Showing posts with label ​គ្រោះថ្នាក់ចរាចរណ៌. Show all posts
Showing posts with label ​គ្រោះថ្នាក់ចរាចរណ៌. Show all posts

Thursday, April 8, 2010

គ្រោះថ្នាក់ចរាចរណ៍ខែមីនាសម្លាប់មនុស្ស ១៥៣នាក់នៅកម្ពុជា

មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមីនា នៅទូទាំងប្រទេស
បានសម្លាប់មនុស្ស ១៥៣នាក់ ហើយបើប្រៀបធៀបនឹងខែកុម្ភៈ ចំនួនគ្រោះថ្នាក់
បានកើនឡើង ប៉ុន្តែអត្រាអ្នកស្លាប់បានថយចុះ។ កញ្ញាទូច រង្សី ធ្វើសេចក្តីរាយ
ការណ៍ពីរាជធានីភ្នំពេញមកថា គ្រោះថ្នាក់ចរាចរណ៍គឺកើតឡើងដោយសារអ្នក
បើកបរមិនគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ។

លោកព្រាប ច័ន្ទវិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាលេខាធិការ
ដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពផ្លូវគោក មានប្រសាសន៍ថា គ្រោះថ្នាក់
ចរាចរណ៍នៅទូទាំងប្រទេសក្នុងខែមីនា ឆ្នាំ២០១០ កន្លងទៅនេះមានចំនួន
៥៣៩ លើក បានសម្លាប់មនុស្ស ១៥៣ នាក់, របួសធ្ងន់ ៥២៦ នាក់ និងរបួស
ស្រាល ៤៧៣ នាក់។ ប្រៀបធៀបទៅនឹងខែកុម្ភៈ គឺកើនឡើងនូវចំនួនគ្រោះថ្នាក់
និងចំនួនជនរងរបួសធ្ងន់ និងស្រាល តែចំនួនអ្នកស្លាប់បានថយចុះ ៧ ភាគរយ ។
គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ មានចំនួន ៥៣៨ លើក បានសម្លាប់មនុស្ស ១៦៤
នាក់, របួសធ្ងន់ ៤៥៧ នាក់ និងរបួសស្រាល ៤៣៣ នាក់ ។

លោកបន្តថា មន្ត្រីសុវត្ថិភាពផ្លូវគោក មានផែនការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
នៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្សព្វផ្សាយ ការអប់រំច្បាប់ចរាចរណ៍ និងប្រើ
កម្លាំងសមត្ថកិច្ច ដើម្បីពង្រឹងការអនុវត្តច្បាប់ នៅតាមផ្លូវសាធារណៈ ។

« សំឡេង »

មន្ត្រីអង្គការជនពិការអន្តរជាតិបែលហ្សិក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍
ដែលកើតមាននៅកម្ពុជា គឺភាគច្រើនអ្នកបើកបរមិនបានគោរពច្បាប់ចរាចរណ៍
បានត្រឹមត្រូវ បើកបរក្នុងភាពស្រវឹង បើកបរមានល្បឿនលឿនហួសការកំណត់
នៃច្បាប់។ នេះមានន័យថា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមាននៅក្នុងប្រទេស
កម្ពុជាកន្លងមក គឺកើតឡើងដោយសារកត្តាមនុស្សខ្លួនឯង ជាជាងគ្រោះថ្នាក់
ដែលកើតពីខុសបច្ចេកទេស នៃគ្រឿងម៉ាស៊ីន និងគ្រោះថ្នាក់ដែលកើតពីកត្តា
ធម្មជាតិ។

លោក ប៉ែន ឃុន អនុប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោក
នៃស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា នៅក្នុងខែមីនា
កន្លងទៅនេះ នៅរាជធានីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣៧
លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ១៣ នាក់, របួសធ្ងន់ ៣៣ នាក់ និង
របួសស្រាល ១៦ នាក់។ ចំនួនគ្រោះថ្នាក់ និងចំនួនអ្នករបួសខាងលើនេះ
បើប្រៀបធៀបទៅនឹងខែកុម្ភៈ ឃើញថាមានការថយចុះច្រើន តែចំនួនជន
រងគ្រោះដល់ស្លាប់មានចំនួនស្មើគ្នា។ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខែកុម្ភៈ
នាទីក្រុងភ្នំពេញ មានចំនួន ៥៧ លើក, របួសធ្ងន់ ៥៧ នាក់ និងរបួស
ស្រាល ៣៤ នាក់៕

អានបន្ថែម

រថយន្ត​ស៊ីម៉ង់ត៍ បំផ្លាញ​ផ្លូវដែល​កំពុង​ស្ថាបនា​ដោយ​កង​វិស្វកម្ម​ពី​ស្រុក​អន្លង់វែង ទៅ​ស្រអែម

កម្ពុជាថ្មី

7-04-2010-dខេត្ត​ឧត្ដរ​មាន​ជ័យ ៖ កំណាត់​ផ្លូវ​លេខ ៦៩B ពី​ស្រុក​អន្លង់​វែង​ដល់​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំ ក្សាន្ត ខេត្ត​ព្រះវិហារ មាន​ចំងាយ​ដី​ជាង​១០០​គីឡូ​ម៉ែត្រ កំពុង​តែ​ស្ថាបនា​ដោយ​កង​វិស្វកម្ម​អគ្គ​បញ្ជា ការ ហើយ​ផ្លូវ 69B នោះ ត្រូវ​ស្ថាបនា​ឡើង​ដោយ​ចាក់​ក្រាល​ថ្ម និង​កៅ​ស៊ូ និង​បាន​ខូច​ខាត​នៅ​ក្នុង​ពេល​កំពុង​ស្ថាបនា ដោយ​មូល​ហេតុ​រថយន្ត​ធំ​ៗ​បាន​ដឹក​ជញ្ជូន​ស៊ីម៉ង់ត៍ ដែល​ផ្ទុក​លើស​ទម្ងន់​តោន​ ដល់​ទៅ​ជាង​៥០​តោន ដែល​មិន​ទាន់​គិត​បូក​ទាំង​ទម្ងន់​រថយន្ត​ផង​នោះ ការ​ដឹក​នោះ​គឺ​ល្មើស​ច្បាប់​ចរាចរ​ជើង​គោក​បាន​កំណត់​តែ​​៣០​តោន​ចុះ​ក្រោម ​ប៉ុណ្ណោះ។

រថយន្ត​ដឹក​ស៊ីម៉ង់ត៍ បណ្ដាល​ឲ្យ​ខូច​ផ្លូវ​ថ្មី​នេះ​មាន​ម៉ាក​ហ៊ីណូ ហ្វុយ​សូ​ជាដើម ហើយ​រថយន្ត ទាំង​នោះ​ជា​ប្រភេទ​រថយន្ត​ធំ(យីឌុប) មាន​ភ្លៅ ក្រោយ​ដល់​ទៅ​៣​កង់​​​ចំនួន​២០​គ្រាប់ បណ្ដោយ​ទ្រុង​ស្មើ​១២,៥​ម៉ែត្រ ​មិន​គិត​ក្បាល​បាន​កំពុង​ដឹក​ជញ្ជូន​ស៊ីម៉ង់ត៍ ពី​ក្រុង​ប៉ោយ​ប៉ែត​ ​ខេត្ត​បន្ទាយ​មានជ័យ និង​ពី​ច្រក​ជាំ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរមានជ័យ​ផង​នោះ បាន​ដឹក​ជញ្ជូន​លើស​ទម្ងន់​តោន​រាប់​សិប ឡាន​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​កាន់​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ។

កាល​ពី​ថ្ងៃទី០៥ ខែ​មេសា ឆ្នាំ​២០១០ មាន​រថយន្ត​ខ្សែ​ធុន​ធំ ដូច​ខាង​លើ​បាន​ធ្វើ​សកម្មភាព​ដឹក ស៊ីម៉ង់ត៍​​បន្ត​កន្ទុយ​គ្នា​បណ្ដាល​ឲ្យ​ផ្លូវ​ខូច​ដោយ​ផ្លូវ​នោះ​កំពុង​ បន្ត​ស្ថាបនា​ បាន​​ចាក់​កៅ​ស៊ូ​ក្រាល​លើ​ផ្លូវ​ថ្នល់ ដោយ​មិន​ទាន់​ស្ងួត ពេល​នោះ​រថយន្ត​ដឹក​ស៊ីម៉ងត៍​មាន​ទម្ងន់​ច្រើន​តោន ធ្វើ​ឲ្យ​កៅស៊ូ​ចាក់ ស្រោច​ផ្លូវ​ថ្នល់​ជាប់​កង់​រថយន្ត​ខូច​ផ្លូវ​រាប់​គីឡូម៉ែត្រ​​ ពេល​នោះ​ត្រូវ​បាន​កង​វិស្វកម្ម​ស្ថាបនា​ផ្លូវ 69B ពី ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ ទៅ​ដល់​ស្រអែម ខេត្ត​ព្រះវិហារ រាយ​ការណ៍​ដល់​សមត្ថកិច្ច មូលដ្ឋាន​ស្រុក​ត្រពាំង​ប្រាសាទ សហការ​កាក់​រថយន្ត​ទាំង​នោះ​ជា​បន្ត​បន្ទាប់ ចាប់​ពី​ម៉ោង​២​និង​៥០ នាទី រសៀល​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០១០ ដើម្បី​ធ្វើ​ការ​អប់​រំ​រួច​ឲ្យ​យក​រថយន្ត​មក​សាង​រំលែក​ហើយ​ព្រមាន​មិន​ឲ្យ ​មាន​ជា​លើក​ទី​២​ទៀត។

សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យ​រថយន្ត​មួយ​ គ្រឿង ​ក្នុង​ចំណោម​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ ទាំង​នោះ ​មាន រថយន្ត​ម៉ាក​ហ៊ីណូ(យីឌុប) ពាក់​ស្លាក​លេខ​ភព៣ B០៣៤២ បើកបរ​ដោយ​ឈ្មោះ យឹម ហូរ​ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ដោយ​រថយន្ត​បាន​ផ្ទុក​បាវ​ស៊ីម៉ង់ត៍​នោះ​នាំ​ចេញ​ពី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឆ្លង​កាត់​ជញ្ជីង​ថ្លឹង​ទម្ងន់ ត្រួត​ពិនិត្យ​នៅ​ក្នុង​លិខិត​មាន​ត្រឹម​តែ​ចំនួន​៣៥​តោន​ប៉ុណ្ណោះ គឺ​ផ្ទុយ​ពី​ការ​ពិនិត្យ​ជាក់​ស្ដែង​របស់​សមត្ថកិច្ច។

លោក​សាន់ រិន ផ្នែក​ជួស​ជុល​ចល័ត​គ្រឿង​ចក្រ​ស្ថាបនា​ផ្លូវ 69B កង​វិស្វកម្ម​អគ្គ​បញ្ជា​ការ​បាន​ប្រាប់​ ភ្នាក់​ងារ​កម្ពុជា​ថ្មី​ដូច្នេះ​ថា នៅ​លើ​កំណាត់​ផ្លូវ​ស្ថាបនា​ថ្មី 69B ដោយ​កង​វិស្វកម្ម ពី​ស្រុក​អន្លង់វែង ដល់​ស្រអែម ខេត្ត​ព្រះវិហារ បាន​ខូច​នៅ​ពេល​កំពុង​កសាង។

ជាក់​ស្ដែង ការ​ដឹក​ជញ្ជូន​ពិត​ជា​មាន​ចេតនា​មិន​អនុវត្ត​ច្បាប់​ចរាចរ​ជើង​គោក​ សំរាប់​ម្ចាស់​រថយន្ត​យ៉ាង​ពិត​ប្រាកដ ហើយ​បើ​មាន​ការ​ពាក់​ព័ន្ធ​ដូច​ខាង​លើ​កង​ វិស្វកម្ម​អគ្គ​បញ្ជា​ការ​និង​អាជ្ញាធរ មូលដ្នាន​បាន​សំណូមពរ​ដល់​អ្នក​ដឹក​ជញ្ជូន មេត្តា​ជួយ​រក្សា​ផ្លូវ​ទាំង​នោះ បើ​មិន​ដូច្នោះ​ទេ ផ្លូវ​ដែល​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន តែង​លើក​ឡើង​ថា​ ផ្លូវ​ជា​សរសៃ​ឈាម តែ​បែរ​ជា​មាន​ផ្លូវ​អស់​លោក​រួម​គំនិត​ជាមួយ​ឈ្មួញ​ដឹក​លើស​តោន​បំផ្លាញ​ ផ្លូវ​ទៅ​វិញ៕

អានបន្ថែម

Wednesday, April 7, 2010

ប្រុស​៣ ស្រី​១​ជិះ​ទ្បិ​ច​ស៊ី​ស RX៣០០ បុក​បង្គោល​ភ្លើង​និង​ជញ្ជាំង​ផ្ទះ​កណ្ដាល​យប់

កោះសន្តិភាព
កោះឯករាជ្យ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ម៉ាក​ឡិច ស៊ី​ស RX​៣០០ ពណ៌​ខ្មៅ​មួយ​គ្រឿង បាន​បើកបោះពួយ​បុក​បង្គោល​ភ្លើង​ដាច់ ហើយ​នាំ​ទាំងបង្គោល​ភ្លើង​ទៅ​បុក​ចូល​ជញ្ជាំង​ផ្ទះ​ពេញទំហឹង​បណ្ដាល​ឱ្យ​ បាក់​ធ្លាយ​ប្រវែង​៣​ម៉ែត្របង្ក​ឱ្យ​រថយន្ដ​ក្រពឹត​មុខ​ជាប់​នៅ​ក្នុងផ្ទះ និង​ពុំមាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ចំណែកអ្នកបើកបរ​ដែល​គេ​អះអាង​ថា ជា​កូនលោកឧត្ដមសេណីយ៍​ម្នាក់ និង​អ្នក​រួម​ដំណើរ​៣​នាក់ទៀត ក្នុង​នោះ​មាន​ស្ដ្រី​ម្នាក់សុទ្ធតែ​ក្មេង​ស្ទាវបាន​រត់គេច​ខ្លួន​បាត់​អស់។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​ត្រូវ​សមត្ថកិច្ច​ ឱ្យ​ដឹង​ថា កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​អធ្រាត្រ​ថ្ងៃ​ទី​៦ ខែមេសា ឈាន​ចូល​ថ្ងៃ​ទី​៧ មេ​សា នៅ​ចំណុច​ផ្ទះ​លក់រថយន្ដ និង​ទូរទស្សន៍​លេខ​៨១៤​B មហាវិថី កម្ពុជា​ក្រោម កែង​ផ្លូវ​លេខ​២៥៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដែល​មាន​ម្ចាស់ ឈ្មោះ​លី យី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ។ ពេលកើតហេតុ​គេ​ឃើញ​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​ពណ៌ ខ្មៅ RX៣០០ នេះ ពុំ​មាន​ស្លាក​លេខ​ទេ ជិះ​គ្នា៤​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ បាន​ធ្វើ​ដំណើរក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​មហាវិថីកម្ពុជា​ក្រោម ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

មិនដឹង​ជា​មូលហេតុ​អ្វី ពេល​មក​ដល់​ចំណុច ផ្លូវ​លេខ​២៥៧ កែង​មហាវិថី​កម្ពុជា​ក្រោម ស្រាប់តែ​រថយន្ដ​ឡើង​ចិញ្ចើម​ផ្លូវ​ខាងស្ដាំ​ដៃទៅ​បុក​បង្គោល​ភ្លើង​បាក់​ ដាច់​ត្រឹម​គល់​ហើយ​នាំ​យក​បង្គោល​នោះ​ទៅ​បុក​ជញ្ជាំង​ផ្ទះ​លេខ ៨១៤B ពេញទំហឹងបណ្ដាល​ឱ្យ​បាក់​ជញ្ជាំង ធ្លាយ​ប្រវែង​៣​ម៉ែត្រ និង​បុក​ជាប់​ជាមួយ​រថយន្ដ​ម៉ាក​កាម​រីពណ៌​ខ្មៅ​មួយ​គ្រឿង​ទៀតរបស់​ ម្ចាស់ផ្ទះ​ជាប់​ក្នុងផ្ទះ​នោះ ។

អានបន្ថែម