Tuesday, July 21, 2009

១ ថ្ងៃ​គ្រោះថ្នាក់​ចរាចរ ៥ លើ​ក​ ស្លាប់​ ៣ របួស ៩ នាក់

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 20 កក្កដា 2009)
CEN News
ភ្នំពេញ: នៅ​រាជធានី​ភ្នំពេញ រយៈពេល ១ ថ្ងៃ (​ថ្ងៃអាទិត្យ​) មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​ចំនួន ៥ លើក បណ្តាល​ឲ្យ​បុរស ៣ នាក់ ស្លាប់​ និង​មនុស្ស ៩ នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល ។ ONLINE សូម​លើកយក​ករណី​គ្រោះថ្នាក់​ធំៗ ៣ ករណី​ ដែល​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ប៉ុណ្ណោះ ។​

​ ករណី​ទី​១ : វេលា​ម៉ោង ៤ និង ៤០ នាទី​ល្ងាច​ថ្ងៃទី ១៩ កក្កដា​នេះ នៅ​តាម​មហាវិថី​ព្រះ​នរោត្តម​កែង​ផ្លូវ ៣០៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​ករណី​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ បើក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​លោកតា​ម្នាក់​ស្លាប់ និង​យាយ​របួសធ្ងន់ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ 0704 រាជការ ជា​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែកស្រុក​កៀនស្វាយ អ្នកបើកបរ​រត់​បាត់ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អាន គឹម​សាង អាយុ ៦៦ ឆ្នាំ ស្នាក់​នៅផ្ទះ 12A ផ្លូវ 36 សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រង​របួសធ្ងន់​ហើយ​ស្លាប់ ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ប្រមាណ ៣ ម៉ោង ។ ជនរងគ្រោះ​បើក​ម៉ូតូ​ម៉ាក HONDA CUB ជ្រុង C 50 ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ឌ ​7646 ភព​1 ឌុប​ប្រពន្ធ​ឈ្មោះ ថោង ម៉ុច រងរបួស​ធ្ងន់ ។​

​ ប៉ូលិស​បញ្ជាក់ថា មុន​កើតហេតុ​រថយន្ត​សង្គ្រោះ បាន​ដឹក​អ្នកជំងឺ​ពី​មន្ទីរពេទ្យបង្អែកស្រុក​កៀនស្វាយ ៣ នាក់ ​មក​មន្ទីរពេទ្យ​កាល់ម៉ែ​ត ។ ខណៈពេល​កំពុង​បើក​តា​ម​ផ្លូវ​ព្រះមុនីវង្ស ពី​ត្បូង​ទៅ​ជើង​ដល់​ចំណុច​ខាងលើ​ក៏​បុក​ម៉ូតូ​ពីក្រោយពេញ​មួយ​ទំហឹង​តែម្តង ។​

​ ករណី​ទី​២ : នៅវេលា​ម៉ោង ៦ និង ៣០ នាទី​ ព្រលប់​ថ្ងៃ​ដដែល នៅតាម​ផ្លូវ​ចោមចៅ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរ កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួសធ្ងន់ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក FUSO ដឹក​ដី​ពណ៌​ក្រហម ពាក់​ស្លាក​លេខ 6304 ភព​3 អ្នកបើកបរ​រត់​បាត់ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ សុ​ណា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់​នៅ​ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ (​ស្លាប់​នៅនឹងកន្លែង​) បើកបរ​ម៉ូតូ​ម៉ាក VIVA ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​អ្នករួមដំណើរ​ឈ្មោះ ឃឿន សុជា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ របួសធ្ងន់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសមៈ ។​

​ ប៉ូលិស​បញ្ជាក់ថា មុន​កើតហេតុ​រថយន្ត បាន​ធ្វើដំណើរ​តាម​ផ្លូវ​ចោម​ចៅ​ពី​លិច​ទៅ​កើត ឆ្ពោះ​មក​សង្កាត់​ស្ទឹងមានជ័យ ។ លុះ​ធ្វើដំណើរ​ដល់​ចំណុច​ខាងលើ ម៉ូតូ VIVA បាន​បើក​វ៉ា​រថយន្ត​ក្នុងទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​ប៉ះ​ដៃចង្កូត​ដួល ហើយ​រថយន្ត​កិន​តែម្តងទៅ ។​

​ ករណី​ទី​៣: បុរស​ម្នាក់​ដែល​ប៉ូលិស​អះអាង​ថា ស្រវឹងស្រា​បាន​បើករថយន្ត​ជ្រុល​ចូល​ចំណែក​ផ្លូវ​ម្ខាង ហើយ​បុក​ម៉ូតូ ១ គ្រឿង​ កំពុងធ្វើដំណើរ​ច្រាសទិស បុក​ចំ​ពី​មុខ​ពេញ​មួយ​ទំហឹង ហើយ​បុរស​ម្នាក់​ស្លាប់​ភ្លាម និង​បុរស ២ នាក់​ទៀត ​ដែល​រួម​ដំណើរ​ជាមួយ​រងរបួស​ធ្ងន់ ។ ចំណែក​បុរស​ដែល​បើកបរ​រថយន្ត ដែល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ក៏​រងរបួស​ផងដែរ ។​

​ គ្រោះថ្នាក់​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ២០ នាទី យប់​ថ្ងៃ​ទី ១៩ កក្កដា កន្លងទៅនេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ ៤ (​មុខ​ក្រុមហ៊ុន AJ លក់​គោយន្ត​របស់​កូរ៉េ​) ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌដង្កោ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក DAEWOO TICO ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ច ​7220 ភព​2 បើកបរ​ដោយ​ឈ្មោះ អ៊ឹម ណារិន ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​សន្តិសុខ G3 ស្នាក់​នៅផ្ទះ​លេខ 32D ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌដង្កោ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ដួង ឃុន ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ បើកបរ​ម៉ូតូ​ម៉ាក VIVA ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1Y 1246 (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​) និង​អ្នករួមដំណើរ ២ នាក់​ទៀត​ ឈ្មោះ ដួង ប្រុញ ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និង​ឈ្មោះ ប៉ែន ថន ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​សន្តិសុខ​យាម​ឃ្លាំង ពួកគេ​ទាំង ២ នាក់​រងរបួស​ធ្ងន់ ។​

​ ជុំវិញ​ករណី​គ្រោះថ្នាក់​នេះ ប៉ូលិស​អះអាង​ថា អ្នកបើកបរ​រថយន្ត​បើកបរ​មិន​ប្រកាន់​ស្តាំ និង​ហូប​ជាតិ​ស្រវឹង ។ បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិសចរាចរ​ផ្លូវគោក រាជធានី​ភ្នំពេញ ដោះស្រាយ​នៅ​ពេល​ក្រោយ ។​

​ ដោយឡែក​នៅ​ខណ្ឌ​ដូនពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរ ២ លើក​ទៀត បណ្តាល​មនុស្ស ៥ នាក់​រងរបួស គឺ​នៅ​ម៉ោង ៩ និង ៣០ នាទី​ព្រឹក​ថ្ងៃទី ១៩ កក្កដា នៅ​ចំណុច​ផ្លូវ ១០៨ មុខ​ផ្ទះ​លេខ ៥ សង្កាត់​វត្តភ្នំ មាន​ករណី​រថយន្តបុក​ក្មេងប្រុស​អាយុ ៦ ឆ្នាំ រត់​ឆ្លងថ្នល់​បណ្តាលឲ្យ​របួសធ្ងន់ និង​នៅ​វេលា​ម៉ោង ១១ និង ៥ នាទី​យប់​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ ១៧៨ (​មុខ​អាកាសចរណ៍​ស៊ីវិល​) សង្កាត់​ជ័យជំនះ មាន​ករណី​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា បណ្តាលឲ្យ​របួសធ្ងន់ ២ នាក់ និង​ស្រាល ២ នាក់ ៕

Monday, July 20, 2009

CiHm:UtURbElgCamYyKUesñh_ buksøaksBaØacracrrbYsF¶n;
)ansøab;kñúgmnÞIreBTüeTAehIy
qñaMTI42 elx6706 éf¶cnÞ TI20 Exkkáda qñaM2009
kohdaily
extþkMBg;qñaMg ³ yuvCnmñak;Edl)anCiHm:UtUeTAbukbegÁalsøaksBaØabnßyel,Ón kalBIresol éf¶TI16 kkáda xN³rvl;gaksasgCamYyRsIesñh_enaH )ansøab;ehIy kalBIevlaema:g3rMlg GRFaRtéf¶TI18 kkáda.
enAevlaema:g3nig30naTIresol yuvCneQµaHer:t v½y Gayu25qñaM manTIlMenAkñúgPUmisVayKy XMuBénø RsukbribUN’ )anCiHm::UtU
C125 es‘rIqñaM2009 Carbs;RsIesñh_eQµaHEb:n c½nÞpa Gayu23qñaM manTIlMenAkñúgPUmiéRBtamUg XMupSar RsukbribUN’ DubnageTAelgTIrYmextþkMBg;qñaMg . eBlCiH eTAdl;cMNucmuxsßanIysaMgtUtal; edaysaryuvCner:t v½y rvl;gakeRkaysasgCamYyKUesñh_ bNþal[m:UtUFøak;BIfñl;CaticUlelIpøÚvRkhm. eBlenaHm:UtUbukrHkUnBuRTatUc² rYceTAbuksøaksBaØa cracrN_bnßyel,Ón bNþal[e)akk,alnwgbegÁalsøakenaHrgrbYsF¶n;.
eRkayekItehtuCnrgeRKaHRtUveKdwkeTAseRgÁaHenAmnÞIreBTüextþ b:uEnþedayrbYsF¶n;F¶reBk eK )ansøab;enAevlarMlgGRFaRtéf¶TI18 kkáda . narICam©as;m:UtU EdlrbYsRsal)anR)ab;b:Ulisfa rUbnag)aneTAelgkMBg;qñaMg2nak;b¥ÚnRsI. eBlenaHeQµaHer:t v½y CaGñkDubrUbnag cMENkb¥ÚnRsI rbs;nagCiHm:UtUepSgmYyeRKOgeTotma:kXøIk. eBleTAdl;cMNucekItehtueQµaHv½y rvl;gak eRkay bNþal[m:UtUgakecjBIfñl;Cati cUlpøÚvRkhm ehIyTMngCaPJak; b¤søn; eKk¾mYlhÁabEnßm eTIbRCuleTAbukbegÁalsøak sBaØabnßyel,ÓnEtmþg.
nagbBa¢ak;fa m:UtUes‘rIqñaM2009 enaH Carbs;nag EtedayeQµaHv½y maneRKaHfñak;dl;CIvit b:UlisRkugminha‘nRbKl;[nagvijeT eRBaHRtUvqøgkat;tulakarsin.
nagbBa¢ak;fa nagFøab;eTAelgenAkMBg;qñaMgCamYyeQµaHv½y RbmaN3eTA4dgehIy mindUc cemøIyelIkmunEdlnagGHGagfa eTIbEtsÁal;KñaRbmaN4eTA5éf¶enaHeT.

Sunday, July 19, 2009

ការពារជីវិតអ្នកពាក់មួកសុវត្ដិភាព

ម៉ូតូ​បើក​បុក​ម៉ូតូ​ស្លាប់ ២ នាក់ របួសធ្ងន់​ម្នាក់​




ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 18 កក្កដា 2009)
CEN News
ភ្នំពេញ: ម៉ូតូ ២ គ្រឿង បាន​បើក​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណា្ដ​ល​ឲ្យស្លាប់​ពីរ​នាក់ និង​របួសធ្ងន់​មា្ន​ក់ ខណៈពេល​ពួកគេ​បើកបរ​កណ្ដាល​ទ្រូង​ថ្នល់​ពេលយប់​ដោយ​មាន​ភ្លៀង​រលឹម​ផង ។​

​ គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ១០ នាទី រំលង​អធ្រាត្រ ថ្ងៃទី ១៨ កក្កដា នេះ នៅ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី មុខ​ក្រសួង​ការពារជាតិ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​

​ ប៉ូលិស​និយាយថា ភាគី​ម្ខាង​បើក​ម៉ូតូ​ម៉ាក SUZUKI Smash ស៊េរី ០៨ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1F 8331 បើកបរ​ដោយ​ឈ្មោះ សួន បុរី អាយុ ២៧​ឆ្នាំ សា្ន​ក់​នៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល និង​ភាគី​ម្ខាង​ទៀត បើក​ម៉ូតូ SUZUKI Smash REVO ពណ៌​ក្រហម សា្លក​លេខ​កណ្ដាល 1D 5599 បើកបរ​ដោយ​ឈ្មោះ វិចិត្រ អាយុ ២៧​ឆ្នាំ ស្នាក់​នៅ​ឃុំ​សួង ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម (​ស្លាប់​) និង​អ្នករួមដំណើរ​ឈ្មោះ ហួ ចន្ថា អាយុ ២៧​ឆ្នាំ ស្នាក់​នៅ​ឃុំ​ព្រែក​តា​អុង ខេត្ត​កំពង់ចាម របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​

​ ប៉ូលិស​បញ្ជាក់​ទៀត​ថា មុន​កើតហេតុ​មេឃ​មាន​ភ្លៀងរលឹម​ស្រិចៗ ពេលនោះ​គេ​ឃើញ​ម៉ូតូ SUZUKI Smash REVO ពណ៌​ក្រហម បើក​ឌុប​បុរស​មា្ន​ក់​ធ្វើដំណើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ពី​កើត​ទៅ​លិច ចំណែក​ម៉ូតូ Smash ពណ៌​ខ្មៅ​ធ្វើដំណើរ​ច្រាស​ទៅ​ពី​លិច​ទៅ​កើត ក្នុង​លឿន​លឿន​ដូចគ្នា ។ លុះដល់​ចំណុច​ខាងលើ​ក៏​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកបើកបរ​ ទាំងពីរ​បោក​ក្បាល​ផ្ទប់​គ្នា រួច​បោក​ដួល​លើ​ថ្នល់​សា្លប់​ភ្លាមៗ​តែម្ដង ។ រីឯ​អ្នករួមដំណើរ​ម្នាក់​ទៀតេ​របួសធ្ងន់ ។​

​ ប៉ូលិស​បាន​ដឹក​សាកសព​បុរស​ទាំង​ពី​រ​នាក់​តម្កល់​នៅ​វត្ត​ព្រះពុទ្ធ​ មានបុណ្យ​រង់ចាំ​ក្រុមគ្រួសារ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ទាំង​ពីរ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិសចរាចរ​ក្រុង​ភ្នំពេញ ។ ប៉ូលិស​បញ្ជាក់ថា មូលហេតុ​គ្រោះថ្នាក់​ទំនង​ជា​ស្រវឹង​បើក​លឿន និង​មិន​គោរព​ចំណែក​ផ្លូវ ៕


Saturday, July 18, 2009

២ ថ្ងៃ​គ្រោះថ្នាក់​ចរាចរ ៦ លើក​របួស ៦ នាក់​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 16 កក្កដា 2009)
CEN News
ភ្នំពេញ​: រយៈពេល ២ យប់​កន្លងមកនេះ នៅ​រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង ៦ លើក​បណ្តាលឲ្យ​មនុស្ស ៦ នាក់​រងរបួស ប៉ុន្តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់ ។ មូលហេតុ​ដែល​បណ្តាល​ឲ្យគ្រោះថ្នាក់ មក​ពី​បើក​លឿន​មិន​គោរព​ច្បាប់ និង​ស្រវឹងស្រា​ពេល​បើកបរ ។​

​ ករណី​ទី​១: វេលា​ម៉ោង ០០ និង ១៥ នាទី​ អធ្រាត្រ​ថ្ងៃទី ១៥ កក្កដា នៅ​ចំណុច​ផ្លូវ​ព្រះមុនីវង្ស​ កែង​ផ្លូវ ១៨២ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ មាន​រថយន្ត ១ គ្រឿង​ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន បាន​បើក​បុក​របាំង​ចែក​ទ្រូងផ្លូវ​បណ្តាលឲ្យ​របួស​បុរស​ម្នាក់ ។​

​ ប៉ូលិស​បាន​និយាយថា រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា RAV 4 ពណ៌​សំបក​ឪ​ឡឹ​ក ពាក់​ស្លាក​លេខ​ភ្នំពេញ 2A 0488 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន (​មិន​ស្គាល់​ឈ្មោះ​) និង​អ្នករួមដំណើរ ២ នាក់​ទៀត​ ក្នុងនោះ​របួស​ម្នាក់ បាន​នាំគ្នា​ឡើង​ជិះ​ម៉ូតូឌុប​គេច​បាត់ ។​

​ សាក្សី​និយាយថា មុន​កើតហេតុ​រថយន្ត​បើក​តាម​ផ្លូវ​ព្រះមុនីវង្ស ពី​ត្បូង​ទៅ​ជើង ដោយ​រេ​ចង្កូត​ម្តង​ទៅ​ឆ្វេង​ម្តង​ទៅ​ស្តាំ ទីបំផុត​ក៏​បុក​របាំង​ចែក​ទ្រូងផ្លូវ​បណ្តាលឲ្យរ​បើក​ថ្ម ៤ ផ្ទាំង ហើយ​កង់​មុខ​កល​ជាប់​នឹង​ថ្ម ទៅមុខ​លែងរួច​តែម្តង ។ បន្ទាប់​ពី​គ្រោះថ្នាក់ បុរស ៣ នាក់ ដែល​ជា​ជនជាតិ​ចិន បាន​ឡើង​ជិះ​ម៉ូតូឌុប​ទៅ​បាត់ ។​

​ រថយន្ត​ប៉ូលិសចរាចរ​ក្រុង​ស្ទូច​យកទៅ​រក្សាទុក​នៅ​សាលាក្រុង​ភ្នំពេញ ហើយ​គិត​មកដល់ពេលនេះ រថយន្ត​កើនឡើង​ដល់ ៣២ គ្រឿង ដោះស្រាយ​ឲ្យទៅ​វិញ ១១ គ្រឿង ។​

​ ករណី​ទី​២: វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃ​ដដែល​នៅ​ផ្លូវ ៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ មាន​ករណី​ម៉ូតូ បុក​ម៉ូតូ​របួស ២ នាក់ ។

​ ប៉ូលិស​និយាយថា ម៉ូតូ​បង្ក​ម៉ាក​ហុងដា WAVE ពណ៌​ក្រហម ស្លាក​លេខ​កណ្តាល 1G 5106 បើកបរ​ដោយ​ឈ្មោះ យឺត សំអឿន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ បាន​បើក​បុក​ម៉ូតូ ១ គ្រឿង​ទៀត ពណ៌​លឿង​ស្លាក​លេខ 1V 1141 ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ប្រា​ក់ បញ្ញា ភេទ​ស្រី អាយុ ១៩ ឆ្នាំ របួស​បាក់​ជើង​ស្តាំ ។ មូលហេតុ​ម៉ូតូ WAVE បើក​ពី​ត្បូង​ទៅ​ជើង ហើយ​បុក​ម៉ូតូ ICON ដែល​បត់​ឆ្វេង ដួល​របួស​ទាំង ២ នាក់​តែ​ម្តង ។ ម៉ូតូ​រក្សាទុក​នៅ​ប៉ុស្តិ៍​ទួល​សង្កែ ។​

​ ករណី​ទី​៣: វេលា​ម៉ោង ៨ និង ៤០ នាទី យប់​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្លូវ​លេខ ៧០ (​ខាងលិច​ហាង​នួនស្រី​) សង្កាត់​ស្រះចក ខណ្ឌដូនពេញ មាន​ករណី​រថយន្ត បើក​ប៉ះ​ម៉ូតូ រួច​ជ្រុល​បុក​រថយន្ត ១ ទៀត បណ្តាលឲ្យ​ខូច​ខ្ទេច ប៉ុន្តែ​ពុំ​មាន​អ្នករបួស​ទេ ។ ភាគី​បង្ក​យល់ព្រម​សង​ការខូចខាត​អស់ ១៨០ ដុល្លារ បញ្ចប់រឿង ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា កាមរី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ស្លាក​លេខ​ភ្នំពេញ 2G 2523 បើកបរ​ដោយ​ឈ្មោះ សិដ្ឋ ភេទ​ប្រុស អាយុ​ប្រហែល ៣០ ឆ្នាំ​ជា​មន្ត្រី​ប៉េអឹម និង​មាន​អ្នករួមដំណើរ ២ នាក់​ទៀត បាន​បើក​តាមផ្លូវ​លេខ ៧០ ពី​កើត​ទៅ​លិច ប៉ះ​ម៉ូតូ​ម៉ាក WAVE ពណ៌​ខ្មៅ បើកបរ​ដោយ​យុវជន​ម្នាក់ (​ពុំ​រងរបួស​) ហើយ​ដួល ។ ពេល​នោះ​រថយន្ត​បាន​ជ្រុល​ចូល​ចំណែក​ផ្លូវ​ម្ខាង ក៏​បុក​រថយន្ត​តូ​យូ​តា កាមរី​ពណ៌​ស ស្លាក​លេខ ង ៦៧០៣ ភព​២ បណ្តាលឲ្យ​ខូច​ខ្ទេច ។ ចំណែក​រថយន្ត​បង្ក​ដាច់​កង់​មុខ​ឆ្វេង ។ ក្នុងករណីនេះ ម្ចាស់​រថយន្ត​បង្ក​ព្រម​សង​រថយន្ត​កាមរី ១៣០ ដុល្លារ និង​ម៉ូតូ​អស់ ៥០ ដុល្លារ ដើម្បី​បញ្ចប់រឿង ហើយ​ស្ទូច​យក​ទៅ​រៀងៗ​ខ្លួន ។​

​ ករណី​ទី​៤: វេលា​ម៉ោង ៩ និង ៣០ នាទី យប់​ថ្ងៃ​ដដែល នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ សង្កាត់​ផ្សារកណ្តាល​I ខណ្ឌដូនពេញ មាន​ករណី​រថយន្តបុក​ម៉ូតូ បណ្តាលឲ្យ​របួស ២ នាក់ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុង ១២ កៅអី ពណ៌​បៃកង​ស្លាក​លេខ​ភ្នំពេញ 2J 1424 អ្នកបើកបរ​រត់បាត់ បាន​បើក​បុក​ម៉ូតូ​ម៉ាក WAVE អាល់​ហ្វា ពណ៌​ខ្មៅ ស្លាក​លេខ​ក្រុងព្រះសីហនុ 1A 6368 បើកបរ​ដោយ​ឈ្មោះ ឈឹម ស្រី​ម៉ៅ ភេទ​ស្រី អាយុ ១៨ ឆ្នាំ និង​អ្នករួមដំណើរ​ឈ្មោះ ពៅ ពិ​ចិត្ត ភេទ​ប្រុស អាយុ ៣០ ឆ្នាំ កំពុង​ដេកពេទ្យ​ឯកជន ។ រថយន្ត និង​ម៉ូតូ​រក្សា​ទុក​នៅការិយាល័យ​ប៉ូលិសចរាចរ​ក្រុង ។​

​ ករណី​ទី​៥: នៅវេលា​ម៉ោង ១១ និង ៣០ នាទី ថ្ងៃ​ដដែល​នៅ​ចំណុច​ផ្លូវ​មុនី​វង្ស មុខ​ក្រុមហ៊ុន OMC សង្កាត់​បឹងរាំង ខណ្ឌដូនពេញ មាន​ករណី​រថយន្ត បើក​បុក​ម៉ូតូ​កង់​បី​របួស ១ នាក់ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក Mercedes E 320 ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ 2C 3368 បើកបរ​ដោយ​ឈ្មោះ ហុង លាង ភេទ​ប្រុស អាយុ ២៥ ឆ្នាំ បាន​បើក​ពី​ត្បូង​ទៅ​ជើង បុក​ម៉ូតូ​កង់​បី បើកបរ​ដោយ​ឈ្មោះ ជិន សីហា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ បណ្តាលឲ្យ​របួសធ្ងន់ ។ ម៉ូតូ​កង់បី និង​រថយន្ត​រក្សាទុក​នៅ​ការិយាល័យ ប៉ូលិសចរាចរ​ក្រុង ។​

​ ករណី​ទី​៦: វេលា​ម៉ោង ១ និង ៣០ នាទី រំលង​អធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី ១៦ កក្កដា​នេះ នៅ​ចំណុច​ផ្លូវ ២៧១ (​មុខ​ស្ថានីយ៍​បូម​ទឹកស្អុយ​) សង្កាត់​ទឹកល្អក់​II ខណ្ឌ​ទួលគោក មាន​ករណី​រថយន្ត​ចំណុះ ៥ តោន ​ដឹក​ចាន​បង្គន់ ក្រឡាប់​បែកខ្ទេច ប៉ុន្តែ​ពុំ​មាន​មនុស្ស​រងរបួស​ឡើយ ៕

កំពង់ស្ពឺ : ស្លាប់​១ របួស ៣ ដោយសារ​គ្រោះថ្នាក់​ចរាចណ៍​

ដោយ : សំរោង (ថ្ងៃទី 17 កក្កដា 2009)
CEN News
កំពង់ស្ពឺ: មនុស្ស​ម្នាក់​បាន​ស្លាប់ និង ៣​នាក់ផ្សេង​ទៀត​រងរបួស​ធ្ងន់​ ដោយសារ​គ្រោះថ្នាក់​ចរាចរ​នៅ​ពីរ​កន្លែង​ផ្សេងគ្នា តែ​ស្ថិត​នៅក្នុង​ទឹកដី​ខេត្ត​កំពង់ស្ពឺ​តែមួ​យ ។​

​កាលពី​រសៀល​ថ្ងៃទី១៦ ខែកក្កដា រថយន្ត​ដឹកទំនិញ​មួយគ្រឿង បើកបរ​តាម​ផ្លូវលំ​ក្នុង​ភូមិ​ថ្មី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន បាន​បុក​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ផន ម៉ាឡៃ អាយុ ៥​ឆ្នាំ ។ អ្នកបើកបរ​រថយន្ត​ឈ្មោះ ប៊ូ ប៊ុន​ថា ។ ក្រោយ​ហេតុការណ៍ អ្នកភូមិ​បាន​ឃាត់​រថយន្ត និង​អ្នក​បើក​ប្រគល់ឲ្យ​ប៉ូលិស ដើម្បី​ដោះស្រាយ ។​

​ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល លើ​កំណាត់​ផ្លូវជាតិ​លេខ៤ ត្រង់​ចំណុច​មុខ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ម៉ូតូ និងម៉ូតូបុក​គ្នាបណ្តាលឲ្យ​មនុស្ស ៣​នាក់ រងរបួស​ជា​ទំងន់ ។ ប៉ូលិស​និយាយថា ម៉ូតូ ១​គឿង ជិះ​ម្នាក់ឯង ចំណែក​ម៉ូតូ ១​គ្រឿង ទៀត​ជិះ​គ្នា ២​នាក់ ។ គ្រោះថ្នាក់​នេះ​បង​ឡើង​ដោយ​ម៉ូតូ ដែល​ជិះ​ម្នាក់ឯង​ឆ្លង​ថ្នល់​ហើយ​ក៏​ត្រូវ​ម៉ូតូ ១​គ្រឿង​ទៀត​មក​បុក​បណ្តាលឲ្យ​រង​របួស​ទាំងអស់​គ្នាទៅ ៕

រថយន្ត​ធំ​បុក​ម៉ូតូ​ស្លាប់ ១ របួស ២ នាក់​

ដោយ : សំរេច​ (ថ្ងៃទី 17 កក្កដា 2009)
CEN News
កំពង់ធំ: រថយន្ត​ប្រភេទ​ទេសចរណ៍​ ១ គ្រឿង​ របស់​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ិច​ប្រេ​ស បាន​បុក​ជាមួយ​ម៉ូតូ ១ គ្រឿង ដែល​ជិះ​គ្នា ៣ នាក់ បណ្តាលឲ្យ​ពួក​គេ​ស្លាប់​ម្នាក់ និង​របួសធ្ងន់ ២ នាក់ ។​

​ គ្រោះថ្នាក់​នេះ បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី ១៦ ខែកក្កដា នៅ​ចំណុច​ភូមិ​ហាន់​ទ្វា ឃុំ​ជ្រលង ស្រុក​បារាយណ៍ ។ មូល​ហេ​តុ​នៃ​គ្រោះថ្នាក់ គឺ​ដោយសារ​អ្នកបើក​បរម៉ូតូ​បត់​មិន​មាន​ការប្រុងប្រយ័ត្ន បណ្តាលឲ្យ​រថយន្ត​ធំ​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​បុក​តែម្តងទៅ ។​

​ លោក សន តាល់ អធិការរង​របស់​ប៉ូលិស​ស្រុក​បារាយណ៍​ទទួល​ដែន​ចរាចរ បានឲ្យដឹងថា រថយន្ត​ទេសចរណ៍ របស់​ក្រុមហ៊ុន​កម្ពុជាអង្គរ​អ៊ិច​ប្រេ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A 5017 ដែល​មាន​អ្នកបើកបរ​ឈ្មោះ ថុន នី សព្វថ្ងៃ​មាន​ទីលំនៅ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។ រី​ឯ​អ្នកស្លាប់ និង​របួសធ្ងន់​ជិះ​ម៉ូតូ C ១០០ កូរ៉េ ឌុប​គ្នា ៣ នាក់ មានឈ្មោះ ជិន ពៅ អាយុ ២៨ ឆ្នាំ រងរបួស​ខ្នង​ខាងក្រោយ​ចង្កេះ ដើមទ្រូង ទី​២ ប្រពន្ធ​ឈ្មោះ ឃឹម ពៅ អាយុ ២៥ ឆ្នាំ របួស​ផ្ទៃមុខ បាក់ធ្មេញ និង​បាក់ជើង​ខាងឆ្វេង និង​៣ ឈ្មោះ សន់ ភេទ​ប្រុស អាយុ ១៤ ឆ្នាំ ត្រូវជា​ក្មួយ បាន​ស្លាប់​ពេល​បញ្ចូន​មក​ដល់​មន្ទីរ​ពេទ្យ ៕​

គ្រោះថ្នាក់​ចរាចរ ៣ លើក របួសធ្ងន់​ម្នាក់​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 17 កក្កដា 2009)
CEN News
ភ្នំពេញ: គិត​ចាប់ពី​យប់​រំលងអធ្រាត្រ​ថ្ងៃ​ទី ១៧ កក្កដា នៅ​រាជធានី​ភ្នំពេញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង ៣ លើក បណ្ដាល​ឲ្យ​បុរស​មា្ន​ក់រង​របួសធ្ងន់ ហើយ​រថយន្ដ ៤ គ្រឿង ខូច​យ៉ាងដំណំ ។​

* ករណី​ទី ១ : វេលា​ម៉ោង ២ រំលង​អធ្រាត្រ​ចូល​ថ្ងៃទី ១៧ កក្កដា នេះ នៅ​ចំណុច​វិថី​សហព័ន្ធរុស្ស៊ី មុខ​ស្ថានីយ​ប្រេង PTT សង្កាត់​ផ្សារ​ដេប៉ូ​III ខណ្ឌ​ទួលគោក មាន​ករណី​រថយន្ដ​តូ​យូ​តា​កាមរី​ឆ្លាម បើក​បុក​របាំង​ចែក​ទ្រូងផ្លូវ​របើក​អស់ ១៣ កង់ ។ ក្រោយ​នោះ​បន្តិច​ស្រាប់តែ​មាន​រថយន្ដ​មក​បុក​របាំង​ថ្ម​ដែល​ខ្ទាត់​ រប៉ាត់រប៉ា​យជាប់​កង់​ទៅមុខ​លែងរួច ។​

​ ប៉ូលិស​និយាយថា រថយន្ដ​បង្ក​ពណ៌​ស្ករ ស្លាក​លេខ​ភ្នំពេញ 2K 8005 បើកបរ​ដោយ​យុវជន​ស្ទាវ​ម្នាក់ និង​អ្នករួមដំណើរ​វ័យក្មេងៗ ៥ នាក់​ទៀត សរុប​គឺ​ប្រុស ៣ នាក់ និង​ស្រី ៣ នាក់ ។ មុន​កើតហេតុ​រថយន្ដ​បាន​ធ្វើដំណើរ​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី​ពី​លិច​ទៅ​កើត​ យ៉ាង​លឿន ហើយ​ជ្រុល​ចង្កូត​បុក​របាំង​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​កង់​មុខ​ឆ្វេង​បែក ហើយរ​បាំង​ថ្ម ១៣ កង់ បាន​ខ្ទាត​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ។ ភ្លាមៗ​នោះ​ប៉ូលិស​ចរាចរ​ក្រុង​បាន​ស្ទូច​រថយន្ដ​ទៅ​រក្សាទុក​នៅ​សាលា​ រាជធានី​ភ្នំពេញ ។​

​ ប៉ូលិស​បញ្ជាក់ថា លុះ​នៅ​វេលា​ម៉ោង​ប្រមាណ ៣ និង ៣០ នាទី ស្រាប់តែ​មាន​រថយន្ដ​មួយគ្រឿង​ម៉ាក PAJERO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2G 6997 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី​ពី​លិច​ទៅ​កើត ក៏​បុក​របាំង​ថ្ម​ដែល​ខ្ទាត​ពេញ​ផ្លូវ​បណ្ដាល​ឲ្យ​ជាប់​កង់​ម្ខាង​ទៅ​មុខ​ លែងរួច ។ ក្នុងឱកាស​នោះ​ប៉ូលិស​ក៏​យក​ឡានស្ទូច​ជួយ​ស្ទូច​លើក​ចេញ ហើយ​អនុញ្ញាត​ឲ្យ​រថយន្ដ​នោះ​ទៅ​ផ្ទះ​វិញ ព្រោះ​ជា​រថយន្ដ​រងគ្រោះ ។​

* ករណី​ទី ២ : នៅវេលា​ម៉ោង ៣ និង ០៥ នាទី រំលងអធ្រាត្រ​ថ្ងៃ​ដដែល នៅតាម​ផ្លូវ​លេខ ២៧១ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន មាន​ករណី​រថយន្ដ​មួយ​គ្រឿង​បើក​បុក​ដើម​ក្ងោក​រលំ ហើយ​ខ្ទាត​ចម្ងាយ​ប្រមាណ​ទើប​ក្រឡាប់​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម្នាក់​ របួសធ្ងន់ ។​

​ ប៉ូលិស​និយាយថា រថយន្ដ​បង្ក​ម៉ាក តូ​យូ​តា COROLLA ពណ៌​ស ពាក់​ស្លាក​លេខ​បាត់ដំបង 2A 0722 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ រងរបួស​ធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​មួយ ។​

​ ប៉ូលិស​បញ្ជាក់​ទៀត​ថា មុន​កើតហេតុ​រថយន្ដ​ខាងលើនេះ ធ្វើដំណើរ​តាម​ផ្លូវ ២៧១ ពី​កើត​ទៅ​លិច​យ៉ាង​លឿន ហើយ​ជ្រុល​ចង្កូត​បុក​ដើម​ក្ងោក​រលំ​រួច​រថយន្ដ​ប៉ើង​ខ្ទាត​ចម្ងាយ​ប្រមាណ ១០ ម៉ែត្រ ទើប​ក្រឡាប់ បណ្ដាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ ។ ភ្លាម​នោះ​ស្រាប់តែ​ឆ្លង​ភ្លើង​ឆេះ​ក្បាល​រថយន្ដ ហើយ​ត្រូវបាន​អ្នកស្រុក​ជួយ​ជះ​ទឹក​ពន្លត់ ។ រថយន្ដស្ទូច​យកទៅ​រក្សាទុក​នៅ​សាលា​រាជធានី​ភ្នំពេញ ។​

* ករណី​ទី ៣ : នៅវេលា​ម៉ោង ១ និង ១០ នាទី ថ្ងៃត្រង់​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្លូវ​លេខ ៥ មុខ​ស្ថានីយ​ប្រេង TELA ខាងជើង​ស្ពាន​ជ្រោយចង្វា សងា្ក​ត់​ស្រះចក ខណ្ឌដូនពេញ មាន​ករណី​រថយន្ដ​ដឹកទំនិញ ១ គ្រឿង ដាច់​ហ្វ្រាំង ហើយ​បុក​បង្គោល​ភ្លើង ប៉ុន្តែ​ពុំ​មាន​មនុស្ស​រងរបួស​ឡើយ ។​

​ ប៉ូលិស​និយាយថា រថយន្ដ​បង្ក​ម៉ាក HYUNDAI ចំណុះ ២ តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 3A 0315 បើកបរ​ដោយ​ឈ្មោះ ឈុន ពន្លឺ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់​នៅ​ខេត្ត​កំពង់ស្ពឺ ។​

​ ឈុន ពន្លឺ បំភ្លឺ​ប្រាប់​ប៉ូលិស​ថា មុន​កើតហេតុ​គាត់​បើកបរ​រថយន្ដ​ពី​ជើង​ទៅ​ត្បូង ។ លុះដល់​ចំណុច​ខាងលើ ស្រាប់តែ​ដាច់​ហ្វ្រាំង​ជាន់​មិន​ស៊ី គាត់​ក៏​ខំ​ព្យាយាម​បើក​បុក​បង្គោល​ភ្លើង​តែម្ដង ដើម្បី​កុំឲ្យ​កិច​រថយន្ដ និង​ម៉ូតូ​ដែល​នៅ​ពីមុខ​យ៉ាង​ច្រើន ។​

​ ប៉ូលិស​បានឲ្យដឹង​ទៀតថា បន្ទាប់ពី​បុក​បង្គោល​ភ្លើង​រួច ប៉ូលិស​បាន​នាំ​រថយន្ដ​ទៅ​រក្សាទុក​នៅ​សាលា​រាជធានី​ភ្នំពេញ ហើយ​គិត​មក​ទល់​ពេល​នេះ​មាន​រថយន្ដ ៣៥ គ្រឿង ដែល​បាន​យក​ទៅ​ទុក​នៅ​សាលា​រាជធានី ក្នុងនោះ​ដោះស្រាយ​ឲ្យ​ត្រឡប់​ទៅ​វិញ​ចំនួន ១១ គ្រឿង ដោយ​ផាកពិន័យ​គុណ​នឹង​ពីរ​ប្រៀប​ទៅ​នឹង​ការខូចខាត ៕
Nge5ztfjyj

Otjlzgmymj
Zjnhmzqxnm
Zgq2odkwnz

ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង របួសស្រាល ៣ នាក់ ស្លាប់​ម្នាក់​

ដោយ : មង្គល​ (ថ្ងៃទី 17 កក្កដា 2009)
CEN News
បាត់ដំបង​: គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឱ្យ​តក់ស្លុត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ បង្ក​ដោយ​រថយន្ត ១ គ្រឿង ជិះ​គ្នា ៤ នាក់ បើកបរ​យ៉ាង​លឿន​ពេល​កំពុង​ភ្លៀង​បណ្ដាល​ឲ្យ​រអិល​ក្រឡាប់​ដោយ​ខ្លួនឯង ហើយ​បណ្ដាល​ឲ្យ​សា្លប់​មនុស្ស​ម្នាក់ និង​របួស ៣ នាក់ ។ គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី ១៦ ខែ កក្កដា ឆ្នាំ​២០០៩ វេលា​ម៉ោង ៥ ល្ងាច នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ នៅ​ចំណុច​ភូមិ​-​ឃុំ​-​ស្រុក​មោងឫស្សី ។

​ លោក​វរសេនីយ៍ត្រី គិត ហ៊ាង អធិការនគរបាល​ស្រុក​មោងឫស្សី បានឱ្យដឹងថា ក្នុងចំណោម​អ្នក​ជិះ​រថយន្ត​ទាំង ៤ នាក់ មាន ១- ម៉ុង សុគន្ធ​រិទ្ធី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជា​អ្នកបើកបរ ២- ឈ្មោះ សឿន ផល្លា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ទាំង ២ នាក់​នេះ រស់នៅ​ភូមិ​-​សង្កាត់​ព្រះ​ព​ន្លា ក្រុង​-​ខេត្ត​បន្ទាយមានជ័យ ៣- ឈ្មោះ ស៊ុយ ងី ភេទ​ប្រុស អាយុ ៧​ឆ្នាំ របួសស្រាល​(​កូន​របស់​អ្នកស្លាប់​) ៤- ឈ្មោះ ហេង អៀង​ម៉េង ភេទ​ស្រី អាយុ ៤៥​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​ភ្លាមៗ ទាំង​ម្តាយ​កូន​រស់នៅ​ស្រុក​ស្អាង​ខេត្ត​កណ្តាល ។​

​ លោក​វរសេនីយ៍ត្រី គិត ហ៊ាង បានបញ្ជាក់​ថា តាម​ការដកស្រង់​សំដី​របស់​អ្នក​មាន​ផ្ទះ​នៅ​ជិត​កន្លែងកើតហេតុ​មក​បញ្ជាក់ថា មុនពេល​កើតហេតុ​មាន​រថយន្ត ១ គ្រឿង​ម៉ាក់ HYUNDAI គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ម៉ុង សុគន្ធ​រិទ្ធី បាន​បើក​ពី​ភ្នំពេញ​មក​បាត់ដំបង​មាន​សភាព​យ៉ាង​លឿន​ព្រមទាំង​មាន​ភ្លៀង​រលឹម ​ផង ។ លុះ​ដល់​កន្លែងកើតហេតុ​ស្រាប់តែ​ឃើញ​រថយន្ត​នោះ​រអិល​រេ​ចង្កូត​បត់​មក​ ឆ្វេង​ដៃ​ធ្លាក់​ក្រឡាប់​ចុះ​ពីលើ​ថ្នល់​តែម្ដង ។​

​ លោក​វរសេនីយ៍ត្រី សាត គឹម​សាន្ត នាយការិយាល័យ​ចរាចរជើងគោក​ខេត្ត​បានបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឱ្យ​តក់ស្លុត​នេះ​កើតឡើង​ដោយសារតែ​ការ​បើកបរ​ យានយន្ត​មាន​ល្បឿន​ហួសកំណត់ និង​រអិល​ដោយសារ​មាន​ភ្លៀង​ផង ៕​

Ywnmyja0zj
រថយន្ដ​ដែល​បើក​លឿន ហើយ​ក្រឡាប់​ខ្លួនឯង

Mjk0odg1mg
ជនរងគ្រោះ​ដល់​ជីវិត ដោយសារ​ក្រឡាប់​រថយន្ដ​

Friday, July 17, 2009

Crash Helmet Law in Nigeria: Winning or Losing?

nigeria-crash-helmet

It is now almost six months plus (precisely 1st of January) when the Federal Road Safety Commission came out with crash helmet law for all motorcycle and moped riders in the country. The law requires all private and “okada” riders and their passengers to put on crash helmet while riding. This very important law has remain a taboo in some states in Nigeria. People give flimsy excuses for not wearing it and we heard few cases of some motorcycle riders wearing improvised helmets like empty paint plastic keg or dried pumpkin shells.

It is only an approved correctly-fitting-standard helmet reduces head or neck injury and increase a rider’s chance of surviving a crash. There is something Nigerians always refuse to understand, law is always meant for a purpose. And the purpose is for the safety of motorcycle riders and all road users.

Wearing of crash helmet is now compulsory all over the world. It should not to be seen as a new development but to be taken as road safety habit. Even, it is now a serious traffic offence that attracts huge fine and sanctions in some European countries for riding motorcycle or moped without an approved standard helmet. The helmet law is designed to keep cyclist safe since it can reduce the risk of a brain injury by 85 percent.

How much is this standard crash helmet will cost a motorcycle rider that is not preferable than getting brain damage or suffer long term or permanent disability due to head or neck injury? “Things which matters most must never be at the mercy of things which matters least” so said by Johann Wolfgang von Goethe, who was regarded as Germany’s greatest man of letters.

Motorcyclist and moped riders should know that wearing of approved standard helmets has a lot of advantages apart from reducing head and neck injury from road traffic accidents. An approved standard white or bright colour motorcycle helmet is another solid tool for making riders visible to other road users. This compliments wearing of reflective clothes that will make a rider to be seen in traffic both day and night. Helmet also help to reduce ambient wind noise which consequently brings about fatigue and distracts a rider from concentrating.

A correctly-fitting, well-designed helmet prevents dangers to the ears from indiscriminately horns, sirens and traffic noises. In addition, an helmet with visors and goggles also helps to drive insects, dust and protect the eyes from scorching sun.

Moreover, traffic police officers still have great role to play in strengthening public consensus and embark on more practical ways of enforcing this crash helmet law. They should not relent in their effort for the enforcement of this important safety law with more campaigns in all tertiary institutions as education is an important element to achieve this goal.

Effort should be make to create more effective awareness through print and mass media, meeting with motorcycles associations as there is no town or state in the country where we do not have them. And lastly, traffic authority should liase with the community leaders in order to make this crash helmet law a reality.

Recognition to the Author - Written by:
Adewale T. Akande
Writer and Road Traffic Safety Consultant.
Alicante, Spain.
Tel;0034-600877296.
www.globaleduven.com

HYUNDAI ធុនធ្ងន់ ១គ្រឿង​ក្រឡាប់ចេញមក​ សុទ្ធតែចានបង្គន់អនាម័យ

ដោយ៖ សុផល
ksn-news
ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរមួយបានកើតមានឡើង​ កាលពីវេលាម៉ោង ១និង៣០នាទី រំលង
អាធ្រាតថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៩ នៅចំណុចផ្លូវលេខ ២៧១ ទល់មុខស្ថានីយ៍បូមទឹកស្អុយ សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក ក្រុងភ្នំពេញ បង្ករឡើងដោយរថយន្ដធុនធ្ងន់ ១គ្រឿង ម៉ាក HYUNDAI ដឹក ចានបង្គន់បើកមកក្រឡាប់នៅចំណុចកើតហេតុ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាននិយាយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដខាង លើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ២៧១ ក្នុងទិសពីត្បូងទៅជើង លុះមកដល់
ចំណុចកើតហេតុ ផ្លូវកោង ម្យ៉ាងដោយរថយន្ដធ្ងន់ស្រាប់ផង ក៏ក្រឡាប់បះជើងឡើងលើតែម្ដង ។ រថយន្ដ បង្កហេតុនេះ បានដឹកបង្គន់អនាម័យ១០០គ្រឿងមកពីឃុំខ្សុំ ស្រុកលើកដែក ខេត្ដកណ្ដាល ក្នុងគោលបំណង ដឹកយកទៅស្ដុកទុកនៅឃ្លាំងក្នុងសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ។ ប្រភពនោះបានបន្ដថា ក្រោយហេតុកាណ៍ នេះ បានកើតឡើងក្រុមហ៊ុន បានស្ទួចរថយន្ដ ចេញយកទៅទាំងយប់ និងមានមនុស្សម្នាក់បានរងគ្រោះ ក្នុង ឧបទ្ទវហេតុនោះដែរ លុះព្រឹកឡើងទើប ក្រុមហ៊ុនយករថយន្ដមកសាងរើយកតែបង្គន់ណាល្អៗ យកទៅទុក ប្រើប្រាស់ ។
ចំណែកចាន់បង្គន់បាក់បែកខូចនោះត្រូវកើបយកទៅបោះចោល ក្នុងហេតុការណ៍ នោះដែរ គេមិន​
ឃើញសមត្ថកិច្ច ចាប់ឃាត់រថយន្ដនោះទេ៕


ទិដ្ឋភាពគេនាំគ្នារើរកកាយ ចានបង្គន់ល្អៗ ដែលនៅសេសសល់ក្រោយការក្រឡាប់

Cambodia tries to tame traffic chaos

PHNOM PENH — Student Chhin Sothea found out the hard way that it's not enough just to take care when crossing the street in Phnom Penh -- a motorcycle ploughed into him from behind as he strolled down the sidewalk.

"Now I keep an eye on street traffic all the time and when I get on a fast motorbike, my stomach turns," says the 23-year-old, who spent most of his savings recovering in hospital.

Stories like Chhin Sothea's are common in Cambodia, a rapidly developing country where traffic fatalities have more than doubled over the past five years, becoming the second-biggest killer after AIDS.

"The construction of smoother roads, an ever-increasing number of cars and motorbikes, and bold but often uneducated drivers will become a deadly mix in years to come," says Sem Panhavuth from Handicap International.

A report by his organisation, which monitors Cambodian road safety, found the country saw around 4.5 fatalities per day in 2008, and the number spiked to five per day in the first two months of 2009.

Cambodian Prime Minister Hun Sen has recently used speeches to implore drivers to take more care, and the government is making greater efforts to bring order to chaotic roads.

The capital Phnom Penh got its first five speed detectors in March and traffic police are now frequently seen out in force, cracking down on motorcyclists who drive without helmets or rear-view mirrors.

Traffic police chief Tin Prasoeur says the compulsory helmet and mirror laws have helped reduce injuries.

"Most of the deadly traffic accidents are usually caused by Cambodian youngsters who race each other through the streets," Tin Prasoeur told AFP. "No traffic police want their money (fines) but we want to draw attention to dangers from not following the law or respecting their own safety," he adds.

However, few are optimistic Cambodia's surging traffic accident toll will soon fall.

"I've seen some improvement on the streets, and little by little we hope to see a new shape in Cambodia," says Pheng Saly, a driving instructor for nearly two decades, who is seeing an increase in clients every month.

"But the issue now is that people don't really respect the traffic laws. Many don't care to know the rules, and they break them," he adds.

Phee Khorn, a motorcycle taxi driver in Phnom Penh for the past five years, says the new road rules are not working and the problem lies with lax law enforcement.

"We see traffic police on the streets daily. They often play cat-and-mouse games by stopping bikes or cars all of a sudden, sometimes for no apparent reason," Phee Khorn says.

"When police fine us for not having a helmet or rear-view mirrors, they just take money and let us go," he adds.

For his part, traffic cop San Sophorng says he is learning how little respect his occupation gets as he tries to bring order to dangerous streets.

"When I stop people without helmets or rear-view mirrors, I always tell them their mistakes and, you know, fine them," he says, adding he gets to keep twenty percent of the money.

As he watches drivers weave, honk and jockey for position around one of Phnom Penh's bulging markets, San Sophorng says accidents are increasing because drivers don't care about the rules.

"A lot of people don't obey the traffic laws, and I can't control them all," he says, taking a short break in the shade with a few other blue uniformed policemen. "I'm becoming more tired every day."

A Cambodian traffic policeman guiding motorists at an intersection in Phnom Penh (AFP)


Cambodian men sitting on their motorbikes during a traffic jam in Phnom Penh (AFP)


Cars lining the streets during a traffic jam in Phnom Penh (AFP)

Cars lining the streets during a traffic jam in Phnom Penh (AFP)

Copyright © 2009 AFP. All rights reserved. More »




Monday, July 13, 2009

Call to get bombs off roads

www.abc.net
Posted Mon Jul 13, 2009 11:23am AEST
Updated 11 hours 49 minutes ago

The Motor Trade Association (MTA) is calling on the South Australian Government to improve road safety by making vehicle inspections compulsory.

New police data shows nearly 30,000 cars were defected on the state's roads during the past financial year, up about 7,000 on the previous year.

MTA executive director John Chapman says car defects are a major contributing factor to the state's road toll.

Mr Chapman says inspections at the time of sale would not be an expensive imposition for sellers.

"From our research, we think it could be done for around $100, it would depend on the level of inspection but we think there's plenty of capacity within this state to do it," he said.

"We don't think that that is an unfair burden, as long as it applies right across the board, dealers right through to private sellers."

Mr Chapman says the MTA will push for the Government to adopt the measure.

"We think that it might be time for us all to get around the table and work through this with the Motor Accident Commission, the Minister and indeed, police, and see if we can find a way forward in terms of getting these bombs off the road," he said.

Federal help

State Independent MP Bob Such says the Federal Government should provide financial incentives for people to get rid of their old cars.

He says in Canada, France, Germany and the UK the government pays people to upgrade vehicles which are more than 10 years old.

Mr Such says he has written to the Federal Treasurer and the Finance Minister suggesting Australia adopt a similar scheme to improve road safety.

"Germany is doing it, France is doing it, United Kingdom is doing it and it's worked brilliantly in those countries, and for the three reasons that if there's an accident, you're better off in a more modern car with more airbags and more modern design, you get less pollution and you also stimulate the automotive industry," he said.

Call to get bombs off roads

www.abc.net
Posted Mon Jul 13, 2009 11:23am AEST
Updated 11 hours 49 minutes ago

The Motor Trade Association (MTA) is calling on the South Australian Government to improve road safety by making vehicle inspections compulsory.

New police data shows nearly 30,000 cars were defected on the state's roads during the past financial year, up about 7,000 on the previous year.

MTA executive director John Chapman says car defects are a major contributing factor to the state's road toll.

Mr Chapman says inspections at the time of sale would not be an expensive imposition for sellers.

"From our research, we think it could be done for around $100, it would depend on the level of inspection but we think there's plenty of capacity within this state to do it," he said.

"We don't think that that is an unfair burden, as long as it applies right across the board, dealers right through to private sellers."

Mr Chapman says the MTA will push for the Government to adopt the measure.

"We think that it might be time for us all to get around the table and work through this with the Motor Accident Commission, the Minister and indeed, police, and see if we can find a way forward in terms of getting these bombs off the road," he said.

Federal help

State Independent MP Bob Such says the Federal Government should provide financial incentives for people to get rid of their old cars.

He says in Canada, France, Germany and the UK the government pays people to upgrade vehicles which are more than 10 years old.

Mr Such says he has written to the Federal Treasurer and the Finance Minister suggesting Australia adopt a similar scheme to improve road safety.

"Germany is doing it, France is doing it, United Kingdom is doing it and it's worked brilliantly in those countries, and for the three reasons that if there's an accident, you're better off in a more modern car with more airbags and more modern design, you get less pollution and you also stimulate the automotive industry," he said.

Birthday man killed crossing road

www.abc.net
Fri Jul 10, 2009 7:24am
An 82-year-old man has been killed overnight in Rockhampton, in central Queensland, while crossing a road after celebrating his birthday at a local leagues club.

The man and his wife were crossing Lion Creek Road at Wandal when he was struck by a four-wheel drive just after 7:00pm AEST.

The couple were holding hands, and although the man's wife was pulled to the ground, she was not hit by the car.

A trained nurse at the scene tried to revive the man but he was pronounced dead a short time later.

In a separate incident, a 49-year-old motorcyclist died in hospital last night after being hit by a car in Brisbane.

Police believe the driver of the car drove through a red light on Wynnum Road at Tingalpa yesterday afternoon causing the crash.

Sunday, July 12, 2009

គ្រោះថ្នាក់​ចរាចរ ២ លើក ស្លាប់​ម្នាក់​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 11 កក្កដា 2009)
CEN News

ភ្នំពេញ​: យប់​ថ្ងៃ​ទី ១០ កក្កដា នៅ​រាជធានី​ភ្នំពេញ​មាន​ករណី​គ្រោះថ្នាក់​ចរាច​រ​កើតឡើង ២ លើក​ បណ្តាល​ឲ្យ​យុវជន​ម្នាក់​បាត់បង់​ជីវិត ។​

​ ករណី​ទី​១: នៅវេលា​ម៉ោង ១០ យប់​ថ្ងៃ​ទី ១០ កក្កដា នៅ​ផ្លូវ​ជាតិលេខ ៦ A ក្រុមទី ២ ភូមិ​បុរី​សុភមង្គល សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឫស្សីកែវ មាន​ករណី​រថយន្ត​បើក​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​យុវជន​ម្នាក់ ហើយ​បើក​គេច​បាត់ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក បាន​បើក​រត់​បាត់ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ចាន់ សុជាតិ អាយុ ២៧ឆ្នាំ មុខរបរ​កម្មករ​បូម​ខ្សាច់ នៅ​ក្អម​សំណរ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពត ​រថយន្តបុក​កិន​ខ្ទេច​ក្បាល ។

​ សាក្សី​និយាយថា ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ពណ៌​ខៀវ តាម​ផ្លូវជាតិ​លេខ ៦A ពី​ត្បូង​ទៅជើង លុះដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត ១ គ្រឿង​ ធ្វើដំណើរ​ច្រាសទិស​យ៉ាង​លឿន បុក​ចំ​ពីមុខ ហើយ​កិន​បែកក្បាល រួច​បើក​គេច​ចូល​ក្រុងភ្នំពេញ បាត់​តែ​ម្តង ។

​ សព​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ខេត្ត​កំពត ចំណែក​ម៉ូតូ​រក្សាទុក នៅ​ប៉ុស្តិ៍​ជ្រោយចង្វារ ។​

​ ករណី​ទី​២: នៅវេលា​ម៉ោង ៥ ទៀបភ្លឺ​ថ្ងៃ​ទី ១១ កក្កដា នៅ​ផ្លូវ​ព្រះមុនីវង្ស និង​ផ្លូវ ២៨៨ (​មុខ​អតីត​រោង​កុន​កំពូល​ពេជ្រ​) សង្កាត់​បឹង​កេងកង​I ខណ្ឌចំការមន មាន​រថយន្ត ១ បើក​បុក​របាំង​ចែក​ទ្រូងផ្លូវ ខូច​ខ្ទេច​តែម្តង ប៉ុន្តែ​ពុំ​មាន​មនុស្ស​រងរបួស​ឡើយ ។

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក High Lander ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2H 2603 បើកបរ​ដោយ​បុរស​ម្នាក់ (​គេចខ្លួនបាត់​) ។ បើ​តាម​សាក្សី​អះអាងថា គេ​ឃើញ​រថយន្ត​បើក​តាម​ផ្លូវ​ព្រះមុនីវង្ស ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន ហើយ​ជ្រុល​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​របើក​អស់ ១០ ផ្ទាំង ចំណែក​រថយន្ត​ខូច​ដាច់​កង់​ខាងឆ្វេង ។ ពេលនោះ​ម្ចាស់​រថយន្ត ក៏​ចុះ​ចេញពី​រថយន្ត គេចខ្លួនបាត់ ។

​ ប៉ូលិសចរាចរ​ក្រុង បាន​ស្ទូច​រថយន្ត​រក្សាទុក​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​ពិន័យ ដោយ​គុណ​នឹង​ពីរ គិត​តាម​តម្លៃ​នៃ​ការ​ខូច​ខា​ច ។​
អានបនែ្ថម

Saturday, July 11, 2009

យុវជនម្នាក់​ ស្លាប់ដោយសាររថយន្ដកិន

ដោយ៖ សុ​ ផល
ksn-news 11/ 07 / 2009
ឧបទ្ទវហេតុនៃគ្រោះថ្នាក់ចរាចរ ដ៏គួរឱ្យរន្ធត់មួយ បានកើតមានឡើងកាលពីវេលាម៉ោង ១៦ ល្ងាច
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៩ នៅចំណុចផ្លូវលេខ៦អា ក្នុងភូមិ បូរី សុភមង្គល ស្ថិតនៅសង្កាត់ ជ្រោយចង្វា
ខណ្ឌ ឫសី្សកែវ ក្រុងភ្នំពេញ បង្កឡើងដោយរថយន្ដមួយគ្រឿង មិនស្គាល់ម៉ាក បានបើកបុកយុវជនម្នាក់
បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

សាកី្សនៅកន្លែងកើតហេតុ បាននិយាយរៀបរាប់ថា ជនរងគ្រោះ ដែលត្រូវបានរថយន្ដបុកស្លាប់នេះ
មានឈ្មោះ ចាន់ សុផាត ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរបូមខ្សាច់លក់ នៅច្រកក្អមសំណរ មានស្រុក
កំណើតនៅខេត្ដកំពត រីឯម៉ូតូរងគ្រោះ ម៉ាកស្មាសពណ៌ខៀវ គ្មានស្លាកលេខ ចំណែករថយន្ដបង្កហេតុមិន
ស្គាល់ម៉ាក បើករត់បាត់ពីកន្លែងកើតហេតុ ។

សាកី្សបានបន្ដថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះ ធ្វើដំណើរក្នុងទិសដៅពីលិចមក
កើត លុះមកដល់ចំណុច កើតហេតុ មុខបុរីសុភមង្គល ក៏ស្រាប់តែឃើញរថយន្ដបង្កហេតុបើកមកពីទិសខាង
ជើង ទៅត្បូងយ៉ាងលឿនវា រថយន្ដមួយគ្រឿងទៀតនៅខាងមុខ ហើយក៏បានរេចង្កូតចូលទៅចំណីផ្លូវរបស់
ម៉ូតូ បានបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹងថែម ទាំងកិនក្បាលជនរងគ្រោះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹង
កន្លែងកើតហេតុ បន្ទាប់ពីដឹងថា បានបុកជនរងគ្រោះហើយនោះ អ្នកបើកបររថយន្ដបង្កហេតុក៏បានបន្ថែម
ល្បឿនបើកគេចមកក្រុងភ្នំពេញ បាត់ស្រមោល ។
អានបនែ្ថម
ស្រវឹងស្រាបើកឡានបុកម៉ុតូ
DAP News
Saturday, 11 July 2009 09:28
TidæPaBenAkEnøgeRKaHfñak;cracrN_ nigrUbtUcGñkebIkbr

ya:gehacNas; mnusScMnYnBIrnak;)anrgrbYsF¶n;mñak;Cam©as;m:UtU nigmñak; eTotEdlrYmdMeNIrkñúgrfynþ bgáRtUv)anRbCaBlrdænaMKña etagnigelIkecjBIkñúgrfynþdwkbBa¢Únmkkan;mnÞIreBTü edIm,IeFVIkarseRgÁaHCIvit xN³ EdlrfynþbgáenaHebIkbnþ bukrHTaMgkNþalyb;eRCAeTAelIbegÁalePøIg .

ehtukarN_eRKaHfñak;cra crN_d¾KYr[rn§t;nigjak;sac;xagelIenH )anekIteLIgkal BIevlaema:g23nig40naTI yb;éf¶TI9 Exkkáda qñaM2009 sßitenA cMNucmuxpÞHelx A81 pøÚvshB½n§rusSI PUmiTwkføa sgáat;Twkføa xNÐEsnsux raCFanIPñMeBj . rfynþbgáEdlebIk eTAbukrHbNþal[mnusSrgrbYsnig xUcxatRTBüsm,tþirbs;rdæTaMgyb;xag elIenH ma:ktUyUtama:r:NU BN’TwksmuRT BMumansøakelx EdlebIkbredayburs mñak; ehIy)aneKcxøÜn)at;Pøam² bnÞab; BIekItehturYc ehIyCamYyKñaenHEdr GñkrYmdMeNIrCamYyGñkebIkbrrfynþ )anrgrbYsF¶n; edaysarEtekobCab; enAkñúgrfynþbgáenaH .
nKr)alxNÐEsnsux )an[dwgfa GñkEdlrgrbYsF¶n; enAkñúgrfynþbgá enH KWCamRnþIkgraCGavuFhtßeQµaH va: Nub Gtþelx043848 EteKmindwg fa bursrUbenaHenAGgÁPaBNab¤TIlMenA kñúgsgáat;NaeLIy . cMENkCnrg eRKaH EdlRtUvrfynþbgábukya:geBj TMhwg bNþal[)ak;ePøA eQµaH gan sMGUn ePTRbus Gayu22 qñaM CabuKÁlik Rkumh‘uncMerIn ¬\NTan¦ sñak;enApÞH elx53F pøÚvelx271 PUmiGUrEbkk¥m sgáat;Twkføa xNÐEsnsux nigGñkrYm dMeNIrmñak;eToteQµaH evOn Fara: ePT Rbus Gayu 20qñaM manTIlMenAPUmi)a rayN_ XMu)arayN_ Rsuk)arayN_ extþkMBg;FM ehIyCnrgeRKaHTaMgBIrnak; enH)anCiHm:UtUmYyeRKOgDubKñama:k vIva: BN’exµA Bak;søakelxPñMeBj
1B-2825 .
nKr)albBa¢ak;[dwgfa eRkayBI bukm:UtUCnrgeRKaHbNþal[xUcxatrYc mkrfynþbgáxagelIenH )anRCuleTA buk)ak;begÁalePøIgnigedImek¶akmYy edImEfmeTot bNþal[exÞcmuxnigxøÜn Ég emIlElgyl;Etmþg .
ebItamsakSIenAkEnøgekItehtu)an niyayR)ab;sarB½t’manedImGmអានបន្ថែម

បេក្ខជន​ស្រីឆ្លាតប្រុសឆ្លាត​ពាក់មួក​សុវត្ថិភាព​ទាក់ទាញ​យុវវ័យ

ដោយ ញឹម សុផល
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/07/2009
RFI News

យុវវ័យក្មេងៗ ដែល​កំពុង​ប្រកួតប្រជែង​គ្នា នៅក្នុង​កម្មវិធី ស្រីឆ្លាត​ប្រុសឆ្លាត នៃ​ស្ថានីយ៍​ទូរទស្សន៍ ស៊ី ធី អិន ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ពាក់មួក​សុវត្ថិភាព ដើម្បី​ទាក់ទាញ​យុវវ័យ​ឯទៀត ដែល​និយម​បើកបរ​ម៉ូតូ​ដោយ​ក្បាល​ទទេ។

អ្នក​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ ចរាចរណ៍ ភាគច្រើន​គឺ​ជា​យុវវ័យ ដែល​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ឡើងទៅ ហើយ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ស្ទើរតែ​ទាំងអស់ គឺ​ត្រូវរបួស ត្រង់​ក្បាល។ មូលហេតុ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ប្រទេស​កម្ពុជា នៅតែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ដដែល។

អានបន្ដែម

វិបត្តិសេដ្ខកិច្ចធ្វើអោយការកកស្ទះចរាចរណ៍ថយចុះនៅអាមេរិច

Friday, 10 July 2009 23:10
DAP news

ehtukarN_sÞHcracrN_enAelITIRkug FM²kñúgshrdæGaemrik mankarfycuH KYr[kt;smÁal; edaysarEtvibtiþesdæ kic©eFIV[témøeRbgsaMgeLIgéfø mnusS CaeRcInk¾)anpøas;bþÚrviFIsa®sþeFVIcracrN_ edIm,Ikat;bnßykarcMNayenAkñúgbnÞúk RKYsar.

cracrN_enAkñúgTIRkug Los Angeles mankarl¥RbesIr k¾b:uEnþk¾sßitenAkñúg cMeNamTIRkug EdlmancracrN_ceg¥ót bMputkñúgshrdæGaemrik. kñúgeBlenaH sßanPaBcracrN_enATIRkugv:asIunetan DIsIumankary:ab;yWnCageK TTYllMdab; fñak;TI 2 kñúgcMeNamTIRkugEdlman cracrN_kHsÞHbMput.
tamkarRsavRCav Edl)anRbkas kalBIéf¶TI 8 Exkkáda qñaM 2009 rbs; Rkumb:Uliscracrkñúgrdæticsas; mFüm PaKkñúgmnusSmñak;² EdlebIkrfynþ rg;caMrhUtdl; 36/1 em:ag enAkñúgqñaM 2007 KWmankarfycuHCagqñaM 2006 Edlman 36/6 em:ag ehIykñúgqñaM 2005 mankarkksÞHcracrN_rhUt dl; 37/4 em:ag ehIykarcMNay kñúgkareRbIR)as;eRbgsaMg k¾mankar fycuHBI 2/85 Ban;lanFug enAsl; Et 2/81 Ban;lanFug .
karkksÞHcracrN_RtUv)ankat;bnßyenAshrdæGaemrik KWkñúgqñaM 1991 eBlenaHtémøeRbgsaMgeLIgéfø. Rkum GñkviPaK)anniyayfa eBlenaHcMnYn GñkebIkbrrfynþmankarfycuHy:ag eRcIn EdlminFøab;manBImunmk.
edIm,IsnSMsMéc RbCaCnGaemrikPaK eRcInQb;kareRbIR)as;rfynþpÞal;xøÜn sRmab;eFVIdMeNIr EbrCaCiHrfynþ saFarN³ rfePIøg>>> ehIyeBlenH cracrN_ EdlmankarfycuHeRcInbMput enaH KWenAkñúgrdæ
San Francisco, Atlanta, Chigaco, Dallas-Fort Worth nig Seattle .
GñkÉkeTscracrN_enAkñúgrdætic sas; elak
Tim Lomax )anniyayfa karcracrN_kat;bnßyenHRKan;Et mYyry³kalbeNþaHGasnñEtb:ueNÑaH ehIynwgGacekIneLIgvij kñúgeBl qab;²xagmux eBlesdækic©RKYsar)an l¥RbesIrenaH.
tamkarRsavRCav karsÞHcracrN_ enAGaemrik eFVI[xatbg;TwkR)ak;y:ag eRcInrhUtdl; 87/2 Ban;landuløar kñúgqñaM 2007 ehIymFümPaKkarxat bg;rbs;mnusSmñak;² manrhUtdl; 750 duløar BIkarkksÞHcracrN_enH .
bc©úb,nñenH rdæaPi)alGaemrikkMBug EtrkviFIsa®sþ edIm,IEkERbpøÚveFVIcra crN_ ecosvagkMu[mankarkksÞHCa bnþeTAeTot ehIyKeRmagRtUvcMNay eBlBI 10 eTA 15 qñaM eTIbrYcral;.
អានបន្ថែម

មនុស្ស​ច្រើន​ជាង ៥ នាក់ ក្នុង ១ ថ្ងៃ បាន​សម្លាប់​ដោយ​គ្រោះថ្នាក់​

ដោយ : សិរី​ (ថ្ងៃទី 10 កក្កដា 2009)
CEN News
ភ្នំពេញ: ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស ក្នុង​ខែ​មិថុនា កន្លងទៅនេះ បើ​តាម​របាយ​ការណ៍​របស់​អគ្គស្នងកា​រ​នគរបាល​ជាតិ​ឃើញ​មាន​ការថយចុះ តែ​បើ​គិត​រយៈពេល ៦ ខែ​ដូច​គ្នា​នឹង​ឆ្នាំ​២០០៨ ​រយៈពេល ៦​ខែ​ឆ្នាំ​២០០៩ នេះ មានការ​កើនឡើង​ដល់​ទៅ ២១ ភាគរយ ក្នុង ១ ថ្ងៃ មាន​មនុស្ស​ច្រើនជាង ៥ នាក់​ ត្រូវបាន​ស្លាប់​ដោយ​គ្រោះថ្នាក់ ដែល​កាលពី​ឆ្នាំ​មុន​មាន​តែ ៤ នាក់​ប៉ុណ្ណោះ ។​

​ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​ បាន​និយាយ​ឱ្យដឹង នៅ​ថ្ងៃ​ទី ១០ ​កក្កដា នេះ​ថា យោងតាម​របាយការណ៍​បណ្តោះអាសន្ន​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ស្តីពី​ ស្ថានភាព​គ្រោះថ្នាក់​​ចរាចរ​នៅ​ទូទាំង​ប្រទេស​ក្នុង​ខែមិថុនា កន្លងទៅនេះ មាន​ចំនួន ៤៩៣ លើក បាន​សម្លាប់​មនុស្ស​ចំនួន ១៣៩ នាក់​​របួសធ្ងន់​ចំនួន ៣៨៤ នាក់ និង​របួសស្រាល​ចំនួន ៤២១ នាក់ ។ គ្រោះថ្នាក់​ដែល​បាន​កើតឡើង​មាន​ការចូលរួម​ពី​ម៉ូតូ​​ចំនួន ៤៩២ គ្រឿង រថយន្ត​ធន់​តូច ១៥២ គ្រឿង រថយន្ត​ធន់​ធ្ងន់ ៥៣ គ្រឿង យាន​ផ្សេងៗ​ចំនួន ៣៤ គ្រឿង និង​អ្នក​ថ្មើរជើង​ចំនួន ៦០ នាក់ ។​

​ ចំនួន​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ បើ​ប្រៀបធៀប​ទៅនឹង​ខែ​ឧសភា ឆ្នាំ​២០០៩ កន្លងទៅនេះ ឃើញ​មាន​​ការថយចុះ ។ កាលពី​ខែ​មុននេះ គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន ៥៣៤ លើក បាន​សម្លាប់​មនុស្ស​ចំនួន ២០៥ នាក់​ ​របួសធ្ងន់​ចំនួន ៥២០ នាក់ និង​របួសស្រាល​ចំនួន ៦២៣ នាក់ ហើយ​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​នោះ​មាន​ការចូលរួម​ពី​រថយន្ត​ធន់​តូច ១៨៥ គ្រឿង រថយន្ត​ធន់​ធ្ងន់ ៥៦ គ្រឿង យាន​ផ្សេងៗ ៣៨ គ្រឿង អ្នក​ថ្មើរជើង ៦០ នាក់ និង​​ម៉ូតូ​ចំនួន ៧៣៤ គ្រឿង ។​

​ លោក កែវ សាវិន ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន និង​ជា​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​​ចរាចរ​ផ្លូវគោក​បាន​ និយាយ​អោយដឹង​នៅ​ថ្ងៃ​ទី ១០ កក្កដា ឆ្នាំ​២០០៩ នេះ​ដែរ​ថា ជនរងគ្រោះ​ទាំង​ស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរ​ក្នុង​ខែ​មិថុនា កន្លងទៅនេះ បើ​ធៀប​នឹង​ខែ​ឧសភា​ឃើញ​មាន​ការថយចុះ តែ​ក្នុង​រយៈ​​ពេល ៦​ខែ ឆ្នាំ​២០០៩ នេះ ប្រៀប​ធៀន​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០០៨ ចំនួន​គ្រោះថ្នាក់​ចរាចរ​មានការ​កើន​ឡើង ២១ ភាគរយ និង​ចំនួន​អ្នកស្លាប់​កើនឡើង ៤,៣៦ ភាគរយ ។ រយៈពេល ៦​ខែ ឆ្នាំ​២០០៨ អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​មាន ៦៨៧ នាក់ តែ​នៅក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០០៩ នេះ ចំនួន​អ្នកស្លាប់​មាន​ដល់ ៩២៣ នាក់​ បានន័យថា ក្នុង ១​ថ្ងៃ មាន​មនុស្ស​ច្រើនជាង ៥ នាក់ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ ដែល​កាលពី​ឆ្នាំ​មុន​មាន​តែ​ជាង ៤ នាក់​ប៉ុណ្ណោះ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ ។​

​ តាម​ការកត់ត្រា​របស់​ក្រសួង​សាធារណៈការ​បានបង្ហាញ​ឱ្យឃើញថា គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​សម្គាល់​ឃើញថា មាន​ការកើនឡើង​ចាប់ពី​ឆ្នាំ​២០០០ មក ដោយ​នៅ​ក្នុង​ឆ្នាំ​២០០០ មាន​គ្រោះ​ថ្នាក់​ចរាចរ​កើត​ឡើង​ចំនួន ២.៩៥១ លើក បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ៤០១ នាក់ ។ ឆ្នាំ​២០០១ គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន ២.៦៩៩ លើក បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ៤៥៩ នាក់ ។ ឆ្នាំ​២០០២ គ្រោះថ្នាក់​ចរាចរ​កើតមាន​ឡើង​ចំនួន ៣.៣៣៥ លើក បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ៥៣៥ នាក់ ។ នៅក្នុង​ឆ្នាំ​២០០៣ កើតមាន​ចំនួន ៣.៧៦០ លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ៨២៤ នាក់ ។ ឆ្នាំ​២០០៤ មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន ៤.២៥៥ លើក​ បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ១.០៤២ នាក់ ។ ឆ្នាំ​២០០៥ គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន ៣.៩៥៧ លើក បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន ៩០៤ នាក់ ។ ឆ្នាំ​២០០៦ មាន​គ្រោះថ្នាក់​កើតឡើង​ចំនួន ៤.៩២៧ លើក បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ១.១៥៧ នាក់ ។ ឆ្នាំ​២០០៧ មាន​គ្រោះថ្នាក់​កើតឡើង​ចំនួន ៩.៤៤៩ លើក បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ១.៥៤៥ នាក់ និង ឆ្នាំ​២០០៨ មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន ៦.២១៤ លើក បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ១.៥៧២ នាក់ ។​

​ ដោយ​គ្រោះថ្នាក់​ចរាចរ​បាន​សម្លាប់​មនុស្ស​គ្មាន​ថប​ថយ កាលពី​ថ្ងៃ​ទី ២២ មិថុនា ឆ្នាំ​២០០៩ គណៈ​បញ្ជា​ការដឹកនាំ​បញ្ជា​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង​ជា​សាធារណៈ​មួយ ស្តីពី​ការអនុវត្ត​បទបញ្ញត្តិ​នៃ​ច្បាប់​ចរាចរ​ផ្លូវគោក​ដោយ​មាន​ខ្លឹមសារ​ ថា ក្រោយ​ពី​ច្បាប់​ច​រា​ចរ​ផ្លូវគោក​បាន​ចូល​ជា​ធរមាន​យើង​សង្កេតឃើញថា មាន​បងប្អូន​អ្នកប្រើប្រាស់​ផ្លូវ​ខ្លះ​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ ធ្វើឱ្យ​ស្ថានភាព​ចរាចរ​មាន​ការកកស្ទះ​បង្កឱ្យមាន​គ្រោះថ្នាក់ បាត់បង់​អាយុជីវិត និង​ខូចខាត​ទ្រព្យសម្បត្តិ​គួរឱ្យ​សោកស្តាយ ។ ផ្អែក​តាម​ស្ថានភាព​បែប​នេះ គណៈ​បញ្ជាការ​ដឹកនាំ​បញ្ជា​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវ​គោក ​បាន​ដាក់ចេញ​នូវ​បទបញ្ជា​មួយចំនួន ។​

​ នៅក្នុង​សេចក្តីប្រកាស​ជូនដំណឹង​ដែល​ចុះហត្ថលេខា ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ដឹកនាំ​បញ្ជា​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ ចរាចរ​ផ្លូវគោក​នេះ​ បង្ហាញអោយឃើញ​ទៀតថា ចាប់ពី​ថ្ងៃ​ទី ១ ខែ​សីហា ឆ្នាំ​២០០៩ ខាងមុខនេះ ។​
ពត៍មានពិស្តា

Friday, July 3, 2009

រថយន្ត​លាយ​ស៊ីម៉ង់ត៍ បើក​កិន​អ្នកជិះ​កង់​ស្លាប់​

ដោយ : សុពិសិដ្ឋ (ថ្ងៃទី 2 កក្កដា 2009)
CEN News
ភ្នំពេញ: រថយន្ត​លាយ​ស៊ី​ម៉ង់ត៍​មួយគ្រឿង បាន​បើក​កៀរ​កង់​មួយ​គ្រឿង​ ហើយ​កិន​ពីលើ​បណ្ដាលឲ្យ​អ្នកជិះកង់ស្លាប់​ភ្លាមៗ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន នៅពេល​បើក​គេច​ឡើង​ដល់​កណ្ដាល​ស្ពាន​ថ្មី ។​

​គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ៤០ នាទី​ព្រឹក​ថ្ងៃទី ២ កក្កដា នេះ នៅ​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី ត្រើយ​ខាងលិច​ផ្លូវជាតិ​លេខ ២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​ប៉ូលិស​បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក HYUNDAI លាយ​ស៊ីម៉ង់ត៍ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 5A 0115 បើកបរ​ដោយ​ឈ្មោះ សួន រស្មី ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់​នៅ​ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង (​ប៉ូលិស​ឃាត់ខ្លួន​) ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ង្វៀង យ៉ាំង​ហ៊ុង ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។

​ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ ជិះ​កង់​ម្នាក់ឯង​ពី​ផ្ទះ​តាម​ផ្លូវជាតិ​លេខ ២ ពី​ត្បូង​ទៅ​ជើង ដើម្បី​ធ្វើ​ជាង តុ​-​ទូ នៅ​ម្ដុំ​បឹងត្របែក ។ លុះ​ជិះ​ដល់​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី ស្រាប់តែ​រថយន្ត​លាយ​ស៊ី​ម៉ង់ត៍ បើក​ពីក្រោយ​បត់​ស្ដាំ​ឡើង​ស្ពាន​ក៏កៀរ​កង់​ដួល ហើយ​កិន​ពីលើ​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ ។ រថយន្ត​ដែល​ដឹក​ស៊ីម៉​ង់​ត៍លាយ​រួចហើយ បាន​ព្យាយាម​បើក​ឡើង​ស្ពាន ដល់​ពាក់កណ្ដាល​ស្ពាន​ក៏​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បាន ។​

​រថយន្ត​ និង​កង់​កំពុង​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​មានជ័យ ដោះស្រាយ​តាម​ច្បាប់ ។ ចំណែក​សាកសព​ត្រូវបាន​ក្រុមគ្រួសារ ដឹក​ទៅ​តម្កល់​នៅ​វត្ត​ចាក់អង្រែ​ក្រោម ៕

រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បើក​បុក​ម៉ូតូ ហើយ​កិន​បែក​ក្បាល​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ

ដោយ : សុពិសិដ្ឋ (ថ្ងៃទី 3 កក្កដា 2009)
ភ្នំពេញ: រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​របស់​ក្រុមហ៊ុន LMO3 បាន​បើក​បុក​ម៉ូតូ ហើយ​កិន​បែក​ក្បាល​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ ។ រថយន្ត​បាន​ព្យាយាម​បើក​រត់​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ ទើប​ចត​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួន​បាត់ បន្សល់​ទុក​កម្មក​រលី​ស៊ីម៉ង់ត៍ ២ នាក់ ។​
​
គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​ថ្ងៃទី០៣ កក្កដា នេះ​នៅ​មុខ​ផ្ទះ​លេខ ៥៤៣ ផ្លូវ​លេខ ៣៧១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

​ប៉ូលិស​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ខេង ចាន់​តុលា ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ​រៀន​ភ្លេង​សម័យ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​ចោមចៅ ខណ្ឌដង្កោ ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ICON ពណ៌​បៃតង​ពាក់​ស្លាក​លេខ 1X 6296 ។ ចំណែក​រថយន្ត​បង្ក​ម៉ាក HINO ពណ៌​ផ្ទៃមេឃ អត់​ស្លាក​លេខ ដឹក​ស៊ីម៉ង់ត៍​ពេញ អ្នកបើកបរ​ឈ្មោះ រិទ្ធ ភេទ​ប្រុស អាយុ​ជាង ២០ ឆ្នាំ បាន​រត់គេចខ្លួន នៅសល់​កម្មក​រលី​ស៊ីម៉ង់ត៍ ២ នាក់ ។​

​សាក្សី​និយាយថា មុន​កើតហេតុ​រថយន្ត​ និង​ម៉ូតូបើក​ស្រប​ទិស​គ្នាតាម​ផ្លូវ​លេខ ៣៧១ ពី​លិច​ទៅ​កើត ។ លុះដល់​ចំណុច​ខាងលើ​ក៏​ប៉ះ​ចង្កូត​ម៉ូតូ​បណ្ដាលឲ្យ​ជន​រងគ្រោះ​ដួល​ទៅលើ​ ថ្នល់ ។ ទោះបី​ជនរងគ្រោះ​ពាក់មួក​សុវត្ថិភាព​ក៏ដោយ ប៉ុន្តែ​ដោយ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ធ្ងន់​ពេក បាន​កិន​ក្បាល​ជនរងគ្រោះ​នឹង​កង់​ក្រោយ​បែកក្បាល​សំប៉ែត​រាបនឹង​ថ្នល់​ ស្លាប់​ភ្លាម​តែម្ដង ។ ម៉ូតូ​ខូចខាត​បន្ដិចបន្ដួច​ប៉ុណ្ណោះ ព្រោះ​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ម្ខាង ។ ចំណែក​រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ពី​កន្លែងកើតហេតុ​ចម្ងាយ​ប្រមាណ​មួយ​ គីឡូម៉ែត្រ ក៏​បើក​គេច​ចូល​ការដ្ឋាន​ចាក់​សសរ​គ្រឹះ​ចត​ចោល ហើយ​រត់​គេច​បាត់ ។​

​រថយន្ត​ និង​ម៉ូតូ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិសខណ្ឌមានជ័យ ។ សព​យុវជន ខេង ចាន់​តុលា ក្រុមគ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Smart boys and girl CTN promote road safety, protect your life wear helmet


















Smart boys and girls promote helmet



Thursday, July 2, 2009

នៅពេល​ការធ្វើ​ពាណិជ្ជកម្ម​ខ្វះ​ក្រមសីលធម៌ កម្ពុជា​ក្លាយទៅជា​ប្រទេស​នៃ​គ្រឿង​ស្រវឹង​

ដោយ : សិរី​ (ថ្ងៃទី 27 មិថុនា 2009)
CEN News
ភ្នំពេញ: ការនិយម​ទទួលទាន​ស្រា​បៀរ និង​ស្រា​បាន​បង្ហាញ​ឱ្យឃើញ​ពី​និន្នាការ​កើនឡើង​ជា លំដាប់​នៅពេល​បណ្តាញ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​បើកចំហ​ដោយ​សេរី​នូវ​ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ស្រា​បៀរ និង​ស្រា ដែល​មាន​ការ​បំប៉ោង​ពី​គុណ​លើស​ពី​ការពិត ។​

​ មន្ត្រី​ជំនាញ​សុខាភិបាល​មួយរូប​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​បែប​អនាមិក​ថា “ ខ្ញុំ​ឱ្យ​សួរ​ទៅ​អ្នក​ផ្សាយពាណិជ្ជកម្ម​គេ​កំពុង​រិះគន់​ខ្លាំង​មែនទែន អស្ចារ្យ​យ៉ាង​ហើយ ខ្ញុំ​អត់​ដឹង​ធ្វើ​យ៉ាងម៉េច​នោះទេ ” ។ មន្ត្រី​រូប​នោះ​បាន​បន្តថា “ ខ្ញុំ​គិតថា គ្រប់​មជ្ឈដ្ឋាន​រួមទាំង​អ្នក​ផ្សាយ​គួរតែ​គិតថា ការផ្សព្វផ្សាយ​មាន​ប្រយោជន៍​អី ប៉ះពាល់​ដល់​អ្នក​ណា ” ។​

​ មន្ត្រី​ដដែល​បាន​និយាយ​ដោយ​ខឹងសម្បា​រថា “ ការផ្សាយ​បាន​លុយ​គេ​មិន​គិត​ពី​សុខភាព​ប្រជាជន​ទេ ការផ្សាយ​ពន្លើស​អ្វី​ជា​ការពិត គឺ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ” ។​

​ លោក​វេជ្ជបណ្ឌិត លឹម ថៃ​ហាង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​នៃ​ក្រសួង​សុខាភិបាល បាន​មានប្រសាសន៍​ឱ្យដឹង​កាលពី​រសៀល​ថ្ងៃ ២៦ ខែមិថុនា កន្លងទៅ​ថា ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល យើង​បាន កំពុង​អនុវត្ត​គោលនយោបាយ និង​សេចក្តីណែនាំ​ទាក់ទង​ទៅនឹង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម គ្រឿង​ស្រវឹង​ទាំងនោះ ។​

​ លោក​បាន​បន្តថា “ ការផ្សព្វផ្សាយ​ទាំងនោះ គួរ​គិត​ពី​សុខភាព​ប្រជាពលរដ្ឋ​មិន​ត្រូវ​ផ្សាយ​លើស​ពី​ការពិត​នោះទេ ។ ការផ្សាយ​គួរ​ស្ថិតក្នុង​កម្រិត​ណាមួយ​ដើម្បី​លក់ដាច់ ប៉ុន្តែ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ ” ។​

​ លោក​បាន​បន្ថែមទៀតថា ទោះជា​យ៉ាងណា​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មួយ​អាចធើ្វឱ្យ​បាយ​ ឆ្ងាញ់ ប៉ុន្តែ​បើ​លើស​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លួនឯង និង​អ្នក​ដទៃ ។​

​ អ្វី​ដែល​ជា​ប្រតិកម្ម​ពី​សំណាក់​យុវវ័យ​នោះ កញ្ញា ពុទ្ធី រ័ត្ន អ្នកសម្របសម្រួល​ក្រុមប្រឹក្សា​យុវជន​កម្ពុជា បាន​និយាយថា ការ​ទទួលទាន​ស្រា​បៀ​រ និង​ស្រា​កើតមាន​គ្រប់​កន្លែង​ដែល​អ្នក​ទទួល ទាន​ភាគច្រើន​ជា​បុរស ។ កញ្ញា​បាន​បន្តថា មូលហេតុ​ដែល​ចូលចិត្ត​ទទួលទាន​បុរស​គិតថា ពេល​ជួប​គ្នា​យក​ស្រា​មក​ផឹក​ដើម្បី​សប្បាយ ។ ប៉ុន្តែ​យើង​អាច​យក​ការជជែក​គ្នា​លេង និង​ការពិភាក្សា​បញ្ហា​អ្វីមួយ ជា​ការសប្បាយ​ជំនួស​ស្រា​វិញ ។​

​ កញ្ញា រ័ត្ន បាន​បន្ថែមថា “ ការប្រើប្រាស់​គ្រឿង​ស្រវឹង​មិនមែន​ជា​ការប្រសើរ​នោះទេ ព្រោះថា ការ​ទទួលទាន​ជ្រុល​អាច​បង្ក​ឱ្យមាន​អំពើ​ហិង្សា អាចមាន​គ្រោះថ្នាក់​នៅ​ពេល​បើកបរ ព្រោះ​នៅពេល​គាត់​ស្រវឹង​ធ្វើឱ្យ​បាត់បង់​ការគ្រប់គ្រង​ខ្លួនឯង ” ។​

​ និយាយ​ដល់​ការកើនឡើង​នៃ​យុវជន​សេព​គ្រឿង​ស្រវឹង​នោះ កញ្ញា ពុទ្ធី រ័ត្ន បានឱ្យដឹងថា “ ខ្ញុំ បាន​ឃើញ​នូវ​និន្នាការ​កើនឡើង​នូវ​ក្រុមយុវជន​ផឹក​គ្រឿង​ស្រវឹង​នៅ​ទីក្រុង និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដែល​ពួកគេ​ភាគច្រើន​អាយុ​ក្រោម ៣០​ឆ្នាំ ” ។​

​ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ត្រូវបាន​រាយការណ៍​ជាច្រើន​នៅក្នុង​គ្រោះថ្នាក់​ ចរាចរ​តាម​ដងផ្លូវ នៅក្នុង​ប្រទេស​ស្ទើរតែ​រៀងរាល់ថ្ងៃ ។​

​ លោក មាស ចាន់​ឌី មន្ត្រី​កម្មវិធី​សុវត្ថិភាព​ចរ​រាចរ​ណ៍ នៃ​អង្គការ​ជនពិការ​អន្តរជាតិ​បែ​ល​ហ្សិក បាន​មានប្រសាសន៍​ឱ្យដឹងថា កាលពី​ឆ្នាំ ២០០៨ អ្នកបើកបរ​ដោយ​មាន​ទទួលទាន​គ្រឿង​ស្រវឹង​មាន របួស​ចំនួន ២៥.៧៩៦ នាក់ និង​ស្លាប់ ១.៦៣៨ នាក់ ក្នុងនោះ​បង្ក​ដោយ​គ្រឿង​ស្រវឹង​មាន​ចំនួន ១៤ ភាគរយ ស្មើ ១.៤៨៨ លើក ។​

​ លោក​បាន​បន្តថា ចំណែក​អ្នករងគ្រោះ​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​មាន​ចំនួន ៣.៤២០ នាក់ ដែល​រងគ្រោះ​ស្លាប់ និង​របួស ។ លោក​បាន​បន្ថែមថា អ្នក​ដែល​ជិះ​ម៉ូតូ​ដែល​ជាប់​ពាក់ ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​មាន​ចំនួន ៣.១៤៧ នាក់ និង​អ្នកបើកបរ​រថយន្ត​មាន​ពាក់ព័ន្ធ​គ្រឿង​ស្រវឹង​មាន ចំនួន ១៥៤ ករណី ។​

​ ជួប​ជាមួយ​ក្រុម​យុវជន​ដែល​និយម​គ្រឿង​ស្រវឹង និង​មិន​និយម​ពួកគេ​មាន​ការចាប់អារម្មណ៍ យ៉ាង​ណា​ពី​បញ្ហា​នេះ​នោះ យុវជន គង់ វិចិត្រ ដែល​រៀន​នៅ​វិទ្យាល័យ​បឹងត្របែក បាន​និយាយថា ខ្ញុំ​ធ្លាប់​ផឹក​គ្រឿង​ស្រវឹង​ដូចជា​ស្រា ប៊ីយ៉ែ ម្តងម្កាល​ដែរ​ពេល​មាន​ពិធី​ជួបជុំ​មិត្តភ័​ក្រ ប៉ុន្តែ​វា​មិន​ធ្វើឱ្យ​ខ្ញុំ ញៀន​នោះទេ ។​

​ យុវជន​រូបនោះ​បាន​ទទួល​ស្គាល់​ថា ធ្លាប់​មាន​ពេល​ស្រវឹង​យូរៗ​ម្តង ប៉ុន្តែ​មិន​ដែល​មាន​គ្រោះថ្នាក់​នៅ​ពេល​បើកបរ​នោះ ព្រោះ​គេ​តែងតែ​ប្រុងប្រយ័ត្ន​ជានិច្ច​នៅពេល​ស្រវឹង ។​

​ គង់ វិចិត្រ បាន​បន្តថា ការ​ផឹកស្រា​មិន​ស្រួល​នោះទេ តែ​វា​សប្បាយ​នៅពេល​ជួប​មិត្តភ័​ក្រ ប៉ុន្តែ​ខ្ញុំ​ទទួលស្គាល់ថា ពេល​ផឹក​ស្រវឹង​ខ្លាំង​ម្តងៗ​អាច​ធ្វើឱ្យ​ខូចសុខភាព​ព្រោះ​ពេល​ស្រវឹង​ម្តងៗ ​ខណៈពេល​ស្វាង​ធ្វើឱ្យ​ឈឺក្បាល ឬ ក្រពះ​ជាដើម ។​

​ ប៉ិច ចន្ថា និស្សិត​មួយរូប​ដែល​អះអាង​ថា សិក្សា​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​និយាយ​ឱ្យដឹងថា “ ខ្ញុំ​គិតថា គ្រឿង​ស្រវឹង​មិនមែន​ជា​រឿង​ប្លែក​នោះ​ទេ ហើយ​សម្រាប់​យុវជន​មិន មែន​តែ​ខ្មែរ​ទេ ទាំង​បរទេស ក៏​និយម​ដែរ ប៉ុន្តែ​សំខាន់​អ្នក​ទទួល​ទាន​អាច​គិតថា ផឹក​កម្រិត​ណា​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ដើម្បី​បង្ការ​គ្រោះ​ថ្នាក់ ” ។​

​ ប៉ិច ចន្ថា បាន​អះអាង​ថា មិនដែល​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ផឹកស្រា​នោះទេ ប៉ុន្តែ​គេ​មាន​មិត្តភ័​ក្រ​ធ្លាប់ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។​

​ ស៊ិន នារី​រតន៍ រៀន​នៅ​វិទ្យាល័យ​ទួល​ទំពូង បាន​និយាយ​ឱ្យដឹងថា នាង​មិន​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ទេ ប៉ុន្តែ​នាង​ធ្លាប់​ឃើញ​មិត្តភ័​ក្ររៀន​សាលា​ជាមួយគ្នាផឹ​ក ។ នាង​បាន​និយាយ​បន្តថា សម្រាប់​ប្រពៃណី​ខ្មែរ​ស្ត្រី​ផឹកស្រា​មិន​ល្អ​នោះទេ ហើយ​ស្រា​មិនមាន​អ្វី​ឆ្ងាញ់​នោះទេ តាមមើលទៅ ។​

​ ស៊ិន នារី​រតន៍ បាន​បន្ថែមថា នាង​ឃើញ​ស្ទើរ​រាល់ថ្ងៃ​នូវ​ក្រុមយុវជន​ផឹក​គ្រឿង​ស្រវឹង ហើយ​ឪពុក​របស់​នាង​ក៏​ធ្លាប់​ផឹក​គ្រឿង​ស្រវឹង​ដែរ ពេល​គាត់​ជួបជុំ​មិត្តភ័​ក្រគាត់ ៕

នៅពេល​ការធ្វើ​ពាណិជ្ជកម្ម​ខ្វះ​ក្រមសីលធម៌ កម្ពុជា​ក្លាយទៅជា​ប្រទេស​នៃ​គ្រឿង​ស្រវឹង​

ដោយ : សិរី​ (ថ្ងៃទី 27 មិថុនា 2009)
CEN News
ភ្នំពេញ: ការនិយម​ទទួលទាន​ស្រា​បៀរ និង​ស្រា​បាន​បង្ហាញ​ឱ្យឃើញ​ពី​និន្នាការ​កើនឡើង​ជា លំដាប់​នៅពេល​បណ្តាញ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​បើកចំហ​ដោយ​សេរី​នូវ​ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ស្រា​បៀរ និង​ស្រា ដែល​មាន​ការ​បំប៉ោង​ពី​គុណ​លើស​ពី​ការពិត ។​

​ មន្ត្រី​ជំនាញ​សុខាភិបាល​មួយរូប​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​បែប​អនាមិក​ថា “ ខ្ញុំ​ឱ្យ​សួរ​ទៅ​អ្នក​ផ្សាយពាណិជ្ជកម្ម​គេ​កំពុង​រិះគន់​ខ្លាំង​មែនទែន អស្ចារ្យ​យ៉ាង​ហើយ ខ្ញុំ​អត់​ដឹង​ធ្វើ​យ៉ាងម៉េច​នោះទេ ” ។ មន្ត្រី​រូប​នោះ​បាន​បន្តថា “ ខ្ញុំ​គិតថា គ្រប់​មជ្ឈដ្ឋាន​រួមទាំង​អ្នក​ផ្សាយ​គួរតែ​គិតថា ការផ្សព្វផ្សាយ​មាន​ប្រយោជន៍​អី ប៉ះពាល់​ដល់​អ្នក​ណា ” ។​

​ មន្ត្រី​ដដែល​បាន​និយាយ​ដោយ​ខឹងសម្បា​រថា “ ការផ្សាយ​បាន​លុយ​គេ​មិន​គិត​ពី​សុខភាព​ប្រជាជន​ទេ ការផ្សាយ​ពន្លើស​អ្វី​ជា​ការពិត គឺ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ” ។​

​ លោក​វេជ្ជបណ្ឌិត លឹម ថៃ​ហាង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​នៃ​ក្រសួង​សុខាភិបាល បាន​មានប្រសាសន៍​ឱ្យដឹង​កាលពី​រសៀល​ថ្ងៃ ២៦ ខែមិថុនា កន្លងទៅ​ថា ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល យើង​បាន កំពុង​អនុវត្ត​គោលនយោបាយ និង​សេចក្តីណែនាំ​ទាក់ទង​ទៅនឹង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម គ្រឿង​ស្រវឹង​ទាំងនោះ ។​

​ លោក​បាន​បន្តថា “ ការផ្សព្វផ្សាយ​ទាំងនោះ គួរ​គិត​ពី​សុខភាព​ប្រជាពលរដ្ឋ​មិន​ត្រូវ​ផ្សាយ​លើស​ពី​ការពិត​នោះទេ ។ ការផ្សាយ​គួរ​ស្ថិតក្នុង​កម្រិត​ណាមួយ​ដើម្បី​លក់ដាច់ ប៉ុន្តែ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ ” ។​

​ លោក​បាន​បន្ថែមទៀតថា ទោះជា​យ៉ាងណា​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មួយ​អាចធើ្វឱ្យ​បាយ​ ឆ្ងាញ់ ប៉ុន្តែ​បើ​លើស​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លួនឯង និង​អ្នក​ដទៃ ។​

​ អ្វី​ដែល​ជា​ប្រតិកម្ម​ពី​សំណាក់​យុវវ័យ​នោះ កញ្ញា ពុទ្ធី រ័ត្ន អ្នកសម្របសម្រួល​ក្រុមប្រឹក្សា​យុវជន​កម្ពុជា បាន​និយាយថា ការ​ទទួលទាន​ស្រា​បៀ​រ និង​ស្រា​កើតមាន​គ្រប់​កន្លែង​ដែល​អ្នក​ទទួល ទាន​ភាគច្រើន​ជា​បុរស ។ កញ្ញា​បាន​បន្តថា មូលហេតុ​ដែល​ចូលចិត្ត​ទទួលទាន​បុរស​គិតថា ពេល​ជួប​គ្នា​យក​ស្រា​មក​ផឹក​ដើម្បី​សប្បាយ ។ ប៉ុន្តែ​យើង​អាច​យក​ការជជែក​គ្នា​លេង និង​ការពិភាក្សា​បញ្ហា​អ្វីមួយ ជា​ការសប្បាយ​ជំនួស​ស្រា​វិញ ។​

​ កញ្ញា រ័ត្ន បាន​បន្ថែមថា “ ការប្រើប្រាស់​គ្រឿង​ស្រវឹង​មិនមែន​ជា​ការប្រសើរ​នោះទេ ព្រោះថា ការ​ទទួលទាន​ជ្រុល​អាច​បង្ក​ឱ្យមាន​អំពើ​ហិង្សា អាចមាន​គ្រោះថ្នាក់​នៅ​ពេល​បើកបរ ព្រោះ​នៅពេល​គាត់​ស្រវឹង​ធ្វើឱ្យ​បាត់បង់​ការគ្រប់គ្រង​ខ្លួនឯង ” ។​

​ និយាយ​ដល់​ការកើនឡើង​នៃ​យុវជន​សេព​គ្រឿង​ស្រវឹង​នោះ កញ្ញា ពុទ្ធី រ័ត្ន បានឱ្យដឹងថា “ ខ្ញុំ បាន​ឃើញ​នូវ​និន្នាការ​កើនឡើង​នូវ​ក្រុមយុវជន​ផឹក​គ្រឿង​ស្រវឹង​នៅ​ទីក្រុង និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដែល​ពួកគេ​ភាគច្រើន​អាយុ​ក្រោម ៣០​ឆ្នាំ ” ។​

​ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ត្រូវបាន​រាយការណ៍​ជាច្រើន​នៅក្នុង​គ្រោះថ្នាក់​ ចរាចរ​តាម​ដងផ្លូវ នៅក្នុង​ប្រទេស​ស្ទើរតែ​រៀងរាល់ថ្ងៃ ។​

​ លោក មាស ចាន់​ឌី មន្ត្រី​កម្មវិធី​សុវត្ថិភាព​ចរ​រាចរ​ណ៍ នៃ​អង្គការ​ជនពិការ​អន្តរជាតិ​បែ​ល​ហ្សិក បាន​មានប្រសាសន៍​ឱ្យដឹងថា កាលពី​ឆ្នាំ ២០០៨ អ្នកបើកបរ​ដោយ​មាន​ទទួលទាន​គ្រឿង​ស្រវឹង​មាន របួស​ចំនួន ២៥.៧៩៦ នាក់ និង​ស្លាប់ ១.៦៣៨ នាក់ ក្នុងនោះ​បង្ក​ដោយ​គ្រឿង​ស្រវឹង​មាន​ចំនួន ១៤ ភាគរយ ស្មើ ១.៤៨៨ លើក ។​

​ លោក​បាន​បន្តថា ចំណែក​អ្នករងគ្រោះ​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​មាន​ចំនួន ៣.៤២០ នាក់ ដែល​រងគ្រោះ​ស្លាប់ និង​របួស ។ លោក​បាន​បន្ថែមថា អ្នក​ដែល​ជិះ​ម៉ូតូ​ដែល​ជាប់​ពាក់ ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​មាន​ចំនួន ៣.១៤៧ នាក់ និង​អ្នកបើកបរ​រថយន្ត​មាន​ពាក់ព័ន្ធ​គ្រឿង​ស្រវឹង​មាន ចំនួន ១៥៤ ករណី ។​

​ ជួប​ជាមួយ​ក្រុម​យុវជន​ដែល​និយម​គ្រឿង​ស្រវឹង និង​មិន​និយម​ពួកគេ​មាន​ការចាប់អារម្មណ៍ យ៉ាង​ណា​ពី​បញ្ហា​នេះ​នោះ យុវជន គង់ វិចិត្រ ដែល​រៀន​នៅ​វិទ្យាល័យ​បឹងត្របែក បាន​និយាយថា ខ្ញុំ​ធ្លាប់​ផឹក​គ្រឿង​ស្រវឹង​ដូចជា​ស្រា ប៊ីយ៉ែ ម្តងម្កាល​ដែរ​ពេល​មាន​ពិធី​ជួបជុំ​មិត្តភ័​ក្រ ប៉ុន្តែ​វា​មិន​ធ្វើឱ្យ​ខ្ញុំ ញៀន​នោះទេ ។​

​ យុវជន​រូបនោះ​បាន​ទទួល​ស្គាល់​ថា ធ្លាប់​មាន​ពេល​ស្រវឹង​យូរៗ​ម្តង ប៉ុន្តែ​មិន​ដែល​មាន​គ្រោះថ្នាក់​នៅ​ពេល​បើកបរ​នោះ ព្រោះ​គេ​តែងតែ​ប្រុងប្រយ័ត្ន​ជានិច្ច​នៅពេល​ស្រវឹង ។​

​ គង់ វិចិត្រ បាន​បន្តថា ការ​ផឹកស្រា​មិន​ស្រួល​នោះទេ តែ​វា​សប្បាយ​នៅពេល​ជួប​មិត្តភ័​ក្រ ប៉ុន្តែ​ខ្ញុំ​ទទួលស្គាល់ថា ពេល​ផឹក​ស្រវឹង​ខ្លាំង​ម្តងៗ​អាច​ធ្វើឱ្យ​ខូចសុខភាព​ព្រោះ​ពេល​ស្រវឹង​ម្តងៗ ​ខណៈពេល​ស្វាង​ធ្វើឱ្យ​ឈឺក្បាល ឬ ក្រពះ​ជាដើម ។​

​ ប៉ិច ចន្ថា និស្សិត​មួយរូប​ដែល​អះអាង​ថា សិក្សា​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​និយាយ​ឱ្យដឹងថា “ ខ្ញុំ​គិតថា គ្រឿង​ស្រវឹង​មិនមែន​ជា​រឿង​ប្លែក​នោះ​ទេ ហើយ​សម្រាប់​យុវជន​មិន មែន​តែ​ខ្មែរ​ទេ ទាំង​បរទេស ក៏​និយម​ដែរ ប៉ុន្តែ​សំខាន់​អ្នក​ទទួល​ទាន​អាច​គិតថា ផឹក​កម្រិត​ណា​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ដើម្បី​បង្ការ​គ្រោះ​ថ្នាក់ ” ។​

​ ប៉ិច ចន្ថា បាន​អះអាង​ថា មិនដែល​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ផឹកស្រា​នោះទេ ប៉ុន្តែ​គេ​មាន​មិត្តភ័​ក្រ​ធ្លាប់ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។​

​ ស៊ិន នារី​រតន៍ រៀន​នៅ​វិទ្យាល័យ​ទួល​ទំពូង បាន​និយាយ​ឱ្យដឹងថា នាង​មិន​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ទេ ប៉ុន្តែ​នាង​ធ្លាប់​ឃើញ​មិត្តភ័​ក្ររៀន​សាលា​ជាមួយគ្នាផឹ​ក ។ នាង​បាន​និយាយ​បន្តថា សម្រាប់​ប្រពៃណី​ខ្មែរ​ស្ត្រី​ផឹកស្រា​មិន​ល្អ​នោះទេ ហើយ​ស្រា​មិនមាន​អ្វី​ឆ្ងាញ់​នោះទេ តាមមើលទៅ ។​

​ ស៊ិន នារី​រតន៍ បាន​បន្ថែមថា នាង​ឃើញ​ស្ទើរ​រាល់ថ្ងៃ​នូវ​ក្រុមយុវជន​ផឹក​គ្រឿង​ស្រវឹង ហើយ​ឪពុក​របស់​នាង​ក៏​ធ្លាប់​ផឹក​គ្រឿង​ស្រវឹង​ដែរ ពេល​គាត់​ជួបជុំ​មិត្តភ័​ក្រគាត់ ៕

Tuesday, June 30, 2009

របាយការណ៍គ្រោះថ្នាក់ចរាចរ ប្រចាំសប្តាហ៍ក្នុងខណ្ឌដង្កោ

ដោយ​: សុផល 29/ 06 / 2009
ksn-news
ករណីគ្រោះថ្នាក់ចរាចរកើតមានឡើងដោយឥតឈប់ឈរបណ្តាលមកពីការបើកបររបស់អ្នកដំណើរ
មិនគោរពច្បាប់បណ្តាលឲ្យគ្រោះថ្នាក់នេះ វាមិនមែនមានតែក្នុងខណ្ឌដង្កោមួយប៉ុណ្ណោះទេ គឺគ្រប់បណ្តាខណ្ឌ
ទាំងអស់ក្នុង ភ្នំពេញតែម្តង ។

មន្ត្រីប៉ូលិសចរាចរមួយរូបទទួលបន្ទុកបូកសរុបការងារគ្រោះថ្នាក់ចរាចរក្នុងខណ្ឌដង្កោបានឲ្យដឹងថា
របាយ ការណ៍គ្រោះថ្នាក់ចរាចរពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ពីមួយខែទៅមួយខែគឺមិនមានតុល្យភាពស្មើ
គ្នាទេ ។ ជាក់​ស្តែងនៅក្នុងសប្តាហ៍នេះ​ គិតចាប់តាំងពីថ្ងៃទី២០-២៧ ខែមិថុនា ឆ្នាំ២០០៩ មានគ្រោះថ្នាក់ចរា
ចររហូតដល់ទៅ៤ករណី បានបណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ចំនួន៣នាក់ ។

មន្ត្រីប៉ូលិសរូបនោះបានបន្ថែមថា ក្នុងគ្រោះថ្នាក់ចរាចរ៤លើកនេះ គេសង្កេតឃើញថា ម៉ូតូបុកគ្នាជា
មួយនឹង ម៉ូតូ១ករណី, រថយន្តតូចនិងម៉ូតូ១ករណី, រថយន្តធំនិងម៉ូតូ១ករណី, រថយន្តធំនិងម៉ូតូកង់បី១ករណី
។ ទាំងបួនករណី ខាងលើនេះ បានបណ្តាលឲ្យមនុស្សស្លាប់និងរបួសធ្ងន់រហូតដល់ទៅ៥នាក់ ។

លោកបានបញ្ជាក់ថាមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរនេះកើតឡើង វាមានហេតុផលជា
ច្រើនមាន ដូចជា បើកបរលឿនហួសកំណត់ចំនួន២លើក, បើកបរមិនគោរពសិទ្ធិជាអាទិភាព១លើក និងបើ
កបរប្តូរគន្លងផ្លូវ១ លើកសរុបសេចក្តីមកប្រការនាំឲ្យមានគ្រោះថ្នាក់នេះ ដោយសារតែចំណុចបីខាងលើនេះ
ឯង ៕

របាយការណ៍គ្រោះថ្នាក់ចរាចរ ប្រចាំសប្តាហ៍ក្នុងខណ្ឌដង្កោ

ដោយ​: សុផល 29/ 06 / 2009
ksn-news
ករណីគ្រោះថ្នាក់ចរាចរកើតមានឡើងដោយឥតឈប់ឈរបណ្តាលមកពីការបើកបររបស់អ្នកដំណើរ
មិនគោរពច្បាប់បណ្តាលឲ្យគ្រោះថ្នាក់នេះ វាមិនមែនមានតែក្នុងខណ្ឌដង្កោមួយប៉ុណ្ណោះទេ គឺគ្រប់បណ្តាខណ្ឌ
ទាំងអស់ក្នុង ភ្នំពេញតែម្តង ។

មន្ត្រីប៉ូលិសចរាចរមួយរូបទទួលបន្ទុកបូកសរុបការងារគ្រោះថ្នាក់ចរាចរក្នុងខណ្ឌដង្កោបានឲ្យដឹងថា
របាយ ការណ៍គ្រោះថ្នាក់ចរាចរពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ពីមួយខែទៅមួយខែគឺមិនមានតុល្យភាពស្មើ
គ្នាទេ ។ ជាក់​ស្តែងនៅក្នុងសប្តាហ៍នេះ​ គិតចាប់តាំងពីថ្ងៃទី២០-២៧ ខែមិថុនា ឆ្នាំ២០០៩ មានគ្រោះថ្នាក់ចរា
ចររហូតដល់ទៅ៤ករណី បានបណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ចំនួន៣នាក់ ។

មន្ត្រីប៉ូលិសរូបនោះបានបន្ថែមថា ក្នុងគ្រោះថ្នាក់ចរាចរ៤លើកនេះ គេសង្កេតឃើញថា ម៉ូតូបុកគ្នាជា
មួយនឹង ម៉ូតូ១ករណី, រថយន្តតូចនិងម៉ូតូ១ករណី, រថយន្តធំនិងម៉ូតូ១ករណី, រថយន្តធំនិងម៉ូតូកង់បី១ករណី
។ ទាំងបួនករណី ខាងលើនេះ បានបណ្តាលឲ្យមនុស្សស្លាប់និងរបួសធ្ងន់រហូតដល់ទៅ៥នាក់ ។

លោកបានបញ្ជាក់ថាមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរនេះកើតឡើង វាមានហេតុផលជា
ច្រើនមាន ដូចជា បើកបរលឿនហួសកំណត់ចំនួន២លើក, បើកបរមិនគោរពសិទ្ធិជាអាទិភាព១លើក និងបើ
កបរប្តូរគន្លងផ្លូវ១ លើកសរុបសេចក្តីមកប្រការនាំឲ្យមានគ្រោះថ្នាក់នេះ ដោយសារតែចំណុចបីខាងលើនេះ
ឯង ៕