Thursday, October 8, 2009

អ៊ីយ៉ានដាយបុកមនុស្ស២នាក់ស្លាប់នៅផ្លូវ លេខ ៦អា ក្បែរស្ពានជ្រោយចង្វា

ដោយ : សុផល ksn-news

បុរស់២នាក់ត្រូវរថយន្តបុកស្លាប់នៅក្បែស្ពានជ្រោយចង្វារ

រថយន្តបង្កហេតុបុកបុរស់ទាំងពីរខាងលើ

ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានឡើងនៅតាមបណ្តោយផ្លូវលេខ៦អា ត្រង់
ចំណុចស្ថានីយប្រេងសាំងសូគីម៉ិច ជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាល
ពីវេលាម៉ោង១៤ និង០០ រសៀលថ្ងៃទី០៧ ខែតុលា នេះ ដោយសារតែរថយន្តមួយគ្រឿងម៉ាកអ៊ីយ៉ានដាយ
បានបុកម៉ូតូមួយគ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់ក្រោយពេលដែលបានបញ្ជូនទៅដល់មន្ទីរពេទ្យ
កាល់ម៉ែត។

ប៉ូលិសមូលដ្ឋានបាននិយាយថា អ្នកបើកបររថយន្តបង្កហេតុឈ្មោះ សំព្រុំ ភេទប្រុសអាយុ២១ ឆ្នាំ
ស្រុកកំណើតនៅភូមិវាលវង់ សង្កាត់វាលវង់ ស្រុកកំពង់ចាម ខេត្តកំពង់ចាម មុខរបរបើករថយន្ត រីឯ
រថយន្តបង្កហេតុម៉ាកអ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-5123 ចំណែកម៉ូតូ១គ្រឿងទៀត
ម៉ាកAX250ពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ1H-5412អ្នកបើកបរឈ្មោះ ពែន សំណាង ភេទប្រុស
អាយុ២៦ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិ១ ឃុំរកាកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ អ្នករួម
ដំណើរដែលជិះពីក្រោយឈ្មោះ វាសនា ភេទប្រុស អាយុ២៤ ឆ្នាំមុខរបរកម្មកររោងចក្រដូចគ្នាស្លាប់ទាំង
ពីរនាក់។

សាក្សីបាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកអ៊ីយ៉ានដាយ បានបើកធ្វើ
ដំណើរចេញពីភ្នំពេញទៅកំពង់ចាម ក្នុងទិសដៅពីត្បូងទៅជើងតាមផ្លូវលេខ៦អា ក្នុងទិសដៅបញ្រ្ចាសទិស
គ្នា។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កហេតុបានបើកវ៉ាតាក់ស៊ីមួយគ្រឿងដែលនៅពីខាងមុខ តែវ៉ា
មិនផុតក៏ជ្រុលចង្កូតចូលទៅចំណីដីផ្នែកខាងស្តាំរបស់ម៉ូតូ ហើយរថយន្ត និងម៉ូតូក៏បានស្វាគមន៍គ្នាយ៉ាង
ចាស់ដៃ លាន់ឮសំឡេងដូចរន្ទះ បានធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវ និងអ្នកនៅក្បែរ
កន្លែងកើតហេតុ។

ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីហេតុការណ៍នេះបានកើតឡើងហើយគេបានឃើញភាគីម៉ូតូ
រងគ្រោះសន្លប់ធំទាំង២នាក់ភ្លាមៗនេះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតតែរបួសធ្ងន់ធ្ងរពេក
ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានពួកគេទាំង២នាក់បានស្លាប់ពេលនោះទៅ។ អ្នកបើកបររថយន្តបាន
បើករត់រហូតដល់ផ្សារព្រែកលៀប ទើបប៉ូលិសចាប់បានឥឡូវនេះម្ចាស់រថយន្ត និងម៉ូតូត្រូវបានប៉ូលិសអូស
យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយតាម
ផ្លូវច្បាប់៕

No comments: