ដោយ មណ្ឌលកែវ
យុវជនម្នាក់ត្រូវបានប៉ូលិសចរាចរណ៍ក្រុងពោធិ៍សាត់ វាយនឹងដំបងបណ្តាលឲ្យរងរបួសបែកក្បាល ក្នុងការហៅបញ្ឈប់យានយន្តដើម្បីត្រួតពិនិត្យនៅឯប៉ុស្តិ៍ត្រួត ពិនិត្យចរាចរណ៍មួយនៅទីក្រុងពោធិ៍សាត់។
អ្នកស្រី ទេព ស៊ីវន ម្តាយរបស់យុវជនរងគ្រោះបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៣ វិច្ឆិកាថា ប៉ូលិសចរាចរណ៍បានហៅកូនប្រុសគាត់ដើម្បីត្រួតពិនិត្យ តែដោយប្រព័ន្ធហ្វ្រាំងមានបញ្ហា កូនគាត់មិនអាចឈប់ភ្លាមតាមបញ្ជា ក្រុមប៉ូលិសបានខឹងសម្បាហើយវាយកូនគាត់ឲ្យបែកក្បាល។ អ្នកស្រីបានអំពាវនាវឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ជួយរកយុត្តិធម៌ឲ្យកូនអ្នកស្រី។
អ្នកស្រី ទេព ស៊ីវន បានឲ្យដឹងដូច្នេះ ៖ «ក្នុងនាមយើងជាប៉ូលិស ចរាចរណ៍បើថា យ៉ាងម៉េចមិនគួរណាប្រើអំពើហិង្សាអ៊ីចឹងទេ។ ចង់ឲ្យផ្នែកច្បាប់រកយុត្តិធម៌ឲ្យកូនខ្ញុំ»។
No comments:
Post a Comment