Sunday, October 11, 2009

បើកឡានចុះចំណោតបុកម៉ូតូ អូសមនុស្ស៣នាក់ ចូលក្រោមឡាន

ដោយ ៖ រតនា

KSN News



ប្រជាពលរដ្ឋអ្នកដំណើរខ្លះឈរមើល ខ្លះជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ

មនុស្សចំនួន៣នាក់ រងគ្រោះដោយឡានបើកបុកម៉ូតូពីក្រោយ ខណៈពេលដែលឡានមួយគ្រឿង
ចុះចំណោតផ្លូវលេខ២២១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ក្រុងភ្នំពេញ ឡាន និងម៉ូតូជិះគ្នា៣នាក់នោះ
បើកស្របទិសគ្នាចុះចំណោតធ្វើដំណើរពីទិសខាងជើងទៅខាងត្បូង ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍
បានកើតឡើងនៅវេលាម៉ោង១និង១៥នាទី រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ ។

រថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2B 0090 បើកបរដោយស្រីវ័យកណ្តាល
ម្នាក់ ។ នៅពេលឡានចុះចំណោតផ្លូវលេខ២២១ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ក្រហម
ពាក់ស្លាកលេខភ្នំពេញ ១M ៨២៨៩ ជិះគ្នា៣នាក់ (ប្តី ប្រពន្ធ កូនស្រី) ។ ឧប្បត្តិហេតុរថយន្តបុកម៉ូតូពី
ក្រោយ បណ្តាលឲ្យឈ្មោះអាត អ្នកបើក(ប្តី)រងរបួសធ្ងន់ បាក់ចង្កេះ បែកក្បាល និងរបួសលើរាងកាយនៅ
កន្លែងផ្សេងទៀត ឯជនរងគ្រោះម្នាក់ទៀតឈ្មោះថា រងរបួសត្រង់មុខ ដៃ ជើង និងកូនស្រីឈ្មោះតី អាយុ
៧ឆ្នាំ របួសជើង ខ្លួន និងក្បាល ។

ស្រ្តីពាក់អាវក្រហម ជាម្ចាស់រថយន្តបង្កហេតុ

តាមការអះអាងពីសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា ឡានបើកបរដោយស្ត្រីវ័យកណ្តាលម្នាក់នេះ
បានបុកម៉ូតូស្មាស់ ពណ៌ក្រហម ជិះគ្នា៣នាក់ អូសទាំងម៉ូតូ និងជនរងគ្រោះ៣នាក់ ចូលក្រោមឡានចម្ងាយ
ប្រមាណ៥ម៉ែត្រ បំណងបើកគេច ប៉ុន្តែម៉ូតូកល់ក្រោមឡានទៅមុខមិនរួច ទើបឈប់ឡាន ហើយរត់ចេញពី
ឡាន មិនមកជួយជនរងគ្រោះ៣នាក់ (ប្តីប្រពន្ធ កូន)ទេ បែរជាចុចទូរស័ព្ទហៅខ្នងបង្អែកមកកាង ដើម្បី
រំដោះឡានទៅវិញ ។ ចំពោះជនរងគ្រោះទាំងបីនាក់ ត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នេះហៅឡាន
ពេទ្យបុប្ផាមាសយកទៅសង្គ្រោះ ។

ស្ត្រីម្ចាស់ឡានបដិសេធមិនប្រាប់ឈ្មោះ មិនប្រាប់មុខរបរ និងលំនៅឋានទេ តែបាននិយាយស្តីថា ឡាន
ចុះចំណោតជួបជង្ហុក ម៉ូតូនៅពីមុខភ្លៀងរអិលជាន់ហ្រ្វាំងមិនស៊ីទើបបុកម៉ូតូពីក្រោយ ។ ស្ត្រីម្ចាស់ឡានបាន
បញ្ជាក់ថា ខ្លួន នឹងឲ្យសាច់ញាតិចូលទៅដោះស្រាយសំណងដល់ជនរងគ្រោះទាំងបីនាក់ ហើយសុំយកឡាន
ត្រឡប់ទៅផ្ទះវិញ ៕

No comments: