ដោយ : សុពិសិដ្ឋ
ភ្នំពេញ: បុរសម្នាក់បានផ្ទុះក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២១ ធ្នូ នេះ នៅចំណុចស្ពានថ្មចំការដូង មុខផ្ទះលេខ២៣៧ ស្ថិតផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈពេលរថយន្តបង្កនិងម៉ូតូបើកបញ្ច្រាសទិសគ្នា ប៉ះដៃចង្កូតម៉ូតូដូល ឡានកិនបែកក្បាលតែម្តង។
អ្នកស្លាប់មានឈ្មោះសុខ ហេង អាយុ៣១ឆ្នាំ ជាកម្មករសំណង់ស្នាក់នៅភូមិ-ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម បានផ្ទុះក្បាលស្លាប់ ។
ចំណែករថយន្តបង្កម៉ាក Mitsubishi ពណ៌ស ស្លាក់លេខ ក ០២៤០ ភព២ កុងតឺន័រសណ្តោងរ៉ឺម៉ក ជាកម្មសិទ្ធិក្រុមហ៊ុនក្បឿងស៊ីផេកម៉ូរៀ សញ្ញារូបដំរី តៃកុងឡានរត់បាត់ នៅសល់តែព្រួឡាន ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូបើកតាមផ្លូវមុនីរ៉េត ពីជើង ទៅត្បូង ចំណែកឯឡានបើកច្រាសទិសគ្នា ។លុះមកដល់កន្លែងកើតគ្រោះថ្នាក់ដៃចង្កូតម៉ូតូបើកប៉ះឡាន បណ្តាលឲ្យដូលចូលក្រោមឡានកិនផ្ទុះក្បាលស្លាប់។ រថយន្តបានព្យាយាមបើករត់ដល់មុខប៉េអឹមក្រុង ទើបចាប់បាន ហើយតៃកុងរត់គេចខ្លួនបាត់ ។
គូបញ្ជាក់ថា កន្លែងគ្រោះថ្នាក់ខាងលើកាលពីថ្ងៃទី១៩ វិច្ឆិកា ២០១០ មានករណីឡានកុងតឺន័របុកនារី២នាក់ស្លាប់ភ្លាមៗម្តងរួចមកហើយ, ហើយប្រជាពលរដ្ឋដែលរស់នៅកន្លែងនោះបាននិយាយថា ទីនេះក្លាយជាកន្លែងជើងកបមួយគូឲ្យភ័យខ្លាច ។
Talk:European people (disambiguation)
-
Adding {{Old prod}}
← Previous revision Revision as of 18:15, 21 September 2025
Line 1: Line 1:
{{Old prod|nom=Pppery|nomdate=2025-09-21}}
== "[[:Euro...
1 hour ago
No comments:
Post a Comment