Tuesday, April 28, 2009

បើករថយន្ត​កៀរ​របាំង​ដែក​កំណត់​កម្ពស់​បោក​ត្រូវ​ក្បាល​ស្លាប់​ម្នាក់

ដោយ : សុ​ពិ​សិដ្ឋ (ថ្ងៃទី 27 មេសា 2009)

​ភ្នំពេញ​: យុវជន​ម្នាក់​ជិះ​លើ​រថយន្ត​កូរ៉េ បែរមុខ​ទៅក្រោយ ហើយ​បោក​ត្រូវ​ក្បាល នឹងរ​បាំង​ដែក​កំណត់​កម្ពស់ បណ្តាលឲ្យ​ស្លាប់​មួយ​រំពេច ។ រី​ឯ​យុវជន​ម្នាក់​ទៀត​ដែល​អង្គុយ​ទន្ទឹមគ្នា បែរ​ទៅ​មុខ បាន​ឱន​រួចផុត​ពី​គ្រោះថ្នាក់​ធំ ។​

​ ហេតុ​ការណ៍គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ១០ ព្រឺ​ក​ថ្ងៃទី ២៧ មេសា​នេះ ស្ថិត​នៅ​ចំណុច​បា​រ៉ាស់​ដែល​កំណត់ក​ម្ព​ស់កាត់​ទទឹងផ្លូវ តាម​បណ្តោយ​ផ្លូវចម្ការដូង សង្កាត់​ជើងឯក ខណ្ឌដង្កោ ។​

​ ប៉ូលិស​មូលដ្ឋាន​បាន​និយាយថា យុវជន​រងគ្រោះ​ឈ្មោះ ម៉ន វ៉ា អាយុ ២០ឆ្នាំ ​មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ក្រាំង​ស្ករ ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្តង ។ រថយន្ត​ដែល​បើក​​បណ្តាល​ឲ្យគ្រោះថ្នាក់​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ គ ៩៨០៦ ភព​២ បើកបរ​ដោយ​ឈ្មោះ ប៉ាល់ ហេង ភេទ​ប្រុស អាយុ ៣៤ឆ្នាំ មាន​ទីលំនៅ​ស្រុក​ចន្ទ្រា ខេត្ត​ព្រៃវែង ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ។​

​ ប្រភព​ដដែល​បន្តថា មុន​កើតហេតុ​រថយន្ត​បាន​បើកបរ​តាមផ្លូវចម្ការ​ដូង​ពី​ជើង​ទៅ​ត្បូង ដោយ​ជនរងគ្រោះ និង​ឈ្មោះ ថា ដា ភេទ​ប្រុស អាយុ ២១ឆ្នាំ អ្នក​រស់នៅ​ភូមិ​ជាមួយគ្នា ជិះ​នៅលើ​ដំបូល​រថយន្ត ។ ជនរងគ្រោះ​អង្គុយ​បែរមុខ​ទៅក្រោយ​រថយន្ត ចំណែក​ឈ្មោះ ថា ដា បែរ​ទៅ​ខាង​មុខ ។ លុះ​រថយន្ត​បើក​ទៅដល់​បា​រ៉ា​ស់ដែក​កាត់​ទទឹង​ផ្លូវ ឈ្មោះ ថា ដា ឱន​ចុះ​ក្រោម​ទាន់​រួចផុត​ពី​គ្រោះថ្នាក់ ។ រីឯ​ជនរងគ្រោះ​អង្គុយ​បែរមុខ​ទៅក្រោយ ក៏​បោក​ត្រូវ​ក្បាល​ផ្កាប់មុខ ធ្លាក់​ពី​លើ​រថយន្ត​ស្លាប់​តែ​ម្ដង ។ ករណី​នេះ​ប៉ូលិស​បាន​ឃាត់​រថយន្ត និង​អ្នកបើកបរ ហើយ​កំពុង​ទំនាក់ទំនង​ទៅ​បងប្អូន​សព​យក​ទៅ​ធ្វើបុណ្យ ។

​ ប្រភព​ដដែល​បានឲ្យដឹងថា នៅ​ចំណុច​បា​រ៉ាស់ដែ​លកាត់​ទទឹង​ផ្លូវកំណ​ត់​កម្ពស់ 2,70 ម៉ែត្រ​ធ្លាប់មាន​គ្រោះ​បែបនេះ​ញឹកញាប់ បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៧ នាក់ និង​របួស ៤ នាក់ បើ​គិត​ចាប់ពី​ដើម​ឆ្នាំ ២០០៨ មកដល់​បច្ចុប្បន្ន ៕

No comments: