បុរសម្នាក់មានអ្នករួមដំណើរ ៣ នាក់ទៀត ដែលគេស្រវឹងស្រាជោគជាំ បានបើករថយន្ដបុកស្ដុប និងបង្គោលភ្លើងដួលរលំខ្ទេចខ្ទី ហើយទុករថយន្ដចោល នាំគ្នារត់គេចអស់ ។
គ្រោះថ្នាក់ខាងលើកើតឡើងកាលពីវេលាម៉ោង ១១ និង ៣៥ នាទី យប់ថ្ងៃទី ២៦ មេសា នៅចំណុចផ្លូវ ២៧១ មុខផ្ទះលក់គ្រឿងសំណង់ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ប៉ូលិសនិយាយថា រថយន្ដបង្កម៉ាកតូយូតាកាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាក់លេខភ្នំពេញ ២K ៥៥២៣ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ហើយមានមនុស្សប្រុសស្រី ៣ នាក់ទៀត រួមដំណើរជាមួយ ។
នៅមុនពេលកើតហេតុគេឃើញរថយន្ដបើកតាមផ្លូវ ២៧១ ពីជើងទៅត្បូងយ៉ាងលឿន ហើយជ្រុលបុកបង្គោលស្ដុប និងបង្គោលបំភ្លឺផ្លូវបាក់រលំខ្ទេចខ្ទី ។ ចំណែករថយន្ដក៏ខូចផ្នែកខាងមុខ
ត្រូវបានប៉ូលិសស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ។
រហូតមកដល់រសៀលថ្ងៃទី ២៧ មេសា នេះ ម្ចាស់រថយន្ដ ឬអ្នកបើកបររថយន្ដពុំទាន់ឃើញចូលខ្លួនមកដោះស្រាយនៅឡើយ ៕
At runtime
-
execution is runtime
← Previous revision Revision as of 15:49, 8 January 2026
Line 1: Line 1:
#REDIRECT [[Execution (computing)#Runtime]]
#REDIRECT [[Ex...
43 minutes ago

No comments:
Post a Comment