Sunday, October 18, 2009

4 RUNNER បើក​បុក​ទ្រូងផ្លូវ​ជ្រុល​បុក​អា​ឆ្លាម កំពុង​ឈប់​ស្តុប​ខ្ទេច​ទាំងពីរ !

ដោយ : សុ​ពិសិដ្ឋ
CEN News







​ភ្នំពេញ: រថយន្ត 4RUNNER ដែល​សាក្សី​អះអាង​ថា ​ស្រវឹងស្រា​ដើរ​ទ្រេតទ្រោត បាន​បើក​បុក​របាំង​ចែក​ទ្រូងផ្លូវ រួច​ជ្រុល​បុក​រថយន្ត​កាមរី​ឆ្លាម ​កំពុង​ឈប់​ស្តុប​បណ្តាលឲ្យ​ខូចខាត​យ៉ាង​ដំណំ ប៉ុន្តែ​ពុំ​មាន​មនុស្ស​រងគ្រោះ​ថា្នក់​ឡើយ ។​

​ គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី ល្ងាច​ថ្ងៃ​ទី១៥ តុលា នេះ​នៅ​ចំណុច​ស្តុប​ជលផល ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវម៉ៅ​សេទុង (​មុខ​ក្រសួង​កសិកម្ម​) សងា្កត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ ប៉ូលិស​និយាយថា រ​ថយ​ន​បង្ក​ម៉ាក 4RUNNER ពណ៌​ខ្មៅ ស្លាក​លេខ កណ្តាល 2A 5307 បើ​បរ​ដោយ​បុរស​មាក់​(​ពុំ​ព្រម​ប្រាប់​ឈ្មោះ​) ។ ចំណែក​ភាគី​រថយន្ត​រងគ្រោះ​ម៉ាកកាមរី​ឆ្លាម​ពណ៌​ទឹក​មាន​ស្លាក​លេខ California 4JGN 271 បើកបរ​ដោយ​បុរស​ម្នាក់​ពុំទាន់​ស្គាល់ឈ្មោះ ។​

​ ប្រព​ភ​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុន​កើតហេតុ​រថយន្ត 4RUNNER បើក​តាម​ផ្លូវ​ព្រះ​នរោត្តម ពី​ជើង​ទៅ​ត្បូងក៏​រេ​ចង្កូត​បុក​របាំង​ខណ្ឌ​ចែក​ទ្រូងផ្លូវ រួច​ជ្រុល​បុក​រថយន្ត​កាមរី​ឆ្លាម ដែល​ឈប់​ស្តុប​ក្រហម បណ្តាលឲ្យ​ខូច​រថយន្ត​យ៉ាងដំណំ មិន​អាច​បើក​បរ​បាន​ឡើយ ។ ម្ចាស់​រថយន្ត 4RUNNER ដែល​ចុះ​ពី​លើ​រថយន្ត​ធុំក្លិន​ស្រា​ហួងអាច​បញ្ជាក់​ថា គាត់​ស្រវឹងស្រា​ស្ទើរ​បាត់​ស្មារតី​ទៅ​ហើយ ។ រថយន្ត​ទាំង ២ ត្រូវ​ប៉ូលិស​ការិយាល័យ​ចរាចរ​ផ្លូវគោក​ស្ទូច​យកទៅ​រក្សាទុក​ដោះស្រាយ​ទៅ​ តាម​ច្បាប់​ចរាចរ​ថ្មី ៕

No comments: