ដោយ : ស្វាយទាប-ខេត្តស្វាយរៀង (ថ្ងៃទី 1 តុលា 2009)
CEN News
សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឱ្យដឹងថា មនុស្សដែលស្លាប់ នោះឈ្មោះយោគ ធា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប រីឯស្ត្រីដែលរងរបួស ធ្ងន់ទាំង៣នាក់នោះមានឈ្មោះយោគ ធាន អាយុ២៥ឆ្នាំ ជាប្អូនស្រីរបស់អ្នក ដែលស្លាប់ រងរបួសបាក់ភ្លៅខាងឆ្វេង និងបែកក្បាលផុងលលាដ៍ ឈ្មោះហេង រ៉ាវី អាយុ ២៤ឆ្នាំ បាក់ភ្លៅទាំងពីរ បែក ក្បាលរលាត់មុខមួយចំហៀងនិងឈ្មោះ ហេង និត អាយុ២១ឆ្នាំ បាក់ភ្លៅខាងឆ្វេង បែកក្បាល របួសធ្ងន់ ហើយនារីទាំងបី នាក់នោះមានទីលំនៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាបផងដែរ ។
សមត្ថកិច្ច បានបន្តទៀតថា រថយន្តបង្កហេតុជាប្រភេទរថយន្ត ទេសចរណ៍១៦កៅអីពណ៌ស្លាបក្អែក ពាក់ស្លាកលេខកំពង់ស្ពឺ ២អា១៤៧២ បើកបរដោយបុរសម្នាក់ឈ្មោះ អំ សុផុន អាយុ៣០ឆ្នាំ មានទីលំនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប មាន មុខរបរជាអ្នកបើកឡានឈ្នួល រីឯម៉ូតូ រងគ្រោះម៉ាកវ៉េវ ពណ៌ក្រហមជិះគ្នា ៤នាក់ ក្នុងនោះបុរសដែលស្លាប់ជាអ្នក បើក រីឯស្ត្រីរងរបួសនោះជិះពីក្រោយ ។
សមត្ថកិច្ចដដែលបានបន្ថែមថា នៅមុនពេលកើតហេតុ បុរសដែលជាអ្នកបើកឡានឈ្នួលឈ្មោះអំ សុផុន បានផឹកស្រាស្រវឹង ហើយក៏បានយកដុំថ្ម ទៅគប់ចង្កៀងរថយន្តរបស់គេដែលចត នៅក្បែរផ្សារប្រសូត្របណ្តាលឱ្យបែក ចង្កៀងរថយន្ត ទើបម្ចាស់រថយន្តកូរ៉េ បានមកប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។ ក៏ប៉ុន្តែក្រោយពីបានដឹងថា សមត្ថកិច្ចរកចាប់ខ្លួននោះ ទើបអ្នកបើក បររូបនោះបានឡើងរថយន្តរបស់ខ្លួន បើកគេចយ៉ាងលឿនក្នុងទិសដៅពីលិច ទៅកើតក្នុងបំណងគេចខ្លួន ។ នៅពេល ទៅដល់កន្លែងកើតហេតុ ដោយស្ថានភាពផ្លូវកោងផង ល្បឿនលឿនផងនិង ស្រវឹងផងនោះ ក៏បង្ខំចិត្តជាន់ហ្វ្រាំង បណ្តាលឱ្យរថយន្តរេចង្កូតទៅខាងឆ្វេង ដៃបណ្តាលឱ្យបុកជាមួយម៉ូតូចំពីមុខ ពេញទំហឹង ក្នុងទិសដៅផ្ទុយគ្នាលាន់ ដូចរន្ទះ នារី៣នាក់ខ្ទាតចេញពីម៉ូតូ ចម្ងាយ៣ម៉ែត្រ រីឯបុរសដែលជាអ្នកឌុប នោះរួមនឹងម៉ូតូត្រូវរថយន្តអូសពីលើ ថ្នល់ជាតិចុះទៅក្រោមចូលភូមិអ្នកស្រុក ចម្ងាយជាង២០ម៉ែត្រ ដោយបុករះ បង្គោលភ្លើងបាក់១ដើម បុកដើមស្វាយចន្ទីបាក់១ដើមនាំទៅជាមួយ ដោយកិនពីលើម៉ូតូកៀបជាប់ពីលើជនរង គ្រោះបែកក្បាលបាក់ដៃ បាក់ជើងខ្ទេចខ្ទី ស្លាប់ក្នុងថ្លុកឈាមគួរឱ្យសង្វេគ ។ ក្រោយកើតហេតុ អ្នកបើករថយន្តបង្កហេតុបានចុះពីលើរថយន្ត ហើយបាន ដោះអាវគ្រវែងចោលរត់គេចខ្លួនក៏ប៉ុន្តែ ត្រូវបានសមត្ថកិច្ចស្គាល់មុខសញ្ញាហើយ ធ្វើការតាមចាប់ជនល្មើសបានមកវិញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត ។ រីឯសាកសពត្រូវបានក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ចំណែកស្ត្រី រងរបួសធ្ងន់ទាំង៣នាក់នោះត្រូវបាន រថយន្តសង្គ្រោះដឹកមកសង្គ្រោះនៅ មន្ទីរពេទ្យខេត្តស្វាយរៀង ហើយ រថយន្តបង្កហេតុនិងម៉ូតូរងគ្រោះត្រូវ បានបញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ជើងគោករង់ចាំដោះស្រាយតាម ផ្លូវច្បាប់ ៕
No comments:
Post a Comment