CEN News





ភ្នំពេញ: រថយន្ត 4RUNNER ដែលសាក្សីអះអាងថា ស្រវឹងស្រាដើរទ្រេតទ្រោត បានបើកបុករបាំងចែកទ្រូងផ្លូវ រួចជ្រុលបុករថយន្តកាមរីឆ្លាម កំពុងឈប់ស្តុបបណ្តាលឲ្យខូចខាតយ៉ាងដំណំ ប៉ុន្តែពុំមានមនុស្សរងគ្រោះថា្នក់ឡើយ ។
គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទី ល្ងាចថ្ងៃទី១៥ តុលា នេះនៅចំណុចស្តុបជលផល ផ្លូវព្រះនរោត្តម កែងផ្លូវម៉ៅសេទុង (មុខក្រសួងកសិកម្ម) សងា្កត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប៉ូលិសនិយាយថា រថយនបង្កម៉ាក 4RUNNER ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 2A 5307 បើបរដោយបុរសមាក់(ពុំព្រមប្រាប់ឈ្មោះ) ។ ចំណែកភាគីរថយន្តរងគ្រោះម៉ាកកាមរីឆ្លាមពណ៌ទឹកមានស្លាកលេខ California 4JGN 271 បើកបរដោយបុរសម្នាក់ពុំទាន់ស្គាល់ឈ្មោះ ។
ប្រពភពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្ត 4RUNNER បើកតាមផ្លូវព្រះនរោត្តម ពីជើងទៅត្បូងក៏រេចង្កូតបុករបាំងខណ្ឌចែកទ្រូងផ្លូវ រួចជ្រុលបុករថយន្តកាមរីឆ្លាម ដែលឈប់ស្តុបក្រហម បណ្តាលឲ្យខូចរថយន្តយ៉ាងដំណំ មិនអាចបើកបរបានឡើយ ។ ម្ចាស់រថយន្ត 4RUNNER ដែលចុះពីលើរថយន្តធុំក្លិនស្រាហួងអាចបញ្ជាក់ថា គាត់ស្រវឹងស្រាស្ទើរបាត់ស្មារតីទៅហើយ ។ រថយន្តទាំង ២ ត្រូវប៉ូលិសការិយាល័យចរាចរផ្លូវគោកស្ទូចយកទៅរក្សាទុកដោះស្រាយទៅ តាមច្បាប់ចរាចរថ្មី ៕