CEN
ភ្នំពេញ: អ្នកជំនាញចរាចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងតំណាងរដ្ឋាភិបាល និងអ្នករៀបចំគោលនយោបាយសុវត្ថិភាពចរាចរណ៍ ប្រមាណ ២០០ នាក់ នឹងចូលរួមក្នុងសិក្ខាសាលអន្តរជាតិមួយ ឈ្មោះថា សុវត្ថិភាពចរាចរណ៍នៅអាស៊ី និងការត្រៀមឆ្ពោះទៅទសវត្សរ៍ នៃសកម្មភាពសុវត្ថិភាពចរាចរណ៍។ សិក្ខាសាលានេះ នឹងប្រព្រឹត្តិទៅនៅក្រុងសៀមរាប ចាប់ពីថ្ងៃទី៣ និងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ នៅសណ្ឋាគារ សុខា ខេត្តសៀមរាប។
តាមលិខិតអញ្ជើញអ្នកយកព័ត៌មាន ដើម្បីចូលរួមសិក្ខាសាលានោះ បានបង្ហាញថា សិក្ខាសាលាអន្តរជាតិ ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃកម្ពុជា និងអង្គការសម្ព័ន្ធដៃគូដើម្បីសុវត្ថិភាពចរាចរណ៍សកល គឺដើម្បីលើកកម្ពស់ការអនុវត្តន៍ការងារសុវត្ថិភាពចរាចរណ៍ នៅបណ្តាប្រទេសនៅទ្វីបអាស៊ី និងលើកទិសដៅការងារសុវត្ថិភាពចរាចរណ៍ប្រចាំទសវត្សរ៍។
ពិធីបើកសិក្ខាសាលា ស្តីពីសុវត្ថិភាពចរាចរណ៍នៅអាស៊ី នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១០ ប្រារព្ធឡើងក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃកម្ពុជា ។
របាយការណ៍របស់ក្រសួងមហាផ្ទៃ បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០១០ គ្រោះថ្នាក់ចរាចរមានចំនួន ៣.០៤០ ករណី ដែលមានជនរងគ្រោះសរុបចំនួន ៦.៣៤៦ នាក់។ ក្នុងនោះ មានជនរងគ្រោះដល់ស្លាប់ចំនួន ៩៣១ នាក់ រងរបួសធ្ងន់ចំនួន ២.៨៥៣ នាក់ និងរបួសស្រាលចំនួន ២.៥៦២ នាក់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការស្លាប់ដោយគ្រោះថ្នាក់ចរាចរនៅកម្ពុជា មានការកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃគួរឲ្យព្រួយបារម្ភ។ គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាវិញ្ញាសារចម្បង និងជាការព្រួយបារម្ភបំផុតរបស់រដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកថា ជាគ្រោះមហន្តរាយដ៏ធំទី២ បន្ទាប់ពីជម្ងឺអេដស៍។
ស្ថិតិគ្រោះថ្នាក់ចរាចរ ឆ្នាំ២០០៩ របស់អង្គការជនពិការអន្តរជាតិ ប៊ែលហ្សិក បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០០៩ បានធ្វើឲ្យប្រទេសកម្ពុជា ខាតបង់ថវិកាអស់ ២៤៨ លានដុល្លារអាមេរិក ដែលថវិកានេះ បើសិនជាគ្មានគ្រោះថ្នាក់ចរាចរណ៍ទេនោះ អាចយកទៅសាងសង់ជាប្រយោជន៍សង្គមជាច្រើន ដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ។ល។
ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា របស់អង្គការជនពិការអន្តរជាតិបែលហ្សិក បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ បានបណ្តាឲ្យមានអ្នករងគ្រោះ ២១.៥១៩ នាក់ ដោយមានអ្នកស្លាប់ ១.៧១៧ នាក់ និងរបួសធ្ងន់ចំនួន ៧.០២២ នាក់។
របាយការណ៍ដដែល បានបង្ហាញថា ការស្លាប់ និងរបួស ដែលឈានដល់ពិការភាព ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ពាក់ព័ន្ធនឹងការបើកបរហួសល្បឿនកំណត់ ការបើកបរនៅពេលស្រវឹង គួបផ្សំនឹងអត្រាពាក់មួកសុវត្ថិភាពនៅទាប ជាពិសេសក្នុងចំណោមអ្នករួមដំណើរ និងកុមារ។
របាយការណ៍ បានបង្ហាញថា ៧០% នៃអ្នកស្លាប់ បានរងគ្រោះ ដោយសារការបើកបរហួសល្បឿនកំណត់ និងការបើកបរពេលស្រវឹង។ រីឯគ្រោះថ្នាក់ ៧០% នៃអ្នកជិះម៉ូតូ ដែលរងគ្រោះរហូតដល់ស្លាប់ មានរបួសក្បាល៕
Baden Constitution of 1818
-
reduce LLM redundant writing tendency
← Previous revision Revision as of 03:51, 23 February 2025
Line 20: Line 20:
The constitution faced opposition fro...
48 minutes ago