២ សីហា កន្លងទៅនេះ នៅចំណុចផ្លូវលេខ ៦៣ កែង ៣១០ សង្កាត់បឹងកេងកងI ខណ្ឌចំការមន ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស្តើង ចំរើន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរបោកអ៊ុត ស្នាក់នៅផ្ទះលេខ ១៩១ E1 ផ្លូវ ៦៣ សង្កាត់បឹងកេងកងI បើកបរម៉ូតូម៉ាក សង់កូរ៉េ ពណ៌ប្រផេះ ស្លាកលេខ ឃ១៦៥២ ភព១ ។
ប៉ូលិសបន្តថា មុនកើតហេតុម៉ូតូបើកតាមផ្លូវ ៣១០ ពីកើតទៅលិច ហើយរថយន្តបង្កបើកតាមផ្លូវ ៦៣ ពីត្បូងទៅជើង បុកម៉ូតូចំទទឹងម៉ូតូពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ ។ ជនរងគ្រោះបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ៕
Cycling at the 2025 SEA Games
-
Medal table
← Previous revision Revision as of 18:27, 17 December 2025
Line 24: Line 24:
| event = 2025
| event = 2025
| team =
| team =
| gold_INA = ...
1 hour ago

No comments:
Post a Comment